Trending now

នៅ COP28 វៀតណាមនឹងប្រកាសអំពីគំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តថ្មីមួយចំនួនជាមួយសហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបល្អបំផុតចំពោះការប្រែប្រួលអាកាសធាតុ
អនុរដ្ឋមន្ត្រីការបរទេស Do Hung Viet បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអំពីគណៈប្រតិភូនាយករដ្ឋមន្ត្រី និងភរិយាចូលរួម COP28 ធ្វើសកម្មភាពទ្វេភាគីមួយចំនួននៅ UAE និងបំពេញទស្សនកិច្ចជាផ្លូវការនៅទួរគី។

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនឹងបង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-ទួរគី
យុគសម័យ - លោកឯកអគ្គរដ្ឋទូត Haldun Tekneci បានសម្តែងនូវជំនឿថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh នៅប្រទេសទួរគីនឹងបង្កើតកម្លាំងចលករថ្មី ដោយផ្តល់ឱកាសឱ្យប្រទេសទាំងពីរវាយតម្លៃ និងជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។

សន្និសីទរួមរវាងសមាគមមិត្តភាពនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ដែលប្រព្រឹត្តទៅនៅទីក្រុង Tay Ninh
វៀតណាមតែងតែយកចិត្តទុកដាក់ពិសេសក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាមួយកម្ពុជា ហើយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ក្នុងសន្និសីទរួមរវាងសមាគមមិត្តភាពនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ដែលប្រព្រឹត្តទៅនៅទីក្រុង Tay Ninh នាពេលថ្មីៗនេះ សមាគមទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមចំណែកធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជាកាន់តែស៊ីជម្រៅ ស្រស់ស្អាត និងនិរន្តរភាព។

បញ្ជាការដ្ឋានយោធាខេត្ត Kon Tum (វៀតណាម) បើកវគ្គបណ្តុះបណ្តាលជំនាញវេជ្ជសាស្រ្ដសង្គ្រោះ ក្នុងគ្រោះមហន្តរាយពេទ្យយោធានៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា
អនុវត្តផែនការស្តីពីការធ្វើ “លំហាត់សមយុទ្ធពេទ្យយោធារវាងកងទ័ពនៃប្រទេសទាំង៣ វៀតណាម-ឡាវ-កម្ពុជា” ក្នុងកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជា លើកទី ១ ឆ្នាំ២០២៣ នាថ្ងៃទី២៧ ខែវិច្ឆិកា នៅកងវរសេនាធំលេខ ៩៩០ បញ្ជាការដ្ឋានយោធាខេត្ត Kon Tum ប្រទេសវៀតណាម (យោធភូមិភាគទី៥) បានបើកវគ្គបណ្តុះបណ្តាលជំនាញវេជ្ជសាស្រ្ដសង្គ្រោះ ក្នុងគ្រោះមហន្តរាយពេទ្យយោធានៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា។

វៀតណាមបង្កើនការតភ្ជាប់និងអភិវឌ្ឍន៍កំពង់ផែសមុទ្របៃតង
ការអភិវឌ្ឍ និងតភ្ជាប់ គំរូកំពង់ផែសមុទ្របៃតង គឺជានិន្នាការមួយនៅក្នុងខ្សែសង្វាក់សេវាកម្ម Logistic នៅវៀតណាម ដោយបានចាប់ផ្តើមសាកល្បងនៅឆ្នាំនេះ មុនពេលក្លាយជាលក្ខណៈវិនិច្ឆ័យអនុវត្តន័ចាប់បង្ខំនៅឆ្នាំ ២០៣០។ ក្នុងនិន្នាការនោះ ខេត្តក្រុងនានាក្នុងតំបន់ណាមបូខាងកើត ដែលមានគុណសម្បត្តិជាច្រើនក្នុងការដឹកជញ្ជូនតាមផ្លូវសមុទ្រ បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវគំរូមួយដែលមានតុល្យភាពរវាងតម្រូវការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការការពារបរិស្ថាន។

សម្ព័ន្ធសមាគមន៍នារីវៀតណាមបានរៀបចំពិធីប្រគល់ពានរង្វាន់នារីវៀតណាមឆ្នាំ ២០២២ និងឆ្នាំ ២០២៣
នាយប់ថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមន៍នារីវៀតណាមបានរៀបចំពិធីប្រគល់ពានរង្វាន់នារីវៀតណាមឆ្នាំ ២០២២ និងឆ្នាំ ២០២៣។ នេះគឺជាពានរង្វាន់ប្រចាំឆ្នាំដើម្បីកត់សម្គាល់ការរួមវិភាគទានទេពកោសល្យ ការច្នៃប្រឌិតរបស់នារីវៀតណាមលើគ្រប់វិស័យ។

ភ្ញៀវទេសចរណ៍អន្តរជាតិមកទីក្រុងហាណូយ (ប្រទេសវៀតណាម) លើសពី ៤លាននាក់
ទីក្រុងហាណូយនឹងបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការកសាងគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចទេសចរណ៍កសិកម្ម និងជនបទ ព្រមទាំងកសាងសាកល្បងគំរូទេសចរណ៍សហគមន៍ដែលតភ្ជាប់ជាមួយនឹងតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចនៅស្រុក Ba Vi។

សមាគមកាកបាទក្រហមវៀតណាមប្រមូលអំណោយចំនួន ១.៤ លានដើម្បីអបអរសាទរ "តេតសេចក្តីសប្បុរសឆ្នាំ ២០២៤"
យុគសម័យ - ក្នុងក្របខ័ណ្ឌនៃកម្មវិធី “អំណាចមនុស្សធម៌ ២០២៣” ដែលប្រព្រឹត្តទៅនាថ្ងៃទី ២២ ខែវិច្ឆិកា នៅ Van Mieu - Quoc Tu Giam ( Ha Noi ) កាកបាទក្រហមវៀតណាមបានបើកយុទ្ធនាការរយៈពេល ៧៧ ថ្ងៃដើម្បីប្រមូលផ្តុំប្រជាជនចំនួន ១,២ លាននាក់ ផ្តល់អំណោយ ឧបត្ថម្ភដល់ប្រជាជនក្នុងកាលៈទេសៈដ៍លំបាកដើម្បីរីករាយជាមួយនិទាឃរដូវ និងស្វាគមន៍ Tet ២០២៤។

គយគន់សម្រស់បេតិកភណ្ឌវប្បធម៌វៀតណាម
យុគសម័យ - ថ្ងៃទី ២៣ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ គឺជា "ទិវាបេតិកភណ្ឌវប្បធម៌វៀតណាម" ចាប់តាំងពីឆ្នាំ ២០០៥។

Khanh Hoa៖ ពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ជាមួយមិត្តភក្តិអន្តរជាតិ
យុគសម័យ - ជាមួយនឹងដំណើរទស្សនកិច្ចការងារជាច្រើន កម្មវិធីផ្លាស់ប្តូរ សន្និសីទលើកកំពស់ការវិនិយោគត្រូវបានរៀបចំឡើង ខេត្ត Khanh Hoa កំពុងពង្រឹងទំនាក់ទំនងមិត្តភាពដ៏ល្អជាមួយដៃគូប្រពៃណី ហើយទន្ទឹមនឹងនោះការបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយបណ្តាមូលដ្ឋានជាច្រើនក្នុងប្រទេសផ្សេងៗ។

HFHI បានជួយឧបត្ថម្ភថវិកាចំនួន ៣.២ ពាន់លានដុង ដើម្បីសាងសង់ និងជួសជុលផ្ទះជូនប្រជាជន Dong Nai
យុគសម័យ - ថ្មីៗនេះ អង្គការជំនួយលំនៅដ្ឋានអន្តរជាតិ (HFHI) បានផ្តល់ថវិកាដល់ខេត្ត Dong Nai ចំនួន ៣.២ ពាន់លានដុង ដែលជាជំនួយ៌ឥតសំណងដើម្បីសាងសង់ និងជួសជុលផ្ទះជិត ៤០ ខ្នងសម្រាប់ជនក្រីក្រ និងជនពិការ ហើយទន្ទឹមនឹងនោះវិនិយោគលើការសាងសង់សំណង់ទឹកស្អាតជាច្រើនកន្លែង និង គម្រោងអនាម័យបរិស្ថាន។

រដ្ឋាភិបាលវៀតណាមខិតខំប្រឹងប្រេងកសាងខេត្ត Son La ក្លាយជាមជ្ឈមណ្ឌលអនុវត្តបច្ចេកវិទ្យាខ្ពស់នៅតំបន់ភាគពាយព្យ
ក្នុងដំណាក់កាល ២០២០-២០២៥ ខេត្ត Son La មានគោលបំណងក្លាយទៅជាមជ្ឈមណ្ឌលអនុវត្តកសិកម្មបច្ចេកវិទ្យាខ្ពស់ មជ្ឈមណ្ឌលផលិតកម្មនិងកែច្នៃកសិផលនៅតំបន់ភាគពាយព្យ។ បន្ទាប់ពីអនុវត្តប្រកបដោយជោគជ័យនូវការដាំដើមឈើហូបផ្លែលើចំណោត ខេត្ត Son La បានមានវិធីសាស្ត្រច្នៃប្រឌិតជាច្រើន ស្របតាមលក្ខខណ្ឌក្នុងមូលដ្ឋាន ដើម្បីជំរុញកំណើនបៃតង និងខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅដែលបានដាក់ចេញ។

សម្រស់វប្បធម៌របស់ជនជាតិភាគតិច Mang នៅខេត្ត Lai Chau របស់ប្រទេសវៀតណាម
ជនជាតិ Mang មានចំនួនប្រជាជនតិចជាង ១ ម៉ឺននាក់ ដែលរស់នៅតែក្នុងខេត្ត Lai Chau ប៉ុណ្ណោះ។ តាំងពីមុនមក ដោយសាររបៀបរស់នៅបែបពនេចរ និងស្ថានភាពសេដ្ឋកិច្ចសង្គមដ៏លំបាកនោះ លក្ខណៈវប្បធម៌ដ៏ពិសេសជាច្រើនរបស់ជនជាតិ Mang ត្រូវរសាត់បាត់ទៅជាបណ្ដើរៗ។ បច្ចុប្បន្ននេះ ទំនៀមទំលាប់ សិប្បកម្ម វប្បធម៌... របស់ជនជាតិ Mang ត្រូវបានស្ដារឡើងវិញ អភិរក្ស និងផ្សព្វផ្សាយជាបណ្តើរៗ។

វៀតណាមនិងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាម និងកម្ពុជាបានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ក្នុងនោះកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ជាមួយ
នឹងកម្មវិធីសកម្មភាពដ៏ជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើន។ ជារៀងរាល់ឆ្នាំ ការផ្លាស់ប្ដូរសិស្សានុសិស្ស និងនិស្សិតរវាងប្រទេសទាំងពីរកាន់តែកើនឡើងៗ។ យោងតាមរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តភារកិច្ចសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ទិសដៅ និងភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ របស់ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានឲ្យដឹងថា បច្ចុប្បន្ននេះ មាននិស្សិតបរទេសប្រមាណ ២២០០០នាក់ដែលកំពុងសិក្សានៅប្រទេសវៀតណាម ក្នុងនោះមាននិស្សិតកម្ពុជាប្រមាណ៤.០០០នាក់។

ប្រទេសចំនួន ១៨ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិលើកដំបូងស្តីពីសុវត្ថិភាពបញ្ញាសិប្បនិម្មិត
នាថ្ងៃទី ២៦ ខែវិច្ឆិកា ប្រទេសចំនួន ១៨ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលម្អិតដំបូងបង្អស់ទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) ដោយចំណុចស្នូលគឺតម្រូវឲ្យក្រុមហ៊ុននានាដាក់បញ្ហាសុវត្ថិភាពជាលក្ខណៈវិនិច្ឆ័យសំខាន់បំផុតនៅពេលបង្កើតប្រព័ន្ធ AI ។

រដ្ឋសភាវៀតណាមអនុម័តលើច្បាប់លំនៅឋាន និងច្បាប់ធនធានទឹក
បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៥ នាថ្ងៃទី២៧ វិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋសភាវៀតណាមបានបោះឆ្នោតអនុម័តលើច្បាប់លំនៅឋាន (ធ្វើវិសោធនកម្ម); ច្បាប់ស្តីពីធនធានទឹក (ធ្វើវិសោធនកម្ម)។

ប្រធានរដ្ឋវៀតណាមបានអញ្ជើញទៅទស្សនានិងជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅប្រទេសជប៉ុន
ក្នុងកម្មវិធីដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងតូក្យូ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅទស្សនានិងជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅប្រទេសជប៉ុន។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
តបតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឃួន សុដារី នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់
នាព្រឹកថ្ងៃទី ២៧ វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរបស់អចិន្ត្រៃយ៍រដ្ឋាភិបាល ជាមួយក្រសួង ស្ថាប័ន ខេត្តក្រុងនានា ដើម្បីជំរុញការបញ្ចេញទុនវិនិយោគសាធារណៈ ក្នុងឆ្នាំ ២០២៣។

សមាគមសហគ្រិនវ័យក្មេងវៀតណាមលើកកំពស់សមត្ថភាពប្រកួតប្រជែងឈានដល់កម្រិតតំបន់ និងអន្តរជាតិ
នារសៀលថ្ងៃទី ២៧ វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៣០ នៃចលនាសហគ្រិនវ័យក្មេងវៀតណាម។