ទៅ​បាត់ដំបង​! កុំ​ភ្លេច​ទៅ​ទស្សនា​«​ប្រាសាទឯកភ្នំ​» ដែល​សង់​ឡើង​ក្នុង​សតវត្សរ៍​ទី​១១

18:51 2020/05/06

ប្រាសាទឯកភ្នំ គឺជា​សំណង់​ប្រាសាទបុរាណ​ដ៏​ប្រណីត​មួយ​របស់​ខេត្ត​បាត់ដំបង ខណៈ​ដែល​ប្រាសាទ​នេះ តាំង​នៅ​ភូមិ​ចុង​ឆ្តោរ ឃុំ​ពាមឯក ស្រុក​ឯកភ្នំ គឺ​មាន​ចម្ងាយ​ប្រមាណ ១៥ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត ហើយ​គេ​ក៏​អាច​ទៅ​ទស្សនា​ប្រាសាទ​នេះ​បាន​ដោយ​ការ​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​ជាតិ​លេខ ៥ ពី​ក្រុង​បាត់ដំបង តាម​ផ្លូវ​ឆ្ពោះ​ទៅ​ទិស​ដៅ​ក្រុង​សិរីសោភ័ណ ផង​ដែរ​ដោយ​ពេល​ចេញ​ពី​ទី​រួម​ខេត្ត​បាន ៧ គីឡូម៉ែត្រ ហើយ​បត់​ចូល​តាម​ក្លោង​ទ្វារ​វត្ត​ត្រាង នៅ​ខាង​ស្តាំ​ដៃ​ក៏បាន។

ទៅ​បាត់ដំបង​! កុំ​ភ្លេច​ទៅ​ទស្សនា​«​ប្រាសាទឯកភ្នំ​» ដែល​សង់​ឡើង​ក្នុង​សតវត្សរ៍​ទី​១១
សំណង់ព្រះពុទ្ធ​បដិមា ដែល​ខ្ពស់សង់​នៅលើ​​គូទឹក​ព័ទ្ធប្រាសាទឯកភ្នំត្រូវ​បាន​ក្រសួង​បញ្ឈប់ការ​សាងសង់​។

ប្រាសាទឯកភ្នំ ជា​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌ ដ៏​ចំណាស់​មួយ​ក្នុង​ខេត្តបាត់ដំបង ដែល​បាន​សាងសង់ឡើង​ក្នុង​សតវត្សរ៍​ទី​១១ ក្នុង​រាជ​កាល​ព្រះ​សាទ​សូរ្យ​វរ្ម័នទី​១ នា​សម័យ​មហានគរ​។ នេះ​បើតាម​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​។

ដើម្បី​ធ្វើដំណើរ​ទៅកាន់​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ប្រាសាទឯកភ្នំ ភ្ញៀវទេសចរ​អាចធ្វើ​ដំណើ​រ​ដោយ រថយន្ត ម៉ូតូ ប្រើ​រយៈពេល​ប្រមាណ​២០​នាទី​ប៉ុណ្ណោះ​។ ប្រាសាទឯកភ្នំ មាន​ទីតាំងនៅ​ភូមិ តា​គម ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ចម្ងាយ ៧​គីឡូម៉ែត្រ បែក​ចេញពី​ផ្លូវ​ខេត្ត​លេខ P156 ត្រង់​ម្ដុំ​ភូមិ​ថ្កូវ ឃុំ​ក្ដុល​ដូនទាវ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង និង​ចម្ងាយ​១២.២៩​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តបាត់ដំបង

ជារឿយៗក្រុម​ភ្ញៀវទេសច​ទាំងឡាយ​នៅពេល​បាន​ឆ្លង​កាត់​ទឹកដី​នៃ​ខេត្ត​បាត់ដំបង​ហើយ​នោះ គឺ​កម្រ​នឹង​មាន​ការ​ខក​ខាន​ឆៀង​ចូល​ទៅ​ទស្សនា កម្សាន្ត​សំណង់​ប្រាសាទ​បុរាណ​មួយ ដែល​មាន​រចនាប័ទ្ម និង​អាយុកាល​ដ៏​យូរ​លង់​ដែល​ប្រហាក់​ប្រហែល​ទៅ​នឹង​អាយុកាល​នៃ​សំណង់​ប្រាសាទ​អង្គរវត្ត​ដែរ​គឺ​ប្រាសាទ​ឯកភ្នំ។

ប្រាសាទឯកភ្នំ គឺជា​សំណង់​ប្រាសាទបុរាណ​ដ៏​ប្រណីត​មួយ​របស់​ខេត្ត​បាត់ដំបង ខណៈ​ដែល​ប្រាសាទ​នេះ តាំង​នៅ​ភូមិ​ចុង​ឆ្តោរ ឃុំ​ពាមឯក ស្រុក​ឯកភ្នំ គឺ​មាន​ចម្ងាយ​ប្រមាណ ១៥ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត ហើយ​គេ​ក៏​អាច​ទៅ​ទស្សនា​ប្រាសាទ​នេះ​បាន​ដោយ​ការ​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​ជាតិ​លេខ ៥ ពី​ក្រុង​បាត់ដំបង តាម​ផ្លូវ​ឆ្ពោះ​ទៅ​ទិស​ដៅ​ក្រុង​សិរីសោភ័ណ ផង​ដែរ​ដោយ​ពេល​ចេញ​ពី​ទី​រួម​ខេត្ត​បាន ៧ គីឡូម៉ែត្រ ហើយ​បត់​ចូល​តាម​ក្លោង​ទ្វារ​វត្ត​ត្រាង នៅ​ខាង​ស្តាំ​ដៃ​ក៏បាន។

 

ក្បាច់ចម្លាក់ដ៏​ល្អ​ប្រណីត​នៅឯ​ប្រាសាទ​ឯក​ភ្នំ​​​

ប្រាសាទ​ដ៏​ចំណាស់​នេះ​មាន ទីធ្លា​ប្រមាណ ៣០​ម៉ែត្រ​ហើយ​មាន​ថែវ​ព័ទ្ធជុំវិញ​ប្រាសាទ ពី​ទិសខាងកើត ទៅ​ទិស​ខាងលិច មាន​ប្រវែង​២៥​ម៉ែត្រ ហើយពី​ទិស​ខាងត្បូង ទៅ​ទិស​ខាងជើង​មាន​ប្រវែង​៤៩​ម៉ែត្រ មាន​រាង​បួន​ជ្រុង ស្មើគ្នា​ធ្វើ​អំពី​ថ្មភក់​បែរមុខ​ទៅ​ទិសខាងកើត សង់​លើ​ខឿន​មួយ​មាន​ពីរ​ថ្នាក់ មាន​ថែវ​ព​ទ្ធ័​ជុំវិញ​តួ​ប៉ម​នៃ​ប្រាសាទ និង​កំពែង​ធ្វើ​ពី​ថ្មបាយក្រៀម​ហើយ​មាន​គូរ​ទឹក​ព័ទ្ធជុំវិញ​ផង​។ ហើយ​ប្រាសាទ​នេះ​មាន​ដើម​ពោធិ៍ ដុះ​ជុំវិញ​ជាច្រើន​ដើម បង្កើត​ឲ្យ​ជា​ម្លប់​ដ៏​ត្រឈឹងត្រឈៃ និង​ខ្យល់​ត្រជាក់​បរិសុទ្ធ​។​

 

សំណង់ព្រះពុទ្ធ​បដិមា ដែល​ខ្ពស់សង់​នៅលើ​​គូទឹក​ព័ទ្ធប្រាសាទឯកភ្នំត្រូវ​បាន​ក្រសួង​បញ្ឈប់ការ​សាងសង់​។

ប្រាសាទឯកភ្នំ​នេះ​ស្ថាបនា​ឡើង​នៅក្នុង​សតវត្សរ៍​ទី ១១ ក្នុង​ឆ្នាំ ១០២៧ នៃ​រជ្ជកាល​ស្តេច​ព្រះបាទ​សូរ្យ​វរ្ម័នទី ១ (១០០២-១០៥០) នា​សម័យ​មហានគរ ឬ​សម័យ​អង្គរ ដែល​កសាង​ឡើង​ដើម្បី​ឧទិ្ទស​ថ្វាយ​ចំពោះ​ព្រះអាទិទេព​ព្រហ្មញ្ញ​សាសនា។

លោក ក្រិន សុគន្ធ ជា​ឆ្មាំ​ប្រាសាទឯកភ្នំ បាន​ឲ្យ​ដឹងថា៖ «ប្រាសាទឯកភ្នំ ស្ថិតនៅក្នុង​បរិវេណ​វត្ត​មួយ​មាន​ឈ្មោះ​ថា «វត្ត​ឯក​ភ្នំ» ដែល​ជា​រមណីយ​ដ្ឋាន​ដ៏​ពេញ​និយម​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ជា​ពិសេស នា​ពេល​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ និង​រដូវ​កាល​ភ្ជំបិណ្ឌ។ ប្រជាជន​ខ្មែរ​ភាគ​ច្រើន​តែង​និយម​ទៅ​លេង​វត្ត និង​ប្រាសាទ​នេះ ដូចជា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ ធ្វើ​ពិធី​ស្រង់​ព្រះ និង​ពូន​ភ្នំ​ខ្សាច់​ជា​ដើម។ លើស​ពី​នេះ​ទៅ​ទៀត ប្រជាពលរដ្ឋ​ទាំង​អស់​ក៏មាន​លេង​ល្បែង​ប្រជាប្រិយ​កម្សាន្ត​ផ្សេងៗ​តាម​ប្រពៃណី​វប្បធម៌​ខ្មែរ​ទៀត​ផង​ដែរ​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នោះ»។

​បើតាម​មន្ទីរ​ទេសចរណ៍​បាត់ដំបង​ដដែល ប្រាសាទឯកភ្នំ​នេះ មាន​ចម្លាក់​ក្បាច់​ជាច្រើន មាន​ភាពរស់រវើក​គួរ​ឲ្យ​ចង់​ទស្សនា​នៅ​សេសសល់ តាម​ផ្នែក​មួយចំនួន ដែល​ឆ្លុះបញ្ចាំង​ពី​ជំនឿ​ក្នុង​លិ​ទ្ធិ​ព្រហ្មញ្ញសាសនា​។ ចម្លាក់​ទាំងនោះ​រួមមាន ព្រះ​ឥសូរ​កំពុង​អង្គុយ​លើ​យាន្ត​ជំនិះ​គោ​ន​ន្ទិ​ន​ជាមួយ​ម​ហោ​សី ព្រះ​វិស្ណុ ព្រះឥន្ទ្រ​អង្គុយ​លើ​ដំរី រឿង​កូរ​មហាសមុទ្រ​ទឹកដោះ ដែល​បង្ហាញ​ពី​តួអង្គ​ជាច្រើន​ក្រុម មាន​ទេវតា និង​ពួក​យក្ស​ទាញ​ពស់​នាគ​ដណ្ដើមយក​ទឹកអម្រឹត​ទៅ​ផឹក​ដើម្បី​បាន​ជីវិត​អមតៈ​។ ហើយ​ប្រាសាទ​នេះ​មាន​សិលា​ច​រិ​ក ដែល​នៅ​និង​មេ​ទ្វា​ខាងត្បូង​មាន​១១​បន្ទាត់ ៩​បន្ទាត់​ជា​ភាសា​ខ្មែរ រីឯ​ពីរ​បន្ទាត់​ទៀត​ជា​ភាសាសំស្ក្រឹត៕

(សរុបដោយ ហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll