កម្ពុជា និង កូរ៉េខាងត្បូង លុប​ការយកពន្ធ​ត្រួតគ្នា ដើម្បី​សម្រួល​ការធ្វើ​ធុរកិច្ច​

05:23 2019/11/29

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង អ្នកស្រី កាង ឃ្យុ​ង​វ៉ា រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា ពាក់ព័ន្ធ​នឹង​ប្រាក់ចំណូល និង​បង្ការ​ការ​គេចពន្ធ «​ដើម្បី​សម្រួល​ដល់​ទំនាក់ទំនង​ផ្នែក​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ​»​។ ជំនួប​ទ្វេភាគី​រវាង​រដ្ឋមន្ត្រី​ទាំងពីរ គឺធ្វើឡើង​នៅ​ក្រុង​ប៊ូសាន ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​។

កម្ពុជា និង កូរ៉េខាងត្បូង លុប​ការយកពន្ធ​ត្រួតគ្នា ដើម្បី​សម្រួល​ការធ្វើ​ធុរកិច្ច​
ជំនួបទ្វេភាគីរវាងលោក ប្រាក់ សុខុន និង អ្នកស្រី កាង ឃ្យុងវ៉ា ក្នុងទីក្រុងប៊ូសាន កូរ៉េខាងត្បូង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ (រូបពីទំព័រហ្វេសប៊ុករបស់លោក ប្រាក់ សុខុន)

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រ​សូង​ការបរទេស​កម្ពុជា​ស្តីពី​វត្តមាន​របស់លោក ប្រាក់ សុខុន ក្នុង​កិច្ចប្រជុំ​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ និង កិច្ចប្រជុំ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា បាន​ឲ្យ​ដឹងថា ក្នុងជំនួប​ទ្វេភាគី​នោះ លោក ប្រាក់ សុខុន និង អ្នកស្រី កាង ឃ្យុ​ង​វ៉ា ក៏​ប្រកាស​សិក្សា​រួមគ្នា​ផងដែរ ពី​លទ្ធភាព​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កួ​រ៉េ​។​

 

សេចក្តីប្រកាស​ព័ត៌មាន សរសេរ​ទៀតថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កួ​រ៉េ នឹង​ជួយ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ធំ​ថែមទៀត ខណៈ បច្ចុប្បន្ន ទំហំ​ពាណិជ​កម្ម​នៃ​ប្រទេស​ទាំងពីរ កើន​ដល់​ជិត​១​ពាន់​ដុល្លារ​ហើយ​។ 
 
​ក្នុងជំនួប​ជាមួយ​អ្នកស្រី កាង ឃ្យុ​ង​វ៉ា លោក ប្រាក់ សុខុន អរគុណ​កូរ៉េខាងត្បូង ដែល​បន្ត​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ដោយ​ថ្មីៗ​នេះ បានសម្រេច​ផ្តល់​កម្ចីសម្បទាន​ដល់​៧​រយ​លាន​ដុល្លារ មក​ឲ្យ​កម្ពុជា គិតពី​ឆ្នាំ​២០១៩ ដល់ ឆ្នាំ​២០២៣៕ 

 

(ប្រភព៖ thmeythmey)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll