“កិច្ចការបរទេសប្រជាជននាំវៀតណាមខិតមកជិតជាមួយមិត្តភក្តិគ្រប់ទិសទី”

00:54 2019/05/14

យុគសម័យ - ទំនាក់ទំនងកិច្ចការបរទេសប្រជាជនមិនត្រឹមតែរួមចំណែកក្នុងការផ្សព្វផ្សាយរូបភាពប្រទេសវៀតណាមទៅកាន់ពិភពលោកប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ចលនាប្រជាជនក្នុងតំបន់និងពិភពលោកទៀតផង។

លោកស្រី Nguyen Phuong Nga អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំនិងកម្មាភិបាលវិទ្យុសម្លេងវៀតណាម (រូបថតៈ VOV)

រួមជាមួយទំនាក់ទំនងកិច្ចការបរទេសរបស់បក្សនិងការទូតរ​បស់រដ្ឋនោះ កិច្ចការបរទេស រវាងប្រជាជននិងប្រជាជនបានឆ្លងកាត់ដំណើរការប្រវត្តិសាស្ត្រ ដោយមានជំហានដ៏រឹងមាំ ទូលំទូលាយនិងវិជ្ជមានក្នុងការរួមចំណែកដល់បុព្វហេតុនៃការរំដោះជាតិ ការកសាងនិងការការពាមាតុប្រទេស ដើម្បីនាំប្រទេសវៀតណាម ខិតមកជិតជាមួយមិត្តភក្តិនៅគ្រប់ទិសទី។

ក្នុងឱកាសដើមនិទាឃរដូវ ឆ្នាំកុរ ឯកស័ក ២០១៩  អ្នកយកព័ត៌មាននៃវិទ្យុវៀតណាមបានជួបសម្ភាសន៍ជាមួយលោកស្រី Nguyen Phuong Nga  ប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម ស្តីពីការរួមចំណែកទៅក្នុងសកម្មភាពកិច្ចការបរទេសប្រជាជន នាពេលកន្លងទៅ ក៏ដូចជា ទិសដៅអភិវឌ្ឍន៍នៃសកម្មភាពកិច្ចការបរទេសប្រជាជននាពេលខាងមុខ។

អ្នកយកព័ត៌មាន: ជំរាបសួរលោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម! សូមលោកស្រីចែករំលែកនូវសមិទ្ធផលលេចធ្លោបំផុតនៃកិច្ចការបរទេសប្រជាជនក្នុងឆ្នាំ ២០១៨  កន្លងទៅ?

លោកស្រី Nguyen Phuong Nga: ឆ្នាំ ២០១៨នេះ សកម្មភាពកិច្ចការបរទេសបប្រជាជនរបស់សម្ព័ន្ធសមាគមសបណ្តាអង្គការមិត្តភាពនិងអង្គការជាសមាជិកនានា នៅបន្តអនុវត្តយ៉ាងសកម្មដោយមានការផ្លាស់ប្តូរជាច្រើន ដែលរួមចំណែកយ៉ាងសំខាន់ដល់បុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។

ទន្ទឹមនឹងការពង្រឹងនិងពង្រីករាល់សកម្មភាពសន្តិភាព សាមគ្គីភាព មិត្តភាពនិងជំនួយឧបត្ថម្ភក្រៅរដ្ឋាភិបាលនោះ សម្ព័ន្ធបណ្តាអង្គការមិត្តភាពបានផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ វិទ្យាសាស្រ្ត បច្ចេកវិទ្យា ការអប់រំទេសចរណ៍និងវិស័យដទៃមួយចំនួនទៀត។

ក្នុងនាមជាស្ពានតភ្ជាប់ទំនាក់ទំនងនិងចលនាជំនួយក្រៅរដ្ឋាភិបាលបរទេស (PCPNN) សម្ព័ន្ធសមាគមបានសកម្មក្នុងការផ្សព្វផ្សាយនិងលើកកម្ពស់សមិទ្ធផលនៃការច្នៃប្រឌិតគោលនយោបាយកិច្ចការបរទេស រួមចំណែកដោះស្រាយរាល់ការលំបាកនិងបញ្ហាប្រឈមរបស់ វៀតណាម។

