សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​សមាជិក​សភា​មក​ពី​ប្រទេស​ជប៉ុន​

07:19 2020/01/17

នៅ​វិមាន​សន្តិភាព​ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ៧​រោច​ ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ទី​១៦​ ខែមករា​ ឆ្នាំ​២០២០​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ យ៉ា​ម៉ា​ម៉ូ​តុ​ កូ​ហ្សូ​ (YAMAMOTO​ KOZO)​ សមាជិក​សភា​ជប៉ុន​។​

សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​សមាជិក​សភា​មក​ពី​ប្រទេស​ជប៉ុន​
​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ យ៉ា​ម៉ា​ម៉ូ​តុ​ កូ​ហ្សូ​ (YAMAMOTO​ KOZO)​ សមាជិក​សភា​ជប៉ុន​ (phnompenhtimes)

 

​ក្នុង​ជំនួប​នោះ​ ឯកឧត្តម​ យ៉ា​ម៉ា​ម៉ូ​តុ​ កូ​ហ្សូ​ (YAMAMOTO​ KOZO)​ បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា​ ឯកឧត្តម​ធ្លាប់​បាន​ជួប​ជាមួយ​សម្តេច​តេ​ជោ​កាលពី​ឆ្នាំ​២០០៧​ ហើយ​ឯកឧត្តម​បាន​ពិនិត្យ​ឃើញ​ថា​ កម្ពុជា​មានការ​អភិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​បំផុត​។​

​ជាមួយ​គ្នា​នេះ​ ឯកឧត្តម​បាន​គោរព​ជម្រាប​ជូន​ សម្ដេច​តេ​ជោ​បន្ត​ថា​ ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា​នៅ​ពេល​នេះ​ គឺ​មាន​គោលដៅ​ពីរ​ ១)​គឺ​ដើម្បី​សិក្សា​ពី​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ​ និង​ការ​អភិវឌ្ឍន​ប្លុក​ឆេ​ង​នៅ​កម្ពុជា​។​ ការ​អភិវឌ្ឍ​ប្លុក​ឆេ​ង​(Blockchain)​ នៅ​កម្ពុជា​នេះ​ ឯកឧត្តម​បាន​បញ្ជាក់​ថា​ បើសិន​ដាក់​ឲ្យ​ដំណើរការ​រួច​ហើយ​នោះ​ កម្ពុជា​គឺជា​ប្រទេស​ទី​មួយ​ហើយ​ដែល​ដាក់​ចេញ​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ទំនើប​មួយ​នេះ​។​ គោលដៅ​ទី​២)​ គឺ​ឯកឧត្តម​មក​ធ្វើការ​សិក្សា​អំពី​បញ្ហា​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ទីក្រុង​ភ្នំពេញ​។​ ទន្ទឹម​នឹង​នោះ​ ឯកឧត្តម​ក៏​បាន​ស្នើ​សុំ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ នៅ​បញ្ហា​ទាំង​ពីរ​ខាងលើ​។​

​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​លើកទឹកចិត្ត​ឯកឧត្តម​ មក​សិក្សា​ទៅ​លើ​ការ​ប្រើប្រាស់​ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ​ និង​ប្លុក​ឆេ​ង​ (Blockchain)​ ដើម្បី​ឱ្យ​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​នេះ​ ឲ្យ​មានដំណើរ​ការ​ល្អ​ប្រសើរ​ និង​សុ​ក្រឹត្យ​ភាព​នៅ​កម្ពុជា​។​ ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​ទឹក​ស្អាត​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​ កម្ពុជា​គឺ​ត្រូវការ​ពង្រីក​ស្ថានីយ​ទឹក​ស្អាត​ឲ្យ​បាន​ច្រើន​ថែម​ទៀត​ ដោយសារ​តែ​រាជធានី​ភ្នំពេញ​កាន់តែ​រីក​ធំ​ឡើងជា​លំដាប់​ពី​ ៣០០​គីឡូ​ម៉ែត្រការ៉េ​ រហូត​ទៅ​ដល់​ប្រមាណ​ជាង​៦០០​គីឡូ​ម៉ែត្រការ៉េ​ ហើយ​ការ​អភិវឌ្ឍ​ផ្ទះសម្បែង​មានការ​រីក​លូតលាស់​ និង​ឆាប់រហ័ស​ផង​ដែរ​។​ រីឯ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ ក៏​កំពុង​ទទួល​ការ​ផ្គត់ផ្គង់​ទឹក​ទៅ​កាន់​ក្រុង​តា​ខ្មៅ​ខេត្តកណ្ដាល​ផង​ដែរ​។​

​ទន្ទឹម​នឹង​នោះ​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ថា​ ការងារ​ពីរ​ដែល​ត្រូវធ្វើ​នោះ​គឺ​ ១)​ត្រូវ​ពង្រីក​នូវ​សមត្ថភាព​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ឲ្យ​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​កាន់តែ​ទូលំទូលាយ​ និង​ ២)​គឺ​ធ្វើ​យ៉ាងណា​ពង្រីក​បណ្ដាញ​ចែកចាយ​ទៅ​កាន់​តំបន់​អភិវឌ្ឍន៍​ថ្មីៗ​ថែម​ទៀត​៕

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ថ្លែងអំណរគុណ​ និង​ ជូនពរ​ ឯ​.​ឧ​ យ៉ា​ម៉ា​ម៉ូ​តុ​ កូ​ហ្សូ​ (YAMAMOTO​ KOZO)​ សូម​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ក្នុង​កិច្ច​ការងារ​នេះ​៕

(ហេង វុធ្ធី)
(ប្រភពព័ត៌មាន: phnompenhtimes.com.kh)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll