SEA Games 2019: កម្ពុជា បន្ដឈ្នះមេដាយប្រាក់ ២គ្រឿងទៀត ដោយកីឡាគុនល្បុក្កតោ និងសីប៉ាក់តាក្រ

23:00 | 01/12/2019

ក្រុមអត្តពលិកកម្ពុជា បានដណ្ដើមមេដាយប្រាក់២គ្រឿងបន្ថែមទៀតហើយ នៅរសៀលថ្ងៃអាទិត្យនេះ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលដណ្ដើមបានដោយកីឡាករគុនល្បុក្កតោ និងក្រុមកីឡាសីប៉ាក់តាក្រ ។

កម្ពុជា បន្ដឈ្នះមេដាយប្រាក់ ២គ្រឿងទៀត ដោយកីឡាគុនល្បុក្កតោ និងសីប៉ាក់តាក្រ

ចំពោះកីឡាករ យ៉ុង ម៉េងលី ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយប្រកួតលើវិញ្ញាសាកីឡា Arnis ទម្ងន់លើ ៦០គីឡូក្រាមនោះ បានទទួលត្រឹមមេដាយប្រាក់ប៉ុណ្ណោះ បន្ទាប់ពីប្រកួតចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីនមុននេះបន្ដិច។ ទន្ទឹមជាមួយគ្នា ក្រុមកីឡាសីប៉ាក់តាក្រជម្រើសជាតិកម្ពុជា ក៏ដណ្ដើមបានមេដាយប្រាក់ ១ គ្រឿងផងដែរ លើវិញ្ញាសាកីឡាសីកន្ដ្រក់(Hop)។

សរុបត្រឹមរសៀលថ្ងៃទី០១ ខែធ្នូនេះ ក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសរុប ៥គ្រឿងហើយ ក្នុងនោះមានមេដាយប្រាក់ ២ និងមេដាយសំរឹទ្ធ ៣ ដែលដណ្ដើមបានពីក្រុមអត្តពលិកកីឡាគុនល្បុក្កតោ ប្រកួតលើប្រភេទកីឡា Arnis និងក្រុមកីឡាសីប៉ាក់តាក្រ ។ ប៉ុន្ដែយ៉ាងណាកម្ពុជា នៅសល់ការប្រកួតជាច្រើនទៀត ខណៈការប្រកួតនឹងដំណើរការរហូតដល់ថ្ងៃទី១១ ខែធ្នូខាងមុខ៕

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំវ័យក្មេងកម្ពុជាស្វែងយល់គំរូរដ្ឋបាលនៅទីក្រុង Da Nang
ទីក្រុង Da Nang មានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យជាច្រើន
វៀតណាម - កម្ពុជា៖ ៦០ ឆ្នាំនៃមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ
ខេត្ត Lam Dong - Mondulkiri ពង្រឹងការសម្របសម្រួលការពារព្រំដែន
គយវៀតណាម - កម្ពុជា ជំរុញការសម្របសម្រួលប្រឆាំងការរត់ពន្ធ បង្កលក្ខណៈងាយស្រួលដល់ពាណិជ្ជកម្ម

អានច្រើនបំផុត