កម្ពុជារំពឹងផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀង RCEP ត្រឹមត្រីមាសទី៣ឆ្នាំ២០២១

13:02 2021/01/22

លោក ឡុង កែមវិចិត្រ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មគូសថា ប្រទេសដែលជាសមាជិកហត្ថលេខីនៃកិច្ចព្រមព្រៀងនីមួយៗកំពុងអនុវត្តនីតិវិធីផ្ទៃក្នុងរៀងៗខ្លួន ក្នុងគោលបំណងធ្វើឲ្យកិច្ចព្រមព្រៀង RCEPចូលជាធរមាននៅឆ្នាំ២០២២។ បន្ទាប់ពីប្រទេសនីមួយៗបានផ្ដល់សច្ចាប័នហើយ ប្រទេសសមាជិកអាស៊ានចំនួនយ៉ាងតិច៦ និងដៃគូអាស៊ានចំនួន៣ប្រទេសទៀត នឹងត្រូវដាក់តម្កល់លិខិតុបករណ៍យល់ព្រមជាមួយនឹងអគ្គលេខាធិការអាស៊ាន ហើយរយៈពេល៦០ថ្ងៃក្រោយមកទើបកិច្ចព្រមព្រៀងនេះត្រូវចូលជាធរមានជាស្ថាពរ។

កម្ពុជារំពឹងផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀង RCEP ត្រឹមត្រីមាសទី៣ឆ្នាំ២០២១

ក្រុមការងារ RCEP កម្ពុជាកំពុងបកប្រែអត្ថបទនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តនីតិវិធីផ្ទៃក្នុងរបស់កម្ពុជា ដើម្បីឈានទៅសុំការផ្ដល់សច្ចាប័នដោយរដ្ឋសភាជាតិត្រឹមដំណាច់ត្រីមាសទី២ ឬទី៣ ឆ្នាំ២០២១ នេះ។ នេះបើតាមលោក ឡុង កែមវិចិត្រ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងនៅថ្ងៃព្រហស្បតិ៍ទី ២១មករាឆ្នាំ២០២១។

លោកឡុង កែមវិចិត្របានបន្ថែមថា ប្រទេសដែលជាសមាជិកហត្ថលេខីនៃកិច្ចព្រមព្រៀងនីមួយៗកំពុងអនុវត្តនីតិវិធីផ្ទៃក្នុងរៀងៗខ្លួន ក្នុងគោលបំណងធ្វើឲ្យកិច្ចព្រមព្រៀង RCEPចូលជាធរមាននៅឆ្នាំ២០២២។ បន្ទាប់ពីប្រទេសនីមួយៗបានផ្ដល់សច្ចាប័នហើយ ប្រទេសសមាជិកអាស៊ានចំនួនយ៉ាងតិច៦ និងដៃគូអាស៊ានចំនួន៣ប្រទេសទៀត នឹងត្រូវដាក់តម្កល់លិខិតុបករណ៍យល់ព្រមជាមួយនឹងអគ្គលេខាធិការអាស៊ាន ហើយរយៈពេល៦០ថ្ងៃក្រោយមកទើបកិច្ចព្រមព្រៀងនេះត្រូវចូលជាធរមានជាស្ថាពរ។

ឆ្លើយតបទៅនឹងសំណួរថា តើបញ្ហាកូវីដ១៩ ដែលកំពុងរាលដាលក្នុងប្រទេសភាគីទាំងអស់ អាចជះឥទ្ធិលឬចំណាយពេលយូរដល់ការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះដែរទេ?

លោកឡុង កែមវិចិត្របានសង្កត់ធ្ងន់ថា ការប៉ះពាល់នានា គឺអាស្រ័យទៅលើកម្រិតនៃបញ្ហាកូវីដ១៩ នៅតាមប្រទេសសមាជិករៀងៗខ្លួន ប៉ុន្តែកម្ពុជាមានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមានក្នុងឆ្នាំ២០២២។

លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដាធ្លាប់បានលើកឡើងហើយថា កិច្ចព្រមព្រៀង RCEP នឹងជួយស្តារសេដ្ឋកិច្ចរបស់កម្ពុជាពីផលប៉ះពាល់ ដែលបង្កឡើងដោយវិបត្តិកូវីដ-១៩ និងជាពិសេសជួយបង្កើនសម្ទុះពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសហត្ថលេខីឯទៀត។

 

កម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP កាលពីខែវិច្ឆិកាឆ្នាំ២០២០កន្លងទៅ (រូបភាព៖ក្រសួងពាណិជ្ជកម្ម)

ជាមួយគ្នានេះ ភាគីចិនដែលជាតួអង្គដ៏សំខាន់ក្នុងកិច្ចព្រមព្រៀងRCEP នេះ បានអះអាងដែរថា ខ្លួននឹងបញ្ចប់កិច្ចត្រួតពិនិត្យអនុម័ត និងរៀបចំអនុវត្តន៍លើកិច្ចព្រមព្រៀង RCEP ក្នុងរយៈពេល ៦ ខែខាងមុខ។ នេះបើតាមការថ្លែងរបស់លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន ហើយត្រូវបានចុះផ្សាយដោយស្ថានទូតចិនប្រចាំនៅកម្ពុជាកាលពីថ្ងៃទី ១៥ខែមករាកន្លងទៅថ្មីៗនេះ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា កិច្ចត្រៀមរៀបចំអនុវត្តរបស់ភាគីចិនសម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កំពុងតែជំរុញយ៉ាងរលូន ហើយកិច្ចត្រួតពិនិត្យអនុម័តនិងកិច្ចរៀបចំអនុវត្តន៍លើកិច្ចព្រមព្រៀងខាងលើនេះ នឹងបញ្ចប់ក្នុងរយៈពេល ៦ ខែ៕

RCEP ត្រូវបានគេស្គាល់ជាភាសាខ្មែរ «កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» និងជាភាសាអង់គ្លេស «Regional Comprehensive Economic Partnership»។ RCEP នេះ គឺជាកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី ដែលមានសមាជិកសរុបចំនួន ១៥ ប្រទេស រួមមានសមាជិកអាស៊ានទាំង១០ប្រទេស និងប្រទេសជាដៃគូអាស៊ានទាំង៥ គឺចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់ ដោយមានការឆ្លងកាត់កិច្ចចរចាប្រមាណ ៣១លើក។

ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក RCEP មាន​ជិត​ ៥០% ​នៃ​តម្លៃ​ពាណិជ្ជកម្ម​សរុប​របស់​ជប៉ុន​នឹង​ក្លាយ​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដំបូង​បំផុត​ជាមួយ​ចិន និង កូរ៉េ​ខាង​ត្បូង​ដែល​នឹង​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម និង ផលិតផល​ជប៉ុន​ដទៃទៀត​។

(សរុបដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll