Trending now

ចំណងសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ-កម្ពុជាកាន់តែបានពង្រឹងនិងពង្រីកតាមរយៈកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល

17:27 | 01/06/2018

យុគសម័យ - នាព្រឹកថ្ងៃទី៣០ឧសភា នៅអង្គភាពទ័ព ៨៧១ (អគ្គស្នងការនយោបាយ) នាយកដ្ឋានសាលា - អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម បានរៀបចំសន្និសីទបូកសរុបកិច្ចការបណ្តុះបណ្តាលសិក្ខាកាមយោធា ឡាវនិងកម្ពុជា ដំណាក់កាល២០១៥-២០១៧។

វរសេនីយ៍ឯក Pham Duc Tu ថ្លែងមតិក្នុងសន្និសីទ

អញ្ជើញថ្លែងមតិក្នុងស​ន្និសីទនេះ វរសេនីយ៍ឯក Pham Duc Tu នាយករង នៃនាយកដ្ឋានសាលា បានសង្កត់ធ្ងន់ថា កិច្ចការបណ្តុះបណ្តាលសិក្ខាកាមយោធាបរទេសនៅវៀតណាមនិយាយរួមនិងបណ្តុះបណ្តាលសិក្ខាកាមយោធាឡាវនិងកម្ពុជានិយាយដោយឡែក ជាផ្នែកសំខាន់មួយក្នុងគោលនយោបាយកិច្ចការបរទេសការពារជាតិរបស់បក្ស រដ្ឋនិងកងទ័ពវៀត ណាម សំដៅកសាងនិងការពារមាតុប្រទេស។

យោងតាមលោក Pham Duc Tu ប្រវត្តិសាស្ត្របដិវត្តន៍វៀតណាមនិងប្រវត្តិសាស្ត្រកងទ័ពប្រជា ជនវៀតណាមនៃពាក់កណ្តាលសតវត្សកន្លងទៅជាសក្ខីភាពថា ចំណងមិត្តភាពនិងទំនាក់ទំនងសហប្រតិបត្តិការពិសេសរវាងកងទ័ពប្រជាជន វៀតណាម កងទ័ពប្រជាជនឡាវនិងកងយោធពលខេមរៈភូមិន្ទ បានបង្កើតឡើងកម្លាំងពលំ ប្រឆាំងនឹងសត្រូវរួមដែលក្នុងនោះ កិច្ចសហប្រតិបត្តិការ​បណ្តុះបណ្តាលបានរួមចំណែកយ៉ាងសកម្មផងដែរ។

ទិដ្ឋភាពនៃសន្និសីទ

សន្និសីទបានបានវាយតម្លៃថា ការទទួលយកនិងប្រគល់សិក្ខាកាមបានអនុវត្តន៍ត្រឹមត្រូវតាមសេច ក្តីកំណត់។ កិច្ចការបណ្តុះបណ្តាលត្រូវបានសាលាយោធាទាំងអស់យកចិត្តទុកដាក់ជាពិសេស ហើយគុណភាពក៏បានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃដែរ។ សិក្ខាកាមក្រេបយកខ្លឹមសារបណ្តុះបណ្តាលនិងម្ចាស់ការស្រាវជ្រាវ។​ សិក្ខាកាមពេលបញ្ចប់ការសិក្សាគឺត្រូវទទួលបាននូវចំណេះមូលដ្ឋាន។ ពេលត្រឡប់មកប្រទេសវិញ សិក្ខាកាមសុទ្ធសឹងតែបំពេញភារកិច្ចតាមគោលដៅបណ្តុះបណ្តាល។

សូមគូសបញ្ជាក់ថា ចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងបី កងទ័ពនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា កាន់តែបានពង្រឹងនិងពង្រីកយ៉ាងរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែករក្សាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកនេសាទនៅខេត្តក្វាងង៉ាយបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរនេសាទនីមួយៗ
ខេត្តហាទិញបានបង្កើតក្រុមគ្រប់គ្រងដោយខ្លួនឯងចំនួន ៥ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពីសម្ពាធក្នុងការលើក "កាតលឿង" របស់ IUU ទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
អ្នកប្រាជ្ញអន្តរជាតិ៖ ការបោះឆ្នោតនៅវៀតណាមពង្រឹងមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ
ប្រធានរដ្ឋសភា៖ ព័ត៌មានបោះឆ្នោតកំពុងត្រូវបានបញ្ជូនយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព