Trending now

ក្រុងសៀមរាបរបស់កម្ពុជាជាប់ជាគោលដៅទេសចរណ៍លេខ ១ នៅតំបន់អាស៊ីអាគ្នេយ៍

10:57 | 04/05/2019 (យោងតាម cnc.com.kh)

យុគសម័យ - ក្រសួងទេសចរណ៍កម្ពុជា បានប្រកាសនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ថា កាលពីពេលថ្មីៗនេះ ស្ថាប័នផ្សព្វផ្សាយ ទេសចរណ៍អន្តរជាតិរបស់អាល្លឺម៉ង់មួយមានឈ្មោះថា You Discover បានជ្រើសរើសយក ក្រុងសៀមរាប នែព្រះរាជាណាចក្រកម្ពុជា ជាគោលដៅទេសចរណ៍លេខ ១ សម្រាប់ឆ្នាំ ២០១៩ នេះ ក្នុងចំណោមបណ្តាទីក្រុងទាំង ៩៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

ក្រសួងទេសចរណ៏បន្តថា មិនត្រឹមតែប៉ុណ្ណោះ រាជធានីភ្នំពេញ និងក្រុងបាត់ដំបង ក៏ជាប់នៅក្នុងចំណោមគោលដៅទេសចរណ៍ ទាំង ១៥ ផងដែរ ដោយរាជធានីភ្នំពេញ ឈរនៅលំដាប់លេខ ៤ ខណៈក្រុងបាត់ដំបង ឈរនៅលំដាប់លេខ ១៣ ។លើសពីនេះទៅទៀត ក្រុងសៀមរាប ឈរលើកំពូលតារាង ដោយទទួលបាន ១០ពិន្ទុពេញ ខណៈដែលទីក្រុងបាងកក ឈរលេខ ២ និងទីក្រុងសិង្ហបុរី ឈរលេខ ៣ ហើយរាជធានីភ្នំពេញ ឈរនៅលំដាប់ទី៤ មានពិន្ទុ ៩,៧ ។

សូមជម្រាបថា ស្ថាប័នផ្សព្វផ្សាយទេសចរណ៍ពិភពលោករបស់អាល្លឺម៉ង់ You Discover បានបង្ហាញពីសក្តានុពលនៃខេត្តសៀមរាប ដែលមាន ប្រាសាទបុរាណជាច្រើន ជាពិសេសគឺប្រាសាទអង្គរវត្ត ដែលជា អត្តសញ្ញាណជាតិខ្មែរ គួបផ្សំនឹងតំបន់កម្សាន្ត ជាច្រើនទៀត ដែលបង្កើតបានជាបរិយាកាសដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរបរទេស៕

(យោងតាម cnc.com.kh)

(យោងតាម cnc.com.kh)

ព័ត៌មានថ្មីៗ

អង្គការ Zhi Shan Foundation ប្រគល់ទូសៀវភៅចំនួន ២៦១ ទូ នៅខេត្ត Nghe An
ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី៖ បណ្តាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់វៀតណាម
ការគាំទ្ររហូតដល់ ១ ប៊ីលានដុង/ឆ្នាំ សម្រាប់និស្សិតបណ្ឌិតឆ្នើម
ការអនុវត្តលក្ខន្តិកៈគំរូថ្មីសម្រាប់មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាប់ពីថ្ងៃទី ១៦ ខែមេសា
ស្នាមរបាយវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ក្នុងដំណើរ "រស់ឡើងវិញ" នៃអណ្តូងប្រេង Dai Hung