សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងជាព្រះរាជាធិបតីក្នុងពិធីសម្ពោធជាផ្លូវការ «បណ្ណាល័យសម្តេចម៉ែ»

15:50 2020/09/22

សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីក្នុងពិធីសម្ពោធជាផ្លូវការ «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះដែលត្រូវបានផ្តួចផ្តើមឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីថ្វាយព្រះកិត្តិយសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតថ្វាយសម្តេចម៉ែដែលជា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជសកម្មភាពគាំពារការសិក្សាស្រាវជ្រាវ និងការលើកស្ទួយប្រវត្តិសាស្ត្រ វប្បធម៌ ព្រមទាំងសិល្បៈសហសម័យនៃប្រទេសកម្ពុជា។ នេះបើតាមប្រភពពី The Sleuk Rith Institute។

សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងជាព្រះរាជាធិបតីក្នុងពិធីសម្ពោធជាផ្លូវការ «បណ្ណាល័យសម្តេចម៉ែ»

សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងជាព្រះរាជាធិបតីក្នុងពិធីសម្ពោធជាផ្លូវការ «បណ្ណាល័យសម្តេចម៉ែ»។ (រូបថត៖ cen.com.Khmer)

នៅក្នុង​ពិធី​សម្ពោធ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​នេះ ក៏មាន​ការដាក់​តាំងពិព័រណ៍​ពិសេស​ចំនួន​ពីរ គឺ​៖

១) ព្រះ​ឆាយា​ល​ក្ខ័​ណ៍​របស់​សម្តេច ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ អតីត​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ

២) ការ​រចនា​ប្លង់​អគារ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដោយ​ស្ថាបត្យករ​លំដាប់​ពិភពលោក គឺ​លោកស្រី ហ្សា​ហា ហា​ឌី​ដ​។​

«​បណ្ណាល័យ​សម្តេចម៉ែ​» បាន​បង្កើត​ឡើងជា​ផ្លូវការ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដើម្បី​ថ្វាយ​ព្រះរាជ​កិត្តិយស​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ថ្វាយ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្តេចព្រះ​បរម​រតន​កោដ្ឋ អតីត​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ ក៏ដូចជា​ដើម្បី​ប្រទេសជាតិ​កម្ពុជា និង​ប្រជាជន​កម្ពុជា​។

«​បណ្ណាល័យ​សម្ដេចម៉ែ​» មាន​តម្កល់ទុក​សមុច្ច័យ​ជា​សៀវភៅ ប្រមាណ​ជាង ៣០០០​ក្បាល និង​ឯកសារ​ចំនួន​២៨០០​ប្រអប់ ដែល​ប្រមែប្រមូល​ដោយ​លោក​ឯកអគ្គរាជទូត​ប​ណ្ឌិ​ត ហូ​លី​យ៉ូ អេ​. ជែ​ល​ដ្រេ​ស ក្នុងអំឡុង​រយៈពេល​ជាច្រើន​ឆ្នាំ​នៃ​ការងារ​ចងក្រង​កត់ត្រា​ឯកសារ​របស់លោក​ស្ដីពី​រាជវង្សានុវង្ស និង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​។ លោក​ឯកអគ្គរាជទូត​បណ្ឌិត ជែ​ល​ដ្រេ​ស បាន​បរិច្ចាគ​ដោយ​សប្បុរស​នូវ​សមុច្ច័យ​ដ៏​ធំធេង​នេះ​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នា​ចុងឆ្នាំ​២០១៩​។

​ឯកសារ​ដែល​តម្កល់​នៅក្នុង​បណ្ណាល័យ​សម្តេចម៉ែ រួមមាន​សៀវភៅ​ជាច្រើន​ទៀត​ស្ដីពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា និង​ឯកសារ​ស្តីពី​របប​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)​យ៉ាងហោចណាស់​១​លាន​៧​សែន​ទំព័រ ដែល​ស្រាវជ្រាវ​ដោយ​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​អស់​រយៈពេល​ប្រមាណ​ជាង​២០​ឆ្នាំកន្លងមក​។

​ទន្ទឹមនឹងនេះ «​បណ្ណាល័យ​សម្តេចម៉ែ​» ថែមទាំង​មាន​តម្កល់​នូវ​ឯកសារ​ក្នុង​ទម្រង់​ដទៃទៀត​ដូចជា រូបថត ភាពយន្ត និង​ខ្សែអាត់​សំឡេង​ជាច្រើន​ម៉ឺន​នាទី​របស់​ជនរងគ្រោះ​ក្នុងសម័យ ប៉ុល ពត ដែល​ត្រូវបានធ្វើ​ឲ្យ​ទៅជា​ទម្រង់​ឌីជីថល​មានគុណ​ភាព​ខ្ពស់ ដើម្បី​ធានា​ដល់​ការអភិរក្ស​លើ​ឯកសារ​ឲ្យ​បាន​គង់វង្ស និង​ផ្តល់​ភាពងាយស្រួល​ដល់​សាធារណជន​ក្នុងការ​ប្រើប្រាស់​។​

 

ខាងផ្ទៃក្នុងនៃបណ្ណាល័យសម្តេចម៉ែ។  (រូបថត៖ cen.com.Khmer)

«​បណ្ណាល័យ​សម្ដេចម៉ែ​» គឺ​មិនមែន​គ្រាន់តែ​ជាទី​តាំង​សម្រាប់​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា តែប៉ុណ្ណោះ​នោះទេ​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មាន​មោទកភាព​ក្នុងការ​ថ្វាយ និង​ជូន​បណ្ណាល័យ​នេះ ជា​កេរដំណែល​របស់​សម្តេច​ម៉ែ និង​ស្ត្រី​កម្ពុជា​គ្រប់រូប​។ ដោយហេតុថា ស្ត្រី​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង ដោយ​មិន​រួញរា​ក្នុង​ការស្ដារ លើកស្ទួយ និង​កសាង​ប្រទេសជាតិ​សាជាថ្មី តាមរយៈ​ការចិញ្ចឹម​បីបាច់​គ្រួសារ ក្តាប់​យក​និង​ពង្រីក​ឱកាស​សេដ្ឋកិច្ច អភិរក្ស ការពារ និង​ពង្រឹង​សហគមន៍ វប្បធម៌ និង​ប្រទេសជាតិ​របស់ខ្លួន ក្រោយ​ពេលដែល​របប​ខ្មែរក្រហម​បាន​ដួលរលំ​ទៅ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា ស្ត្រី​កម្ពុជា គឺជា​និមិត្តរូប នៃ​ដួងព្រលឹង​ជាតិ​កម្ពុជា​។​

​ដូច្នេះ «​បណ្ណាល័យ​សម្ដេចម៉ែ​» បង្កើតឡើង​ដើម្បី​ឧទ្ទិស​ដល់​ស្ត្រី​កម្ពុជា ទាំង​នៅក្នុង​អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល​។​

​ក្នុងអំឡុង​ព្រះរាជដំណើរ​ទស្សនកិច្ច​របស់​ទ្រង់ សម្តេចព្រះ​មហាក្សត្រី ព្រះ​វរ​រាជា​មាតា​ជាតិខ្មែរ បាន​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ​ដែល​មិនអាច​កាត់ថ្លៃ​បាន រួមមាន សៀវភៅ មេដាយ លិខិត​សរសើរ គ្រឿង​ឥស្សរិយយស និង​សម្បត្តិ​ផ្ទាល់​ព្រះកាយ​ដ៏​មានតម្លៃ​របស់​ទ្រង់​ដល់​បណ្ណាល័យ ដើម្បី​ឲ្យ​សាធារណជន​បាន​ទស្សនា សិក្សា និង​យល់ដឹង​អំពី​តម្លៃ​។ ដោយ​គ្មាន​មន្ទិលសង្ស័យ បណ្ណាល័យ​សម្ដេចម៉ែ គឺជា​ធនធាន​ជាតិ​ដ៏​មាន​សារសំខាន់ សម្រាប់​ការអប់រំ​សាធារណជន​និង​យុវជន​នាពេល​បច្ចុប្បន្ន និង​ជាច្រើន​ជំនាន់​ត​ទៅមុខទៀត​នាពេល​អនាគត​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ក្រាបបង្គំ​ចូលគាល់​ព្រះវររាជ​មាតា និង​រាជវង្សានុវង្ស ដើម្បី​ប្រកាស​ថ្វាយ​ឈ្មោះ​នេះ​ជា​ផ្លូវការ​។ ក្រោយមក​នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ សម្តេចព្រះ​មហាក្សត្រី​ព្រះវររាជ​មាតា ទ្រង់​បាន​សព្វព្រះរាជហឫទ័យ​រាជានុញ្ញាត​ឲ្យ​ប្រើប្រាស់​ឈ្មោះ​បណ្ណាល័យ​នេះ​តែម្តង​./.

(ប្រភពព័ត៌មាន: cen)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll