Trending now

សម្តេចតេជោ ហ៊ុន សែន កោតសរសើរក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា ដែលយកឈ្នះក្រុមថៃ

08:49 | 09/11/2019 (ប្រភព៖ Fresh News)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំ(U19) កម្ពុជា ដែលបានយកឈ្នះគូប្រជែងក្រុម U19 ដំរីថៃ ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញនារាត្រីថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC U19 Championship 2020។

ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជាយកឈ្នះគូប្រជែងក្រុម U19 ដំរីថៃ ក្នុងលទ្ធផល ២-១ (រូបថតៈ FN)

ទន្ទឹមនឹងការកោតសរសើរនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា ជាពិសេសអ្នកដែលបានចូលរួមទស្សនាផ្ទាល់ នៅពហុកីឡាដ្ឋាន និងតាមទូរទស្សន៍។ សម្តេចបានជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត។

សូមគូសបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជាយកឈ្នះគូប្រជែងក្រុម U19 ដំរីថៃ ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញនារាត្រីថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC U19 Championship 2020។

នេះជាជ័យជម្នះលើកទី២ ក្នុងចំណោម ៣ប្រកួតរបស់កម្ពុជានៃវគ្គសន្សំពិន្ទុប្រចាំពូល G បន្ទាប់ពីបំបាក់ក្រុម U19 កោះម៉ារីណាខាងជើង ៩-០ និងចាញ់ក្រុម U19 ម៉ាឡេស៊ី ៤-៥ នៅថ្ងៃទី០២ ខែវិច្ឆិកាដែលជាថ្ងៃប្រកួតបើកឆាក។

ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា (រូបថតៈ FN)

កីឡាករពាក់លេខ២៣ មិត សាម៉ើយ ជាអ្នករកបានគ្រាប់បែកពងមាន់នៅនាទីទី១៦ មុនពេលប្រធានក្រុមពាក់លេខ៩ សៀង ចន្ធា ធ្វើបានសម្រេចគ្រាប់នាំមុខ ២-០ នៅនាទីទី២៦ មុនពេលរបូត ១គ្រាប់វិញក្នុងវគ្គទី២ នៅនាទីទី៨០ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជិត ៤០០០នាក់។

នេះក៏ជាជ័យជម្នះលើកទី២ ផងដែរក្នុងឆ្នាំ២០១៩ ដែលកម្ពុជាបានយកឈ្នះក្រុមថៃ គិតចាប់តាំងពី U18 កម្ពុជាបានយកឈ្នះ ៤-៣ នៅប្រទេសវៀតណាមកាលខែសីហាកន្លងទៅក្នុងពាន AFF U18 Championship 2019 ដែលធ្វើឲ្យកម្ពុជាបន្តឈរនៅលេខរៀងទី៣ ក្នុងពូល G បណ្តោះអាសន្ន ដោយថៃឈរនៅលេខ២ និងម៉ាឡេស៊ី ឈរនៅលេខ១ មាន ៩ពិន្ទុ ក្រោយបំបាក់កោះម៉ារីណា ១០-០ នៅថ្ងៃសុក្រនេះដែរ។

១ប្រកួតចុងក្រោយរបស់កម្ពុជា ត្រូវប៉ះក្រុមដែលកំពុងឈរនៅលេខ៤ ក្នុងពូលប្រ៊ុយណេ នាថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ គ្រាដែលថៃត្រូវប៉ះក្រុមខ្លាំងម៉ាឡេស៊ី រសៀលម៉ោង ១៥៖៣០នាទីថ្ងៃនោះដែរ៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សិក្ខាសាលា "សកម្មភាពការទូតរវាងប្រជាជន និងប្រជាជនជុំវិញពិភពលោក និងមេរៀនមួយចំនួនដែលបានរៀនសម្រាប់ប្រទេសវៀតណាម"
សម្ពោធគម្រោងមួយដែលមានតម្លៃជាង ១១,៣ ពាន់លានដុង ដើម្បីជួយដល់កុមារដែលមានជីវភាពខ្វះខាតនៅក្រុង Can Tho
វិស័យសំខាន់ៗចំនួន ៥ សម្រាប់បង្កើនប្រសិទ្ធភាពនៃការទូតរវាងប្រជាជន និងប្រជាជនរវាងវៀតណាម និងកម្ពុជា
ហាណូយ៖ ស្វែងយល់ពីពណ៌ស្រស់ឆើតឆាយនៃវប្បធម៌ថៃនៅក្នុងពិធីបុណ្យ "ចង្វាក់បេះដូងនៃប្រទេសថៃ"
ការដាក់ឱ្យដំណើរការគម្រោង MekongElevate៖ “ការសម្របខ្លួនបៃតង និងប្រកបដោយចីរភាពសម្រាប់សហគមន៍ជនជាតិភាគតិច”