Trending now

ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកបានប្រគល់ជូនដល់រដ្ឋ Maryland ម៉ាស់ចំនួន ១ ម៉ឺន

18:14 | 08/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ៧ ខែសីហា ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកបានប្រគល់ជូនរដ្ឋ Maryland ម៉ាស់ចំនួន ១ ម៉ឺន ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។

ថ្លែងក្នុងពិធីនោះ លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក Ha Kim Ngocបានសម្តែងក្តីសង្ឃឹមថា ចំនួនម៉ាស់ខាងលើនេះនឹងចូលរួមចំណែកក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺនេះ នៅរដ្ឋ Maryland និងសង្កត់ធ្ងន់ថា សកម្មភាពនេះបន្តបង្ហាញនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការនិងស្មារតីគាំទ្រគ្នាទៅវិញទៅមករវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ រួមទាំងកិច្ចប្រឹងប្រែងរួមគ្នុងការប្រឆាំងនឹងការរាតត្បាតនៃជំងឺ Covid-19 ។

លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក Ha Kim Ngoc ថតរូប​ជាមួយតំណាងរដ្ឋាភិបាលរដ្ឋ Maryland ។ (រូបថត៖ VOV)

លោកឯកអគ្គរដ្ឋទូតក៏បានកោតសរសើរផងដែរថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមានសកម្មភាពជាច្រើន ដើម្បីគាំទ្រដល់ប្រទេសវៀតណាមលើវិស័យសុខភាពការ ចែករំលែកព័ត៌មាន ការស្រាវជ្រាវអំពីជំងឺរាតត្បាតនិងជាពិសេសគឺការបរិច្ចាគម៉ាស៊ីនជំនួយដកដង្ហើមចំនួន ១០០ គ្រឿង ដើម្បីគាំទ្រដល់ការព្យាបាលអ្នកជំងឺ Covid-19 នៅប្រទេសវៀតណាម។

លោករដ្ឋមន្រ្តីកិច្ចការបរទេស រដ្ឋ Maryland John Wobensmith បានថ្លែងអំណរគុណចំពោះអំណោយដ៏មានអត្ថន័យនេះនិងបានបញ្ជាក់ថា រដ្ឋ Maryland នឹងប្រើប្រាស់យ៉ាងប្រសិទ្ធភាពចំនួនម៉ាស់ដែលប្រគល់ជូនដោយស្ថានទូតវៀតណាម។ លោក John Wobensmith បានបញ្ជាក់ថា នេះគឺជាលទ្ធផលជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការកាន់តែធ្វើឲ្យស៊ីជម្រៅថែមទៀតរវាងបណ្តាតំបន់នៃប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc ធ្វើការជាមួយតំណាងរដ្ឋាភិបាលនៃរដ្ឋ Maryland។ (រូបថត៖ VOV)

ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូត Ha Kim Ngoc និងលោក John Wobensmith បានពិភាក្សាអំពីទិសដៅនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នាពេលខាងមុខ រួមមានការជំរុញសកម្មភាពពាណិជ្ជកម្មនិងវិនិយោគ។ លោកឯកអគ្គរដ្ឋទូតក៏បានស្នើដល់រដ្ឋាភិបាល រដ្ឋ Maryland បន្តជួយសម្រួលនិងគាំទ្រសហគមន៍វៀតណាមដែលមានប្រជាជនប្រមាណ ៣០.០០០ នាក់កំពុងរស់នៅនិងសិក្សានៅទីនេះ។

លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc និងរដ្ឋមន្រ្តីកិច្ចការបរទេស រដ្ឋ Maryland John Wobensmith បានអញ្ជើញចូលរួមនៅក្នុងពិធីប្រគល់ម៉ាស់។(រូបថត៖ VOV)

ថ្នាក់ដឹកនាំស្ថានទូតនិងរដ្ឋ Maryland សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Ecom Net ដែលជាក្រុមហ៊ុនវៀតណាមបានឧបត្ថម្ភចំនួនម៉ាស់ទាំងនេះ។ តំណាងក្រុមហ៊ុន Ecom Net ក៏បានលើកឡើងដែរថា ក្រុមហ៊ុនកំពុងស្វែងរកទីតាំងនៅសហរដ្ឋអាមេរិក ដើម្បីសាងសង់រោងចក្រផលិតផលិតផលការពាររបស់ប្រទេសវៀតណាម ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារអាមេរិក។ តំណាងរដ្ឋ Maryland បានស្វាគមន៍និងបង្កលក្ខណៈងាយស្រួល ដើម្បីក្រុមហ៊ុនអនុវត្តផែនការខាងលើ នាពេល​ខាងមុខឆាប់ៗនេះ ./ .

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ លោក តូ ឡឹម បន្តកាន់តំណែងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាល ទី១៤
សមាជជាតិលើកទី១៤ របស់បក្ស៖ សារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់
អ្នកប្រាជ្ញ និងអ្នកនយោបាយអន្តរជាតិបានបង្ហាញទំនុកចិត្តលើទស្សនវិស័យអភិវឌ្ឍន៍របស់ប្រទេសវៀតណាម
ដៃគូអន្តរជាតិនៃរណសិរ្សមាតុភូមិវៀតណាមផ្ញើលិខិតអបអរសាទរដល់សមាជជាតិលើកទី១៤
"ប្រជាជនគឺជាគ្រឹះ" នៅក្នុងរបាយការណ៍ទៅកាន់សមាជជាតិលើកទី១៤៖ ការគាំទ្រប្រកបដោយចីរភាពបំផុត "ហេដ្ឋារចនាសម្ព័ន្ធទន់" ដ៏សំខាន់បំផុត