Trending now

កម្ពុជាប្រកាសលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ផ្លូវការ
លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសជាផ្លូវការ។

ប្រទេសទាំងពីរមានមូលដ្ឋានគ្រឹះរួម ជាច្រើនសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងសភា
ដំណើរទស្សនកិច្ច របស់លោកប្រធានរដ្ឋសភា Vuong Dinh Hue នៅចក្រភពអង់គ្លេសនឹងជាឱកាសដើម្បី អភិវឌ្ឍទំនាក់ទំនងសភារវាងប្រទេសទាំងពីរបន្ថែមទៀត។ ចក្រភពអង់គ្លេស និងវៀត ណាមមានមូលដ្ឋានគ្រឹះរួមជាច្រើន ដើម្បីរឹតបន្តឹងទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ ក៏ ដូចជាជំរុញសកម្មភាពសន្ទនាសភាទ្វេភាគី ជាដើម។

គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទផ្លាស់ប្តូរបទពិសោធន៍នៅវិទ្យាស្ថានកងទ័ពជើងទឹកវៀតណាម
នៅថ្ងៃទី២៧ ខែមិថុនា គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទដឹកនាំដោយលោកឧត្តមនាវីទោ នន់ សុផាត នាយរងសេនាធិការកងទ័ពជើងទឹក បានមកបំពេញទស្សនកិច្ច និងផ្លាស់ប្តូរបទពិសោធន៍នៅវិទ្យាស្ថានកងទ័ពជើងទឹកវៀតណាម។

ភ្ញៀវទេសចរមកទីក្រុង Hue កើនឡើងយ៉ាងខ្លាំងក្នុងសប្ដាហ៍ Festival ឆ្នាំ២០២២
នេះជាឱកាសសម្រាប់ផ្នែក ទេសចរណ៍ខេត្ត Thua Thien Hue ស្ដារឡើងវិញបន្ទាប់ពីរយៈពេលជាង ២ ឆ្នាំរង ផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩។

វៀតណាមនិងហុងគ្រីនៅតែមានសក្ដានុពលជាច្រើនសម្រាប់ការអភិវឌ្ឍ
នាថ្ងៃទី ២៧ មិថុនា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រី ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភាហុងគ្រីលោក László Kövér បានអញ្ជើញជួបពិភាក្សាការងារយ៉ាងស៊ីជម្រៅ អំពីបញ្ហាជាច្រើនក្នុងទំនាក់ទំនងវៀតណាម - ហុងគ្រី ដែលសសរស្តម្ភដ៏សំខាន់មួយគឺកិច្ចសហប្រតិបត្តិការសភា និងកិច្ចសហប្រតិបត្តិការទ្វេភាគីនៅយន្តការអន្តរជាតិ និងតំបន់។

ទីក្រុងហាណូយ និងទីក្រុងហូយអានចូលក្នុងចំណោមបទពិសោធន៍គួរឱ្យចាប់អារម្មណ៍បំផុតទាំង ២៥ នៅអាស៊ី
យុគសម័យ - TripAdvisor បានបោះឆ្នោតជ្រើសរើសបទពិសោធន៍គួរឱ្យចាប់អារម្មណ៍បំផុតចំនួន ២៥ នៅអាស៊ីឆ្នាំ ២០២២ រួមទាំងការរុករកទីក្រុងហាណូយ និងទីក្រុងហូយអាន (Hoi An) នៅវៀតណាមផងដែរ។

ដំណើរកម្សាន្តប្លែកៗនៅលើផ្លូវទេសចរណ៍ Bau Sau
យុគសម័យ - មានទីតាំងនៅភាគខាងត្បូងនៃឧទ្យានជាតិ Cat Tien ឆ្ងាយពីទីក្រុងហូជីមិញប្រមាណ ១៦៥ គីឡូម៉ែត្រពីទីក្រុងហូជីមិញ ក្នុងស្រុក Tan Phu ខេត្ត Dong Nai គោលដៅទេសចរ Bau Sau គឺជាតំបន់ទឹកសាបធម្មជាតិនៅកណ្តាលព្រៃបុរាណ Nam Cat Tien ដែលមានផ្ទៃដីប្រហែល ២.៥០០ ហិកតា។

ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានសម្របសម្រួលជាមួយទីក្រុង Verrière-le-Buisson ដើម្បីអបអរសាទរខួបលើកទី ៥០ ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុងប៉ារីស
យុគសម័យ - នាថ្ងៃទី ២៧ មិថុនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានជួបសន្ទនាយ៉ាងស្និទ្ធស្នាលជាមួយអភិបាលក្រុង Verrières-le-Buisson - លោក François Guy Trébulle ដើម្បីពិភាក្សាអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក៏ដូចជារៀបចំសកម្មភាពសម្របសម្រួល ដើម្បីអបអរសាទរខួបលើកទី ៥០ឆ្នាំនៃការចុះហត្ថលេខាលើសន្ធសញ្ញាទីក្រុងប៉ារីស ស្តីពីការបញ្ចប់សង្រ្គាម និងបង្កើតសន្តិភាពនៅប្រទេសវៀតណាម។

ការលើកកម្ពស់ប្រសិទ្ធភាពនៃការជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជននៅតំបន់ភាគកណ្តាល និងតំបន់ Tay Nguyen
យុគសម័យ - នារសៀលថ្ងៃទី ២៧ មិថុនា នៅទីក្រុង Hue (ខេត្ត Thua Thien Hue) សម្ព័ន្ធអង្គការមិត្តភាពនៃមូលដ្ឋានលេខ ៣ បានរៀបចំសន្និសីទបូកសរុបការងារ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ និងចែករំលែកអំពីការងារជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជន។

គេហទំព័រដ៏ល្បីមួយបានណែនាំអំពីប្រការដែលត្រូវធ្វើនៅពេលមកដល់ទីក្រុង Hoi An (វៀតណាម)
យុគសម័យ - បើនិយាយដល់កន្លែងដែលគេទៅទស្សនាច្រើនបំផុតរបស់វៀតណាម ទីក្រុង Hoi An ជាគោលដៅដែលមិនគួររំលងបានដើម្បីទៅទស្សនាទេសភាពនដ៏ស្រស់ស្អាតនៅទីនេះ។

អង្គការសហប្រជាជាតិកំណត់ទិវានារីអន្តរជាតិក្នុងផ្នែកការទូត៖ លើកតម្កើងកិត្តិយស និងបំផុសគំនិត
យុគសម័យ - ថ្ងៃទី ២៤ ខែមិថុនា ជារៀងរាល់ឆ្នាំ ត្រូវបានកំណត់ថាជាទិវាសិទ្ធិនារីអន្តរជាតិក្នុងផ្នែកការទូត។ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ Abdulla Shahid បាននិយាយថា ដំណោះស្រាយបានបើកទ្វារដើម្បីពិភាក្សាអំពីបញ្ហាប្រឈមដែលស្ត្រីក្នុងវិស័យការទូតដែលគេជួបប្រទះ។ តាមរយៈការអបអរស្ត្រីក្នុងផ្នែកការទូត យើងអាចបំផុសគំនិតដល់មនុស្សជំនាន់ក្រោយ។

រូបភាពរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីរីករាយទទួលទានជាមួយហ្វឺសាច់មាន់ហាណូយ
យុគសម័យ - រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong នឹងមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ២៦-២៨ ខែមិថុនា តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេស Bui Thanh Son។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី Wong នៅវៀតណាម ក្នុងនាមជារដ្ឋមន្ត្រីការបរទេសអូស្ត្រាលី។

សាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា៖ ការរៀបរាប់នៃវត្ថុដាក់តាំងបង្ហាញ
យុគសម័យ - កម្រងបទចម្រៀង និងថាសម៉ាស៊ីនច្រៀងរបស់ប្រមុខរដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានដល់ទាហាន Truong Son; អត្តសញ្ញាណប័ណ្ណរបស់លោក Nguyen The Bon - មេបញ្ជាការកងពលធំលេខ ៧ វិទ្យុរបស់លោកឧត្តមសេនីយ៍ទោ Nguyen Chuc... ទាំងនេះគឺជាវត្ថុបុរាណក្នុងចំណោមរូបភាព វត្ថុនិងឯកសារជាង ២០០ ដែលដាក់តាំងក្នុងការតាំងពិព័រណ៌ “សាមគ្គីភាព និងមិត្តភាពវៀតណាម - កម្ពុជា”។

ពិធីបុណ្យតាមដងវិថី Hue ពោរពេញដោយលក្ខណៈវប្បធម៌ចម្រុះពណ៌
ក្នុងក្របខ័ណ្ឌនៃសប្តាហ៍មហោស្រព Hue ឆ្នាំ ២០២២ ពិធីបុណ្យតាមដងវិថី ជាមួយប្រធានបទ "ពណ៌ចម្រុះនៃវប្បធម៌" បានបើកនារសៀលថ្ងៃទី ២៦ ខែមិថុនា។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី
នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២២ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោកPham Minh Chinh បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong ក្នុងឱកាស លោកស្រីមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។

ប្រហិតសាច់ជ្រូកលាយនឹងអំបុក - មុខម្ហូបឈ្ងុយឆ្ងាញ់មួយនៃរដ្ឋធានី ហាណូយ (វៀតណាម)
ពេលមកដល់រដ្ឋធានីហាណូយ (Ha Noi) ភ្ញៀវមិនអាចព្រងើយកន្តើយចំពោះមុខម្ហូបដែលធ្វើពីអំបុក ដូចជា នំអំបុក បង្អែមអំបុក ប៉ុន្តែជាពិសេសគឺប្រហិតសាច់ជ្រូកលាយនឹងអំបុក។ នេះជាមុខម្ហូបដ៏ល្បីក្នុងពិភពម្ហូបរបស់ប្រជាជន ហាណូយ (Ha Noi) ព្រោះមុខម្ហូបនេះគឺជាការរួមផ្សគ្នាដ៏ឈ្ងុយឆ្ងាញ់រវាងភាពឆ្ងាញ់នៃសាច់ជ្រូកនិងភាពទន់និងឈ្ងុយពីអំបុកដែលគ្មាននរណាអាចបដិសេធនៅឡើយ។

នារីមានសញ្ជាតិអង់គ្លេសផ្តល់មនោសញ្ចេតនាចំពោះវប្បធម៌វៀតណាម
តាំងពីយូរ លោកស្រី Stella បានចាត់ទុកវៀតណាមជាចំណែកមួយនៃឆាកជីវិត ក៏ដូចជាក្រុងហាណូយជា “ផ្ទះ” ដែលបងស្រីបានផ្សារភ្ជាប់អំឡុងពេលជាង៣០ឆ្នាំ។ Stella ស្រឡាញ់វប្បធម៌កេរដំណែលវៀតណាម និងតែងអស់ពីចិត្តកាយឧទ្ទេសនាមរូបភាពវៀតណាម ទៅដល់មិត្តភក្តិអន្តរជាតិ លើសកលលោក។

វៀតណាមបង្កើន ៣៩ កាំ លើសន្ទស្សន៍គុណភាពជីវភាពរស់នៅ
ចំណាត់ថ្នាក់នៃសន្ទស្សន៍គុណភាពជីវភាពត្រូវបាន CEOWORLD រៀបចំណាត់ថ្នាក់ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យជាច្រើនដូចជាតម្លៃនៃការរស់នៅ ស្ថិរភាពសេដ្ឋកិច្ច-នយោបាយ; បរិស្ថានការងារ; សមភាពប្រាក់ចំណូល; ប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាលជាដើម។

ក្រុមវិស្វកម្មរក្សាសន្តិភាពវៀតណាមទទួលបេសកកម្មភ្លាមៗបន្ទាប់ពីមកដល់តំបន់ Abyei
យោងតាមព័ត៌មានពីក្រុមវិស្វកម្មទី១ ដែលចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស្ថានបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅតំបន់ Abyei (UNISFA) បានឲ្យដឹងថា បន្ទាប់ពីមានសមាជិកគ្រប់ចំនួន ក្រុមបានចាប់ផ្តើមទទួលភារកិច្ចដំបូង។

រមណីយដ្ឋានទេសចរណ៍រួមបញ្ចូលគ្នាជាមួយកីឡាវាយកូនហ្គោលនៅភូកុក (Phu Quoc)
យុគសម័យ - ជាមួយនឹងអត្ថប្រយោជន៍នៃដីភ្នំ រមណីយដ្ឋាន Crowne Plaza - Phu Quoc Starbay នៅ Bai Dai គឺជាទិសដៅដ៏សមរម្យសម្រាប់អ្នកទេសចរណ៍បញ្ចូលគ្នាកីឡាវាយកូនហ្គោល។