Trending now

ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាល្លឺម៉ង់
នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ លោក Vu Quang Minh បានចូលជួបសម្តែងការគួរសម និងជួបធ្វើការជាមួយអភិបាលរដ្ឋ Sachsen លោក Michael Kretschmer និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច លោក Thomas Kralinski។

ជួបប្រាស្រ័យររវាងគ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា
នាថ្ងៃទី ១៣ សីហា នៅកេរ្តិ៍តំណែលប្រវត្តិសាស្ត្រនៃមូលដ្ឋាន Rung Sac (ស្រុក Can Gio ទីក្រុងហូជីមិញ) សហព័ន្ធការងារទីក្រុងហូជីមិញ បានរៀបចំកម្មវិធី គ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងហូជីមិញ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ រៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីរក្សាម៉ាកយីហោជី Ha Bac
នាព្រឹកថ្ងៃទី ១៣ សីហា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងជួបធ្វើការនៅក្រុមហ៊ុនភាគហ៊ុនជីនិងជាតិគីមី Ha Bac (ជាកម្មសិទ្ធិរបស់សម្ព័ន្ធក្រុមហ៊ុនជាតិគីមីវៀតណាម) នៅខេត្ត Bac Giang។

ក្រុមគ្រូពេទ្យមួកខៀវវៀតណាមពិនិត្យនិងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាជនស៊ូដង់ខាងត្បូង ២០០ នាក់ ដែលរងផលប៉ះពាល់ដោយសារភ្លៀងនិងទឹកជំនន់
ក្រុមគ្រូពេទ្យមួកខៀវវៀតណាមនៅស៊ូដង់ខាងត្បូងបានពិនិត្យ ព្យាបាល និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាជនជាង ២០០នាក់ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។

វៀតណាមមានបំណងចូលរួមយ៉ាងសកម្មថែមទៀតក្នុងបេសកកម្មរក្សាសន្តិភាព
នាព្រឹកថ្ងៃទី ១២ សីហា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទទួលជួបលោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិនៅវៀតណាម។

ទីក្រុងហូជីមិញ៖ ជួបជុំគ្នាក្នុងឱកាសអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋឥណ្ឌា
ទីក្រុងហូជីមិញ៖ ជួបជុំគ្នាក្នុងឱកាសអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋឥណ្ឌា

ទីក្រុង Krasnodar របស់រុស្ស៊ីចង់ចងសម្ព័ន្ធមាត្រីភាពជាមួយទីក្រុងមួយនៅវៀតណាម
យុគសម័យ - ចាប់ពីថ្ងៃទី ៩ ដល់ ១១ ខែសីហា ឆ្នាំ ២០២២ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅរុស្ស៊ី លោក Dang Minh Khoi និងគណៈប្រតិភូស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី បានមកទស្សនា និងធ្វើការនៅខេត្ត Krasnodar ភាគខាងត្បូងប្រទេសរុស្សី។ គុយទាវ។

សាជីវកម្មធំៗជាច្រើនដូចជា Apple, Samsung និង Foxconn រើរោងចក្រផលិតកម្មមកកាន់ប្រទេសវៀតណាម
ដោយនយោបាយមានស្ថិរភាព សេដ្ឋកិច្ចមានការរីកចម្រើនជានិច្ច បរិយាកាសវិនិយោគដ៏ទាក់ទាញជាដើម គឺជាលក្ខណ្ឌដែលធ្វើឲ្យអ្នកវិនិយោគធំៗរើខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្មមកកាន់ប្រទេសវៀតណាម។

ពិធី “ធ្វើឲ្យផ្ទះត្រជាក់ត្រជំ” របស់ជនជាតិ Muong
វប្បធម៌ជនជាតិ Muong បុរាណមានភាពសម្បូរបែប និងវិសេសវិសាល ក្នុងនោះ “Mo Muong” ជាបេតិកភណ្ឌវប្បធម៌ដែលកំពុងត្រូវបានរដ្ឋាភិបាលត្រៀមរៀបចំឯកសារដើម្បីដាក់ជូនអង្គការយូណេស្កូពិនិត្យពិចារណានិងដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក។

ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមប្រទេសដែលមានចំនួនអ្នកទេសចរទៅកាន់ប្រទេសឡាវច្រើនជាងគេ
យុគសម័យ - ប្រទេសឡាវ ជាប្រទេសដែលមានតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតជាច្រើន ដែលមានភ្នំ និងព្រៃឈើ ទន្លេ និងស្ទឹង និងកន្លែងទេសចរណ៍ដែលបង្កប់ដោយអត្តសញ្ញាណវប្បធម៌នៃប្រទេសដំរីលាន។

សិទ្ធិជនជាតិភាគតិចនៅវៀតណាមត្រូវបានធានាក្នុងកម្រិតខ្ពស់បំផុត
ថ្ងៃទី ៩ ខែសីហាគឺជាទិវាអន្តរជាតិនៃជនជាតិដើមពិភព លោក ហៅកាត់ជាភាសាអង់គ្លេសថា “IDWIP”។ នេះគឺជាទិវាអន្តរជាតិមួយដែលត្រូវបានអង្គការសហប្រជាជាតិកំណត់យកដោយបានប្រារព្ធជារៀងរាល់ឆ្នាំ ក្នុងគោល បំណងបង្កើនការយកចិត្តទុកដាក់របស់សហគមន៍ពិភពលោក ចំពោះសិទ្ធិជន ជាតិដើមភាគតិច។ នេះក៏ជាឱកាសដើម្បីក្រឡេកមើលឡើងវិញនូវសមិទ្ធិផលដែលវៀតណាមបាននិងកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ អនុវត្តន៍ និងត្រួតពិនិត្យវិញ រាល់គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដើម្បីលើកកំពស់ជីវភាពរស់នៅខាងសម្ភារៈ វប្បធម៌ និងស្មារតីរបស់ជនជាតិភាគតិចនៅតំបន់ព្រៃភ្នំ សហគមន៍ជនជាតិភាគតិចពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌វៀត ណាម។

សកម្មភាពដ៏មានអត្ថន័យរបស់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុនាឱកាសពិធីបុណ្យសែនដូនតា
យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំកម្ពុជាបានឲ្យដឹងថា ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២២ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រតិបត្តិសមាគមខ្មែរ -វៀតណាមខេត្តព្រះសីហនុនិងសប្បុរសជន បានរៀបចំកម្មវិធីប្រគល់អំណោយជូនគ្រួសារដើមកំណើតវៀតណាម និងប្រជាពលរដ្ឋកម្ពុជាដែលមានជីវភាពរស់នៅជួបការលំបាក។

វៀតណាមនិងអង្គការសហប្រជាជាតិចុះហត្ថលេខាលើឯកសារក្របខ័ណ្ឌយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពដំណាក់កាល ២០២២-២០២៦
នារសៀលថ្ងៃទី ១១ សីហា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោកស្រី Pauline Tamesis បានចុះហត្ថលេខាលើឯកសារក្របខ័ណ្ឌយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (CF) ដំណាក់កាល ២០២២-២០២៦ រវាងរដ្ឋាភិបាលវៀតណាម និងទីភ្នាក់ងារអចិន្រ្តៃយ៍និងមិនអចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។

វៀតណាមប្រកាន់ខ្ជាប់នូវទស្សនៈអំពីបញ្ហាតៃវ៉ាន់ (ចិន)
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានបញ្ជាក់សារជាថ្មីនូវទស្សនៈដ៏ឥតងាករេរបស់ វៀតណាមអំពី គោលនយោបាយ "ចិនតែមួយ" ព្រមទាំងមានបំណងចង់ឲ្យភាគីនានាអត់ធ្មត់ និងបង្កើតបរិយាកាសសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។

វៀតណាមប្រគល់គ្រឿងឥស្សរិយយសដើម្បី «បុព្វហេតុធនធានធម្មជាតិ និងបរិស្ថាន» ជូនឯកអគ្គរដ្ឋទូតន័រវេសប្រចាំវៀតណាម
នារសៀលថ្ងៃទី ១០ ខែសីហា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម លោក Tran Hong Ha បានប្រគល់គ្រឿងឥស្សរិយយសដើម្បី «បុព្វហេតុធនធានធម្មជាតិ និងបរិស្ថាន» ជូនលោកស្រី Grete Lochen ឯកអគ្គរដ្ឋទូតន័រវេសប្រចាំវៀតណាម ចំពោះការរួមចំណែកក្នុងវិស័យធនធានធម្មជាតិ និងបរិស្ថានវៀតណាម។

បើកពិធីសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា
ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះ នឹងជាឱកាសសម្រាប់ប្រជាជននៃប្រទេសទាំងពីរ បង្កើនការយល់ដឹងគ្នាទៅវិញទៅមក។

ផ្លែមៀនវៀតណាមរាប់សិបតោនចូលទីផ្សារអូស្ត្រាលី
នាថ្ងៃទី ១០ សីហា សភាពាណិជ្ជកម្មវៀតណាមប្រចាំនៅអូស្ត្រាលីបានសម្របសម្រួលជាមួយអ្នកនាំចូល រៀបចំសប្តាហ៍ផ្លែមៀន វៀតណាមនៅអូស្ត្រាលីក្រោមប្រធានបទ “ផ្លែមៀនវៀតណាមរបស់យើងឆ្នាំ ២០២២”។

កូនធម៌របស់កងទ័ពស្រុក Que Phong
នាពេលថ្មីៗនេះ យើងខ្ញុំមានឱកាសរួមដំណើរជាមួយបញ្ជាការដ្ឋានយោធាស្រុក Que Phong ទៅសួរសុខទុក្ខគ្រួសារក្មួយ Ha Quang Linh (រៀនថ្នាក់ទី 10A8 វិទ្យាល័យ Que Phong) ជនជាតិថៃនៅភូមិ Pa Pat ឃុំ Cam Muon ស្រុក Que Phong។ មកដល់ផ្ទះក្មួយ Ha Quang Linh យើងខ្ញុំបានឃើញថា គ្មានអ្វីមានតម្លៃក្រៅពីតុសិក្សាដែលកម្មាភិបាល និងយុទ្ធជននៃអង្គភាពបានជួយឧបត្ថម្ភតាំងពីថ្ងៃ Linh សិក្សានៅអនុវិទ្យាល័យ។

មណ្ឌលលំហែកាយ តាមបែប boutique ចំនួន ៣ នៅកោះ Phu Quoc
យុគសម័យ - មណ្ឌលលំហែកាយ តាមបែប boutique ផ្តោតទៅលើបទពិសោធន៍ផ្ទាល់ខ្លួន កន្លែងនេះមានលក្ខណៈសិល្បៈបន្តិច ប៉ុន្តែនៅតែបង្កើតភាពស្និទ្ធស្នាលសម្រាប់ភ្ញៀវទេសចរ។

ខេត្ត Quang Binh និង Kham Muon (ឡាវ) ពង្រឹងកិច្ចសហប្រតិបត្តិការលើការងារគយ
យុគសម័យ - នាយកដ្ឋានគយខេត្ត Quang Binh និងនាយកដ្ឋានគយ Kham Muon (ឡាវ) ទើបតែបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងសាមគ្គីភាព និងមិត្តភាពរវាងភាគីទាំងពីរ រក្សានូវទំនាក់ទំនងមិត្តភាពប្រពៃណីនីមួយៗ ប្រព័ន្ធល្អ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។