ស្តីពីវិស័យព័ត៌មានកិច្ចការបរទេស រួមជាមួយកិច្ចសហប្រតិបត្តិយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារសារព័ត៌មាន សារព័ត៌មានវៀតណាម ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់សម្ព័ន្ធសមាគមមិត្តភាពនិងបណ្តាអង្គការសមាជិក ដូចជា កាសែតយុគសម័យ (Thoi Dai) ទស្សនាវដ្តីមិត្តភាព (Huu Nghi) វេបសាយ vufo.org.vn ព្រឹត្តិប័ត្រព័ត៌មាននិងវេបសាយ vpdf.org.vn របស់មូលនិធិសន្តិភាពនិងអភិ វឌ្ឍន៍វៀតណាម ទស្សនាវដ្តី ព្រឹត្តិប័ត្រព័ត៌មាន របស់អង្គការជាសមាជិកដូចជា ទស្សនាវដ្តីវៀតណាម - អាមេរិក ទស្សនាវដ្ដី Bach Duong និងព័ត៌មានវៀតណាម - បារាំង ... ហើយព័ត៌មាន និងវេបសាយរបស់សម្ព័ន្ធសមាគមមូលដ្ឋានបានរួមចំណែកយ៉ាងសកម្មក្នុងការផ្ដល់ព័ត៌មានថ្មីៗ អំពីបញ្ហានានាក្នុងនិងក្រៅប្រទេស គោលនយោបាយកិច្ចការបរទេសរបស់បក្សនិងរដ្ឋក៏ដូចជាទំនាក់ទំនងសន្តិភាពសាមគ្គីភាពនិងមិត្តភាពរបស់ប្រជាជនវៀតណាមជាមួយប្រជាជនពិភពលោក។ បច្ចុប្បន្ននេះ គេហទំព័រ យុគសម័យអនឡាញ របស់សម្ព័ន្ធសមាគម ជាភាសាអង់គ្លេស ចិន រុស្ស៊ី ឡាវនិងខ្មែរកំពុងទាក់ទាញមិត្តអ្នកអានជាច្រើនផងដែរ។

អ្នកយកព័ត៌មាន: នាពេលកន្លងទៅ សកម្មភាពកិច្ចការបរទេសរបស់ប្រជាជន បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ដូច្នេះ ជម្រាបលោកស្រី Nguyen Phuong Nga ថា  តើលោកស្រីវាយតម្លៃយ៉ាងម៉េចអំពីតួនាទីនៃនាក់ទំនងកិច្ចការបរទេសរបស់ប្រជាជនចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ?

លោកស្រី Nguyen Phuong Nga: ភាពជាក់ស្តែងនៃសកម្មភាពរបស់សម្ព័ន្ធសមាគមមិត្តភាពនិងលទ្ធផលដែលទទួលបានគឺជាការបង្ហាញយ៉ាងច្បាស់លាស់នូវការចូលរួមចំណែករបស់កិច្ចការបរទេសរបស់ប្រជាជនចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ។

មុនបង្អស់គឺរួមជាមួយកិច្ចការបរទេសរបស់បក្ស ការទូតរបស់រដ្ឋនិងទំនាក់ទំនងកិច្ចការបរទេសរបស់ប្រជាជនដែលបានរួមចំណែកកសាងនិងពង្រឹងទំនាក់ទំនងអន្តរជាតិដែលមានស្ថេរភាពនិងចូលរួមចំណែកក្នុងការបង្កើតបរិយាកាសអន្ដរជាតិដោយសន្តិភាព មានស្ថេរភាពនិងអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ ម្យ៉ាងវិញទៀត សម្ព័ន្ធសមាគមមិត្តភាព ជាកំលាំងស្នូលនៃទំនាក់ទំនងកិច្ចការបរទេសរបស់ប្រជាជនដែលកំពុងប្រតិបត្តិសកម្មភាពប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចជាស្ពាន ទំនាក់ទំនងនិងការប្រមូលជំនួយក្រៅរដ្ឋាភិបាល។

ទន្ទឹមជាមួយគ្នានោះ នេះជាកណាល់សំខាន់ដើម្បីសម្ព័ន្ធសមាគមមិត្តភាព ផ្សព្វផ្សាយនូវព័ត៌មានអំពីសមិទ្ធិផលដែលវៀតណាមទទួលបានក្នុងការអនុវត្តសិទ្ធិមនុស្ស យុត្តិធម៌សង្គម ការអភិវឌ្ឍសសេដ្ឋកិច្ចសង្គម តាមរយៈសកម្មភាពជួយឧបត្ថម្ភមនុស្សធម៌និងអភិវឌ្ឍន៍នៅវៀតណាម ដើម្បីជួយឲ្យជំនាញការនិងអ្នកធ្វើហិរញ្ញប្បទានបរទេសមានទស្សនៈដោយសត្យនុម័តអំពីស្ថានភាពនៅវៀតណាម ដោយទទួលស្គាល់រាល់សមិទ្ធិដែលវៀតណាមទទួលបានក្នុងដំណើរការផ្លាស់ប្តូរថ្មី អំពីគោលនយោបាយកិច្ចការបរទេសរបស់បក្សនិងរដ្ឋវៀត ណាម ព្រមទាំងរាល់ការលំបាកសាកល្បងដែលវៀតណាមកំពុងប្រឈមមុខ ដើម្បីដាក់ចេញនូវទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាងទៀត។

អ្នកយកព័ត៌មាន: សកម្មភាពកិច្ចការបរទេសរបស់ប្រជាជន ជាពិសេសគឺសកម្មភាពកិច្ចការបរទេសពហុភាគីមិនត្រឹមតែរួមចំណែកក្នុងការផ្សព្វផ្សាយរូបភាពរបស់វៀតណាមនៅខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់ចលនាប្រជាជនក្នុងតំបនិងលើពិភព លោកផងដែរ។  តើលោកស្រីវាយតម្លៃយ៉ាងម៉េចលើបញ្ហានេះ។

លោកស្រី Nguyen Phuong Nga: នេះគឺជាការពិត។ ក្នុងនាមជាកម្លាំងស្នូលនៃទំនាក់ទំនងកិច្ចការបរទេសរបស់ប្រជាជន ជាមួយនឹងបាវចនាថា “ម្ចាស់ការ ភាពបត់បែន ច្នៃប្រឌិតនិងប្រសិទ្ធភាព” សម្ព័ន្ធសមាគមមិត្តភាពនិងអង្គការសមាជិករបស់ខ្លួន បានចូលរួមយ៉ាងសកម្មនិងម្ចាស់ការនៅក្នុងបណ្តាវេទិការប្រជាជនពហុភាគី ជាពិសេសគឺវេទិកាប្រជាជនអាស៊ាន (APF) និងវេទិកាប្រជាជនអាស៊ី - អឺរ៉ុប (AEPF) ដោយបានផ្សព្វផ្សាយអំពីទឹកដី មនុស្ស សមិទ្ធិផលក៏ដូចជាគោលនយោបាយរបស់វៀតណាម ជាដើម។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងយន្តការប្រពៃណីដូចជា ក្រុមប្រឹក្សាសន្តិភាពពិភពលោក; អង្គការសាមគ្គីភាពប្រជាជនអាស៊ី - អាហ្រ្វិក (AAPSO) និងតាមរយៈសកម្មភាពនានាដើម្បីអបអរសាទរ “ទិវាអន្តរជាតិដើម្បីសន្តិភាព” វៀតណាមបានបង្ហាញយ៉ាងច្បាស់នូវតួនាទីសកម្មរបស់ខ្លួនដែលបានចូលរួមមតិជាច្រើនក្នុងការជំរុញសន្តិភាពនិងសាមគ្គីភាពនៅក្នុងតំបន់និងពិភពលោក។

អ្នកយកព័ត៌មាន: នៅក្នុងបរិបទដែលស្ថានភាពលើពិភពលោកនិងតំបន់មានបម្រែបម្រួលជាច្រើនដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទំនាក់ទំនងកិច្ចការបរទេសរបស់ប្រជាជន តើលោកស្រីអាចប្រាប់ថានៅឆ្នាំ ២០១៩នេះ សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម នឹងផ្តោតសំខាន់លើភារកិច្ចអ្វីខ្លះ ដើម្បីបន្តរួមចំណែកយ៉ាងសកម្មនិងមានប្រសិទ្ធភាពដល់សកម្មភាពកិច្ចការបរទេសរួមនៅក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីនិងការធ្វើសមាហរណកម្មរបស់ប្រទេសជាតិ?

លោកស្រី Nguyen Phuong Nga: ក្នុងបរិបទនៃស្ថានភាពពិភពលោកនិងតំបន់មានបម្រែបម្រួលយ៉ាងស្មុគស្មាញដែល ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើកិច្ចការបរទេសរបស់ប្រជាជនសម្ព័ន្ធសមាគមមិត្តភាពនឹងផ្តោតលើការងារដូចខាងក្រោមនេះសម្រាប់ឆ្នាំ២០១៩ និងបណ្តាឆ្នាំបន្តបន្ទាប់៖

ទីមួយបន្តពង្រឹងពង្រឹងនិងពង្រីកបណ្តាញមិត្តភក្តិនិងដៃគូអន្ដរជាតិយ៉ាងស៊ីជម្រៅ និង ចូលរួមយ៉ាងសកម្មនៅក្នុងស្ថាប័នពហុភាគីសំខាន់ៗ។

ទីពីរ ពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពរបស់អង្គការក្រៅរដ្ឋាភិបាល: អនុវត្តន៍ល្អនូវមុខងារជាស្ថាប័នអចិន្ត្រៃយ៍នៃគណៈកម្មាធិការ សម្ព័ន្ធសមាគមមិត្តភាពនឹងបន្តផ្តោតលើការ ពង្រឹងការត្រួតពិនិត្យនិងដាក់ចេញនូវវិធានការដើម្បីកែលម្អនិងលើកកម្ពស់ប្រសិទ្ធ ភាពនៃប្រតិបត្តិការរបស់គណៈកម្មការ។

ទីបី គឺលើកកម្ពស់គុណភាពនៃការងារស្រាវជ្រាវ សេនាធិការ និងព័ត៌មានកិច្ចការបរទេស: រួមជាមួយកិច្ចខិតខំប្រឹងប្រែងដើម្បីចលនាឲ្យមិត្តភក្តិអន្តរជាតិចូលរួមចំណែកដល់ការផ្សព្វផ្សាយអំពីប្រទេសវៀតណាម សម្ព័ន្ធសមាគមមិត្តភាពនឹងយកចិត្តទុកដាក់កែលម្អទម្រង់និងកែលម្អគុណភាព។ ជាពិសេស បង្កើនព័ត៌មានស្តីពីស្ថានភាពអភិវឌ្ឍន៍របស់វៀតណាមក្នុងគ្រប់វិស័យ ក្និងនោះមានសិទ្ធិមនុស្ស សេរីភាពខាងជំនឿសាសនា គោលនយោបាយកិច្ចការបរទេសនិងអធិបតេយ្យភាពកោះសមុទ្រផងដែរ។

ទីបួន ពង្រឹងនិងពង្រីកសម្ព័ន្ធសមាគមមិត្តភាពឲ្យបានរឹងមាំ: ពោលគឺយើងនឹងខិតខំប្រឹងប្រែងក្នុងការផ្លាស់ប្តូរថ្មីវិធីសាស្រ្តការគ្រប់គ្រងរចនាប័ទនិងនិងទម្រង់ការងារសម្រាប់សម្ព័ន្ធសមាគម ដើម្បីអាចបំពេញតាមតម្រូវការសម្រាប់ភ្នាក់ងារអចិន្រ្តៃយ៍ក៏ដូចជាគាំទ្រសកម្មភាពរបស់សមាគមជាសមាជិកផងដែរ។

ទន្ទឹមនឹងនេះ យើងខ្ញុំនឹងផ្តោតលើការលើកកម្ពស់និងបណ្តុះបណ្តាលប្ញទ្ធានុភាពនយោបាយ លើកកំពស់សមត្ថភាពរបស់បុគ្គលិកតាមរយៈការកែលំអគុណភាពនៃការបណ្ដុះបណ្ដាលបុគ្គលិកសម្រាប់ VUFO និងបុគ្គលិកសម្រាប់សមាគមជាសមាជិក​ ទាំងចំណេះដឹង ជំនាញវិជ្ជាជីវៈ ភាសាបរទេសនិងជំនាញចាំបាច់សម្រាប់ការងារកិច្ចការបរទេសរបស់ប្រជាជន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កិច្ចការបរទេសរបស់ប្រជាជនក្នុងស្ថានភាពថ្មី។

អ្នកយកព័ត៌មាន៖ សូមថ្លែងអំណរគុណចំពោះបទសម្ភាសន៍របស់លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម!

 

(ប្រភពព័ត៌មាន: vov.vn ប្រែសម្រួលដោយ ថាញ់ ហ្វាង)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll