គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
ការស្នើស្ដង់ដារកម្ម ដំណើរការពិគ្រោះពិភាក្សារបស់រណសិរ្សមាតុភូមិវៀតណាមក្នុងអាណត្តិថ្មី រណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន
សន្និសីទនេះត្រូវបានដឹកនាំដោយសមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលោកស្រី Bui Thi Minh Hoai និងសមាជិកមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Phi Long។
បើតាមព័ត៌មានពីណសិរ្សមាតុភូមិវៀតណាម របាយការណ៍នៅសន្និសីទបានឱ្យដឹងថ បណ្តាគណៈកម្មាធិការបក្សនិងអង្គការបក្សបានប្រមូលផ្តុំអនុវត្តយ៉ាងស្របគ្នានូវបណ្តាសេចក្តីសម្រេចចិត្ត សេចក្តីណែនាំ និងសេចក្តីសន្និដ្ឋានរបស់មជ្ឈិម ការិយាល័យនយោបាយ គណៈលេខាធិការ និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី XIV របស់បក្ស ព្រមទាំងបានបញ្ចប់ភារកិច្ចក្នុងបរិមាណយ៉ាងធំធេង ក្នុងនោះមានខ្លឹមសារថ្មីៗជាច្រើនដែលមិនទាន់មានគំរូពីមុនមក។
សន្និសីទគណៈកម្មាធិការប្រតិបត្តិគណបក្សភាគនៃរណសិរ្សមាតុភូមិ និងបណ្តាអង្គការមហាជនមជ្ឈិមពង្រីក។
គណៈកម្មាការបក្សបានដឹកនាំចាត់តាំងដោយជោគជ័យនូវមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមនិងមហាសន្និបាតនៃបណ្តាអង្គការនយោបាយ - សង្គម នេះជាបណ្តាព្រឹត្តិការណ៍នយោបាយមានអត្ថន័យសំខាន់ជាពិសេស កត់សម្គាល់ជំហានអភិវឌ្ឍន៍ថ្មីនៅក្នុងការចាត់តាំងនិងសកម្មភាពរបស់រណសិរ្សមាតុភូមិវៀតណាមរួមទាំងបណ្តាអង្គការនយោបាយ - សង្គមនៅពេលអនុវត្តទម្រង់គំរូថ្មី ទន្ទឹមនឹងនោះ គណៈកម្មាការបក្សបានបន្តដឹកនាំអនុវត្តយ៉ាងប្តូរផ្តាច់នូវទិសដៅរៀបចំរចនាសម្ព័ន្ធនិងធ្វើឱ្យបង្រួមក្បាលម៉ាស៊ីនចាត់តាំង ស្របតាមស្មារតីសេចក្តីសម្រេចចិត្តរបស់មជ្ឈិមនិងបណ្តាសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយនិងគណៈលេខាធិការ។
ក្រោយពេលការិយាល័យនយោបាយបានប្រកាសចេញសេចក្តីសម្រេចលេខ 171-QD/TW នាថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៦ ស្ដីពីមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធក្បាលម៉ាស៊ីនចាត់តាំងនៃគណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម គណៈកម្មាធិការបក្សបានប្រកាសចេញទាន់ពេលវេលានូវបណ្តាសេចក្តីសម្រេចស្តីពីលក្ខន្តិកៈការងារ ការបែងចែកភារកិច្ចរបស់សមូហភាពប្រចាំការ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស និងសមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សភាគសម្រាប់អាណត្តិ ២០២៥-២០៣០ ដើម្បីធានាឱ្យការអនុវត្តភារកិច្ចនយោបាយប្រព្រឹត្តទៅបានត្រឹមត្រូវតាមបទប្បញ្ញត្តិ។
ថ្លែងមតិនៅសន្និសីទ ប្រធានលោកស្រី Bui Thi Minh Hoai បានតម្រូវឱ្យបណ្តាគណៈកម្មាធិការបក្សនិងអង្គការបក្សប្រមូលផ្តុំកែលម្អរាល់ចំណុចកំហិតដែលបានចង្អុលបង្ហាញ វាយតម្លៃខ្ពស់និងពង្រីកស្មារតីម្ចាស់ការ គំនិតច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើ និងប្តូរផ្តាច់បញ្ចប់រាល់ភារកិច្ចនយោបាយនៅក្នុងរយៈពេល ៦ ខែចុងឆ្នាំ។
លោកស្រីបានសង្កត់ធ្ងន់លើតម្រូវការបន្តជ្រួតជ្រាបនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី XIV របស់បក្ស កម្មវិធីសកម្មភាពរបស់គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម រួមទាំងបណ្តាសេចក្តីសម្រេចចិត្ត សេចក្តីសន្និដ្ឋាន និងលិខិតណែនាំរបស់មជ្ឈិម ការិយាល័យនយោបាយ និងគណៈលេខាធិការ។
ទន្ទឹមនឹងនោះ ត្រូវដឹកនាំអនុវត្តយ៉ាងបន្ទាន់និងទាន់ពេលវេលានូវបណ្តាសេចក្តីសន្និដ្ឋានរបស់មជ្ឈិមក្រោយការបូកសរុបរយៈពេល ១ ឆ្នាំនៃការដំណើរការទម្រង់គំរូចាត់តាំងជារួមនៃប្រព័ន្ធនយោបាយនិងទម្រង់គំរូអាជ្ញាធរមូលដ្ឋាន ២ ថ្នាក់ ចំណុចដៅគឺការធ្វើជាអធិបតីនិងសហការធ្វើសេនាធិការកែសម្រួលនិងបំពេញបន្ថែមលើសេចក្តីសម្រេចលេខ 304-QD/TW នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ របស់ការិយាល័យនយោបាយស្តីពីមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធក្បាលម៉ាស៊ីនចាត់តាំងនៃទីភ្នាក់ងារគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងបទប្បញ្ញត្តិលេខ 301-QD/TW នាថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ របស់គណៈលេខាធិការស្តីពីមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធក្បាលម៉ាស៊ីនចាត់តាំងនៃទីភ្នាក់ងារគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមថ្នាក់ខេត្តនិងថ្នាក់ឃុំ។
ប្រធានលោកស្រី Bui Thi Minh Hoai ក៏បានស្នើឱ្យដឹកនាំចាត់តាំងដោយជោគជ័យនូវមហាសន្និបាតនៃបណ្តាសមាគមមហាជនដែលត្រូវបានបក្សនិងរដ្ឋប្រគល់ភារកិច្ចសម្រាប់អាណត្តិ ២០២៦ - ២០៣១ លោកស្រីបានស្នើឱ្យបណ្តាសមាគមមហាជនអនុវត្តល្អនូវការងារត្រៀមលក្ខណៈចាត់តាំងមហាសន្និបាតទៅតាមបណ្តាសេចក្តីសម្រេចរបស់គណៈលេខាធិការ អនុក្រឹត្យរបស់រដ្ឋាភិបាល និងការណែនាំរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមអំពីខ្លឹមសារមួយចំនួននៃការចាត់តាំងមហាសន្និបាតនៃបណ្តាសមាគមមហាជនដែលត្រូវបានបក្សនិងរដ្ឋប្រគល់ភារកិច្ចនៅថ្នាក់មជ្ឈិមសម្រាប់អាណត្តិ ២០២៦ - ២០៣១ រួមទាំងបណ្តាលិខិតណែនាំរបស់គណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម។
លេខាមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលោកស្រី Bui Thi Minh Hoai ថ្លែងមតិនៅសន្និសីទ។
ចំពោះការងារចាត់តាំងរចនាសម្ព័ន្ធក្បាលម៉ាស៊ីន ប្រធានលោកស្រី Bui Thi Minh Hoai បានតម្រូវឱ្យបណ្តាគណៈកម្មាធិការបក្សនិងអង្គការបក្សប្រមូលផ្តុំដឹកនាំធ្វើឱ្យបង្រួមរចនាសម្ព័ន្ធក្បាលម៉ាស៊ីនខាងក្នុងនៃទីភ្នាក់ងារនីមួយៗ ចំណុចដៅគឺការរៀបចំរចនាសម្ព័ន្ធបណ្តាអង្គភាពអាជីពនិងស្ថាប័នសារព័ត៌មានធានាបាននូវភាពបង្រួម ត្រឹមត្រូវតាមគោលបំណងនិងគោលដៅ ព្រមទាំងពិនិត្យឡើងវិញនូវបណ្តាអង្គភាពនីតិបុគ្គលចំណុះនៃបណ្តាសមាគមមហាជន។
ទន្ទឹមនឹងនោះ បណ្តាស្ថាប័ននិងអង្គភាពត្រូវអនុវត្តយ៉ាងប្តូរផ្តាច់នូវភារកិច្ចបំប្លែងឌីជីថល បើតាមប្រធានលោកស្រី Bui Thi Minh Hoai គណៈកម្មាធិការដឹកនាំមជ្ឈិមស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការបំប្លែងឌីជីថល ទើបតែបានបំផុសឡើងនូវយុទ្ធនាការ ១០០ ថ្ងៃធ្វើស្តង់ដារភាវូបនីយកម្មមូលដ្ឋានទិន្នន័យជំនាញ តភ្ជាប់ជាមួយមជ្ឈមណ្ឌលទិន្នន័យជាតិ នេះជាជំហានដើរដ៏សំខាន់សំដៅអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW របស់ការិយាល័យនយោបាយ បង្កើតជាគ្រឹះស្ថានទិន្នន័យប្រើប្រាស់រួមគ្នា ជំរុញការបំប្លែងឌីជីថល និងលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋបាលជាតិ បណ្តាស្ថាប័នត្រូវប្រមូលផ្តុំកសាងផែនការអនុវត្តភារកិច្ចបន្ទាន់នេះ ធានាការបញ្ចប់ការបង្កើតនិងធ្វើស្តង់ដារភាវូបនីយកម្មមូលដ្ឋានទិន្នន័យជំនាញ តភ្ជាប់ដោយរលូនជាមួយប្រព័ន្ធទិន្នន័យរបស់គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម។
ក្នុងឱកាសនេះ ជំនួសមុខឱ្យថ្នាក់ដឹកនាំបក្សនិងរដ្ឋ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលោកស្រី Bui Thi Minh Hoai បានប្រគល់ជូនគ្រឿងឥស្សរិយយសពលកម្មថ្នាក់លេខ ៣ និងប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីជូនបណ្តាសមូហភាពនិងបុគ្គលដែលមានស្នាដៃឆ្នើមនិងគំរូនៅក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ 18-NQ/TW នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៧ របស់គណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សនីតិកាលទី XII "បញ្ហាមួយចំនួនអំពីការបន្តផ្លាស់ប្តូរថ្មី ការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនចាត់តាំងនៃប្រព័ន្ធនយោបាយឱ្យមានភាពបង្រួម ដំណើរការប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល"៕
ព្រឹកមិញនេះ មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី XI បានបិទបញ្ចប់
យុគសម័យ - នាព្រឹកមិញនេះ (ថ្ងៃទី ១៣ ឧសភា) នៅទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម (MTTQ) លើកទី XI អាណត្តិ ២០២៦ - ២០៣១ បានបើកសម័យប្រជុំបិទបញ្ចប់។
រណសិរ្សមាតុភូមិវៀតណាម បំពេញបន្ថែមកម្មវិធីសកម្មភាពថ្មី ស្តីពីវិទ្យាសាស្ត្របច្ចេកវិទ្យា និងការបំប្លែងឌីជីថល
យុគសម័យ - កម្មវិធីសកម្មភាពរបស់រណសិរ្សមាតុភូមិវៀតណាម អាណត្តិ ២០២៦ - ២០៣១ រួមមានកម្មវិធីចំនួន ៧ ក្នុងនោះមានការបំពេញបន្ថែមនូវកម្មវិធីថ្មី ស្តីពីការចូលរួមអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យា ការច្នៃប្រឌិតថ្មី និងការកសាងសង្គមឌីជីថល; ជំរុញការបំប្លែងឌីជីថលក្នុងប្រព័ន្ធរណសិរ្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី។
បំពេញការងារផ្ទៀងផ្ទាត់ក្របខ័ណ្ឌគតិយុត្ត បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបោះផ្សាយមូលបត្រ
ការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការតភ្ជាប់សហគ្រាសរវាងវៀតណាមនិងតំបន់ Kyushu សប្តាហ៍វិស័យទឹកវៀតណាមឆ្នាំ ២០២៦៖ ជំរុញការផ្លាស់ប្តូរឌីជីថល លើកកម្ពស់សមត្ថភាពបន្ស៊ាំខ្លួននៃវិស័យទឹក
បន្តជោគជ័យនៃសន្និសីទ "ការបោះផ្សាយមូលបត្រ - កម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ច" គណៈកម្មាការមូលបត្ររដ្ឋបានបន្តចាត់តាំងសន្និសីទនៅទីក្រុង Hanoi សំដៅផ្សព្វផ្សាយបណ្តាបទប្បញ្ញត្តិថ្មីអំពីការដាក់លក់និងការបោះផ្សាយមូលបត្រ ទន្ទឹមនឹងនោះ ផ្លាស់ប្តូរយោបល់និងដោះស្រាយបណ្តាការលំបាកនិងបញ្ហាចោទឡើងក្នុងដំណើរការអនុវត្តចំពោះបណ្តាស្ថាប័ន អង្គការនិងសមាជិកទីផ្សារភូមិភាគខាងជើង។
ថ្លែងមតិនៅសន្និសីទ ប្រធានគណៈកម្មាការមូលបត្ររដ្ឋលោកស្រី Vu Thi Chan Phuong បានឱ្យដឹងថា អនុវត្តទិសដៅរបស់បក្សនិងរដ្ឋាភិបាលអំពីការអភិវឌ្ឍទីផ្សារទុនឱ្យក្លាយជាសសរស្តម្ភសំខាន់មួយនៃប្រព័ន្ធហិរញ្ញវត្ថុជាតិ ក្នុងរយៈពេលកន្លងទៅ ក្រសួងហិរញ្ញវត្ថុនិងគណៈកម្មាការមូលបត្ររដ្ឋបានអនុវត្តយ៉ាងស្របគ្នានូវបណ្តាដំណោះស្រាយជាច្រើន សំដៅបំពេញការងារផ្ទៀងផ្ទាត់ក្របខ័ណ្ឌគតិយុត្ត កែទម្រង់នីតិវិធីរដ្ឋបាល ធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទីផ្សារនិងលើកកម្ពស់គុណភាពគ្រប់គ្រងត្រួតពិនិត្យទីផ្សារមូលបត្រ អាស្រ័យហេតុនោះ ទីផ្សារមូលបត្រវៀតណាមបានបន្តរក្សាបាននូវនិន្នាការអភិវឌ្ឍន៍វិជ្ជមាន កាន់តែបញ្ជាក់ច្បាស់នូវតួនាទីជាច្រកកៀរគរទុនរយៈពេលមធ្យមនិងរយៈពេលវែងដ៏សំខាន់សម្រាប់សហគ្រាសនិងខឿនសេដ្ឋកិច្ច។
សន្និសីទការបោះផ្សាយមូលបត្រ - កម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចចាត់តាំងឡើងនៅទីក្រុង Hanoi។
"ស្មារតីស្នូលរបស់យើងខ្ញុំគឺការកសាងក្របខ័ណ្ឌគតិយុត្តមួយដ៏ទំនើប តម្លាភាព និងមានស្ថិរភាព បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសកៀរគរទុន ប៉ុន្តែទន្ទឹមនឹងនោះ ត្រូវតែលើកកម្ពស់គុណភាពទំនិញនៅលើទីផ្សារ បង្កើនវិន័យនិងសណ្តាប់ធ្នាប់ ព្រមទាំងពង្រឹងទំនុកចិត្តរបស់អ្នកវិនិយោគចំពោះទីផ្សារមូលបត្រ" លោកស្រី Vu Thi Chan Phuong បានបញ្ជាក់អះអាងដូចនេះ។
ចំណុចដៅសំខាន់មួយក្នុងចំណោមចំណុចដៅសំខាន់ៗគឺការដែលរដ្ឋាភិបាលបានប្រកាសចេញអនុក្រឹត្យលេខ 245/2025/ND-CP កែសម្រួលនិងបំពេញបន្ថែមលើមាត្រាមួយចំនួននៃអនុក្រឹត្យលេខ ១៥៥ ណែនាំការអនុវត្តច្បាប់ស្តីពីមូលបត្រ ចំពោះទីផ្សារសញ្ញាប័ណ្ណសហគ្រាស រដ្ឋាភិបាលទើបតែបានប្រកាសចេញអនុក្រឹត្យលេខ 200/2026/ND-CP ប្បញ្ញត្តិអំពីការដាក់លក់និងការជួញដូរសញ្ញាប័ណ្ណសហគ្រាសជាឯកជននៅទីផ្សារក្នុងស្រុក និងការដាក់លក់សញ្ញាប័ណ្ណសហគ្រាសទៅកាន់ទីផ្សារអន្តរជាតិ។
នៅសន្និសីទ តំណាងគណៈកម្មាការមូលបត្ររដ្ឋបានណែនាំនូវបណ្តាខ្លឹមសារថ្មីនៃបទប្បញ្ញត្តិច្បាប់ស្តីពីការដាក់លក់និងការបោះផ្សាយមូលបត្រ ចំពោះប្រធានបទណែនាំបណ្តាបទប្បញ្ញត្តិថ្មីនៅក្នុងអនុក្រឹត្យលេខ 200/2026/ND-CP បណ្តាខ្លឹមសារត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយសំដៅជួយឱ្យសហគ្រាសក្តាប់ច្បាស់ជាងមុននូវបណ្តាចំណុចថ្មីនិងតម្រូវការនៅពេលកសាងផែនការបោះផ្សាយ ការអនុវត្តការដាក់លក់សញ្ញាប័ណ្ណសហគ្រាសជាឯកជន ក៏ដូចជាការគ្រប់គ្រងនិងការប្រើប្រាស់ប្រភពទុនកៀរគរប្រកបដោយប្រសិទ្ធភាពក្រោយការបោះផ្សាយ ទន្ទឹមនឹងនោះ តំណាងផ្សារភាគហ៊ុន Hanoi ក៏បានណែនាំប្រធានបទសំខាន់មួយអំពីយន្តការចែករំលែកព័ត៌មាននិងទិន្នន័យពីទំព័រព័ត៌មានជំនាញអំពីសញ្ញាប័ណ្ណសហគ្រាសរបស់ផ្សារភាគហ៊ុន Hanoi ជាមួយបណ្តាគណៈកម្មាធិការប្រជាជនថ្នាក់ខេត្តនិងគណៈកម្មាការមូលបត្ររដ្ឋ។
សន្និសីទក៏បានឧទ្ទិសផ្នែកសំខាន់មួយនៃកម្មវិធីដើម្បីស្តាប់មតិយោបល់ពីសហគមន៍សហគ្រាសនិងពិភាក្សាអំពីដំណោះស្រាយជាច្រើន សំដៅបំពេញការងារផ្ទៀងផ្ទាត់ស្ថាប័ននិងលើកកម្ពស់ប្រសិទ្ធភាពនៃការសហការរវាងស្ថាប័នគ្រប់គ្រងជាមួយបណ្តាភាគីចូលរួមទីផ្សារ។
ប្រធានគណៈកម្មាការមូលបត្ររដ្ឋលោកស្រី Vu Thi Chan Phuong ថ្លែងមតិនៅសន្និសីទ។
ស៊េរីសន្និសីទ "ការបោះផ្សាយមូលបត្រ - កម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ច" ដែលបានចាត់តាំងឡើងនៅទីក្រុង Hanoi និងទីក្រុងហូជីមិញ បានទាក់ទាញការយកចិត្តទុកដាក់និងការអញ្ជើញចូលរួមរបស់តំណាងយ៉ាងច្រើនកកុញមកពីបណ្តាក្រសួង វិស័យ មូលដ្ឋាន សហគ្រាស និងបណ្តាសមាជិកទីផ្សារ តាមរយៈបណ្តាសន្និសីទ បណ្តាបទប្បញ្ញត្តិច្បាប់ថ្មីស្តីពីការដាក់លក់និងការបោះផ្សាយមូលបត្រត្រូវបានផ្សព្វផ្សាយនិងណែនាំទាន់ពេលវេលា ទន្ទឹមនឹងនោះ បង្កើនការសន្ទនានិងការផ្លាស់ប្តូរយោបល់រវាងស្ថាប័នគ្រប់គ្រងជាមួយសហគមន៍សហគ្រាសនិងបណ្តាសមាជិកទីផ្សារ តាមរយៈនោះ គណៈកម្មាការមូលបត្ររដ្ឋបានបន្តបញ្ជាក់អះអាងនូវទិសដៅរួមដំណើរជាមួយសហគ្រាស ជំរុញការកៀរគរប្រកបដោយប្រសិទ្ធភាពនូវបណ្តាប្រភពធនធានសម្រាប់ការវិនិយោគអភិវឌ្ឍន៍ រួមចំណែកកសាងទីផ្សារមូលបត្រមួយដ៏តម្លាភាព ស្ថិរភាព ចីរភាព និងរួមចំណែកយ៉ាងសកម្មទៅក្នុងគោលដៅកំណើនសេដ្ឋកិច្ចនៅក្នុងដំណាក់កាលថ្មី៕
សន្និសីទបានទាក់ទាញការយកចិត្តទុកដាក់និងការអញ្ជើញចូលរួមរបស់តំណាងយ៉ាងច្រើនកុះករ។
គុយបាជម្រុញការកែទម្រង់សេដ្ឋកិច្ច
យុគសម័យ - នៅក្នុងបរិបទដែលខឿនសេដ្ឋកិច្ចបន្តប្រឈមមុខនឹងការលំបាកលំបិនជាច្រើន ថ្នាក់ដឹកនាំគុយបាយល់ឃើញថា ប្រទេសនេះចាំបាច់ត្រូវអនុវត្តបណ្តាវិធានការកែទម្រង់ឱ្យកាន់តែខ្លាំងក្លាជាងមុន សំដៅបើកចំហប្រភពធនធានផលិតកម្ម ទាក់ទាញការវិនិយោគ និងបង្កើតកម្លាំងចលករកំណើនថ្មី។
កម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វៀតណាម-ទីម័រខាងកើត
យុគសម័យ - នាថ្ងៃទី ១៨ ខែមិថុនា នៅរដ្ឋធានី Dili អនុប្រទានបេសកកម្មវៀតណាមប្រចាំនៅទីម័រខាងកើត លោក Pham Binh Dam បានមានជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រខាងកើត លោក Filipus Nino Pereira ដោយផ្លាស់ប្តូរនូវបណ្តាវិធានការសំដៅពង្រីកពាណិជ្ជកម្ម ការតភ្ជាប់សហគ្រាស និងជម្រុញការវិនិយោគរវាងប្រទេសទាំងពីរ។
សេចក្តីសម្រេចចិត្ត ១០ NQ TW និងសេចក្តីប្រាថ្នាឈានឡើងក្នុងខ្សែសង្វាក់តម្លៃសកល
សេចក្តីសន្និដ្ឋានលេខ ៥៧-KL/TW៖ ផ្តល់អាទិភាពប្រភពធនធានខ្ពស់បំផុតសម្រាប់ការងារស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TW៖ ជំរុញកិច្ចការបរទេសប្រជាជនឱ្យឈានចូលជម្រៅស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង
នាយកជាន់ខ្ពស់ទូទាំងប្រទេស ផ្នែកអតិថិជនសហគ្រាស នៃធនាគារ HSBC វៀតណាម លោក Richard Barnsley
ផ្លាស់ប្តូរយោបល់ជាមួយកាសែតអេឡិចត្រូនិចរដ្ឋាភិបាល លោក Barnsley បានឱ្យដឹងថា សេចក្តីសម្រេចចិត្តលេខ ១០-NQ/TW បានគូសបញ្ជាក់ជំហានផ្លាស់ប្តូរដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្រទាក់ទាញការវិនិយោគពីបរទេសរបស់វៀតណាម ចាប់ពីការផ្តល់អាទិភាពលើបរិមាណ ឈានទៅរកការយកចិត្តទុកដាក់លើគុណភាព ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោក Barnsley បានវាយតម្លៃថា ក្នុង ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី យុទ្ធសាស្ត្រទាញយកផលប្រយោជន៍ពី FDI និងការនាំចេញដើម្បីជំរុញកំណើនសេដ្ឋកិច្ច សម្រេចបាននូវបណ្តាសមិទ្ធផលលេចធ្លោជាច្រើន។
តំបន់មានទុនវិនិយោគ FDI នាពេលបច្ចុប្បន្នរួមចំណែកប្រហែលបីភាគបួននៃទំហំទឹកប្រាក់នាំចេញសរុបរបស់វៀតណាម ក្នុងពេលដែលទំហំទឹកប្រាក់ពាណិជ្ជកម្មសរុបបានលើស ១៨០% នៃ GDP យោងតាមការស្រាវជ្រាវរបស់ HSBC នៅក្នុងឆ្នាំ ២០២៥ ទុន FDI ដែលបានបើកផ្តល់សម្រេចបាន ២៧,៦ ប៊ីលានដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំ ហើយទំហំទឹកប្រាក់ពាណិជ្ជកម្មសរុបសម្រេចបានកម្រិតកំណត់ត្រា ៩២៨ ប៊ីលានដុល្លារអាមេរិក កើនឡើង ១៨% បើធៀបនឹងឆ្នាំមុន។
ដើម្បីចៀសវាងអន្ទាក់ប្រាក់ចំណូលមធ្យម វៀតណាមត្រូវតែរក្សាទុកនូវរាល់តម្លៃបន្ថែមឱ្យបានកាន់តែច្រើន ជំនួសឱ្យការទទួលរងតួនាទីតម្លើងជាចម្បង ហេតុដូច្នេះហើយ សេចក្តីសម្រេចចិត្តលេខ ១០ បានផ្លាស់ប្តូរការគិតគូរចាប់ពីសំណួរដែលថា "ទាក់ទាញបាន FDI ចំនួនប៉ុន្មាន" ឈានទៅរក "ទាក់ទាញ FDI មានគុណភាពដល់កម្រិតណា"។
អ្វីដែលគួរឱ្យយកចិត្តទុកដាក់នោះគឺ សេចក្តីសម្រេចចិត្តមិនត្រឹមតែលើកឡើងនូវទិសដៅប៉ុណ្ណោះទេ ថែមទាំងដាក់ចេញនូវបណ្តាគោលដៅជាក់លាក់ណាស់រហូតដល់ឆ្នាំ ២០៣០ រួមមានការទាក់ទាញទុន FDI ចុះបញ្ជីពី ២០០ ដល់ ៣០០ ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ៧៥% មកពីបណ្តាសេដ្ឋកិច្ចរីកចម្រើន បង្កើន ៣០% នូវចំនួនអ្នកវិនិយោគស្ថិតក្នុងបញ្ជី Fortune 500 ទាក់ទាញយ៉ាងហោចណាស់សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាសកលចំនួនបីបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) នៅវៀតណាម ទន្ទឹមនឹងនោះ នាំសហគ្រាសក្នុងស្រុកចំនួន ១០០០០ ចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់បណ្តាសម្ព័ន្ធក្រុមហ៊ុនពហុជាតិ លើកកម្ពស់អត្រាធ្វើជាតូបនីយកម្មនៅក្នុងបណ្តាវិស័យឧស្សាហកម្មគន្លឹះឡើងដល់ ៤៥% ដល់ ៥០%។
បើតាមតំណាង HSBC ពេលវេលាប្រកាសចេញសេចក្តីសម្រេចចិត្តលេខ ១០ ក៏សមស្របណាស់ដែរក្នុងពេលដែលវៀតណាមកំពុងឈរនៅចំពោះមុខឱកាសធំៗចំនួនបី ទីមួយគឺប្រៀបខ្លាំងប្រជាជនមាសដែលត្រូវតែបានបំប្លែងទៅជាសេដ្ឋកិច្ចបង្កើតឡើងនូវតម្លៃខ្ពស់នៅក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ ស្រដៀងគ្នានឹងផ្លូវអភិវឌ្ឍន៍របស់កូរ៉េខាងត្បូង តៃវ៉ាន់ (ចិន) ជប៉ុននិងចិន។
ទីពីរគឺដំណើរការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់សកលឡើងវិញតាមទិសដៅធ្វើឱ្យមានភាពសម្បូរបែប ក្នុងនោះ បណ្តាសម្ព័ន្ធក្រុមហ៊ុនពហុជាតិកាន់តែផ្តល់អាទិភាពដល់បណ្តាប្រទេសដែលមានប្រព័ន្ធអេកូឡូស៊ីសហគ្រាសនិងស្ថាប័នមានកិត្យានុភាពគ្រប់គ្រាន់ដើម្បីក្លាយជាដៃគូយូរអង្វែង។
ទីបីគឺការផ្ទុះឡើងនៃបញ្ញាសិប្បនិម្មិត (AI) ដែលជាបច្ចេកវិទ្យាត្រូវបានព្យាករណ៍ថានឹងធ្វើឱ្យមានការផ្លាស់ប្តូរគ្រប់វិស័យនិងបង្ខំឱ្យបណ្តាប្រទេសត្រូវតែទម្រង់រូបរាងឡើងវិញនូវប្រៀបខ្លាំងប្រកួតប្រជែងរបស់ខ្លួន។
លោក Barnsley បានសង្កត់ធ្ងន់ថា ផ្លូវចិត្តរបស់អ្នកវិនិយោគតែងតែមានប្រតិកម្មលឿនណាស់នៅចំពោះមុខបណ្តាសញ្ញាគោលនយោបាយ ការដែលវៀតណាមកំណត់ជាផ្លូវការថាតំបន់វិនិយោគពីបរទេសគឺជាផ្នែកមួយមិនអាចកាត់ផ្តាច់បាននៃសេដ្ឋកិច្ច នឹងបង្កើតឡើងនូវទំនុកចិត្តយ៉ាងខ្លាំងក្លាចំពោះបណ្តាសម្ព័ន្ធក្រុមហ៊ុនសកល យោងតាមនោះ ខ្សែទឹកទុនតែងតែដើរទៅតាមកិត្យានុភាព ឯកិត្យានុភាពត្រូវបានកសាងឡើងនៅលើគ្រឹះស្ថាននៃបណ្តាប្រៀបខ្លាំងប្រកួតប្រជែងដ៏ស្របគ្នានិងប្រកបដោយចីរភាព។
ហិរញ្ញវត្ថុពណ៌បៃតង - កម្លាំងចលករទាក់ទាញខ្សែទឹកទុន FDI មានគុណភាពខ្ពស់
ការវាយតម្លៃអំពីខ្លឹមសារកំណើនពណ៌បៃតងនៅក្នុងសេចក្តីសម្រេចចិត្តលេខ ១០ លោក Barnsley បានកត់សម្គាល់ថា នេះមិនមែនជាខ្លឹមសារបំពេញបន្ថែមនោះទេ ប៉ុន្តែវាត្រូវបានធ្វើសមាហរណកម្មភ្លាមៗនៅក្នុងស្នូលនៃគោលនយោបាយ។
ការនាំយកបណ្តាលក្ខវិនិច្ឆ័យបំប្លែងពណ៌បៃតងនិងគំរូតំបន់ឧស្សាហកម្មអេកូឡូស៊ីចូលទៅក្នុងលក្ខវិនិច្ឆ័យជ្រើសរើសគម្រោង FDI គឺសមស្របទាំងស្រុងជាមួយការប្តេជ្ញាចិត្តបំភាយឧស្ម័នសូន្យសុទ្ធ នៅឆ្នាំ ២០៥០ ក៏ដូចជាផែនការអភិវឌ្ឍន៍អគ្គិសនីទី ៨ ក្នុងនោះ រំពឹងទុកថានឹងត្រូវការទុនជាង ១៣៤ ប៊ីលានដុល្លារអាមេរិកវិនិយោគសម្រាប់ការផលិតអគ្គិសនីនិងការបញ្ជូនអគ្គិសនីរហូតដល់ឆ្នាំ ២០៣០។
យោងតាមនោះ ដំណើរការបំប្លែងពណ៌បៃតងនៅវៀតណាមសម្រេចបាននូវលទ្ធផលច្បាស់លាស់ជាច្រើន ក្នុងពេលដែលថាមពលកកើតឡើងវិញក្តោបក្តាប់ ២៧,៩% នៃសមត្ថភាពដំឡើងអគ្គិសនីសរុបនៅក្នុងឆ្នាំ ២០២៥ ហើយរថយន្តអគ្គិសនីក្តោបក្តាប់ប្រហែល ៤០% នៃបរិមាណលក់រថយន្តថ្មី ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងតំបន់ ASEAN ទន្ទឹមនឹងនោះ រលក FDI ជំនាន់ថ្មីកាន់តែផ្សារភ្ជាប់ជាមួយបណ្តាស្តង់ដារ ESG រួមមានគោលដៅកាត់បន្ថយការបំភាយឧស្ម័ន សមត្ថភាពតាមដានដានកាបូន និងភាពតម្លាភាពនៃទិន្នន័យបរិស្ថាន។
នៅក្នុងបរិបទនោះ ហិរញ្ញវត្ថុពណ៌បៃតងនឹងដើរតួនាទីពិសេសសំខាន់ក្នុងការកៀរគរប្រភពទុនបម្រើឱ្យការបំប្លែង ចង់ទាក់ទាញខ្សែទឹកទុននេះក្នុងខ្នាតធំគឺត្រូវតែកសាងបណ្តាក្របខ័ណ្ឌគួរឱ្យទុកចិត្ត ធានាការប្រើប្រាស់ទុនចំគោលដៅនិងអនុលោមទៅតាមបណ្តាស្តង់ដារអន្តរជាតិ នេះក៏ជាវិស័យដែលបណ្តាអង្គការហិរញ្ញវត្ថុអន្តរជាតិដូចជា HSBC អាចពង្រីកប្រៀបខ្លាំងក្នុងការតភ្ជាប់ខ្សែទឹកទុនសកលជាមួយបណ្តាឱកាសវិនិយោគនៅវៀតណាម។
លោក Barnsley បានឱ្យដឹងថា HSBC បានរៀបចំកម្ចីពណ៌បៃតងដំបូងបង្អស់នៅវៀតណាមដើម្បីផ្តល់ហិរញ្ញប្បទានដល់រោងចក្រកែច្នៃដបជ័រតាមគំរូ "ដបទៅជាដប" ទន្ទឹមនឹងនោះ គាំទ្រគម្រោងសំណង់ពណ៌បៃតងជាច្រើននៅលើទូទាំងប្រទេស។
ធនាគារក៏បានបង្កើតមូលនិធិថាមពលស្អាត សំដៅជំរុញពាណិជ្ជកម្មនិងការវិនិយោគពណ៌បៃតងនៅតាមទីផ្សារជាច្រើន ក្នុងនោះមានវៀតណាម ដោយផ្តោតសំខាន់លើអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អាគុយផ្ទុកថាមពល រថយន្តអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធបណ្តាញអគ្គិសនី នៅកម្រិតថ្នាក់ជាតិ HSBC តែងតែរួមដំណើរជាមួយវៀតណាមក្នុងបណ្តាដំណាក់កាលគន្លឹះដ៏សំខាន់នៃដំណើរការអភិវឌ្ឍន៍។
ស្ថាប័ន ធនធានមនុស្ស និងសហគ្រាសក្នុងស្រុក - កូនសោរអនុវត្តសេចក្តីសម្រេចចិត្តលេខ ១០
ដើម្បីឱ្យសេចក្តីសម្រេចចិត្តលេខ ១០ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព តំណាង HSBC យល់ឃើញថា មានកត្តាសម្រេចចិត្តចំនួនបី រួមមានសមត្ថភាពអនុវត្តស្ថាប័ន គុណភាពប្រភពធនធានមនុស្ស និងសមត្ថភាពរបស់សហគ្រាសក្នុងស្រុក។
ជាដំបូងគឺសមត្ថភាពអនុវត្តស្ថាប័ន បណ្តាយន្តការទម្លាយភាពទាល់ច្រកដូចជាក្របខ័ណ្ឌគតិយុត្តលេចធ្លោនៅតាមបណ្តាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ពាណិជ្ជកម្មសេរី ឬតំបន់បច្ចេកវិទ្យាជាន់ខ្ពស់ គឺត្រូវតែបានប្រែក្លាយទៅជាការអនុវត្តជាក់ស្តែងយ៉ាងឆាប់រហ័ស អ្នកវិនិយោគវាយតម្លៃគោលនយោបាយទៅតាមវដ្តរយៈពេលប៉ុន្មានខែប៉ុណ្ណោះ មិនមែនទៅតាមបណ្តាផែនការ ៥ ឆ្នាំនោះទេ ហេតុដូច្នេះហើយ ប្រព័ន្ធស្ថាប័នមួយដ៏ស្របគ្នានិងគួរឱ្យទុកចិត្តក្នុងពេលអនាគតនឹងមានតម្លៃមិនចាញ់កញ្ចប់លើកទឹកចិត្តវិនិយោគណាមួយឡើយ។
កត្តាទីពីរគឺការលើកកម្ពស់គុណភាពប្រភពធនធានមនុស្ស HSBC វាយតម្លៃខ្ពស់ចំពោះសមត្ថភាពនៃកម្លាំងពលកម្មវៀតណាម ប៉ុន្តែយល់ឃើញថាដើម្បីទាក់ទាញបណ្តាមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) សកល វៀតណាមត្រូវតែកសាងជួរវិស្វករមានគុណភាពខ្ពស់ចាប់ពីពេលនេះតទៅ ការងារអភិវឌ្ឍន៍ប្រភពធនធានមនុស្សត្រូវតែដើរមុនតម្រូវការរបស់អ្នកវិនិយោគ តាមរយៈការសហការយ៉ាងជិតស្និទ្ធរវាងសហគ្រាស FDI បណ្តាសាកលវិទ្យាល័យនិងរដ្ឋាភិបាល។
កត្តាចុងក្រោយគឺការលើកកម្ពស់សមត្ថភាពរបស់សហគ្រាសក្នុងស្រុក បើតាមលោក Barnsley ដើម្បីប្រែក្លាយគោលដៅមានសហគ្រាសវៀតណាមចំនួន ១០០០០ ចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលឱ្យទៅជាការអនុវត្តជាក់ស្តែង សហគ្រាសក្នុងស្រុកមិនត្រឹមតែត្រូវការប្រភពធនធានមនុស្សមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងត្រូវតែទទួលបាននូវប្រភពទុន បណ្តាដំណោះស្រាយផ្តល់ហិរញ្ញប្បទានខ្សែសង្វាក់ផ្គត់ផ្គង់ ឧបករណ៍បង្ការហានិភ័យ និងបណ្តាស្តង់ដារអភិវឌ្ឍន៍ប្រកបដោយចីរភាព សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់បណ្តាសម្ពន្ធក្រុមហ៊ុនពហុជាតិ នេះហើយគឺជាចំណុចប្រសព្វរវាងមហិច្ឆតាគោលនយោបាយនិងការអនុវត្តជាក់ស្តែងនៃទីផ្សារ។
"ប្រសិនបើកាលពី ៤ ទសវត្សរ៍មុនវៀតណាមបើកទ្វារដើម្បីទាក់ទាញខ្សែទឹកទុនវិនិយោគអន្តរជាតិ នោះនាពេលបច្ចុប្បន្នវៀតណាមនៅតែបន្តបើកទ្វារដដែល ប៉ុន្តែជាមួយបណ្តាស្តង់ដារថ្មី ឆ្ពោះទៅរកការកសាងខឿនសេដ្ឋកិច្ចមួយដ៏រឹងមាំជាងមុនដោយផ្អែកលើសមត្ថភាពផ្ទៃក្នុងនិងតម្លៃដែលបានបង្កើតឡើងនៅក្នុងប្រទេស នោះហើយគឺជាសញ្ញានៃខឿនសេដ្ឋកិច្ចមួយដែលកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ពេញវ័យ" លោក Barnsley បានសម្តែងនូវទស្សនៈដូចនេះ៕
ខ្លឹមសារ​ស្នូល និង​ខ្លឹមសារ​នៃ​សេចក្តីសម្រេច​លេខ 80-NQ/TW របស់​ការិយាល័យ​នយោបាយ ស្តីពី​ការអភិវឌ្ឍ​វប្បធម៌​វៀតណាម
យុគសម័យ - ដោយបន្តសន្និសីទជាតិស្តីពីការសិក្សា ការយល់ដឹង និងការអនុវត្តសេចក្តីសម្រេចលេខ 79-NQ/TW និងសេចក្តីសម្រេចលេខ 80-NQ/TW របស់ការិយាល័យនយោបាយ នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ នៅទីក្រុងហាណូយ លោក Trinh Van Quyet សមាជិកការិយាល័យនយោបាយ លេខាធិការគណៈកម្មាធិការកណ្តាលបក្ស និងជាប្រធាននាយកដ្ឋានឃោសនាការ និងចលនាមហាជនកណ្តាល បានបង្ហាញរបាយការណ៍តាមប្រធានបទស្តីពី "ខ្លឹមសារសំខាន់ៗ និងស្នូលនៃសេចក្តីសម្រេចលេខ 80-NQ/TW ...
ការចេញកម្មវិធីសកម្មភាពដើម្បីអនុវត្តសេចក្តីសម្រេចលេខ 80-NQ/TW ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម
យុគសម័យ - នៅក្នុងសេចក្តីសម្រេចលេខ 30/NQ-CP ចុះថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ រដ្ឋាភិបាលបានចេញកម្មវិធីសកម្មភាពដើម្បីអនុវត្តសេចក្តីសម្រេចលេខ 80-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម។
ការអនុវត្តប្រកបដោយសមកាលកម្មនូវប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ គ្រួសារ និងបទដ្ឋានមនុស្សវៀតណាម
ខេត្ត Gia Lai ទុកថវិកាជាង ២.១០០ ពាន់លានដុង ដើម្បីរៀបចំកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋចំនួន ១.៤៩៥ គ្រួសារ វៀតណាម​បន្ត​ជា​គោលដៅ​ទាក់ទាញវ​បំផុត​សម្រាប់​គ្រួសារ​កូរ៉េ​ដែល​មាន​កូន
រូបភាពឧទាហរណ៍
ខ្លឹមសារស្នូលនៃបណ្តាប្រព័ន្ធតម្លៃ
ផែនការនេះមានគោលបំណងធ្វើស្ថាប័ននីយកម្មទាន់ពេលវេលានិងចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្ស សេចក្តីសម្រេចចិត្តលេខ ៨០-NQ/TW ចុះថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ សេចក្តីសម្រេចចិត្តលេខ ២៨/២០២៦/QH16 ចុះថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ របស់រដ្ឋសភាអាណត្តិទី XVI និងសេចក្តីសម្រេចចិត្តលេខ ៣០/NQ-CP ចុះថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ របស់រដ្ឋាភិបាល ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម បង្កើតឡើងនូវយន្តការប្រតិបត្តិការ អនុវត្តប្រកបដោយសមកាលកម្មនូវប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារ និងបទដ្ឋានមនុស្សវៀតណាម ដោយរលូនចាប់ពីថ្នាក់មជ្ឈិមរហូតដល់ថ្នាក់មូលដ្ឋាន ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងសកម្មភាពកសាងបង្កើនភាពសុក្រឹតនៃស្ថាប័នជាមួយតម្រូវការអនុវត្តបណ្តាប្រព័ន្ធតម្លៃនៅក្នុងតថភាពជាក់ស្តែង។
ការអនុវត្តនេះក៏រួមចំណែកនាំយកបណ្តាប្រព័ន្ធតម្លៃឱ្យជ្រាបចូលយ៉ាងជ្រាលជ្រៅទៅក្នុងជីវភាពរស់នៅរបស់សង្គម ពង្រីកតួនាទីរបស់វប្បធម៌ គ្រួសារ និងមនុស្សវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ធានាការពារជាតិ សន្តិសុខ និងការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព បង្កើនការកសាងមជ្ឈដ្ឋានវប្បធម៌មានភាពស៊ីវិល័យ និងល្អបរិសុទ្ធ ម្ចាស់ការទប់ស្កាត់ស្ថានភាពធ្លាក់ចុះនៃសីលធម៌ និងរបៀបរស់នៅ លើកកម្ពស់ភាពស៊ាំរបស់ប្រជាពលរដ្ឋចំពោះមុខបណ្តាផលប៉ះពាល់អវិជ្ជមាននានា ពង្រីកប្រភពធនធានក្នុងភព និងប្រៀបប្រកួតប្រជែងថ្នាក់ជាតិពីវប្បធម៌ និងមនុស្សវៀតណាមក្នុងដំណើរការសមាហរណកម្ម ពង្រីកអត្តសញ្ញាណ ភាពសម្បូរបែបនៃវប្បធម៌របស់ជនជាតិ និងកំណត់ទីតាំងម៉ាកសញ្ញាជាតិ ផ្សារភ្ជាប់ការអនុវត្តបណ្តាប្រព័ន្ធតម្លៃជាមួយការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ជម្រុញការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ការនវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីถល និងការសមាហរណកម្មអន្តរជាតិ។
ប្រព័ន្ធតម្លៃជាតិ (សន្តិភាព ឯកភាព ឯករាជ្យ ប្រជាជនមានទ្រព្យសម្បត្តិស្តុកស្តម្ភ ប្រទេសជាតិរឹងមាំ ប្រជាធិបតេយ្យ យុត្តិធម៌ ស៊ីវិល័យ សុភមង្គល) តម្រង់ទិសដៅមនោគមវិជ្ជា គោលដៅ និងសេចក្តីប្រាថ្នាចង់អភិវឌ្ឍន៍ប្រទេសជាតិ បណ្តុះបណ្តាលទឹកចិត្តស្នេហាជាតិ ក្តីមោទនភាពជាតិ មនសិការប្រជាពលរដ្ឋ ស្មារតីគោរពច្បាប់ជាចម្បង ការទទួលខុសត្រូវចំពោះសង្គម ស្មារតីសាមគ្គីភាព ឆន្ទៈខ្លួនទីពឹងខ្លួន ខ្លួនជាម្ចាស់ការ និងការទទួលខុសត្រូវក្នុងការកសាង និងការពារមាតុភូមិ។
ប្រព័ន្ធតម្លៃវប្បធម៌ (ជនជាតិ ប្រជាធិបតេយ្យ មនុស្សធម៌ វិទ្យាសាស្ត្រ) បង្កើតនូវគ្រឹះស្ថានស្មារតីនៃសង្គម បណ្តុះបណ្តាលទឹកចិត្តសប្បុរសធម៌ សេចក្តីស្និទ្ធស្នាល ភាពស្មោះត្រង់ ក្តីអនុគ្រោះ ការគោរពភាពខុសគ្នា របៀបរស់នៅស៊ីវិល័យ ស្មារតីប្រជាធិបតេយ្យ ផ្នត់គំនិតវិទ្យាសាស្ត្រ សមត្ថភាពច្នៃប្រឌិត និងការទទួលខុសត្រូវក្នុងការថែរក្សា ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។
ប្រព័ន្ធតម្លៃគ្រួសារ (ភាពឆ្អែតស្កប់ស្កល់ សុភមង្គល វឌ្ឍនភាព ស៊ីវិល័យ) គឺជាមជ្ឈដ្ឋានដំបូងបង្អស់ដែលបង្កើតឡើងនិងចិញ្ចឹមបីបាច់បុគ្គលិកលក្ខណៈរបស់មនុស្ស វិវឌ្ឍន៍នូវក្តីស្រឡាញ់ ការគោរព ភាពស្មើគ្នា ការចែករំលែក ការទទួលខុសត្រូវ ភាពកតញ្ញូ ភាពស្មោះត្រង់ និងការផ្សារភ្ជាប់គ្នារវាងបណ្តាសមាជិក។
បទដ្ឋានមនុស្សវៀតណាម (ស្នេហាជាតិ សាមគ្គីភាព ខ្លួនទីពឹងខ្លួន សេចក្តីស្និទ្ធស្នាល ភាពស្មោះត្រង់ ការទទួលខុសត្រូវ វិន័យ ច្នៃប្រឌិត) គឺជាការប្រមូលផ្តុំនូវបណ្តាតម្លៃជាតិ វប្បធម៌ និងគ្រួសារ ដែលត្រូវបានសម្តែងឡើងតាមរយៈគុណសម្បត្តិស្នូលនានា៖ ស្នេហាជាតិ សាមគ្គីភាព ខ្លួនទីពឹងខ្លួន សេចក្តីស្និទ្ធស្នាល ភាពស្មោះត្រង់ ការទទួលខុសត្រូវ វិន័យ ច្នៃប្រឌិត សេចក្តីប្រាថ្នាចង់ឈានឡើង និងស្មារតីលះបង់បូជា។
ការបង្កើនភាពសុក្រឹតនៃស្ថាប័ននិងគោលនយោបាយ ដើម្បីធានាការអនុវត្តប្រកបដោយសមកាលកម្មនូវបណ្តាប្រព័ន្ធតម្លៃ
ផែនការបានចង្អុលបង្ហាញយ៉ាងច្បាស់ថា ខ្លឹមសារអនុវត្តចាំបាច់ត្រូវធ្វើស្ថាប័ននីយកម្មឱ្យបានពេញលេញ ប្រកបដោយសមកាលកម្ម និងចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទស្សនៈណែនាំ ខ្សែបន្ទាត់របស់បក្សស្តីពីការអភិវឌ្ឍវប្បធម៌ និងគ្រួសារ មានគោលនយោបាយបណ្តុះបណ្តាល បំប៉ន និងអភិវឌ្ឍន៍មនុស្សគ្រប់ជ្រុងជ្រោយដើម្បីធ្វើជាគ្រឹះស្ថានអនុវត្តប្រកបដោយសមកាលកម្មនូវបណ្តាប្រព័ន្ធតម្លៃ បង្កើតរបៀងគតិយុត្តដ៏រឹងមាំដើម្បីការពារទាំងស្រុងនូវអធិបតេយ្យភាពវប្បធម៌របស់ជាតិ ជនជាតិ និងមនុស្សវៀតណាម ផ្ដោតលើការធ្វើឱ្យជាក់ស្តែងនូវបណ្តាប្រព័ន្ធតម្លៃឱ្យក្លាយទៅជាបទដ្ឋាន វិធាននៃការប្រព្រឹត្តវប្បធម៌ និងគុណសម្បត្តិសមស្របទៅនឹងវិស័យ មុខរបរ និងក្រុមមុខសញ្ញានីមួយៗ ស្រាវជ្រាវអនុវត្តការបញ្ជ្រាបលក្ខវិនិច្ឆ័យនៃបណ្តាប្រព័ន្ធតម្លៃទៅក្នុងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ធានាការបន្តវេននូវបណ្តាតម្លៃប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ ទន្ទឹមនឹងនោះ រួមចំណែកកសាងគ្រឹះស្ថានតម្លៃដ៏រឹងមាំសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ។
ទន្ទឹមនឹងនោះ ស្រាវជ្រាវ កសាង បង្កើនភាពសុក្រឹតនៃយន្តការសាកល្បង និងពង្រីកបណ្តាគំរូមានប្រសិទ្ធភាពក្នុងការអនុវត្តប្រកបដោយសមកាលកម្មនូវបណ្តាប្រព័ន្ធតម្លៃឱ្យសមស្របទៅនឹងវិស័យ មុខរបរ និងបណ្តាក្រុមមុខសញ្ញានីមួយៗ វាយតម្លៃផលប៉ះពាល់ចំពោះបណ្តាប្រព័ន្ធតម្លៃក្នុងដំណើរការកសាង និងអនុវត្តលិខិតបទដ្ឋានគតិយុត្ត យុទ្ធសាស្ត្រ ផែនការមេ កម្មវិធី ផែនការ គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។
បណ្តាភារកិច្ច និងដំណោះស្រាយរួមមាន៖ ចាត់តាំងការជ្រួតជ្រាប ឃោសនា អប់រំអំពីអត្ថន័យ ខ្លឹមសារ និងតម្រូវការអនុវត្តបណ្តាប្រព័ន្ធតម្លៃ សំដៅលើកកម្ពស់ការយល់ដឹង មនោគមវិជ្ជា បង្កើតការផ្លាស់ប្តូរជាមូលដ្ឋានក្នុងទង្វើប្រព្រឹត្តវប្បធម៌ បង្កើតជារបៀបរស់នៅល្អបរិសុទ្ធ និងត្រឹមត្រូវតាមបទដ្ឋានរបស់កម្មាភិបាល សមាជិកបក្ស មន្ត្រីរាជការ និយោជិត កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត សហគមន៍អាជីវកម្ម និងប្រជាពលរដ្ឋ។
ផ្ដោតលើការឃោសនា អប់រំ និងរីកសាយភាយនូវប្រពៃណីប្រវត្តិសាស្ត្រ វប្បធម៌ជនជាតិ បណ្តាតម្លៃស្នេហាជាតិ សាមគ្គីភាព សប្បុរសធម៌ សេចក្តីស្និទ្ធស្នាល ភាពស្មោះត្រង់ ការទទួលខុសត្រូវ ខ្លួនទីពឹងខ្លួន ច្នៃប្រឌិត និងសេចក្តីប្រាថ្នាចង់លះបង់បូជា លើកកម្ពស់មនសិការគោរពច្បាប់ជាចម្បង ការទទួលខុសត្រូវចំពោះសង្គម ការទទួលខុសត្រូវចំពោះគ្រួសារ សហគមន៍ និងប្រទេសជាតិ ផ្លាស់ប្តូរថ្មី និងធ្វើឱ្យសម្បូរបែបនូវវិធីសាស្ត្រផ្សព្វផ្សាយព័ត៌មានអំពីបណ្តាប្រព័ន្ធតម្លៃ កសាងសារខ្លីៗ ជាក់ស្តែង ងាយយល់ ជ្រាលជ្រៅ មានកម្លាំងរីកសាយភាយ និងសមស្របទៅនឹងលក្ខណៈពិសេសនៃក្រុមមុខសញ្ញានីមួយៗ។
ទន្ទឹមនឹងនោះ ជម្រុញការផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេស ផ្សព្វផ្សាយបណ្តាប្រព័ន្ធតម្លៃតាមរយៈស្ថាប័នការទូតវៀតណាម និងសហគមន៍ជនជាតិវៀតណាមនៅបរទេស បង្កើនការអប់រំសីលធម៌ ជំនាញជីវិត ការអនុវត្តវប្បធម៌ការិយាល័យ វប្បធម៌អាជីវកម្ម របៀបរបបរស់នៅបែបវប្បធម៌ក្នុងគ្រួសារនិងសហគមន៍ បញ្ជ្រាបការផ្សព្វផ្សាយព័ត៌មាននិងការអប់រំអំពីបណ្តាប្រព័ន្ធតម្លៃជាមួយការថែទាំសុខភាពប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះ ធ្វើសមាហរណកម្មធាតុផ្សំនៃបណ្តាប្រព័ន្ធតម្លៃទៅក្នុងកម្មវិធីអប់រំផ្លូវការនៅគ្រប់កម្រិតសិក្សា កម្មវិធីអភិវឌ្ឍន៍វប្បធម៌អាន អនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាកម្មវិធីអប់រំឯកទេស សំដៅតម្រង់ទិសដៅទង្វើ របៀបរស់នៅវិជ្ជមាន មនុស្សធម៌ ស៊ីវិល័យ រុញច្រានកម្ចាត់បណ្តាភាពអវិជ្ជមាន បំប៉ននិងបើកវគ្គបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពអនុវត្តប្រកបដោយសមកាលកម្មនូវបណ្តាប្រព័ន្ធតម្លៃសម្រាប់ជួរកម្មាភិបាលធ្វើការងារវប្បធម៌ចាប់ពីថ្នាក់មជ្ឈិមរហូតដល់ថ្នាក់មូលដ្ឋាន...
ចាត់តាំងការអនុវត្ត
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដើរតួនាទីជាប្រធាន សហការជាមួយបណ្តាក្រសួង វិស័យ និងមូលដ្ឋាន ចាត់តាំងអនុវត្តបណ្តាភារកិច្ច និងដំណោះស្រាយនៃផែនការក្នុងវិស័យវប្បធម៌ កីឡា និងទេសចរណ៍ ណែនាំ ដាស់តឿន និងបូកសរុបស្ថានភាពអនុវត្តផែនការ ធ្វើជាសេនាធិការនិងស្នើឡើងទាន់ពេលវេលាជូនថ្នាក់មានសមត្ថកិច្ចនូវបណ្តាដំណោះស្រាយដើម្បីដោះស្រាយការលំបាកនិងបញ្ហាកកស្ទះក្នុងដំណើរការអនុវត្តផែនការ ធ្វើស្ថិតិបូកសរុបលទ្ធផលនៃការអនុវត្តផែនការជាប្រចាំ និងរាយការណ៍ជូននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលមុនថ្ងៃទី ២៥ ខែធ្នូ ជារៀងរាល់ឆ្នាំ ធ្វើជាប្រធានសហការក្នុងការបូកសរុបជំហានដំបូងនិងបូកសរុបការអនុវត្តផែនការ ធ្វើជាសេនាធិការនិងស្នើឡើងនូវបណ្តាដំណោះស្រាយសម្រាប់ដំណាក់កាលបន្ទាប់...
រដ្ឋមន្ត្រីនិងប្រមុខស្ថាប័នសមមូលក្រសួងផ្អែកលើមុខងារនិងភារកិច្ចដែលបានប្រគល់ជូនត្រូវទទួលខុសត្រូវដឹកនាំកសាងផែនការរបស់អង្គភាពដើម្បីអនុវត្តបណ្តាភារកិច្ចតាមផែនការនេះ បញ្ជ្រាបការអនុវត្តបណ្តាប្រព័ន្ធតម្លៃទៅក្នុងកម្មវិធី ផែនការ និងគម្រោងដែលកំពុងអនុវត្ត ជារៀងរាល់ឆ្នាំត្រូវចាត់ចែងប្រភពធនធានមនុស្សនិងថវិកាដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាភារកិច្ចនៃផែនការនេះឱ្យទាន់សភាពការណ៍ មានគុណភាព និងប្រសិទ្ធភាព រាយការណ៍លទ្ធផលនៃការអនុវត្តជូនក្រសួងវប្បធម៌ កីឡា និងទេសចរណ៍មុនថ្ងៃទី ១៥ ខែធ្នូ ជារៀងរាល់ឆ្នាំដើម្បីបូកសរុបនិងរាយការណ៍ជូនរដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។
ក្រសួងហិរញ្ញវត្ថុដើរតួនាទីជាប្រធាន សហការជាមួយបណ្តាក្រសួង វិស័យ និងមូលដ្ឋានដើម្បីបូកសរុបនិងដាក់ជូនថ្នាក់មានសមត្ថកិច្ចក្នុងការចាត់ចែងថវិកាអនុវត្តផែនការនេះនៅក្នុងការប៉ាន់ប្រមាណថវិការដ្ឋប្រចាំឆ្នាំរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ព្រមទាំងបណ្តាក្រសួងនិងស្ថាប័នមជ្ឈិមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីថវិការដ្ឋនិងបណ្តាបទប្បញ្ញត្តិផ្សេងៗទៀតនៃច្បាប់ដែលមានការពាក់ព័ន្ធ។
គណៈកម្មាធិការប្រជាជនបណ្តាខេត្តនិងក្រុងចំណុះមជ្ឈិមដឹកនាំកសាងផែនការនិងចាត់តាំងអនុវត្តនៅតាមមូលដ្ឋានដើម្បីធានាឱ្យស្របតាមតថភាពជាក់ស្តែងនិងសមស្របទៅនឹងលក្ខខណ្ឌសេដ្ឋកិច្ច - សង្គម ជារៀងរាល់ឆ្នាំត្រូវចាត់ចែងប្រភពធនធានមនុស្សនិងថវិកាដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាភារកិច្ចនៃផែនការនេះ ស្រាវជ្រាវបញ្ជ្រាបការអនុវត្តផែនការទៅក្នុងបណ្តាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់មូលដ្ឋាន ដឹកនាំជម្រុញបណ្តាដំណោះស្រាយភាវូបនីយកម្មសង្គមនិងកៀរគររាល់ប្រភពធនធានស្របច្បាប់ដើម្បីអនុវត្តប្រកបដោយសមកាលកម្មនូវបណ្តាប្រព័ន្ធតម្លៃ...
នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្នើឱ្យគណៈឃោសនាអប់រំនិងគណៈចលនាមហាជនមជ្ឈិម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បណ្តាអង្គការនយោបាយ-សង្គមនិងបណ្តាអង្គការជាសមាជិក បណ្តាសមាគមមហាជន បណ្តាស្ថាប័នសារព័ត៌មានឆ្នើមពហុមេឌា វិទ្យាស្ថានបណ្ឌិតសភារបស់វៀតណាមផ្នែកវិទ្យាសាស្ត្រសង្គម វិទ្យាស្ថានបណ្ឌិតសភារបស់វៀតណាមផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដឹកនាំនិងតម្រង់ទិសដៅការងារឃោសនា ចលនាប្រជាជនគ្រប់ស្រទាប់វណ្ណៈឱ្យចូលរួមអនុវត្តប្រកបដោយភាពសកម្មនូវបណ្តាប្រព័ន្ធតម្លៃ ធ្វើជាប្រធាននិងណែនាំការបញ្ជ្រាបភារកិច្ច ដំណោះស្រាយនៃផែនការនេះទៅក្នុងបណ្តាយុទ្ធនាការនិងចលនា ស្រាវជ្រាវ កសាងនិងអនុវត្តគំរូអនុវត្តបណ្តាប្រព័ន្ធតម្លៃ បង្កើនការត្រួតពិនិត្យនិងការឆ្លុះបញ្ចាំងមតិសង្គម ឃោសនានិងចលនាប្រជាជនឱ្យអនុវត្តបណ្តាប្រព័ន្ធតម្លៃ ធ្វើជាប្រធាននិងសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធដើម្បីស្រាវជ្រាវធ្វើស្តង់ដារនីយកម្មខ្លឹមសារស្នូលនិងគោលគំនិតនៃបណ្តាប្រព័ន្ធតម្លៃ និន្នាការប្រែប្រួលនៃប្រព័ន្ធតម្លៃនីមួយៗ កសាងគ្រឹះស្ថានទ្រឹស្តី តថភាពជាក់ស្តែងនិងសំណុំលក្ខវិនិច្ឆ័យបម្រើឱ្យការតាមដាននិងវាយតម្លៃការអនុវត្តបណ្តាប្រព័ន្ធតម្លៃ កសាងទំព័រឯកទេស ជួរឈរឯកទេសនិងកម្មវិធីឃោសនា ផ្សព្វផ្សាយនិងរីកសាយភាយបណ្តាប្រព័ន្ធតម្លៃ ចាត់តាំងការផ្សាយបន្តផ្ទាល់ជាទៀងទាត់ជារៀងរាល់ខែតាមប្រធានបទនីមួយៗឱ្យសមស្របទៅនឹងក្រុមមុខសញ្ញានីមួយៗ។
ថវិកាអនុវត្តផែនការត្រូវបានចាត់ចែងពីប្រភពថវិការដ្ឋ (ថវិកាមជ្ឈិមនិងថវិកាមូលដ្ឋាន) តាមការបែងចែកកម្រិតថវិការដ្ឋនិងបណ្តាប្រភពកៀរគរស្របច្បាប់ផ្សេងៗទៀតតាមបទប្បញ្ញត្តិនៃច្បាប់។
បណ្តាក្រសួង វិស័យនិងគណៈកម្មាធិការប្រជាជនបណ្តាខេត្តនិងក្រុងចំណុះមជ្ឈិមធានាប្រភពធនធានប្រចាំឆ្នាំដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាភារកិច្ចនិងដំណោះស្រាយដែលបានដាក់ចេញនៅក្នុងផែនការ បញ្ជ្រាបប្រកបដោយប្រសិទ្ធភាពក្នុងការចាត់តាំងអនុវត្តបណ្តាកម្មវិធីគោលដៅជាតិដែលបានអនុម័តតាមបទប្បញ្ញត្តិ ជម្រុញការកៀរគរប្រភពឧបត្ថម្ភនិងការរួមចំណែកដោយស្ម័គ្រចិត្តពីបណ្តាអង្គការ បុគ្គលនិងសហគ្រាសទាំងក្នុងនិងក្រៅប្រទេស លើកទឹកចិត្តការពង្រីកភាវូបនីយកម្មសង្គមក្នុងការចាត់តាំងព្រឹត្តិការណ៍និងការប្រតិបត្តិការស្ថាប័នវប្បធម៌តាមបទប្បញ្ញត្តិនៃច្បាប់៕
តើ​អំណោយ​អ្វី​ខ្លះ​ដែល​យុវជន​ជ្រើសរើស​សម្រាប់​ក្រុម​គ្រួសារ​របស់​ពួកគេ​នៅ​តេត?
សម្រាប់យុវវ័យថ្ងៃនេះ កាដូ Tet ត្រលប់មកវិញជាមួយនឹងផលិតផលធម្មជាតិដូចជា មែកផ្លែប៉ែស បន្លែ ដបតែរុក្ខជាតិ ឬគ្រាន់តែអនុវត្តស្រោមសំបុត្រក្រហម។
វៀតណាម៖ សិក្ខាសាលាថ្នាក់ជាតិ «ប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារ និងស្តង់ដារមនុស្សវៀតណាមក្នុងយុគសម័យថ្មី»
អង្គសិក្ខាសាលាបានឯកភាពថា ចាំបាច់ត្រូវអនុវត្តន៍ជាក់ស្តែងរាល់ប្រព័ន្ធតម្លៃទាំងនេះ តាមរយៈការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរដ្ឋ លើកកម្ពស់តួនាទីរបស់អង្គការនយោបាយសង្គម របស់ប្រជាជនគ្រប់រូប។
គណៈប្រតិភូបក្សយើងចូលរួមមហាសន្និបាតលើកទី ៤០ នៃគណបក្សកុម្មុយនីស្តបារាំង
មិត្តភក្តិជនជាតិប៉ាឡេស្ទីន ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវៀតណាមអស់រយៈពេលជាង ៤០ ឆ្នាំ ទទួលបានមេដាយរំលឹកអនុស្សាវរីយ៍ វៀតណាមផ្តល់ព័ត៌មានអំពីសមិទ្ធផលក្រោយរយៈពេល ៤០ ឆ្នាំនៃកិច្ចការផ្លាស់ប្តូរថ្មី ដល់ប្រព័ន្ធផ្សព្វផ្សាយក្រិក
ថ្លែងមតិនៅក្នុងសម័យប្រជុំបើកឆាកមហាសន្និបាតនាគភារៀលថ្ងៃទី ៣ ខែកក្កដា លេខាធិការទូទាំងប្រទេសនៃគណបក្សកុម្មុយនីស្តបារាំងលោក Fabien Roussel បានរំលឹកឡើងវិញនូវបណ្តាស្នាមដាន និងសមិទ្ធផលរបស់ PCF ក្នុងរយៈពេល ៣ ឆ្នាំកន្លងមក ចាប់តាំងពីមហាសន្និបាតលើកទី ៣៩ ដែលត្រូវបានចាត់តាំងឡើងនៅទីក្រុង Marseille ក្នុងឆ្នាំ ២០២៣ ទន្ទឹមនឹងនោះ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត។
លេខាធិការទូទាំងប្រទេសនៃគណបក្សកុម្មុយនីស្តបារាំងលោក Fabien Roussel ថ្លែងមតិបើកឆាកមហាសន្និបាតលើកទី ៤០ នៃគណបក្សកុម្មុយនីស្តបារាំង។
សមមិត្ត Fabien Roussel ក៏បានសង្កត់ធ្ងន់លើសារសាមគ្គីភាពអន្តរជាតិ ការគាំទ្រសន្តិភាពនៅលើពិភពលោក និងអះអាងពីការប្តេជ្ញាចិត្តក្នុងការដាក់ចេញនូវបណ្តាយុទ្ធសាស្ត្រសកម្មភាពរបស់ PCF សំដៅពង្រឹងកម្លាំងស្លាបឆ្វេងនាពេលខាងមុខ។
ក្នុងរយៈពេលប្រព្រឹត្តទៅនៃមហាសន្និបាត សមមិត្ត Nguyen Kim Son បានមានជំនួបចរចាជាមួយលេខាធិការទូទាំងប្រទេសលោក Fabien Roussel។ ជម្រាបជូនថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តបារាំងអំពីលទ្ធផលនៃមហាសន្និបាតលើកទី XIV នៃគណបក្សកុម្មុយនីស្តវៀតណាម ក៏ដូចជាបណ្តាសមិទ្ធផល គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ សមមិត្ត Nguyen Kim Son បានអះអាងថា វៀតណាមតែងតែចាត់ទុកជាសំខាន់នូវទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយបារាំង និងគណបក្សកុម្មុយនីស្តបារាំង។
សមមិត្ត Nguyen Kim Son ជួបចរចាជាមួយសមមិត្ត Fabien Roussel។
សមមិត្ត Nguyen Kim Son បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាម តែងតែចងចាំ និងដឹងគុណចំពោះការគាំទ្រដ៏មានតម្លៃដែលគណបក្សកុម្មុយនីស្តបារាំងបានផ្តល់ជូនបណ្តាការតស៊ូរំដោះប្រជាជាតិនាពេលមុនៗ ក៏ដូចជានៅក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្ន។
ក្នុងឱកាសនេះ សមមិត្ត Nguyen Kim Son បានប្រគល់សារទូរលេខអបអរសាទររបស់គណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនីស្តវៀតណាម ផ្ញើជូនមហាសន្និបាតលើកទី ៤០ នៃគណបក្សកុម្មុយនីស្តបារាំង ប្រកបដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់។
សមមិត្ត Nguyen Kim Son បានប្រគល់សារទូរលេខអបអរសាទររបស់គណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនីស្តវៀតណាម ផ្ញើជូនមហាសន្និបាតលើកទី ៤០ នៃគណបក្សកុម្មុយនីស្តបារាំង ប្រកបដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់។
តំណាងឱ្យគណៈថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តបារាំង សមមិត្ត Fabien Roussel បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការចូលរួមរបស់គណៈប្រតិភូគណបក្សកុម្មុយនីស្តវៀតណាម និងអបអរសាទរចំពោះបណ្តាសមិទ្ធផលដ៏ធំធេងដែលវៀតណាមសម្រេចបាន ដោយចាត់ទុកនេះជាគំរូជោគជ័យមួយនៃសង្គមនិយម។
លេខាធិការទូទាំងប្រទេសលោក Fabien Roussel បានសង្កត់ធ្ងន់លើទំនាក់ទំនងសាមគ្គីភាព និងភក្តីភាពដ៏វិសេសវិសាលរវាងបក្សទាំងពីរ ដែលមានប្រវត្តិសាស្ត្រដ៏ក្រាស់ក្រែលនិងរឹងមាំ ដោយត្រូវបានដាក់គ្រឹះស្ថានតាំងពីឆ្នាំ ១៩២០ នៅពេលដែលប្រធានហូជីមិញបានចូលរួមជាស្ថាបនិកមួយរូបនៃគណបក្សកុម្មុយនីស្តបារាំង។
សមមិត្ត Nguyen Kim Son ទស្សនាស្តង់តាំងបង្ហាញនានានៅមហាសន្និបាតលើកទី ៤០ នៃគណបក្សកុម្មុយនីស្តបារាំង។
សំដៅរួមចំណែកក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី សមមិត្ត Fabien Roussel បានស្នើឱ្យបក្សទាំងពីរ បន្តបង្កើនបណ្តាសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ទន្ទឹមនឹងនោះ លើកកម្ពស់តួនាទីដើម្បីជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងបណ្តាវិស័យដែលមានសក្តានុពល ដូចជា អប់រំ, សុខាភិបាល, វិទ្យាសាស្ត្រ-បច្ចេកវិទ្យា...។
ក្នុងក្របខ័ណ្ឌនៃដំណើរការងារ គណៈប្រតិភូបក្សយើងក៏បានមានកិច្ចប្រជុំធ្វើការ និងផ្លាស់ប្តូរមតិជាមួយប្រធានវិទ្យាស្ថានស្រាវជ្រាវ Gabriel Péri លោក Guillaume Roubaud-Quashie អំពីសភាពការណ៍នៃចលនាកុម្មុយនីស្ត ទន្ទឹមនឹងនោះ បានឯកភាពលើវិធានការមួយចំនួនក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាទីភ្នាក់ងារស្រាវជ្រាវទ្រឹស្តីនៃបក្សទាំងពីរ។
សមមិត្ត Nguyen Kim Son ធ្វើការជាមួយប្រធានវិទ្យាស្ថានស្រាវជ្រាវ Gabriel Péri។
គណៈប្រតិភូក៏បានមានបណ្តាជំនួបប្រកបដោយការប្រាស្រ័យទាក់ទង និងធ្វើការជាមួយថ្នាក់ដឹកនាំគណបក្សសង្គមនិយមបារាំង (PS) និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថានបារាំង (CESE) សំដៅផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍នៃប្រទេសនីមួយៗ បក្សនីមួយៗ និងពិភាក្សាអំពីបណ្តាវិធានការដើម្បីបង្កើនបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការតាមច្រកថ្នាក់បក្សនាពេលខាងមុខ៕
ខេត្ត ក្រុងប្រហែល ៤០ ឆ្លើយតបនឹងទិវាយូហ្គាអន្តរជាតិ ឆ្នាំ ២០២៤
យោងតាមផែនការ ទិវាយូហ្គាអន្តរជាតិលើកទី១០ (IDY) ឆ្នាំ ២០២៤ ក្រោមប្រធានបទ “យូហ្គាសម្រាប់ខ្លួនឯង និងសង្គម” គ្រោងនឹងប្រព្រឹត្តទៅនៅខេត្ត ក្រុងប្រមាណ ៤០/៦៣ នៃប្រទេសវៀតណាម ដោយមានការចូលរួមពីមនុស្សរាប់ម៉ឺននាក់។
ស្វែងយល់ពីកន្លែងទេសចរណ៍នៅជិតទីក្រុងហាណូយ ចម្ងាយតិចជាង ៤០ គីឡូម៉ែត្រ
យុគសម័យ - ចម្ងាយតិចជាង ៤០ គីឡូម៉ែត្រពីទីក្រុងហាណូយ គោលដៅទេសចរណ៍ទាំងនេះគឺសមរម្យណាស់សម្រាប់ការធ្វើដំណើររយៈពេលខ្លីក្នុងមួយថ្ងៃ។
ខេត្ត Quang Tri រីកសាយភាយសារស្តីពីកិច្ចសន្ទនា និងសន្តិភាពពីទឹកដីប្រវត្តិសាស្ត្រ
ប្រភពព័ត៌មានកាន់តែតិចទៅៗ ខេត្ត Quang Tri ពង្រីកបណ្តាដំណោះស្រាយស្វែងរកអដ្ឋិធាតុកងទ័ពពលី ខេត្ត Quang Tri៖ ពីទឹកដីដែលធ្លាប់រងគ្រោះបំផ្លិចបំផ្លាញដោយសារសង្គ្រាម មកជាចំណុចណាត់ជួបនៃកិច្ចសហប្រតិបត្តិការវៀតណាម - សហរដ្ឋអាមេរិក
អញ្ជើញចូលរួមក្នុងកម្មវិធីមានឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Van Thang រួមជាមួយថ្នាក់ដឹកនាំបណ្តាក្រសួង, គណៈ, វិស័យថ្នាក់មជ្ឈិម, មូលដ្ឋាន, តំណាងបណ្តាអង្គការអន្តរជាតិ និងប្រជាជន ព្រមទាំងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។
យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម ថ្លែងមតិបើកឆាក ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang បានអះអាងថា ចំពោះប្រជាជាតិវៀតណាម សន្តិភាពគឺជាសេចក្តីប្រាថ្នា ជាតម្លៃដ៏ពិសិដ្ឋដែលត្រូវបានដោះដូរដោយលោហិត និងការលះបង់សាច់ស្រស់ឈាមស្រស់យ៉ាងច្រើនរាប់មិនអស់របស់បណ្តាជំនាន់មុនៗ។ នៅលើទឹកដី Quang Tri – ជាកន្លែងរក្សាទុកបណ្តាវត្ថុតាងដ៏ឈឺចាប់នៃសង្គ្រាម ជាមួយនឹងទន្លេ Ben Hai, បន្ទាយបុរាណ Quang Tri រួមនឹងបណ្តាវាលកប់ខ្មោចកងទ័ពពលីថ្នាក់ជាតិ – ម្នាក់ៗកាន់តែយល់ជ្រាបអំពីតម្លៃនៃសន្តិភាព និងកាន់តែដឹងគុណចំពោះអ្នកដែលបានបូជាយុវវ័យ និងជីវិតដើម្បីឯករាជ្យ សេរីភាព និងការបង្រួបបង្រួមប្រទេសជាតិ។
លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលពិភពលោកនៅតែមានជម្លោះ អស្ថិរភាព និងបណ្តាការប្រឈមជាសកលជាច្រើន សារ «Quang Tri ដើម្បីសន្តិភាព» កាន់តែមានអត្ថន័យនៃសម័យកាល។ វៀតណាមបន្តប្រកាន់ខ្ជាប់នូវខ្សែបន្ទាត់កិច្ចការបរទេសឯករាជ្យ, ម្ចាស់ការ, សន្តិភាព, កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ; ជាមិត្ត, ជាដៃគូគួរឱ្យទុកចិត្ត, ជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ; ទន្ទឹមនឹងនោះ រួមជាមួយបណ្តាប្រទេសជំរុញកិច្ចសន្ទនា, បង្កើនកិច្ចសហប្រតិបត្តិការ, លើកកម្ពស់ច្បាប់អន្តរជាតិ និងរួមដៃគ្នាកសាងពិភពលោកមួយប្រកបដោយសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
មហោស្រពដើម្បីសន្តិភាពឆ្នាំ ២០២៦ ក្រោមប្រធានបទ «ពីការចងចាំឆ្ពោះទៅកាន់អនាគត - Quang Tri ដើម្បីសន្តិភាព»។
ដោយវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ខេត្ត Quang Tri ក្នុងការកសាងមហោស្រពដើម្បីសន្តិភាពឱ្យក្លាយជាព្រឹត្តិការណ៍វប្បធម៌មានកម្រិតថ្នាក់ជាតិ និងឈានទៅរកការរីកសាយភាយជាអន្តរជាតិជាជំហានៗ លោកឧបនាយករដ្ឋមន្ត្រីបានចាត់ទុកថា ពីទឹកដីមួយដែលធ្លាប់រងគ្រោះដោយការឈឺចាប់ជាច្រើននៃសង្គ្រាម Quang Tri នាថ្ងៃនេះកំពុងក្លាយជានិមិត្តរូបនៃសន្តិភាព, ចំណងមិត្តភាព និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍។ នោះជាមោទនភាពរបស់មូលដ្ឋាន, ជារូបភាពនៃវៀតណាមមួយដែលស្រឡាញ់សន្តិភាព ចេះបិទរំលងអតីតកាលដើម្បីឆ្ពោះទៅកាន់អនាគត។
យោងតាមលោកឧបនាយករដ្ឋមន្ត្រី សំឡេងជួងប្រាថ្នាសន្តិភាពដែលបន្លឺឡើងនៅសងខាងទន្លេ Hien Luong - Ben Hai បានដាស់តឿននៅក្នុងចិត្តមនុស្សម្នាក់ៗនូវជំនឿទុកចិត្ត និងការទទួលខុសត្រូវថែរក្សាសន្តិភាពតាមរយៈកិច្ចសន្ទនា, កិច្ចសហប្រតិបត្តិការ, ការគោរពគ្នាទៅវិញទៅមក និងសេចក្តីសប្បុរស។
ថ្លែងមតិនៅក្នុងពិធី ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Tri លោក Le Hong Vinh បានឱ្យដឹងថា ជាមួយនឹងទីតាំងភូមិសាស្ត្រនយោបាយដ៏វិសេសវិសាល Quang Tri ជាមូលដ្ឋានដែលរក្សាទុកនូវការចងចាំដ៏ពិសិដ្ឋជាច្រើនអំពីបណ្តាឆ្នាំខែសង្គ្រាមដ៏បៀតបៀន។ ធ្លាប់ជាខ្សែបន្ទាត់ខណ្ឌចែកដែនដីទាំងពីរផ្នែកនៃប្រទេសជាតិ ទីកន្លែងនេះភ្ជាប់ជាមួយបណ្តាឈ្មោះទីកន្លែង ដែលបានក្លាយជានិមិត្តរូបអមតៈនៃទឹកចិត្តស្រឡាញ់ជាតិ, ឆន្ទៈដ៏មោះមុត និងសេចក្តីប្រាថ្នាសន្តិភាព ដូចជា បន្ទាយបុរាណ Quang Tri, សងខាងទន្លេ Hien Luong - Ben Hai, ផ្លូវលេខ ៩, Khe Sanh, ផ្លូវលេខ ២០ Quyet Thang, Con Tien - Doc Mieu...
យោងតាមលោកប្រធានគណៈកម្មាធិការប្រជាជនខេត្ត អ្វីដែលបង្កើតបានជាតម្លៃពិសេសរបស់ Quang Tri នាថ្ងៃនេះ មិនត្រឹមតែជាប្រវត្តិសាស្ត្រដ៏រុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងរស់ឡើងវិញផងដែរ។ ពីគំនរផេះផង់នៃសង្គ្រាម មូលដ្ឋានបានបិទរំលងជាជំហានៗនូវអតីតកាលដ៏ឈឺចាប់ រួមកម្លាំងសាមគ្គីគ្នាកសាងឡើងវិញ និងឈានឡើងយ៉ាងខ្លាំងក្លា។ រឿងរ៉ាវរបស់ Quang Tri ក៏ជារឿងរ៉ាវរបស់វៀតណាមផងដែរ - ពោលគឺប្រជាជាតិមួយដ៏រឹងមាំក្នុងលាវការតស៊ូដណ្តើមឯករាជ្យ តែងតែលើកកម្ពស់សេចក្តីសប្បុរស, ស្មារតីសន្តិភាព, ការអត់ឱនប្រណី និងសមត្ថភាពជម្នះភាពខុសប្លែកគ្នាដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។
ឧបនាយករដ្ឋមន្ត្រី Nguyen Van Thang ថ្លែងមតិនៅក្នុងពិធីបើកឆាក។
ពិធីបើកឆាកត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ជាមួយនឹងចំណុចលេចធ្លោខាងសិល្បៈជាច្រើន ដែលក្នុងនោះលេចធ្លោជាងគេគឺពិធីទះជួងប្រាថ្នាសន្តិភាព។ ក្នុងលំហដ៏ពិសិដ្ឋនៅក្បែរដងទន្លេ Ben Hai សំឡេងជួងបន្លឺឡើងដូចជាពាក្យឧទ្ទិសកុសលដល់អ្នកដែលបានពលីជីវិតដើម្បីសន្តិភាព ទន្ទឹមនឹងនោះ ផ្ញើកប់នូវសេចក្តីប្រាថ្នាអំពីពិភពលោកមួយប្រកបដោយសាមគ្គីភាព មនុស្សធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ភ្លាមៗក្រោយពិធីបើកឆាក គឺកម្មវិធីសិល្បៈពិសេសមួយដែលត្រូវបានវិនិយោគយ៉ាងហ្មត់ចត់ទាំងខ្លឹមសារ និងទម្រង់ ដោយរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាសម្តែងដ៏ទំនើបជាមួយភាសាសិល្បៈច្នៃប្រឌិត។ ជំពូកទាំងបី «ខ្សែទឹកនៃការចងចាំ», «ពន្លឺសន្តិភាព» និង «ពិភពលោកច្រៀងរួមគ្នា» បានរំលឹកឡើងវិញនូវដំណើរពីរាល់ការចងចាំនៃសង្គ្រាមរហូតដល់សេចក្តីប្រាថ្នាសន្តិភាព លើកតម្កើងតម្លៃនៃការផ្សះផ្សា តភ្ជាប់អតីតកាលជាមួយបច្ចុប្បន្នកាល និងអនាគតកាល។
យោងតាមគណៈកម្មការចាត់តាំង មហោស្រពដើម្បីសន្តិភាពឆ្នាំ ២០២៦ នឹងប្រព្រឹត្តទៅពេញមួយឆ្នាំជាមួយនឹងសកម្មភាពវប្បធម៌, សិល្បៈ និងកីឡាខ្នាតធំជាច្រើន ដូចជា៖ ទិវាជិះកង់ដើម្បីសន្តិភាព; រាត្រីតន្ត្រី Trinh Cong Son ក្រោមប្រធានបទ «រឿងព្រេងនិទានអ្នកម្តាយ»; ពិធីអុជទៀនដឹងគុណក្នុងឱកាសរំលឹកខួបលើកទី ៧៩ នៃទិវាយុទ្ធជនពិការនិងពលី និងពិធីបណ្តែតប្រទីបនៅលើទន្លេ Thach Han នាថ្ងៃទី ២៦ ខែកក្កដា; មហោស្រពប៉េងប៉ោងហោះ នៅក្នុងខែវិច្ឆិកា; ការប្រគំតន្ត្រីថ្នាក់ជាតិ នៅក្នុងខែធ្នូ។ ទន្ទឹមនឹងនោះ គឺបណ្តាសកម្មភាពឆ្លើយតបដូចជា វិញ្ញាសារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ Quang Tri Amazing Marathon, វិញ្ញាសារត់ប្រណាំងកាត់ឧបសគ្គភូមិសាស្ត្រ Phong Nha Wild Trail, ការតាំងពិព័រណ៍គំនូររបស់វិចិត្រករ Le Ba Dang និងបណ្តាសកម្មភាពរំលឹកខួប ១០០ ឆ្នាំនៃកាហ្វេ Khe Sanh។
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Tri លោក Le Hong Vinh។
មុនពិធីបើកឆាក ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang រួមជាមួយគណៈប្រតិភូការងារថ្នាក់មជ្ឈិម បានអញ្ជើញដាក់កម្រងផ្កា និងអុជធូបឧទ្ទិសកុសលដល់បណ្តាវីរយុទ្ធជនពលី នៅកម្រងវត្ថុតាងប្រវត្តិសាស្ត្រជាតិពិសេសបន្ទាយបុរាណ Quang Tri, វាលកប់ខ្មោចកងទ័ពពលីថ្នាក់ជាតិ Truong Son និងវាលកប់ខ្មោចកងទ័ពពលីថ្នាក់ជាតិផ្លូវលេខ ៩ ដោយសម្តែងនូវទឹកចិត្តដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកដែលបានលះបង់ជីវិតដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ៕
កម្មវិធីទាក់ទាញការចូលរួមពីប្រជាជនយ៉ាងច្រើនកុះករ។
ខេត្ត​ Quang Tri ជំរុញអាហារូបត្ថម្ភតាមសាលារៀន៖ ការវិនិយោគសម្រាប់កុមារចាប់ពីរបបអាហារប្រចាំថ្ងៃ
យុគសម័យ - នាថ្ងៃទី ២០ ខែឧសភា នៅខេត្ត Quang Tri, មន្ទីរសុខាភិបាលខេត្ត Quang Tri បានសហការជាមួយមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត Quang Tri និងអង្គការ World Vision International ប្រចាំនៅវៀតណាម រៀបចំព្រឹត្តិការណ៍អាហារូបត្ថម្ភតាមសាលារៀន ស្ថិតក្រោមក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើម ENOUGH - អាហារូបត្ថម្ភគ្រប់គ្រាន់ ...
គ្រួសារប្រជាពលរដ្ឋចំនួន ១១៥ គ្រួសារនៅ Quang Tri ទទួលបានការគាំទ្រពី IFRC ដើម្បីស្តារជីវភាពឡើងវិញក្រោយព្យុះទឹកជំនន់
យុគសម័យ - នាថ្ងៃទី ២០ ខែឧសភា មជ្ឈិមសមាគមកាកបាទក្រហមវៀតណាម បានសហការជាមួយសមាគមកាកបាទក្រហមខេត្ត Quang Tri ដាក់អនុវត្តការបើកផ្តល់ការគាំទ្រថវិកាជាង ១,៨ ប៊ីលានដុង ស្ថិតក្រោមគម្រោង «សង្គ្រោះបន្ទាន់ដល់គ្រួសាររងការខូចខាតដោយសារព្យុះលេខ ៣, លេខ ១០, លេខ ១១ និងឥទ្ធិពលក្រោយព្យុះនាឆ្នាំ ២០២៥» ដែលជាជំនួយឥតសំណងឧបត្ថម្ភដោយសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC)។
ត្រៀមរៀបចំ APEC ឆ្នាំ ២០២៧៖ បំពេញបន្ថែមហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍បម្រើដល់សារព័ត៌មានអន្តរជាតិឱ្យបានឆាប់រហ័ស
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២ ខេត្ត Hung Yen ជម្រុញខ្លាំងក្លាការយកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៧
យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម នាថ្ងៃទី ៤ ខែកក្កដា នៅតំបន់សេដ្ឋកិច្ចពិសេស Phu Quoc (ខេត្ត An Giang) គណៈប្រតិភូការងារនៃអនុគណៈកម្មការផ្សព្វផ្សាយអប់រំ - វប្បធម៌ នៃគណៈកម្មាធិការជាតិ APEC ឆ្នាំ ២០២៧ ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Le Thi Thu Hang ដែលជាប្រធានអនុគណៈកម្មការផ្សព្វផ្សាយអប់រំ - វប្បធម៌ APEC ឆ្នាំ ២០២៧ បានមានកិច្ចប្រជុំធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្ត An Giang សំដៅត្រួតពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំបណ្តាភារកិច្ចបម្រើដល់ឆ្នាំ APEC ឆ្នាំ ២០២៧។
គណៈប្រតិភូការងារនៃអនុគណៈកម្មការផ្សព្វផ្សាយអប់រំ - វប្បធម៌ នៃគណៈកម្មាធិការជាតិ APEC ឆ្នាំ ២០២៧ ធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្ត An Giang។
រាយការណ៍នៅក្នុងកិច្ចប្រជុំ ប្រធានមន្ទីរវប្បធម៌ និងកីឡាខេត្ត An Giang លោក Nguyen Khanh Hiep បានឱ្យដឹងថា ខេត្តកំពុងដាក់ពង្រាយប្រកបដោយសមកាលកម្មនូវបណ្តាភារកិច្ចផ្សព្វផ្សាយអប់រំ និងផ្សព្វផ្សាយរូបភាពបម្រើដល់ឆ្នាំ APEC ២០២៧។ ការងារព័ត៌មានកិច្ចការបរទេសត្រូវបានជំរុញយ៉ាងខ្លាំងក្លា ជាមួយនឹងព័ត៌មាន បទសរសេរ និងខ្សែភាពយន្តឯកសារខ្លីជាង ២០០ ត្រូវបានចុះផ្សាយជារៀងរាល់ខែនៅលើបណ្តាខឿនឌីជីថល និងបណ្តាទីភ្នាក់ងារសារព័ត៌មានមូលដ្ឋាន។
ក្រៅពីការម្ចាស់ការផ្តល់ព័ត៌មានផ្លូវការ តម្រង់ទិសមតិសាធារណៈអំពីឆ្នាំ APEC ២០២៧ ខេត្តបានកសាងទំព័រឯកទេស APEC ឆ្នាំ ២០២៧ ជាភាសាវៀតណាម និងភាសាអង់គ្លេស; វិនិយោគដំឡើងកម្រិតហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ អ៊ីនធឺណិត និងគមនាគមន៍ឌីជីថលនៅតាមបណ្តាតំបន់ភូមិសាស្ត្រសំខាន់ៗ និងបណ្តាមូលដ្ឋានស្នាក់នៅបម្រើដល់ប្រតិភូ និងសារព័ត៌មាន។
មូលដ្ឋានក៏បាននិងកំពុងសកម្មត្រៀមរៀបចំប្រភពធនធានមនុស្ស កសាងបណ្តាផលិតផលគមនាគមន៍ផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងរូបភាព An Giang, Phu Quoc; ទន្ទឹមនឹងនោះ សហការដាក់ពង្រាយបណ្តាផែនការធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់បណ្តាសកម្មភាពនៅក្នុងសប្តាហ៍ជាន់ខ្ពស់ APEC ឆ្នាំ ២០២៧។
ដោយវាយតម្លៃខ្ពស់ចំពោះបណ្តាការខិតខំប្រឹងប្រែងរបស់ខេត្ត An Giang និងសម្ព័ន្ធក្រុមហ៊ុន Sun Group ក្នុងដំណើរការត្រៀមរៀបចំ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានស្នើឱ្យមូលដ្ឋានបន្តស្រាវជ្រាវបណ្តាផែនការវិនិយោគប្រព័ន្ធទូរទស្សន៍ សំឡេង រូបភាព រួមនឹងមជ្ឈមណ្ឌលបញ្ជាដ៏ទំនើប ឆ្លើយតបបានតាមតម្រូវការបំពេញភារកិច្ចរបស់បណ្តាទីភ្នាក់ងារសារព័ត៌មានទាំងក្នុងនិងក្រៅប្រទេស។
គណៈប្រតិភូការងារអង្កេតស្រាវជ្រាវតំបន់មជ្ឈមណ្ឌលចាត់តាំងសន្និសីទ APEC។
យោងតាមលោកស្រីអនុរដ្ឋមន្ត្រី បណ្តាអង្គភាពត្រូវតែបន្ទាន់បង្ហើយផែនការកសាងមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិ, ចាត់ចែងតំបន់ស្នាក់នៅ, មធ្យោបាយធ្វើដំណើរ និងបណ្តាលក្ខខណ្ឌបម្រើដល់អ្នកយកព័ត៌មាន; ទន្ទឹមនឹងនោះ សំយោគបណ្តាខ្លឹមសារដែលហួសពីសមត្ថកិច្ច ដើម្បីរាយការណ៍ជូនគណៈកម្មាធិការជាតិ APEC ឆ្នាំ ២០២៧ ពិនិត្យ និងណែនាំដោះស្រាយឱ្យបានទាន់ពេលវេលា។
លោកស្រីអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការត្រៀមរៀបចំប្រកបដោយភាពហ្មត់ចត់ រួមចំណែកចាត់តាំងឡើងប្រកបដោយជោគជ័យនូវបណ្តាសកម្មភាពនៃឆ្នាំ APEC ២០២៧ ទន្ទឹមនឹងនោះ ក៏ជាឱកាសផ្សព្វផ្សាយរូបភាពវៀតណាមមួយប្រកបដោយសន្តិភាព ស្និទ្ធស្នាលរាក់ទាក់ និងមានស្ថិរភាព; ណែនាំបណ្តាតម្លៃវប្បធម៌ ទេសចរណ៍ដ៏វិសេសវិសាលនៃតំបន់សេដ្ឋកិច្ចពិសេស Phu Quoc និងខេត្ត An Giang ជូនចំពោះមិត្តភក្តិអន្តរជាតិ។
ភ្លាមៗក្រោយដំណើរអង្កេតស្រាវជ្រាវ បណ្តាទីភ្នាក់ងារចំណុះអនុគណៈកម្មការផ្សព្វផ្សាយអប់រំ - វប្បធម៌ APEC ឆ្នាំ ២០២៧ នឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ផ្តោតសំខាន់លើការដាក់ពង្រាយបណ្តាភារកិច្ចដែលបានប្រគល់ជូន ធានាបានត្រឹមត្រូវតាមវឌ្ឍនភាព និងគុណភាព។
នៅក្នុងកិច្ចប្រជុំធ្វើការ បណ្តាសមាជិកនៃអនុគណៈកម្មការផ្សព្វផ្សាយអប់រំ - វប្បធម៌ រួមជាមួយតំណាងបណ្តាមន្ទីរ វិស័យនៃខេត្ត An Giang ក៏បានផ្លាស់ប្តូរមតិអំពីផែនការវិនិយោគប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទូរទស្សន៍ វិទ្យុផ្សាយសំឡេង បម្រើដល់ APEC ឆ្នាំ ២០២៧។ បណ្តាប្រតិភូបានស្នើឱ្យមូលដ្ឋានសហការឱ្យបានឆាប់ជាមួយវិទ្យុទូរទស្សន៍វៀតណាម, វិទ្យុសំឡេងវៀតណាម, ទីភ្នាក់ងារសារព័ត៌មានវៀតណាម និងបណ្តាអង្គភាពជំនាញ ដើម្បីឯកភាពលើផែនការបច្ចេកទេសចាប់តាំងពីដំណាក់កាលរចនាប្លង់ ធានាបាននូវលក្ខណៈសមកាលកម្ម កាត់បន្ថយការកែសម្រួលនៅពេលសំណង់ត្រូវបានបង្ហើយ។
ថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ អនុប្រធានគណៈឃោសនាអប់រំនិងចលនាមហាជនមជ្ឈិម លោក Phan Xuan Thuy ដែលជាអនុប្រធានអនុគណៈកម្មការផ្សព្វផ្សាយអប់រំ - វប្បធម៌ APEC ឆ្នាំ ២០២៧ បានកត់ត្រានូវបណ្តាការខិតខំប្រឹងប្រែងរបស់ខេត្ត An Giang និងបណ្តាអង្គភាពពាក់ព័ន្ធ ក្នុងការជំរុញឱ្យបានឆាប់រហ័សនូវវឌ្ឍនភាពនៃបណ្តាសំណង់បម្រើដល់សប្តាហ៍ជាន់ខ្ពស់ APEC ឆ្នាំ ២០២៧។ លោកបានស្នើឱ្យមូលដ្ឋានបន្តសហការគ្នាយ៉ាងជិតស្និទ្ធជាមួយអនុគណៈកម្មការផ្សព្វផ្សាយអប់រំ - វប្បធម៌ ក្នុងដំណើរការត្រៀមរៀបចំ ធានាឱ្យបណ្តាផ្នែកសំណង់ត្រូវបានដាក់ពង្រាយប្រកបដោយសមកាលកម្ម ឆ្លើយតបបានតាមតម្រូវការចាត់តាំងឆ្នាំ APEC ២០២៧។
យោងតាមកាសែតពិភពលោកនិងវៀតណាម មុននោះ គណៈប្រតិភូការងារបានចុះអង្កេតស្រាវជ្រាវទីវាលជាក់ស្តែងនៅតាមបណ្តាសំណង់ និងគម្រោងការសំខាន់ៗជាច្រើន បម្រើដល់សប្តាហ៍ជាន់ខ្ពស់ APEC ឆ្នាំ ២០២៧ នៅតំបន់សេដ្ឋកិច្ចពិសេស Phu Quoc រួមមាន៖ មជ្ឈមណ្ឌលចាត់តាំងសន្និសីទ APEC, មជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិ, រោងសម្តែងពហុមុខងារ APEC, បណ្តាទីតាំងចាត់តាំងព្រឹត្តិការណ៍ និងប្រព័ន្ធសណ្ឋាគារដែលរំពឹងទុករៀបចំទុកបម្រើដល់ប្រតិភូ និងអ្នកយកព័ត៌មានទាំងក្នុងនិងក្រៅប្រទេស៕
បង្កើតកម្លាំងចលករថ្មីសម្រាប់ជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយឈីលី និងប៉េរូ រួមចំណែកជាវិជ្ជមានដល់ APEC
តបតាមការអញ្ជើញរបស់លោក Gabriel Boric Font ប្រធានាធិបតីនៃសាធារណរដ្ឋឈីលី និងលោកស្រី Dina Ercilia Boluarte Zegarra ប្រធានាធិបតីនៃសាធារណរដ្ឋប៉េរូ លោក Luong Cuong ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឈីលី ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា និងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៉េរូ និងចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ២០២៤ នៅទីក្រុងលីម៉ា ...
លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម អញ្ជើញថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូលធុរកិច្ច APEC ឆ្នាំ ២០២២
នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលធុរកិច្ចនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា នៅទីក្រុងបាងកក លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម បានអញ្ជើញថ្លែងសុន្ទរកថាតម្រង់ទិសសម្រាប់សម័យប្រជុំពិភាក្សាស្តីពី "អនាគតនៃពាណិជ្ជកម្ម និងការវិនិយោគ កាលានុវត្តន៍ភាព និងបញ្ហាប្រឈមសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក"។
យុវជនត្រូវតែម្ចាស់ការលើបញ្ញាសិប្បនិម្មិត AI និងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី
នាថ្ងៃទី ៣០ ខែមិថុនា នៅទីក្រុងហាណូយ សម្ព័ន្ធយុវជននៃសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានចាត់តាំងសិក្ខាសាលាជីវភាពនយោបាយក្រោមប្រធានបទ៖ «យុវជនរណសិរ្សមាតុភូមិ បណ្តាអង្គការមហាជនមជ្ឈិម ជាមួយសេចក្តីសម្រេចចិត្តលេខ ៦៨-NQ/TW៖ សេដ្ឋកិច្ចឯកជនគឺជាកម្លាំងចលករដ៏មានសារៈសំខាន់នៃខឿនសេដ្ឋកិច្ច - តើយុវជនត្រូវធ្វើអ្វីខ្លះ?»។ កម្មវិធីនេះបានទាក់ទាញការចូលរួមរបស់បណ្តាអ្នកជំនាញការ អ្នកកំណត់គោលនយោបាយ សហគ្រិន រួមជាមួយសមាជិកសម្ព័ន្ធយុវជន និងយុវជនយ៉ាងច្រើនកុះករ ចំណុះឱ្យសម្ព័ន្ធយុវជនរណសិរ្សមាតុភូមិ បណ្តាអង្គការមហាជនមជ្ឈិម។
ថ្លែងមតិបើកសិក្ខាសាលា លេខាធិការសម្ព័ន្ធយុវជនរណសិរ្សមាតុភូមិ បណ្តាអង្គការមហាជនមជ្ឈិម លោក Nguyen Nhat Linh បានចាត់ទុកថា ប្រវត្តិសាស្ត្រអភិវឌ្ឍន៍នៃប្រទេសជាច្រើនបានសក្ដិសិទ្ធិបង្ហាញថា គ្មានខឿនសេដ្ឋកិច្ចដ៏ខ្លាំងក្លាណាមួយឡើយ បើគ្មានការអភិវឌ្ឍនៃវិស័យសេដ្ឋកិច្ចឯកជន ហើយក៏គ្មានវិស័យសេដ្ឋកិច្ចឯកជនណាដែលមានសមត្ថភាពទម្លាយភាពទាល់ច្រកបានឡើយ បើគ្មានជំនាន់យុវជនដែលហ៊ានគិតធំ ហ៊ានច្នៃប្រឌិត និងហ៊ានធ្វើសកម្មភាពនោះ។
យោងតាមបងប្រុស Nguyen Nhat Linh ក្រោយរយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី វិស័យសេដ្ឋកិច្ចឯកជនបានក្លាយជាកម្លាំងចលករដ៏មានសារៈសំខាន់មួយនៃខឿនសេដ្ឋកិច្ច នៅពេលរួមចំណែកប្រមាណ ៤៥% នៃ GDP, បង្កើតការងារធ្វើបានប្រមាណ ៨៥%, រួមចំណែកប្រមាណ ៣០% នៃប្រាក់ចំណូលសរុបនៃថវិការដ្ឋ និងក្តោបក្តាប់ជាង ៩៨% នៃចំនួនសហគ្រាសដែលកំពុងដំណើរការ។ សេចក្តីសម្រេចចិត្តលេខ ៦៨-NQ/TW របស់ការិយាល័យនយោបាយ បានបន្តអះអាងនូវតួនាទីរបស់វិស័យសេដ្ឋកិច្ចឯកជន ទន្ទឹមនឹងនោះ បើកចេញនូវតម្រូវការថ្មីចំពោះប្រភពធនធានមនុស្សវ័យក្មេងក្នុងដំណាក់កាលអភិវឌ្ឍន៍បន្ទាប់។
សិក្ខាសាលាជីវភាពនយោបាយក្រោមប្រធានបទ៖ «យុវជនរណសិរ្សមាកុភូមិ បណ្តាអង្គការមហាជនមជ្ឈិម ជាមួយសេចក្តីសម្រេចចិត្តលេខ ៦៨-NQ/TW៖ សេដ្ឋកិច្ចឯកជនគឺជាកម្លាំងចលករដ៏មានសារៈសំខាន់នៃខឿនសេដ្ឋកិច្ច៖ តើយុវជនត្រូវធ្វើអ្វីខ្លះ?»។
បងប្រុស Nguyen Nhat Linh បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែល AI, បរិវត្តកម្មឌីជីថល និងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី កំពុងធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវទីផ្សារពលកម្មនោះ ប្រៀបខ្លាំងប្រកួតប្រជែងរបស់យុវជនគឺមិនមែនស្ថិតនៅលើសញ្ញាបត្រទៀតឡើយ ប៉ុន្តែគឺស្ថិតនៅលើសមត្ថភាពរៀនសូត្រ, ការបន្ស៊ាំខ្លួន, ការផ្លាស់ប្តូរថ្មី និងការដោះស្រាយបញ្ហា។ ទាំងនេះក៏ជាបណ្តាគុណសម្បត្តិដើម្បីឱ្យជំនាន់វ័យក្មេងចូលរួមក្នុងការកសាងបណ្តាសហគ្រាសដែលមានសមត្ថភាពប្រកួតប្រជែង និងរួមចំណែកចូលក្នុងគោលដៅនាំវៀតណាមក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។
យោងតាមបងប្រុស Nguyen Nhat Linh សមាជិកសម្ព័ន្ធយុវជន និងយុវជនរណសិរ្សមាកុភូមិ បណ្តាអង្គការមហាជនមជ្ឈិម ទោះបីជាមិនទាន់គ្រប់គ្រងសហគ្រាសដោយផ្ទាល់ក៏ដោយ ប៉ុន្តែអាចលើកកម្ពស់តួនាទីក្នុងការផ្សព្វផ្សាយរីកសាយភាយនូវគោលនយោបាយ, តភ្ជាប់ប្រភពធនធាន, ជួយឧបត្ថម្ភការចាប់ផ្តើមអាជីវកម្ម, ជំរុញបរិវត្តកម្មឌីជីថល, ស្វែងរកនិងពង្រីកបណ្តាគំរូច្នៃប្រឌិត ដែលតាមរយៈនោះដាស់តឿននូវសេចក្តីប្រាថ្នាបូជាលះបង់ និងស្មារតីផ្លាស់ប្តូរថ្មីនៅក្នុងជំនាន់វ័យក្មេង។
នៅក្នុងសិក្ខាសាលា បណ្តាអ្នកជំនាញការបានផ្តោតសំខាន់លើការវិភាគបណ្តាចំណុចថ្មីៗក្នុងការគិតគូរអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនតាមសេចក្តីសម្រេចចិត្តលេខ ៦៨-NQ/TW, ធ្វើឱ្យច្បាស់នូវបណ្តាឱកាសសម្រាប់យុវជនក្នុងបរិបទអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនភ្ជាប់ជាមួយការច្នៃប្រឌិតផ្លាស់ប្តូរថ្មី, បរិវត្តកម្មឌីជីថល និងការធ្វើសមាហរណកម្មអន្តរជាតិ។
យោងតាមរងសាស្ត្រាចារ្យ បណ្ឌិត Nguyen Thuong Lang សាស្ត្រាចារ្យជាន់ខ្ពស់នៃវិទ្យាស្ថានពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ នៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ វៀតណាមកំពុងស្ថិតក្នុងដំណាក់កាល «រចនាសម្ព័ន្ធប្រជាជនមាស» ជាមួយនឹងកម្លាំងយុវជន ពិសេសគឺជំនាន់ Gen Z ដែលក្តោបក្តាប់នូវប្រៀបខ្លាំងជាច្រើនអំពីសុខភាព, ការគិតគូរផ្លាស់ប្តូរថ្មី, សមត្ថភាពបន្ស៊ាំជាមួយបច្ចេកវិទ្យា និងសេចក្តីប្រាថ្នាបូជាលះបង់។ នេះគឺជាប្រភពធនធានដ៏មានសារៈសំខាន់ ដើម្បីចូលរួមក្នុងដំណើរការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចឯកជន ក៏ដូចជាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រទេសជាតិក្នុងដំណាក់កាលថ្មី។
លេខាធិការសម្ព័ន្ធយុវជនរណសិរ្សមាតុភូមិ បណ្តាអង្គការមហាជនមជ្ឈិម លោក Nguyen Nhat Linh។
រងសាស្ត្រាចារ្យ បណ្ឌិត Nguyen Thuong Lang បានចាត់ទុកថា មនុស្សវ័យក្មេងមិនត្រឹមតែមានឱកាសក្លាយជាប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់សម្រាប់សហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលក្ខខណ្ឌសិក្សារៀនសូត្រពីបណ្តាគំរូសេដ្ឋកិច្ចឯកជនដែលទទួលបានជោគជ័យ, ចូលរួមបណ្តាគម្រោងច្នៃប្រឌិតផ្លាស់ប្តូរថ្មី, ការចាប់ផ្តើមអាជីវកម្ម និងឈានជើងទៅកសាងសហគ្រាសដោយខ្លួនឯងជាជំហានៗផងដែរ។ បណ្តាយន្តការសាកល្បងដែលមានការគ្រប់គ្រង រួមជាមួយម្ចាស់ការលើកទឹកចិត្តការច្នៃប្រឌិត និងធានាសិទ្ធិសេរីភាពធ្វើអាជីវកម្មតាមបទប្បញ្ញត្តិនៃច្បាប់ នឹងបង្កើតបន្ថែមនូវលំហសកម្មភាពដើម្បីឱ្យយុវជនមានភាពក្លាហានធ្វើឱ្យជាក់ស្តែងឡើងនូវបណ្តាគំនិតច្នៃប្រឌិតថ្មីៗ។
ជាពិសេស លោកបានសង្កត់ធ្ងន់ថា ក្រៅពីឱកាសអភិវឌ្ឍន៍មុខរបរ និងការចាប់ផ្តើមអាជីវកម្ម ជំនាន់វ័យក្មេងនៅតែទទួលបានការរួមដំណើរពីរដ្ឋ, សហគមន៍សហគ្រាស និងសង្គម តាមរយៈបណ្តាយន្តការជួយឧបត្ថម្ភអំពីប្រភពធនធាន, បរិស្ថានច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងជំនឿទុកចិត្តដែលផ្តល់ជូនកម្លាំងយុវជន។ នេះគឺជាគ្រឹះស្ថានដ៏មានសារៈសំខាន់ ដើម្បីឱ្យមនុស្សវ័យក្មេងលើកកម្ពស់តួនាទីឈានមុខគេក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន និងរួមចំណែកចូលក្នុងការកំណើនប្រកបដោយចីរភាពរបស់ប្រទេសជាតិ។
ខ្លឹមសារលេចធ្លោមួយនៅក្នុងសិក្ខាសាលា គឺវគ្គពិភាក្សាផ្លាស់ប្តូរមតិបើកចំហរវាងវាគ្មិន និងសមាជិកសម្ព័ន្ធយុវជន ព្រមទាំងយុវជន។ នៅទីនេះ សំណួរជាច្រើនត្រូវបានចោទសួរឡើងជុំវិញការអភិវឌ្ឍប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់, ការអនុវត្ត AI ក្នុងការងារ, ការជួយឧបត្ថម្ភយុវជនចាប់ផ្តើមអាជីវកម្ម និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងបរិបទថ្មី។ បណ្តាតំណាងក៏បានផ្លាស់ប្តូរមតិអំពីការទទួលខុសត្រូវរបស់យុវជនក្នុងការក្លាយជាកម្លាំងឈានមុខគេរួមដំណើរជាមួយសហគ្រាស ទន្ទឹមនឹងនោះ ស្នើឡើងនូវគំនិតផ្តួចផ្តើម និងគំរូជាច្រើន សំដៅលើកកម្ពស់តួនាទីរបស់យុវជនរណសិរ្សមាតុភូមិ បណ្តាអង្គការមហាជនមជ្ឈិម ក្នុងដំណើរការដាក់ពង្រាយសេចក្តីសម្រេចចិត្ត។
បិទបញ្ចប់កម្មវិធី បណ្តាតំណាងមានភាពឯកភាពគ្នាច្បាស់ថា សេចក្តីសម្រេចចិត្តលេខ ៦៨-NQ/TW នឹងអាចពង្រីកប្រសិទ្ធភាពបានពិតប្រាកដតែនៅពេលត្រូវបានធ្វើឱ្យជាក់ស្តែងដោយបណ្តាសកម្មភាពជាក់ស្តែងរបស់អង្គការនីមួយៗ, សហគ្រាសនីមួយៗ និងមនុស្សវ័យក្មេងម្នាក់ៗ។ ចំពោះយុវជន នោះមានន័យស្មើនឹងការម្ចាស់ការរៀនសូត្រ, ម្ចាស់ការលើបច្ចេកវិទ្យាថ្មីៗ, លើកកម្ពស់សមត្ថភាពច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយការអភិវឌ្ឍនៃវិស័យសេដ្ឋកិច្ចឯកជន រួមចំណែកបង្កើតកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិ។
រងសាស្ត្រាចារ្យ បណ្ឌិត Nguyen Thuong Lang សាស្ត្រាចារ្យជាន់ខ្ពស់នៃវិទ្យាស្ថានពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ នៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ។
បងស្រី Pham My Le សមាជិកាគណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនរណសិរ្សមាតុភូមិ បណ្តាអង្គការមហាជនមជ្ឈិម, លេខាធិការសម្ព័ន្ធយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម៖
កិច្ចការបរទេសប្រជាជនបង្កើត «ហេដ្ឋារចនាសម្ព័ន្ធទន់» សម្រាប់សេដ្ឋកិច្ចឯកជន
បងស្រី Pham My Le សមាជិកាគណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនរណសិរ្សមាតុភូមិ បណ្តាអង្គការមហាជនមជ្ឈិម, លេខាធិការសម្ព័ន្ធយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម។
ចំណុចថ្មីដ៏មានសារៈសំខាន់នៃសេចក្តីសម្រេចចិត្តលេខ ៦៨-NQ/TW មិនត្រឹមតែស្ថិតនៅលើការអះអាងនូវតួនាទីរបស់សេដ្ឋកិច្ចឯកជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្ពោះទៅកាន់ការកសាងជួរស្ថាប័នសហគ្រាសវៀតណាមដែលមានសមត្ថភាពប្រកួតប្រជែងជាអន្តរជាតិ ចូលរួមយ៉ាងជ្រាលជ្រៅទៅក្នុងខ្សែច្រវាក់តម្លៃសកល។ ដើម្បីសម្រេចបាននូវគោលដៅនេះ ក្រៅពីទុន, បច្ចេកវិទ្យា និងយន្តការគោលនយោបាយ សហគ្រាសត្រូវការចាំបាច់នូវការតភ្ជាប់ជាមួយបណ្តាប្រភពធនធានអន្តរជាតិអំពីបញ្ញាញាណ, បច្ចេកវិទ្យា, អ្នកជំនាញការ, បណ្តាញប្រព័ន្ធសហប្រតិបត្តិការ និងជំនឿទុកចិត្ត។ នេះក៏ជាលំហសកម្មភាពដើម្បីឱ្យការងារកិច្ចការបរទេសប្រជាជនពង្រីកនូវប្រៀបខ្លាំងដោយឡែករបស់ខ្លួន។
ប្រសិនបើបណ្តាគោលនយោបាយសេដ្ឋកិច្ចបង្កើតឡើងនូវ «ហេដ្ឋារចនាសម្ព័ន្ធរឹង» សម្រាប់ការអភិវឌ្ឍ នោះកិច្ចការបរទេសប្រជាជនអាចរួមចំណែកកសាងរូបរាង «ហេដ្ឋារចនាសម្ព័ន្ធទន់» តាមរយៈការតភ្ជាប់មនុស្ស, អង្គការ និងបណ្តាញប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិ។ ជាមួយនឹងរយៈពេលជាង ៧០ ឆ្នាំនៃការកសាង និងអភិវឌ្ឍន៍ សហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានបង្កើតទំនាក់ទំនងជាមួយបណ្តាអង្គការប្រជាជន, អង្គការមិនមែនរដ្ឋាភិបាល, វិទ្យាស្ថានស្រាវជ្រាវ, សាកលវិទ្យាល័យ និងដៃគូអន្តរជាតិជាច្រើន។ នេះគឺជាប្រភពធនធានដែលអាចធ្វើអាជីវកម្មទាញយកផលប្រកបដោយប្រសិទ្ធភាពជាងមុន ដើម្បីជួយឧបត្ថម្ភដល់សហគមន៍សហគ្រាស ពិសេសគឺសហគ្រាសខ្នាតតូច និងមធ្យម, សហគ្រាសចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតផ្លាស់ប្តូរថ្មី។
ពីមុំមើលនោះ យុវជនដែលបំពេញការងារកិច្ចការបរទេសប្រជាជន ចាំបាច់ត្រូវតែផ្លាស់ប្តូរពីតួនាទីចាត់តាំងការប្រាស្រ័យទាក់ទងមិត្តភាព ទៅជាការម្ចាស់ការតភ្ជាប់បណ្តាប្រភពធនធានអន្តរជាតិបម្រើដល់ការអភិវឌ្ឍប្រទេសជាតិ។ ជាមួយនឹងប្រៀបខ្លាំងខាងភាសាបរទេស, សមត្ថភាពឌីជីថល និងស្មារតីសមាហរណកម្ម មនុស្សវ័យក្មេងអាចក្លាយជាបណ្តា «ស្ពានចម្លងអន្តរជាតិ» នាំយកនូវបញ្ញាញាណ, បច្ចេកវិទ្យា, គំរូគ្រប់គ្រងជឿនលឿន និងបណ្តាដៃគូសកល ឱ្យខិតជិតមកដល់ជាមួយសហគ្រាសវៀតណាម រួមចំណែកលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងធ្វើឱ្យជាក់ស្តែងឡើងនូវគោលដៅនៃសេចក្តីសម្រេចចិត្តលេខ ៦៨-NQ/TW។
បងស្រី Nguyen Thi Thu Giang សមាជិកាគណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនរណសិរ្សមាតុភូមិ បណ្តាអង្គការមហាជនមជ្ឈិម, លេខាធិការសម្ព័ន្ធយុវជននៃសហភាពបណ្តាសមាគមវិទ្យាសាស្ត្រ និងបច្ចេកទេសវៀតណាម៖
នាំយកបញ្ញាញាណវ័យក្មេងឱ្យខិតជិតមកដល់ជាមួយសហគ្រាស
បងស្រី Nguyen Thi Thu Giang សមាជិកាគណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនរណសិរ្សមាតុភូមិ បណ្តាអង្គការមហាជនមជ្ឈិម, លេខាធិការសម្ព័ន្ធយុវជននៃសហភាពបណ្តាសមាគមវិទ្យាសាស្ត្រ និងបច្ចេកទេសវៀតណាម។
សេចក្តីសម្រេចចិត្តលេខ ៦៨-NQ/TW បានបង្កើតនូវជំហានទម្លាយភាពទាល់ច្រកអំពីការគិតគូរ និងស្ថាប័នអភិវឌ្ឍន៍ បើកចេញនូវឱកាសជាច្រើនដើម្បីឱ្យវិស័យសេដ្ឋកិច្ចឯកជនអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាបន្ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ ភាគច្រើននៃសហគ្រាសឯកជននាពេលបច្ចុប្បន្នគឺនៅតែមានខ្នាតតូច និងមធ្យម មានកម្រិតអំពីសមត្ថភាពគ្រប់គ្រង, ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងការអនុវត្តវិទ្យាសាស្ត្រ-បច្ចេកវិទ្យា។ ហេតុដូច្នេះ ការតភ្ជាប់សហគ្រាសជាមួយជួរប្រព័ន្ធបញ្ញវន្ត អ្នកជំនាញការ និងបណ្តាអង្គការវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ចាំបាច់ត្រូវតែចាត់ទុកថាជាដំណោះស្រាយដ៏មានសារៈសំខាន់មួយ ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង។
នាពេលបច្ចុប្បន្ន សហភាពបណ្តាសមាគមវិទ្យាសាស្ត្រ និងបច្ចេកទេសវៀតណាម មានបណ្តាញប្រព័ន្ធសមាគមវិស័យចំនួន ៩២ នៅទូទាំងប្រទេស, សហភាពសមាគមមូលដ្ឋានចំនួន ៣៤ និងអង្គការវិទ្យាសាស្ត្រ-បច្ចេកវិទ្យាក្រៅរដ្ឋប្រមាណ ៥៨០ អង្គការ ដែលប្រមូលផ្តុំទៅដោយអ្នកជំនាញការ, អ្នកវិទ្យាសាស្ត្រ និងបញ្ញវន្តវ័យក្មេងយ៉ាងច្រើនកុះករ។ នេះគឺជាប្រភពធនធានដែលអាចរួមដំណើរជាមួយសហគ្រាសក្នុងការស្រាវជ្រាវ, ការផ្ទេរប្រគល់បច្ចេកវិទ្យា, ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងការដោះស្រាយបណ្តាចំណោទជាក់ស្តែងនៃការផលិត និងការធ្វើអាជីវកម្ម។
ដើម្បីឱ្យសេចក្តីសម្រេចចិត្តលេខ ៦៨-NQ/TW ជ្រាបចូលទៅក្នុងជីវភាពរស់នៅពិតប្រាកដនោះ ចាំបាច់ត្រូវតែដាស់តឿនយ៉ាងខ្លាំងក្លាបន្ថែមទៀតនូវស្មារតីបង្កើតអាជីវកម្ម, ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងសេចក្តីប្រាថ្នាបូជាលះបង់នៅក្នុងស្រទាប់យុវជន។ អង្គការសម្ព័ន្ធយុវជនមិនត្រឹមតែជាស្ពានចម្លងផ្សព្វផ្សាយអប់រំអំពីម្ចាស់ការ, គោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវរួមដំណើរជាមួយសហគ្រាស និងយុវជនក្នុងបរិវត្តកម្មឌីជីថល, ការអនុវត្តវិទ្យាសាស្ត្រ-បច្ចេកវិទ្យា, ការអភិវឌ្ឍបណ្តាសហគ្រាសវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងបណ្តាគំរូចាប់ផ្តើមអាជីវកម្មច្នៃប្រឌិត។
ក្រៅពីនោះ ចាំបាច់ត្រូវយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាន់សហគ្រិនវ័យក្មេងដែលមានសមត្ថភាពគ្រប់គ្រង, ភាពអង់អាច ក្នុងការធ្វើសមាហរណកម្ម និងការទទួលខុសត្រូវចំពោះសង្គម; លើកកម្ពស់តួនាទីរបស់បណ្តាសហករណ៍បែបថ្មីក្នុងការជួយឧបត្ថម្ភគ្រួសារធ្វើអាជីវកម្ម, ធ្វើស្តង់ដារភាវូបនីយកម្មផលិតផល និងជំរុញការផ្លាស់ប្តូរឡើងជាគំរូសហគ្រាស។
បណ្តាអង្គការសម្ព័ន្ធយុវជនក៏ត្រូវតែក្លាយជាស្ពានចម្លងឆ្លុះបញ្ចាំងពីសំឡេងរបស់យុវជន និងសហគ្រាសក្នុងដំណើរការបំពេញបន្ថែមគោលនយោបាយឱ្យបានសុក្រឹត រួមចំណែកកសាងបរិស្ថានអាជីវកម្មប្រកបដោយតម្លាភាព, សមភាព និងបង្កើតកម្លាំងចលករដើម្បីឱ្យជួរបញ្ញវន្តវ័យក្មេងនាំយកនូវបណ្តាលទ្ធផលស្រាវជ្រាវ, គំនិតផ្តួចផ្តើមបច្ចេកវិទ្យា ឱ្យខិតជិតមកដល់ជាមួយជាក់ស្តែងនៃការផលិត និងការធ្វើអាជីវកម្ម៕
រៀនភាសាវៀតណាមក្នុងយុគសម័យ ៤.០៖ រៀនពាក្យតាមទូរស័ព្ទ អនុវត្តការនិយាយជាមួយ AI
យុគសម័យ - ដោយគ្រាន់តែមានទូរស័ព្ទ និងកម្មវិធីបញ្ញាសិប្បនិម្មិត កុមារអាចអនុវត្តការបញ្ចេញសំឡេង អនុវត្តការសន្ទនា និងរៀនភាសាវៀតណាមតាមរបៀបដែលអាចបត់បែនបាន និងរស់រវើកជាងពេលណាៗទាំងអស់... នោះគឺជាវិធីថ្មីនៃការរៀនសូត្ររបស់គ្រួសារវៀតណាមជាច្រើននៅក្នុងប្រទេសអូស្ត្រាលី ក្នុងបរិបទនៃការត្រួតត្រាបច្ចេកវិទ្យាឌីជីថល។
យុគសម័យ - គណៈកម្មាធិការទំនាក់ទំនងនៃសហគមន៍វៀតណាមនៅប្រទេសសិង្ហបុរី ថ្មីៗនេះបានរៀបចំវគ្គបទពិសោធន៍មួយ ក្រោមប្រធានបទ "បទពិសោធន៍អំពី AI និងសុវត្ថិភាពអ៊ីនធឺណិត" សម្រាប់កុមារអាយុចាប់ពី ៨ ដល់ ១៦ ឆ្នាំ។
យុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ក្តីសង្ឃឹម ជួបជុំគ្នាវិញ ពីស្លាកស្នាម ADN
យោធភូមិភាគទី ៩ ដាក់ឱ្យអនុវត្តយុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ដំណើរតបស្នងសងគុណពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ យុទ្ធនាការ ៥០០ ថ្ងៃយប់៖ បន្ទាន់អនុវត្តការធ្វើឌីជីថលភាវូបនីយកម្មព័ត៌មានយុទ្ធជនពលី
យុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ក្តីសង្ឃឹម "ជួបជុំគ្នាវិញ" ពីស្លាកស្នាម ADN
ក្រោយពេលបំផុសឡើងនូវយុទ្ធនាការ ស្របពេលជាមួយនឹងការគាស់កកាយ យកសំណាកជីវសាស្ត្រតំណពូជ ADN នៃបណ្តាផ្នូរយុទ្ធជនពលីដែលមិនទាន់កំណត់បានអត្តសញ្ញាណនៅលើសមរភូមិជាក់ស្តែងនោះ មូលដ្ឋានជាច្រើននៃទីក្រុងហាណូយ បានយកសំណាកជីវសាស្ត្រពីសំណាក់បណ្តាសាច់ញាតិយុទ្ធជនពលី។ បណ្តាសំណាកជីវសាស្ត្រទាំងនេះ នឹងក្លាយជាមូលដ្ឋានដើម្បីផ្ទៀងផ្ទាត់ ផ្គូផ្គងជាមួយប្រភពឯកសារផ្ទុក រក្សាទុក សំដៅកំណត់ឱ្យបានច្បាស់លាស់នូវអត្តសញ្ញាណរបស់យុទ្ធជនពលីម្នាក់ៗ។
ប្រញាប់ប្រញាល់យកសំណាកជីវសាស្ត្រ ADN
នៅសង្កាត់ Cua Nam វគ្គព្រឹត្តិការណ៍ខំប្រឹងប្រែងកម្រិតខ្ពស់ក្នុងការប្រមូលយកសំណាកជីវសាស្ត្រ ADN របស់សាច់ញាតិយុទ្ធជនពលីដែលមិនទាន់កំណត់បានអត្តសញ្ញាណ ដើម្បីបម្រើដល់យុទ្ធនាការ ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី ២ ខែកក្កដា។
អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Cua Nam លោកស្រី Trinh Ngoc Tram បានឱ្យដឹងថា "យុទ្ធនាការ ៥០០ ថ្ងៃនិងយប់ ជំរុញខ្លាំងការអនុវត្តស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណធាតុយុទ្ធជនពលី" គឺមានអត្ថន័យនយោបាយ និងមនុស្សធម៌យ៉ាងជ្រាលជ្រៅ បង្ហាញពីសីលធម៌ "ផឹកទឹកនឹកដល់ប្រភព" របស់ប្រជាជាតិ។ សង្កាត់ Cua Nam នឹងសហការក្នុងការចាត់តាំងស្វែងរក ប្រមូលផ្តុំធាតុយុទ្ធជនពលី និងកំណត់អត្តសញ្ញាណធាតុយុទ្ធជនពលី; ពិនិត្យស្រាវជ្រាវផ្នូរដែលមិនទាន់កំណត់បានព័ត៌មាននៅក្នុងវាលកប់ខ្មោចយុទ្ធជនពលីទីក្រុង ដើម្បីបម្រើដល់ការកោសល្យវិច័យ ADN; យកសំណាក ប្រគល់ទទួលសំណាក និងធ្វើឌីជីថលភាវូបនីយកម្មព័ត៌មានសំណាកធាតុយុទ្ធជនពលី។
យោងតាមលោកអនុសេនីយ៍ឯក Ha Trung Kien (ក្រុមនគរបាលប៉ុស្តិ៍ប្រចាំតំបន់នៃនគរបាលសង្កាត់ Cua Nam) នៅលើភូមិសាស្ត្រមានករណីចំនួន ១៤១ ដែលត្រូវការផ្ទៀងផ្ទាត់សាកសួរ។ ក្នុងនោះ មានករណីមួយដោយសារតែមានវ័យចាស់ជរា កម្លាំងខ្សោយ មិនអាចធ្វើដំណើរបាន ហេតុដូច្នេះកងកម្លាំងមានសមត្ថកិច្ចបានមកដល់ផ្ទះផ្ទាល់ដើម្បីយកសំណាក។ ការយកសំណាកនឹងត្រូវបានអនុវត្តជាមួយមនុស្សយ៉ាងហោចណាស់ពីរនាក់ដែលជាសាច់ញាតិរបស់យុទ្ធជនពលីមិនទាន់កំណត់បានព័ត៌មានតាមខ្សែខាងម្តាយ។ សាច់ញាតិរបស់បណ្តាយុទ្ធជនពលីត្រូវបានយកសំណាកជីវសាស្ត្រ ADN ហើយបន្ទាប់មក ព័ត៌មាននឹងត្រូវបានផ្ញើឡើងទៅលើប្រព័ន្ធ។ ប្រព័ន្ធនឹងធ្វើការផ្ទៀងផ្ទាត់ ផ្គូផ្គងទិន្នន័យ ADN ពីធាតុយុទ្ធជនពលីជាមួយទិន្នន័យរបស់សាច់ញាតិ។ លទ្ធផល ADN ត្រូវបានវាយតម្លៃខ្វែងគ្នា រួមជាមួយព័ត៌មានប្រមូលផ្តុំ (ទីតាំង វត្ថុអនុស្សាវរីយ៍ភ្ជាប់មកជាមួយ ឈ្មោះសម្គាល់អង្គភាព) ដើម្បីធានាបាននូវភាពត្រឹមត្រូវដាច់ខាត។
ជាមួយនឹងការចូលរួមយ៉ាងប្រញាប់ប្រញាល់ និងម៉ឺងម៉ាត់ បណ្តាកម្មាភិបាលនៅក្រុមប្រជាជនចំណុះសង្កាត់ Cua Nam បានសហការយ៉ាងសកម្មជាមួយកងកម្លាំងនគរបាល យោធា ដើម្បីត្រួតពិនិត្យឡើងវិញនូវបញ្ជីឈ្មោះយុទ្ធជនពលីនៅលើភូមិសាស្ត្រ និងផ្សព្វផ្សាយអប់រំទៅកាន់បណ្តាគ្រួសារដែលត្រូវយកសំណាកនៅក្នុងវគ្គនេះ។ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីត្រូវបានអញ្ជើញឡើងមកយកសំណាក ឆ្លងកាត់តាមលំដាប់លំដោយបណ្តាជំហាន ដោយចាប់ផ្តើមពីការយកស្នាមម្រាមដៃ បន្ទាប់មកទៀតគឺការប្រមូលយកសំណាកជីវសាស្ត្រឈាម ដើម្បីគាំទ្រដល់ការកំណត់ ADN។ ដំណើរការទាំងមូលត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងវិទ្យាសាស្ត្រ ធានាភាពងាយស្រួល ត្រឹមត្រូវ សុវត្ថិភាព និងអនុវត្តតាមបទបញ្ញត្តិស្តីពីការរក្សាការសម្ងាត់ព័ត៌មានផ្ទាល់ខ្លួន។
ក្នុងថ្ងៃដដែល សង្កាត់ Giang Vo បានដាក់ឱ្យអនុវត្តការប្រមូលយកសំណាកជីវសាស្ត្រ ADN របស់សាច់ញាតិយុទ្ធជនពលីមិនទាន់កំណត់បានព័ត៌មាននៅលើភូមិសាស្ត្រ។ តាមការរំពឹងទុក ចំនួនសាច់ញាតិយុទ្ធជនពលីដែលត្រូវការយកសំណាកនៅលើភូមិសាស្ត្រសង្កាត់មានប្រមាណ ៤០០ នាក់។
ចាប់តាំងពីព្រលឹមស្រាងៗ សាច់ញាតិយុទ្ធជនពលីមិនទាន់កំណត់បានព័ត៌មានរាប់រយនាក់ បានមកមានវត្តមាននៅសាលាមធ្យមសិក្សាបឋមភូមិ Thanh Cong ដើម្បីចូលរួមការយកសំណាកជីវសាស្ត្រ ADN។ នៅទីនេះ ដំណើរការទាំងមូលនៃការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ព័ត៌មាន ការប្រកាសបំពេញសំណុំឯកសាររបស់សាច់ញាតិយុទ្ធជនពលី ត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ ជាមួយនឹងការចូលរួមរបស់កងកម្លាំងនគរបាល សហភាពយុវជន និងបណ្តាសមាគម - អង្គការមហាជន...
នៅឃុំ Dong Anh កម្មវិធីប្រមូលយកសំណាក ADN សម្រាប់សាច់ញាតិយុទ្ធជនពលី ត្រូវបានគណៈកម្មាធិការប្រជាជនឃុំដាក់ឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់ ពីព្រោះនេះមិនត្រឹមតែជាសកម្មភាពតបស្នងសងគុណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបណ្តាគ្រួសារបញ្ចប់ដំណើរស្វែងរកដែលបានអូសបន្លាយពេលឆ្លងកាត់ច្រើនឆ្នាំខែមកហើយ។ វគ្គប្រមូលយកសំណាក ADN នាឆ្នាំ ២០២៦ នៅឃុំ ត្រូវបានដាក់ឱ្យអនុវត្តចំពោះសាច់ញាតិប្រមាណ ៤៥៣ នាក់របស់យុទ្ធជនពលីមិនទាន់កំណត់បានអត្តសញ្ញាណ។ សំណាកជីវសាស្ត្រត្រូវបានយកតាមរយៈឈាម ឬកោសិកាភ្នាសរំអិលមាត់ តាមដំណើរការឯកភាពមួយ ហើយបន្ទាប់មក ត្រូវបានផ្ទុករក្សាទុកនៅក្នុងធនាគារទិន្នន័យ ADN ជាតិ ដើម្បីបម្រើដល់ការផ្ទៀងផ្ទាត់ ផ្គូផ្គងយូរអង្វែងជាមួយបណ្តាធាតុយុទ្ធជនពលីដែលត្រូវបានប្រមូលផ្តុំនៅលើទូទាំងប្រទេស។
លោក Lai Duy Bao ដែលមានលោកអ៊ំប្រុសបានពលីជីវិតក្នុងសង្គ្រាម បានឱ្យដឹងថា ជាង ៥០ ឆ្នាំកន្លងមកនេះ គ្រួសាររបស់លោកបានដើរស្វែងរកផ្នូររបស់សាច់ញាតិដោយគ្រប់មធ្យោបាយ៖ ចាប់ពីមិត្តរួមអាវុធ រហូតដល់ប្រជាពលរដ្ឋដែលធ្លាប់រស់នៅលើសមរភូមិ ប៉ុន្តែសុទ្ធតែមិនទាន់ទទួលបានលទ្ធផលឡើយ។
លោក Bao បានចែករំលែកថា៖ «យុទ្ធនាការមនុស្សធម៌នេះ ពិតជាមានអត្ថន័យណាស់ ជួយឱ្យខ្ញុំ និងគ្រួសារជាច្រើននៅលើទូទាំងប្រទេស មានថែមទាំងក្តីសង្ឃឹមក្នុងការទទួលស្វាគមន៍សាច់ញាតិត្រឡប់មកវិញក្នុងរង្វង់ដៃរបស់គ្រួសារ ញាតិសន្ដាន និងអ្នកភូមិផងរបងជាមួយ»។
ចំណែកឯលោក Truong Quang Dinh (អាយុ ៧៩ ឆ្នាំ នៅភូមិ Huong ឃុំ Dong Anh) វិញ ភាពស្រេកឃ្លានចង់ស្វែងរកឱ្យឃើញផ្នូររបស់បងប្រុសបង្កើតដែលបានពលីជីវិតនៅសមរភូមិភាគខាងត្បូង គឺមិនដែលរលត់ឡើយ។
លោក Dinh បានឱ្យដឹងថា បងប្រុសរបស់លោកគឺយុទ្ធជនពលី Truong Quang Dung ចូលបម្រើកងទ័ពនាឆ្នាំ ១៩៦៥ ហើយបានពលីជីវិតនៅពេលវ័យអាយុនៅក្មេងខ្ចីណាស់។ លោកបានរៀបរាប់ថា៖ «ថ្ងៃដែលបងប្រុសចូលបម្រើកងទ័ព ខ្ញុំនៅតូចណាស់។ ពេលវេលាហ្វឹកហ្វឺននៅខេត្ត Thai Nguyen នៅផ្ទះនៅតែទទួលបានសំបុត្ររបស់បង។ មួយរយៈពេលក្រោយមក គ្រួសារទទួលបានលិខិតបញ្ជាក់ការពលីជីវិត។ រាប់សិបឆ្នាំបានកន្លងផុតទៅហើយ ផ្នូររបស់បងប្រុសនៅតែមិនទាន់ស្វែងរកឃើញនៅឡើយ។ គ្រួសារបានពឹងពាក់គ្រប់ទិសទី ទាំងមិត្តរួមអាវុធចាស់របស់បង ព័ត៌មានពីប្រជាពលរដ្ឋ ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែមិនទាន់ដឹងថាបងកំពុងតែសម្រាកនៅទីណានោះទេ។ លើកនេះ គ្រួសារខ្ញុំពោរពេញដោយក្តីសង្ឃឹម ប៉ងប្រាថ្នាថានឹងបានទទួលស្វាគមន៍បងត្រឡប់មកវិញជាមួយគ្រួសារ និងស្រុកកំណើត»។
ជម្នះការលំបាក ដើម្បីស្វែងរកឈ្មោះត្រឡប់មកវិញជូនបណ្តាបងៗ
លោកឧត្តមសេនីយ៍ត្រី Nguyen Khac Nhan អនុស្នងការនយោបាយនៃបញ្ជាការដ្ឋានរដ្ឋធានី អនុប្រធានគណៈកម្មការដឹកនាំទីក្រុងហាណូយស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណធាតុយុទ្ធជនពលី បានឱ្យដឹងថា ចាប់តាំងពីពិធីបំផុសឡើងនូវ "យុទ្ធនាការ ៥០០ ថ្ងៃនិងយប់ ស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណធាតុយុទ្ធជនពលី" លើភូមិសាស្ត្រនៅវាលកប់ខ្មោចយុទ្ធជនពលី Yen Vien (ឃុំ Phu Dong) នារយៈពេលកន្លងទៅ ផ្អែកលើមូលដ្ឋានជាក់ស្តែង និងការដកពិសោធន៍ក្នុងដំណើរការដាក់ឱ្យអនុវត្ត គណៈកម្មការដឹកនាំទីក្រុងបានបន្តណែនាំតម្រង់ទិសដៅយ៉ាងព្រមៗគ្នាចំពោះបណ្តាឃុំ សង្កាត់នៅលើទូទាំងភូមិសាស្ត្រ ក្នុងការយកសំណាកធ្វើតេស្ត ADN ចំពោះបណ្តាផ្នូរដែលមិនទាន់មានព័ត៌មាន។ កងកម្លាំងទាំងមូលកំពុងតែដាក់ចេញនូវសេចក្តីប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងបំពេញឱ្យរួចរាល់នូវភារកិច្ចនេះមុនរយៈពេល ៣ ខែ ពោលគឺប្រមាណជាខែមេសា ឆ្នាំ ២០២៧ ដើម្បីឆ្ពោះទៅកាន់ការអបអរសាទរខួបលើកទី ៨០ នៃទិវាពិការជន និងយុទ្ធជនពលី យ៉ាងមានសច្ចភាពជាក់ស្តែង។
លោកឧត្តមសេនីយ៍ត្រី Nguyen Khac Nhan បានចែករំលែកថា ការដាក់ឱ្យអនុវត្តនឹងត្រូវប្រឈមមុខនឹងការលំបាកអត្តនោម័តជាច្រើន ពីព្រោះភាគច្រើននៃផ្នូរយុទ្ធជនពលីនៅលើភូមិសាស្ត្រទីក្រុងហាណូយ គឺសុទ្ធតែតាំងពីសម័យកាលសង្គ្រាមតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង។ ឆ្លងកាត់ច្រើនឆ្នាំខែមកនេះ បណ្តាវាលកប់ខ្មោចត្រូវបានកែលម្អ ស្ថាបនាឡើងវិញ និងលើកកម្ពស់ជាច្រើនលើក។ ហេតុដូច្នេះហើយ ផ្នូរជាច្រើននាពេលបច្ចុប្បន្នស្ថិតនៅក្រោមជម្រៅជ្រៅខ្លាំង ដែលធ្វើឱ្យដំណើរការគាស់កកាយ និងប្រមូលយកសំណាកជីវសាស្ត្រដើម្បីធ្វើតេស្ត ADN ត្រូវជួបប្រទះនូវការលំបាករាប់ម៉ឺនជំពូក។ ទន្ទឹមនឹងនោះ ការកែតម្រូវព័ត៌មានសម្រាប់បណ្តាផ្នូរគឺជារឿងលំបាកស្រាប់ទៅហើយ ការកំណត់អត្តសញ្ញាណសម្រាប់បណ្តាផ្នូរដែលគ្មានព័ត៌មានទាល់តែសោះនោះ រឹតតែជាការប្រឈមខ្លាំងថែមទៀត។
លោកឧត្តមសេនីយ៍ត្រី Nguyen Khac Nhan បានសង្កត់ធ្ងន់ថា៖ «យុទ្ធនាការនេះនាំមកនូវអត្ថន័យមនុស្សធម៌ដ៏ធំធេង និងជ្រាលជ្រៅ។ គណៈកម្មការដឹកនាំទីក្រុងហាណូយស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណធាតុយុទ្ធជនពលី ប្តេជ្ញាចិត្តបំពេញបានយ៉ាងល្អនូវគោលដៅស្នូល គឺការប្រគល់ឈ្មោះត្រឡប់មកវិញជូនបណ្តាបងៗ ឆ្លើយតបទៅនឹងក្តីទន្ទឹងរង់ចាំរបស់បណ្តាគ្រួសារយុទ្ធជនពលី។ យើងខ្ញុំរួមជាមួយរាល់កងកម្លាំងចូលរួម សុទ្ធតែដាក់ចេញនូវសេចក្តីប្តេជ្ញាចិត្តខ្ពស់បំផុត លះបង់អស់ពីដួងចិត្ត ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព និងបំពេញបានល្អបំផុតនូវភារកិច្ចដែលត្រូវបានប្រគល់ជូន»។
យោងតាមផែនការលេខ ០៣/KH-BCĐ ដាក់ឱ្យអនុវត្ត "យុទ្ធនាការ ៥០០ ថ្ងៃនិងយប់ ជំរុញខ្លាំងការអនុវត្តស្វែងរក ប្រមូលផ្តុំធាតុយុទ្ធជនពលី និងកំណត់អត្តសញ្ញាណធាតុយុទ្ធជនពលី" ឆ្ពោះទៅកាន់ការអបអរសាទរខួបលើកទី ៨០ នៃទិវាពិការជន និងយុទ្ធជនពលី របស់គណៈកម្មការដឹកនាំស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណធាតុយុទ្ធជនពលីទីក្រុងហាណូយ យុទ្ធនាការនេះត្រូវបានដាក់ឱ្យអនុវត្តយ៉ាងព្រមៗគ្នាចាប់ពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៦ ហើយតម្រូវឱ្យបំពេញរួចរាល់នូវរាល់គោលដៅទាំងអស់មុនថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៧។ ទីតាំងអនុវត្តត្រូវបានលាតសន្ធឹងយ៉ាងទូលំទូលាយ ដោយផ្តោតសំខាន់នៅលើសមរភូមិជាក់ស្តែង និងបណ្តាវាលកប់ខ្មោចយុទ្ធជនពលីនៅលើភូមិសាស្ត្រ។
ខ្លឹមសារស្នូលទាំងបីនៃយុទ្ធនាការរួមមាន៖ ចាត់តាំងស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណធាតុយុទ្ធជនពលីនៅលើភូមិសាស្ត្រហាណូយផ្ទាល់; ពិនិត្យស្រាវជ្រាវបណ្តាផ្នូរដែលមិនទាន់កំណត់បានព័ត៌មាននៅក្នុងបណ្តាវាលកប់ខ្មោចយុទ្ធជនពលី ដើម្បីបម្រើដល់ការងារកោសល្យវិច័យ ADN (តាមការរំពឹងទុកនឹងដាក់ឱ្យអនុវត្តនៅវាលកប់ខ្មោចយុទ្ធជនពលីចំនួន ៣៤០ កន្លែង); យកសំណាក ប្រគល់ទទួលសំណាក និងធ្វើឌីជីថលភាវូបនីយកម្មព័ត៌មានសំណាកធាតុយុទ្ធជនពលី។
ដើម្បីធានាឱ្យយុទ្ធនាការប្រព្រឹត្តទៅយ៉ាងម៉ឺងម៉ាត់ និងព្រមៗគ្នា គណៈកម្មការដឹកនាំទីក្រុងបានប្រគល់ភារកិច្ចជាក់ស្តែង ច្បាស់លាស់ ជូនដល់អង្គភាពប្រធានម្នាក់ៗ។ បញ្ជាការដ្ឋានរដ្ឋធានីហាណូយ រក្សាតួនាទីជាស្ថាប័នប្រចាំការនៃគណៈកម្មការដឹកនាំ មានការទទួលខុសត្រូវធ្វើជាប្រធានក្នុងការកសាងផែនការ សម្របសម្រួលដាក់ឱ្យអនុវត្ត និងធ្វើជាសេនាធិការបង្កើតក្រុមការងារអន្តរវិស័យ ក្រុមជួយការងារ បណ្តាក្រុម (ក្រុមតូច) យកសំណាក និងធ្វើឌីជីថលភាវូបនីយកម្មព័ត៌មាន។ បញ្ជាការដ្ឋានរដ្ឋធានីក៏ទទួលខុសត្រូវក្នុងការណែនាំតម្រង់ទិសដៅធ្វើពិសោធន៍យកសំណាក ធ្វើឌីជីថលភាវូបនីយកម្មព័ត៌មាននៅវាលកប់ខ្មោចយុទ្ធជនពលីមួយកន្លែង មុនពេលដាក់ឱ្យអនុវត្តយ៉ាងព្រមៗគ្នានៅទូទាំងទីក្រុង; ទន្ទឹមនឹងនោះ ធ្វើបច្ចុប្បន្នភាពទិន្នន័យចូលទៅក្នុងកម្មវិធីសូហ្វវែរ របស់ក្រសួងការពារប្រទេស។ មន្ទីរភិបាលកិច្ច ធ្វើជាប្រធាន ណែនាំបណ្តាមូលដ្ឋានក្នុងការត្រួតពិនិត្យឡើងវិញ ធ្វើស្តង់ដារភាវូបនីយកម្មទិន្នន័យអំពីយុទ្ធជនពលី ផ្នូរយុទ្ធជនពលី ដើម្បីធានាបាននូវភាពឯកភាព; សហការដោះស្រាយដាច់ស្រឡះនូវខ្លឹមសារពាក់ព័ន្ធនឹងសំណាកធាតុយុទ្ធជនពលី និងសំណាកជីវសាស្ត្ររបស់សាច់ញាតិដែលបានទទួលយកចាប់តាំងពីមុនមកទល់ពេលនេះ ដោយបំពេញឱ្យរួចរាល់នៅក្នុងខែកក្កដា ឆ្នាំ ២០២៧...
ខិតខំប្រឹងប្រែងប្រមូលសំណាក ADN របស់សាច់ញាតិយុទ្ធជនពលីជាបន្ទាន់
យុគសម័យ​ - បណ្តាមូលដ្ឋានកំពុងជម្រុញល្បឿននៃការពិនិត្យឡើងវិញ ចុះឈ្មោះ និងប្រមូលសំណាក ADN របស់សាច់ញាតិយុទ្ធជនពលីដែលមិនទាន់កំណត់អត្តសញ្ញាណបាន ដើម្បីបម្រើឱ្យយុទ្ធនាការកម្រិតខ្ពស់នៅទូទាំងប្រទេស។ ការកសាងមូលដ្ឋានទិន្នន័យ ADN ត្រូវបានរំពឹងថានឹងបើកបន្ថែមឱកាសកំណត់អត្តសញ្ញាណសម្រាប់យុទ្ធជនពលីរាប់សែនរូបដែលនៅខ្វះព័ត៌មាន។
អដ្ឋិធាតុយុទ្ធជនពលីជាង ២១.០០០ នាក់នៅខេត្តដុងថាប់ នឹងត្រូវយកសំណាក ADN
យុគសម័យ - អនុវត្តយុទ្ធនាការ «៥០០ ថ្ងៃយប់ជំរុញខ្លាំងការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី» ខេត្តដុងថាប់កំពុងដាក់ពង្រាយការយកសំណាក និងប្រគល់សំណាកអដ្ឋិធាតុយុទ្ធជនពលី ដើម្បីបម្រើដល់ការធ្វើកោសល្យវិច័យ ADN។ តាមផែនការ ផ្នូរយុទ្ធជនពលីជាង ២១.០០០ ផ្នូរដែលមិនទាន់កំណត់អត្តសញ្ញាណបាន ឬខ្វះព័ត៌មាននៅលើភូមិសាស្ត្រខេត្ត នឹងត្រូវយកសំណាក សំដៅឈានទៅរកការកំណត់អត្តសញ្ញាណជាជំហានៗ ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់សាច់ញាតិ និងគ្រួសារយុទ្ធជនពលី។
ពង្រឹងការដឹកនាំរបស់បក្សចំពោះការងារបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើស
វៀតណាម ចិន ឡាវ មីយ៉ាន់ម៉ា បើកយុទ្ធនាការទ្រង់ទ្រាយធំរួមគ្នា ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន កម្ពុជា និងវៀតណាមកំពុងបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការការពារ និងប្រយុទ្ធប្រឆាំងបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន
តាងនាមការិយាល័យនយោបាយ សមមិត្តប្រចាំការនៃគណៈលេខាធិការ Tran Cam Tu ទើបតែបានចុះហត្ថលេខាប្រកាសផ្សាយសេចក្តីសន្និដ្ឋានលេខ ៥៦-KL/TW ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ ស្តីពីការបន្តអនុវត្តសេចក្តីណែនាំលេខ ៤៨-CT/TW ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១០ របស់ការិយាល័យនយោបាយនីតិកាលទី X ស្តីពីការបង្កើនការដឹកនាំរបស់បក្សចំពោះការងារបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើសក្នុងសភាពការណ៍ថ្មី រួមចំណែកកសាងសង្គមមានវិន័យ សុវត្ថិភាព វីរភាព សុខដុមរមនា និងអភិវឌ្ឍន៍។
សេចក្តីសន្និដ្ឋានលេខ ៥៦-KL/TW បានចែងថា៖ នៅក្នុងសម័យប្រជុំនាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៦ ក្រោយការពិនិត្យមើលលិខិតជូនដំណឹងលេខ ៥៩-TTr/ĐUCA ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៦ របស់គណៈកម្មាធិការបក្សនគរបាលមជ្ឈិម ស្តីពីគម្រោងបូកសរុបការអនុវត្តសេចក្តីណែនាំលេខ ៤៨-CT/TW ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១០ របស់ការិយាល័យនយោបាយ ស្តីពីការបង្កើនការដឹកនាំរបស់បក្សចំពោះការងារបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើសក្នុងសភាពការណ៍ថ្មី ការិយាល័យនយោបាយមានមតិយោបល់ដូចតទៅ៖
សមមិត្ត Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការនៃគណៈលេខាធិការ។
ឆ្លងកាត់រយៈពេល ១៥ ឆ្នាំនៃការអនុវត្តសេចក្តីណែនាំលេខ ៤៨-CT/TW ការងារបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើសមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន។ ការយល់ដឹង និងការទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយទាំងមូល និងសង្គមទាំងមូលអំពីការងារបង្ការ ព្រមទាំងប្រយុទ្ធប្រឆាំងបទល្មើស ត្រូវបានលើកកម្ពស់ជាជំហានៗ។
តួនាទីដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ បន្តត្រូវបានបង្កើន។ សភាពការណ៍បទល្មើសត្រូវបានទប់ស្កាត់ជាជំហានៗ រួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាការពារសន្តិសុខជាតិ ធានាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម បម្រើប្រកបដោយប្រសិទ្ធភាពដល់បុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ។
ទន្ទឹមនឹងបណ្តាលទ្ធផលសម្រេចបាននោះ នៅមានការទើសទាល់ និងកម្រិតកំណត់មួយចំនួនក្នុងការងារបង្ការ ព្រមទាំងប្រយុទ្ធប្រឆាំងបទល្មើស ដែលមិនទាន់ត្រូវបានដោះស្រាយឱ្យបានដាច់ស្រឡះនៅឡើយ។
ស្រាវជ្រាវអនុវត្តគោលនយោបាយព្រហ្មទណ្ឌ និងទណ្ឌកម្មតឹងរ៉ឹងជាងមុន ចំពោះបណ្តាប្រភេទបទល្មើសស្តីពីបរិស្ថាន និងសុវត្ថិភាពចំណីអាហារ
ដើម្បីបន្តរៀបចំចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីណែនាំលេខ ៤៨-CT/TW ការិយាល័យនយោបាយបានតម្រូវឱ្យបណ្តាគណៈកម្មាធិការបក្ស អង្គការបក្ស អាជ្ញាធរ រណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការនយោបាយ-សង្គម ផ្តោតលើការអនុវត្តបណ្តាភារកិច្ចគន្លឹះដូចខាងក្រោម៖
កំណត់ឱ្យបានច្បាស់លាស់ថា ការងារបង្ការ ប្រយុទ្ធប្រឆាំងបទល្មើស និងធានាសន្តិសុខ សណ្តាប់ធ្នាប់ គឺជាភារកិច្ចគន្លឹះ បន្ទាន់ ប្រចាំការ និងយូរអង្វែង; ជាការទទួលខុសត្រូវរបស់គណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់ថ្នាក់ ប្រព័ន្ធនយោបាយទាំងមូល និងសង្គមទាំងមូល។
សម្គាល់អត្តសញ្ញាណបានឆាប់ ព្យាករណ៍បានត្រឹមត្រូវនូវការវិវត្ត និន្នាការ ព្រមទាំងវិធីសាស្ត្រ ល្បិចកលសកម្មភាពរបស់បទល្មើស។ ផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីការគិតបែបឆ្លើយតប ចាត់ចែង ទៅជាការម្ចាស់ការបង្ការជាមុន គ្រប់គ្រងហានិភ័យ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការតស៊ូប្រយុទ្ធប្រឆាំងយ៉ាងប្តូរផ្តាច់ ចាត់វិធានការតឹងរ៉ឹង ត្រឹមត្រូវតាមបទប្បញ្ញត្តិច្បាប់ចំពោះរាល់ទង្វើល្មើសច្បាប់។
កាត់បន្ថយប្រកបដោយចីរភាពនូវបណ្តាប្រភេទបទល្មើស; កសាង និងពង្រីកគំរូទូលំទូលាយនូវបណ្តាភូមិសាស្ត្រដែលគ្មានបទល្មើស។ ពង្រីកតួនាទីជាម្ចាស់ការ និងជាស្នូលនៃកងកម្លាំងនគរបាលប្រជាជន។
លើកកម្ពស់ប្រសិទ្ធភាពសម្របសម្រួលអន្តរវិស័យ និងរវាងបណ្តាមូលដ្ឋាន។ បង្កើនការងារអធិការកិច្ច ពិនិត្យ ត្រួតពិនិត្យតាមដាន និងចាត់វិធានការតឹងរ៉ឹងចំពោះបណ្តាការរំលោភបំពានក្នុងការចាត់តាំងអនុវត្ត ដើម្បីធានាថារាល់ម្ចាស់ការ និងគោលនយោបាយស្តីពីការបង្ការ ព្រមទាំងប្រយុទ្ធប្រឆាំងបទល្មើស ត្រូវបានរៀបចំចាត់តាំងអនុវត្តប្រកបដោយភាពម៉ត់ចត់ ស៊ីសង្វាក់គ្នា និងឯកភាពគ្នាចាប់ពីថ្នាក់មជ្ឈិមរហូតដល់ថ្នាក់មូលដ្ឋាន។
ការិយាល័យសន្តិសុខសាយប័រ និងបង្ការ ប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្ត Ninh Binh បានស្វែងរកឃើញ បង្ក្រាប និងចាត់វិធានការទាន់ពេលវេលាចំពោះបណ្តាទង្វើឆ្លៀតឱកាសប្រើប្រាស់បណ្តាញអ៊ីនធឺណិតដើម្បីបង្ហោះផ្សាយ និងចែករំលែកព័ត៌មានមិនពិត ពាក់ព័ន្ធនឹងការងារបោះឆ្នោត។
ប្រញាប់ប្រញាល់ត្រួតពិនិត្យឡើងវិញ ធ្វើវិសោធនកម្ម និងបំពេញបង្គ្រប់គោលនយោបាយ ផ្ដោតលើច្បាប់ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើស ដោយធានានូវភាពស៊ីសង្វាក់គ្នា ឯកភាពគ្នា ស្របតាមជាក់ស្តែង និងច្បាប់អន្តរជាតិ។
ស្រាវជ្រាវអនុវត្តគោលនយោបាយព្រហ្មទណ្ឌ និងទណ្ឌកម្មតឹងរ៉ឹងជាងមុន ចំពោះបណ្តាប្រភេទបទល្មើសស្តីពីបរិស្ថាន សុវត្ថិភាពចំណីអាហារ និងបណ្តាទង្វើប៉ះពាល់ដល់សុខភាពសហគមន៍។
ធ្វើវិសោធនកម្មគោលនយោបាយព្រហ្មទណ្ឌក្នុងវិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យា តាមទិសដៅកាត់បន្ថយទោសពន្ធនាគារ បង្កើនទណ្ឌកម្មចាត់ចែងផ្នែកសេដ្ឋកិច្ច លើកទឹកចិត្តការវិនិយោគប្រភពធនធានទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។
ប្រញាប់ប្រញាល់កសាង និងដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើស ដំណាក់កាល ២០២៦-២០៣៥។
អនុវត្តឱ្យបានស៊ីសង្វាក់គ្នានូវបណ្តាដំណោះស្រាយបង្ការជាមុនតាំងពីព្រលឹម ពីចម្ងាយ និងពីថ្នាក់មូលដ្ឋាន។ ត្រួតពិនិត្យឡើងវិញ និងដោះស្រាយឱ្យចំឫសគល់នូវបណ្តាមូលហេតុ ព្រមទាំងលក្ខខណ្ឌដែលនាំឱ្យកើតមានបទល្មើស និងការល្មើសច្បាប់។
លើកកម្ពស់សក្តានុពល និងប្រសិទ្ធភាពគ្រប់គ្រងភូមិសាស្ត្រ វិស័យគន្លឹះស្តីពីសន្តិសុខ សណ្តាប់ធ្នាប់។ ផ្លាស់ប្តូរថ្មីការងារអនុវត្តទោសពន្ធនាគារ ការអប់រំ និងកែប្រែទណ្ឌិត។ រៀបចំចាត់តាំងប្រកបដោយប្រសិទ្ធភាពនូវការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារធ្វើ និងគាំទ្រទុនសម្រាប់អ្នកក្រោយការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងអ្នកដែលបានអនុវត្តចប់ទោសពន្ធនាគារឱ្យធ្វើសមាហរណកម្មសហគមន៍ឡើងវិញ។
ផ្លាស់ប្តូរថ្មីគ្រប់ជ្រុងជ្រោយនូវការងារឃោសនាផ្សព្វផ្សាយបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើស អនុវត្តបច្ចេកវិទ្យា តាមរយៈអ្នកមានកេរ្តិ៍ឈ្មោះ ផ្តោតទៅលើក្រុមមុខសញ្ញាដែលមានហានិភ័យខ្ពស់។ យកចិត្តទុកដាក់កសាង និងបណ្តុះបណ្តាលគ្រឹះស្ថានសីលធម៌ របៀបរស់នៅប្រកបដោយសុខភាពល្អនៅក្នុងសង្គមទាំងមូល។
ម្ចាស់ការ និងសកម្មផ្សព្វផ្សាយទូលំទូលាយនូវបណ្តាតម្លៃដ៏ល្អផូរផង់ មនុស្សធម៌ និងស្មារតីលើកតម្កើងច្បាប់; កសាងបរិស្ថានវប្បធម៌ប្រកបដោយសុខភាពល្អនៅក្នុងជីវភាពរស់នៅជាក់ស្តែង និងនៅលើលំហសាយប័រ។
អនុវត្តគោលនយោបាយគាំទ្រប្រភពធនធានឱ្យបានសមស្រប ពង្រឹងកងកម្លាំងចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់នៅថ្នាក់មូលដ្ឋានឱ្យបានរឹងមាំ និងទូលំទូលាយ; ពង្រីកតួនាទីរបស់រណសិរ្សមាតុភូមិ សមាគមអតីតនគរបាលប្រជាជន សមាគមអតីតយុទ្ធជន សហភាពយុវជន សមាគមនារី អង្គការសហជីព... នៅក្នុងការងារឃោសនាផ្សព្វផ្សាយ អប់រំ កែប្រែចិត្តគំនិត និងអន្តរាគមន៍ពីព្រលឹមចំពោះក្រុមមុខសញ្ញាដែលមានហានិភ័យខ្ពស់ក្នុងការល្មើសច្បាប់។
ក្តាប់ឱ្យបានច្បាស់លាស់នូវសភាពការណ៍ ម្ចាស់ការសម្គាល់អត្តសញ្ញាណ និងព្យាករណ៍យុទ្ធសាស្ត្រ ពិសេសគឺអំពីបណ្តាប្រភេទបទល្មើស និងការល្មើសច្បាប់ដែលអាចកើតមានឡើងនៅក្នុងបណ្តាលំហ និងវិស័យអភិវឌ្ឍន៍ថ្មីៗ។
រៀបចំចាត់តាំងការត្រួតពិនិត្យឡើងវិញជារួមចំពោះបណ្តាមុខសញ្ញា អង្គការ ខ្សែរយៈ ក្រុមបងធំ បងតូច ទីតាំង និងចំណុចស្មុគស្មាញអំពីបទល្មើស ដើម្បីតស៊ូប្រយុទ្ធប្រឆាំង បង្ក្រាបឱ្យដល់ឫសគល់។ ត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពនូវបណ្តាលក្ខខណ្ឌដែលនាំឱ្យកើតមានអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន ពិសេសគឺបណ្តាវិស័យគន្លឹះ សំខាន់ៗ និងវិស័យថ្មីៗដែលបង្កប់នូវហានិភ័យខ្ពស់។
ទទួលយក និងដោះស្រាយប្រភពព័ត៌មានអំពីបទល្មើសឱ្យបានទាន់ពេលវេលា ប្រសិទ្ធភាព និងត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់; ការស៊ើបអង្កេត ការចោទប្រកាន់ ការកាត់ទោស និងការអនុវត្តទោសប្រកបដោយលក្ខណៈវិជ្ជាជីវៈ ទំនើប ម៉ត់ចត់ មិនទុកឱ្យមានការចោទប្រកាន់ខុសដោយអយុត្តិធម៌ មិនទុកឱ្យរួចផុតបទល្មើស និងមិនបង្កការរំខានដល់ការអភិវឌ្ឍ សកម្មភាពវិនិយោគ ការផលិត ព្រមទាំងអាជីវកម្ម។ យកចិត្តទុកដាក់លើការងារដកហូតមកវិញនូវទ្រព្យសម្បត្តិដែលបានមកពីការប្រព្រឹត្តបទល្មើស។
សិក្ខាកាមនៅមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនមួយកន្លែង។
ផ្តល់អាទិភាពដល់ភូមិសាស្ត្រថ្នាក់មូលដ្ឋាន
បន្តពង្រឹងការរៀបចំចាត់តាំងក្បាលម៉ាស៊ីននៃបណ្តាស្ថាប័នគ្រប់គ្រងរដ្ឋ កងកម្លាំងជំនាញការស្តីពីសន្តិសុខ សណ្តាប់ធ្នាប់ ដោយធានាភាពប្រណិត បង្រួម សក្តានុពល ប្រសិទ្ធភាព ស្របតាមការរៀបចំចាត់តាំងរដ្ឋបាល ៣ ថ្នាក់ និងលំហអភិវឌ្ឍន៍ថ្មី; ផ្តល់អាទិភាពដល់ភូមិសាស្ត្រថ្នាក់មូលដ្ឋាន។
កសាងជួរកម្មាភិបាលឱ្យមានវីរភាពនយោបាយរឹងមាំ គុណធម៌សីលធម៌ដ៏ស្អាតស្អំ ស្ទាត់ជំនាញឯកទេស ភាសាបរទេស បច្ចេកវិទ្យាព័ត៌មាន និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងតម្រូវការភារកិច្ចបង្ការ ព្រមទាំងប្រយុទ្ធប្រឆាំងបទល្មើសក្នុងសភាពការណ៍ថ្មី។
ជំរុញខ្លាំងការស្រាវជ្រាវ អភិវឌ្ឍន៍ អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល ដើម្បីបង្កើតការទម្លាយភាពទាល់ច្រកជាយុទ្ធសាស្ត្រនៅក្នុងការងារបង្ការ ព្រមទាំងប្រយុទ្ធប្រឆាំងបទល្មើស។
ផ្តល់អាទិភាពលើការកសាងបណ្តាប្រព័ន្ធតាមដាន ព្រមានពីព្រលឹមអំពីសន្តិសុខ សណ្តាប់ធ្នាប់ និន្នាការ និងហានិភ័យដែលនាំឱ្យកើតមានបទល្មើស។ ប្រញាប់ប្រញាល់បំពេញបង្គ្រប់ តភ្ជាប់ និងទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពនូវបណ្តាប្រព័ន្ធទិន្នន័យជាតិ ព្រមទាំងទិន្នន័យឯកទេស; បង្កើតជាគ្រឹះស្ថានទិន្នន័យប្រើប្រាស់រួមគ្នា ដើម្បីបម្រើដល់ការគ្រប់គ្រងរដ្ឋបាលសន្តិសុខ សណ្តាប់ធ្នាប់លើបណ្តាវិស័យ និងនៅតាមបណ្តាភូមិសាស្ត្រគន្លឹះ។
ជំរុញខ្លាំងសហប្រតិបត្តិការអន្តរជាតិស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើសជាមួយបណ្តាប្រទេសដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងមានប្រជាជនវៀតណាមរស់នៅ សិក្សា ព្រមទាំងធ្វើការងារច្រើន។
សកម្មចូលរួមបណ្តាយន្តការសហប្រតិបត្តិការពហុភាគីស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើស; ម្ចាស់ការដឹកនាំនាំមុខលើដលបណ្តាយន្តការមួយចំនួនដែលវៀតណាមមានប្រៀបខ្លាំង និងកេរ្តិ៍ឈ្មោះ។ ដាក់ឱ្យអនុវត្តគម្រោងអភិវឌ្ឍន៍សក្តានុពលកិច្ចការបរទេសនគរបាលប្រជាជន និងការធ្វើសមាហរណកម្មអន្តរជាតិស្តីពីសន្តិសុខ សណ្តាប់ធ្នាប់ បង្ការ ព្រមទាំងប្រយុទ្ធប្រឆាំងបទល្មើស។
ផ្តល់អាទិភាពលើការបែងចែកប្រភពធនធានបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើសសម្រាប់បណ្តាភូមិសាស្ត្រគន្លឹះ ពិសេសគឺតំបន់ដាច់ស្រយាល តំបន់ឆ្ងាយដាច់សមុយ ព្រំដែន និងភូមិសាស្ត្រថ្នាក់មូលដ្ឋាន។
ផ្តោតលើការវិនិយោគទៅលើសម្ភារៈបរិក្ខារ ឧបករណ៍បច្ចេកទេសឯកទេស ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល។
ពង្រឹងតួនាទីរបស់មូលនិធិបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើស; ជំរុញខ្លាំងការធ្វើសង្គមកិច្ចភាវូបនីយកម្ម សហប្រតិបត្តិការរវាងរដ្ឋនិងឯកជន; គាំទ្រប្រភពធនធានពីថវិការបស់មូលដ្ឋាន។
បណ្តាកម្មាភិបាលឃុំ Kim Thanh ទីក្រុង Hai Phong ប្រញាប់ប្រញាល់ធ្វើបច្ចុប្បន្នភាពទិន្នន័យ និងបំពេញបន្ថែមព័ត៌មានទៅក្នុងប្រព័ន្ធទិន្នន័យដីធ្លីរបស់ឃុំ។
ចាត់តាំងការអនុវត្ត
បណ្តាគណៈកម្មាធិការបក្ស អង្គការបក្ស អាជ្ញាធរ រណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការនយោបាយ-សង្គម ជ្រួតជ្រាប និងរៀបចំចាត់តាំងអនុវត្តយ៉ាងម៉ត់ចត់នូវសេចក្តីសន្និដ្ឋាននេះ។
គណៈកម្មាធិការបក្សរដ្ឋសភា គណៈកម្មាធិការបក្សរដ្ឋាភិបាល គណៈកម្មាធិការបក្សវិទ្យាស្ថានអយ្យការប្រជាជនកំពូល គណៈកម្មាធិការបក្សតុលាការប្រជាជនកំពូល ដឹកនាំ និងបញ្ជាណែនាំការកសាង ព្រមទាំងបំពេញបង្គ្រប់ស្ថាប័ន គោលនយោបាយ និងច្បាប់ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើស; បង្កើនការពិនិត្យ ត្រួតពិនិត្យតាមដាន ដោយធានានូវភាពឯកភាពគ្នានិងស៊ីសង្វាក់គ្នាក្នុងការចាត់តាំងអនុវត្ត។
គណៈចាត់តាំងមជ្ឈិម ដើរតួជាម្ចាស់ការ សហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ ណែនាំការភ្ជាប់លទ្ធផលនៃការអនុវត្តការងារបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើស ទៅនឹងការវាយតម្លៃ ព្រមទាំងចំណាត់ថ្នាក់អង្គការបក្ស និងអាជ្ញាធរគ្រប់ថ្នាក់។
គណៈឃោសនាអប់រំមជ្ឈិម និងគណៈចលនាមហាជនមជ្ឈិម ដើរតួជាម្ចាស់ការ សហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ ណែនាំ តម្រង់ទិស និងបង្កើនការងារឃោសនាផ្សព្វផ្សាយ រួមចំណែកកសាងវប្បធម៌លុបបំបាត់បទល្មើសនៅក្នុងសង្គម។
គណៈកម្មាធិការពិនិត្យត្រួតពិនិត្យមជ្ឈិម ដើរតួជាម្ចាស់ការ សហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ បង្កើនការងារពិនិត្យ ត្រួតពិនិត្យតាមដាន និងអនុវត្តវិន័យបក្សក្នុងការដាក់ចេញអនុវត្តសេចក្តីសន្និដ្ឋាននេះ។
បណ្តាគណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការបក្សក្រុង បញ្ជាណែនាំការប្រកាសផ្សាយគោលនយោបាយគាំទ្រប្រភពធនធានរបស់មូលដ្ឋានសម្រាប់ការងារបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើស កសាងកងកម្លាំង និងបង្កើនការបំពាក់ឧបករណ៍សម្ភារៈជូននគរបាលថ្នាក់ឃុំ។
គណៈកម្មាធិការបក្សនគរបាលមជ្ឈិម ដើរតួជាម្ចាស់ការ សហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ ណែនាំ តាមដាន រំលឹកដាស់តឿន ពិនិត្យ ធ្វើសន្និសីទបូកសរុបជំហានដំបូង និងបូកសរុបការអនុវត្តសេចក្តីសន្និដ្ឋាននេះ; រាយការណ៍ជូនការិយាល័យនយោបាយតាមបទប្បញ្ញត្តិ៕
ខេត្ត Binh Phuoc (វៀតណាម) និងខេត្តត្បូងឃ្មុំ សហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ព្រំដែន
នារសៀលថ្ងៃទី១៨ ខែកញ្ញា នៅទីស្នាក់ការស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ (ព្រះរាជាណាចក្រកម្ពុជា) បានប្រព្រឹត្តទៅកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ព្រំដែនរវាងនគរបាលខេត្ត Binh Phuoc (ប្រទេសវៀតណាម) និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
វៀតណាម​លើក​​សំណើ​រ​ជា​ច្រើន​​ស្ដីពី​ការ​ទប់ស្កាត់និង​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​​ឆ្លង​ដែននៅ​ក្នុង​សន្និសីទ​ AMMTC
ក្នុងក្របខ័ណ្ឌនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី១៨ ស្តីពីការទប់ស្កាត់និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន (AMMTC ១៨) ដែលបានបើកនាព្រឹកថ្ងៃទី ២៨ ខែសីហា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ គណៈប្រតិភូវៀតណាមបានលើកសំណើរច្រើន ហើយត្រូវបានវាយតម្លៃខ្ពស់។
សេចក្តីសន្និដ្ឋានលេខ ៥៧ KL TW៖ ផ្តល់អាទិភាពប្រភពធនធានខ្ពស់បំផុតសម្រាប់ការងារស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី
សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TW៖ ជំរុញកិច្ចការបរទេសប្រជាជនឱ្យឈានចូលជម្រៅស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង បង្កើនល្បឿនដាក់ពង្រាយអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧៖ លទ្ធផលវិជ្ជមានជាច្រើនអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល
សេចក្តីសន្និដ្ឋានលេខ ៥៧-KL/TW៖ ផ្តល់អាទិភាពប្រភពធនធានខ្ពស់បំផុតសម្រាប់ការងារស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី
សេចក្តីសន្និដ្ឋានបានចែងថា៖ នៅក្នុងសម័យប្រជុំនាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ ក្រោយការពិនិត្យមើលលិខិតជូនដំណឹងលេខ ៧៦-TTr/ĐU ចុះថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ របស់គណៈកម្មាធិការបក្សរដ្ឋាភិបាល ស្តីពីការរៀបចំចាត់តាំងបណ្តាសកម្មភាពឆ្ពោះទៅរកការរំលឹកខួបលើកទី ៨០ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៧) គណៈលេខាធិការបានសន្និដ្ឋានដូចតទៅ៖
ឯកភាពជាមូលដ្ឋានចំពោះលិខិតជូនដំណឹង និងគម្រោងរៀបចំចាត់តាំងបណ្តាសកម្មភាពឆ្ពោះទៅរកការរំលឹកខួបលើកទី ៨០ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី។ ក្នុងនោះ ត្រូវការផ្តោតលើការដឹកនាំ និងបញ្ជាណែនាំការងារមួយចំនួនដូចខាងក្រោម៖
១. អនុវត្តឱ្យបានល្អនូវការងារឃោសនាផ្សព្វផ្សាយ ដើម្បីធ្វើឱ្យលេចធ្លោឡើងនូវអត្ថន័យនយោបាយ ប្រវត្តិសាស្ត្រ និងមនុស្សធម៌ ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៧) បន្តពង្រីកកម្លាំងសរុបនៃប្រព័ន្ធនយោបាយ និងសង្គមទាំងមូល បណ្តុះបណ្តាលប្រពៃណីស្នេហាជាតិបដិវត្តន៍ ពិសេសគឺចំពោះជំនាន់វ័យក្មេង ពង្រីកស្មារតី "ផឹកទឹកនឹកដល់ប្រភព" "តបស្នងសងគុណ" ឱ្យក្លាយទៅជាតម្លៃប្រកបដោយចីរភាព និងជាការទទួលខុសត្រូវនៅក្នុងជីវភាពរស់នៅរបស់សង្គម។ តាមរយៈនោះ ពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស និងរដ្ឋ ញុះញង់នូវឆន្ទៈ ព្រមទាំងសេចក្តីប្រាថ្នាលះបង់ដើម្បីកសាងប្រទេសជាតិឱ្យមានភាពមានបាន ខ្លាំងក្លា ថ្កុំថ្កើងរុងរឿង វីរភាព និងសុភមង្គលនៅក្នុងយុគសម័យថ្មី។
២. ផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់ភារកិច្ចស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី; ជំរុញខ្លាំងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងការធ្វើកោសល្យវិច័យ ADN; បញ្ចប់ឱ្យបានឆាប់នូវការកសាងប្រព័ន្ធទិន្នន័យស៊ីសង្វាក់គ្នាស្តីពីអ្នកមានគុណូបការៈ និងយុទ្ធជនពលី ដោយកំណត់ថានេះគឺជាភារកិច្ចដ៏សំខាន់មួយក្នុងចំណោមភារកិច្ចសំខាន់ៗ ឆ្ពោះទៅរកការរំលឹកខួបលើកទី ៨០ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី។
៣. ប្រញាប់ប្រញាល់បញ្ចប់ការធ្វើវិសោធនកម្ម និងបំពេញបន្ថែមអនុក្រឹត្យស្តីពីការផ្តល់អាទិភាពជូនអ្នកមានគុណូបការៈនៅក្នុងខែកក្កដា ឆ្នាំ ២០២៦ ដោយធានាបាននូវការដើរស្របតាមបណ្តាម្ចាស់ការ និងតម្រង់ទិសរបស់បក្ស ព្រមទាំងតម្រូវការជាក់ស្តែងនៅក្នុងសភាពការណ៍ថ្មី; ទន្ទឹមនឹងនោះ ដោះស្រាយឱ្យបានដាច់ស្រឡះនូវបណ្តាមុខសញ្ញាដែលនៅសេសសល់ដោយសារប្រវត្តិសាស្ត្របន្សល់ទុក និងការយល់ឃើញខុសៗគ្នា។
៤. ត្រួតពិនិត្យឡើងវិញឱ្យបានម៉ត់ចត់នូវបណ្តាកម្មវិធី ផ្តល់អាទិភាពលើគម្រោងវិនិយោគជួសជុល និងលើកកម្ពស់កម្រិតសម្ភារៈបរិក្ខារនៃបណ្តាមជ្ឈមណ្ឌលចិញ្ចឹមបីបាច់ថែរក្សាអ្នកមានគុណូបការៈ ព្រមទាំងបូជនីយដ្ឋានយុទ្ធជនពលីថ្នាក់ជាតិមួយចំនួន ដោយធានានូវភាពជាក់ស្តែង ប្រសិទ្ធភាព ចៀសវាងការធ្វើរបៀបរាយប៉ាយ និងជាទម្រង់ការ; ផ្តោតការយកចិត្តទុកដាក់បម្រុងទុកប្រភពធនធានឱ្យបានកាន់តែច្រើន ដើម្បីកែសម្រួលគោលនយោបាយផ្តល់អាទិភាពជូនអ្នកមានគុណូបការៈ ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៦ និងជាប្រចាំតាមលទ្ធភាពនៃថវិការដ្ឋ រួមចំណែកយ៉ាងពិតប្រាកដក្នុងការលើកកម្ពស់គុណភាពថែទាំ និងចិញ្ចឹមបីបាច់អ្នកមានគុណូបការៈ ព្រមទាំងសាច់ញាតិរបស់អ្នកមានគុណូបការៈ; យកលទ្ធផលនៃការថែទាំអ្នកមានគុណូបការៈធ្វើជាបន្ទាត់រង្វាស់ជាក់ស្តែងនៃសកម្មភាពរំលឹកខួប; ផ្តល់អាទិភាពលើប្រភពធនធានដើម្បីដោះស្រាយបណ្តាបញ្ហាបន្ទាន់នាពេលបច្ចុប្បន្ន ពិសេសគឺផ្ទះសម្បែង ជីវភាពរស់នៅ និងការថែទាំសុខភាពរបស់អ្នកមានគុណូបការៈ។
៥. គណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់ថ្នាក់ត្រូវកំណត់ថានេះជាការងារប្រចាំការ ក្នុងការថែទាំយ៉ាងដិតដល់នូវជីវភាពរស់នៅផ្នែកសម្ភារៈ និងស្មារតីជូនអ្នកមានគុណូបការៈ បង្ហាញឱ្យឃើញច្បាស់នូវការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ដោយមិនរង់ចាំរហូតដល់ឱកាសថ្ងៃទី ២៧ ខែកក្កដា ជាដរាបរាល់ឆ្នាំ ទើបរៀបចំចាត់តាំងអនុវត្តនោះឡើយ។
៦. ប្រគល់ភារកិច្ចជូនគណៈកម្មាធិការបក្សរដ្ឋាភិបាលក្នុងការដឹកនាំ និងបញ្ជាណែនាំទទួលយកឱ្យបានពេញលេញនូវមតិយោបល់របស់គណៈលេខាធិការ ព្រមទាំងមតិយោបល់សមស្របរបស់បណ្តាស្ថាប័ន ដើម្បីប្រញាប់ប្រញាល់បំពេញបង្គ្រប់គម្រោង និងមានផែនការដាក់ចេញអនុវត្ត ដោយធានានូវភាពជាក់ស្តែង និងប្រសិទ្ធភាព៕
សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
យុគសម័យ - លោក Nguyen Thanh Nghi ប្រធាននាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រនៃគណៈកម្មាធិការកណ្តាល បានសង្កត់ធ្ងន់ថា សេចក្តីសម្រេចលេខ ៧៩ របស់ការិយាល័យនយោបាយ គឺជាជំហានដ៏សំខាន់មួយក្នុងការគិតគូរ និងការយល់ដឹងខាងទ្រឹស្តីរបស់បក្សអំពីសេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋ។
សេចក្តីសម្រេចលេខ ៥៧ និង ៦៨៖ សហគ្រាសឯកជនមានឱកាសទម្លាយខ្លួននៅក្នុងយុគសម័យឌីជីថល
យុគសម័យ - សេចក្តីសម្រេចលេខ 57-NQ/TW និង 68-NQ/TW របស់ការិយាល័យនយោបាយកំពុងបើកឱកាសអភិវឌ្ឍន៍ថ្មីមួយសម្រាប់សហគ្រាសឯកជន ដែលក្នុងនោះវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលត្រូវបានកំណត់ថាជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើនយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។
ផ្ទេរការផ្តោតអារម្មណ៍ទៅលើការលើកកម្ពស់គុណភាពប្រតិបត្តិការនៃកាលានុវត្តភាពក្បាលម៉ាស៊ីនថ្មី
ពង្រឹងក្បាលម៉ាស៊ីនគណៈកម្មាធិការដឹកនាំជាតិស្តីពីការប្រឆាំងការនេសាទ IUU “ម៉ាស៊ីននិទានរឿង” មកពីសាធារណរដ្ឋឆែក បន្លឺសំឡេងជាលើកដំបូងនៅទីក្រុងហាណូយ
ថ្នាក់ឃុំត្រូវតែបានរៀបចំចាត់តាំងដូចជាខ្សែត្រៀមជួរមុខនៃខឿនគ្រប់គ្រងរដ្ឋបាលសាធារណៈ
ថ្លែងមតិដឹកនាំសន្និសីទ អគ្គលេខាធិការ និងជាប្រធានរដ្ឋ លោក To Lam បានគូសបញ្ជាក់យ៉ាងច្បាស់ថា ម្ចាស់ការផ្លាស់ប្តូរថ្មី រៀបចំសម្របសម្រួលក្បាលម៉ាស៊ីនចាត់តាំងនៃប្រព័ន្ធនយោបាយឱ្យមានភាពបង្រួញ ដំណើរការប្រកបដោយសមត្ថភាព ឥទ្ធិពល និងប្រសិទ្ធភាព គឺពិតជាត្រឹមត្រូវ ហ្មត់ចត់ និងមានអត្ថន័យយុទ្ធសាស្ត្រចំពោះការអភិវឌ្ឍប្រទេសជាតិ។ នេះគឺជាការកែទម្រង់ដែលមានវិសាលភាពធំទូលាយណាស់ ពិបាកណាស់ ខ្លាំងក្លាណាស់ ដែលជះឥទ្ធិពលដល់ស្ទើរតែគ្រប់បណ្តាស្ថាប័ន កម្មាភិបាល មន្ត្រីរាជការ និងអ្នកពលកម្មនៅក្នុងប្រព័ន្ធនយោបាយ ចាប់តាំងពីថ្នាក់មជ្ឈិមរហូតដល់ថ្នាក់មូលដ្ឋាន។ ភារកិច្ចបន្ទាប់គឺផ្ទេរការផ្តោតអារម្មណ៍ទៅលើការលើកកម្ពស់គុណភាពប្រតិបត្តិការ សមត្ថភាពបម្រើ និងសមត្ថភាពស្ថាបនាការអភិវឌ្ឍនៃក្បាលម៉ាស៊ីនថ្មី។
អគ្គលេខាធិការ និងជាប្រធានរដ្ឋ លោក To Lam ថ្លែងមតិដឹកនាំសន្និសីទបូកសរុបបណ្តោះអាសន្នរយៈពេល ១ ឆ្នាំនៃការដំណើរការគំរូរៀបចំចាត់តាំងជារួមនៃប្រព័ន្ធនយោបាយ និងគំរូរដ្ឋបាលថ្នាក់មូលដ្ឋាន ៣ ថ្នាក់។
អគ្គលេខាធិការ និងជាប្រធានរដ្ឋ បានកត់សម្គាល់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បណ្តាស្ថាប័នបក្ស ស្ថាប័នរដ្ឋ រណសិរ្សមាតុភូមិ បណ្តាអង្គការនយោបាយ-សង្គម បណ្តាក្រសួង វិស័យ មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងជួរជួរកម្មាភិបាល មន្ត្រីរាជការ បុគ្គលិកសាធារណៈ ព្រមទាំងអ្នកពលកម្មនៅក្នុងទូទាំងប្រទេស។ នៅក្នុងលក្ខខណ្ឌការងារធំធេងណាស់ ពេលវេលាប្រញាប់ប្រញាល់ណាស់ តម្រូវការខ្ពស់ណាស់ គឺបានបង្ហាញច្បាស់នូវស្មារតីទទួលខុសត្រូវ ការលះបង់អស់ពីចិត្ត មនសិការចាត់តាំងវិន័យ និងការប្តេជ្ញាចិត្តជម្នះការលំបាក ដែលគួរឱ្យគោរពកោតសរសើរខ្លាំងណាស់។
អគ្គលេខាធិការ និងជាប្រធានរដ្ឋ បានចាត់ទុកថា មិនត្រូវមានការធ្វេសប្រហែស ឬស្កប់ស្កល់នោះឡើយ។ លទ្ធផលដែលសម្រេចបានគឺគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ ការកែទម្រង់នេះនៅមានការងារជាច្រើនទៀតដែលត្រូវបន្តអនុវត្ត ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ជាងមុន របៀបធ្វើការប្រកបដោយវិទ្យាសាស្ត្រជាងមុន និងស្មារតីផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លាជាងមុន។
អគ្គលេខាធិការ និងជាប្រធានរដ្ឋ បានស្នើឱ្យដំណាក់កាលខាងមុខ ត្រូវលើកកម្ពស់គុណភាពប្រតិបត្តិការនៃគំរូថ្មី បន្តបំពេញបង្គ្រប់ឱ្យបានស៊ីសង្វាក់គ្នានូវលិខិតបទដ្ឋានគតិយុត្តស្តីពីច្បាប់ និងការរៀបចំចាត់តាំងក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ។ ការធ្វើវិសោធនកម្មច្បាប់ត្រូវតែចេញពីចំណុចស្ទះជាក់ស្តែង។ បណ្តាស្ថាប័នថ្នាក់មជ្ឈិម រដ្ឋាភិបាល បណ្តាក្រសួង វិស័យ និងមូលដ្ឋាន ត្រូវតែបន្តត្រួតពិនិត្យឡើងវិញលើគ្រប់ជ្រុងជ្រោយនូវបណ្តាបទប្បញ្ញត្តិ លក្ខន្តិកៈ លំដាប់លំដោយពាក់ព័ន្ធនឹងការចាត់តាំង មុខងារ ភារកិច្ច សមត្ថកិច្ច និងទំនាក់ទំនងសម្របសម្រួលរវាងបណ្តាស្ថាប័ននៅក្នុងប្រព័ន្ធនយោបាយ។ មិនទុកឱ្យមានការត្រួតស៊ីគ្នា ជាន់គ្នា ចន្លោះប្រហោង ឬស្ថានភាពដែលស្ថាប័នជាច្រើនរួមគ្នាចូលរួម ប៉ុន្តែមិនច្បាស់លាស់ថាស្ថាប័នណាដែលត្រូវទទួលខុសត្រូវចុងក្រោយនោះឡើយ។
អគ្គលេខាធិការ និងជាប្រធានរដ្ឋ បានតម្រូវឱ្យបន្តផ្លាស់ប្តូរថ្មីវិធីសាស្ត្រដឹកនាំរបស់បក្សចំពោះប្រព័ន្ធនយោបាយ និងសង្គម។ គណៈកម្មាធិការបក្សត្រូវតែដឹកនាំដោយតម្រង់ទិសយុទ្ធសាស្ត្រ ដោយលិខិតបទដ្ឋានគតិយុត្ត ដោយការងារកម្មាភិបាល ដោយការត្រួតពិនិត្យ ត្រួតពិនិត្យតាមដាន វាយតម្លៃលទ្ធផល; ត្រូវតែធានាការដឹកនាំលើគ្រប់ជ្រុងជ្រោយរបស់បក្ស ប៉ុន្តែមិនធ្វើជំនួស មិនបន្ធូរបន្ថយ មិនជ្រៀតជ្រែករដ្ឋបាលដែលមិនចាំបាច់ចូលទៅក្នុងមុខងារ ភារកិច្ចរបស់បណ្តាស្ថាប័នរដ្ឋ រណសិរ្សមាកុភូមិ និងបណ្តាអង្គការនយោបាយ-សង្គម; បន្តផ្លាស់ប្តូរថ្មីខ្លឹមសារ វិធីសាស្ត្រសកម្មភាពរបស់អង្គការបក្សនៅថ្នាក់មូលដ្ឋាន លើកកម្ពស់គុណភាពជីវភាពសកម្មភាពរបស់សាខាបក្ស កសាងអង្គការមូលដ្ឋានបក្សឱ្យពិតជាក្លាយជាស្នូលនយោបាយ ជាមជ្ឈមណ្ឌលសាមគ្គីភាព ប្រមូលផ្តុំ និងពង្រីកកម្លាំងខ្លាំងក្លារបស់កម្មាភិបាល សមាជិកបក្ស ព្រមទាំងប្រជាពលរដ្ឋ។
អគ្គលេខាធិការ និងជាប្រធានរដ្ឋ បានស្នើឱ្យដំណាក់កាលខាងមុខ ត្រូវលើកកម្ពស់គុណភាពប្រតិបត្តិការនៃគំរូថ្មី បន្តបំពេញបង្គ្រប់ឱ្យបានស៊ីសង្វាក់គ្នានូវលិខិតបទដ្ឋានគតិយុត្តស្តីពីច្បាប់ និងការរៀបចំចាត់តាំងក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ។
បំពេញបង្គ្រប់គំរូរៀបចំចាត់តាំង និងយន្តការប្រតិបត្តិការនៃរដ្ឋបាលថ្នាក់មូលដ្ឋាន ២ ថ្នាក់។ ថ្នាក់ខេត្តផ្តោតលើតួនាទីយុទ្ធសាស្ត្រ ផែនការមេ សម្របសម្រួល បែងចែកប្រភពធនធាន រៀបចំលំហអភិវឌ្ឍន៍ ត្រួតពិនិត្យ ត្រួតពិនិត្យតាមដាន និងការតភ្ជាប់តំបន់។
ថ្នាក់ឃុំត្រូវតែបានរៀបចំចាត់តាំងដូចជាខ្សែត្រៀមជួរមុខនៃខឿនគ្រប់គ្រងរដ្ឋបាលសាធារណៈ៖ ទទួលយក ចាត់ចែង និងឆ្លើយតបបានទាន់ពេលវេលានូវតម្រូវការរបស់ប្រជាពលរដ្ឋ សហគ្រាស; ទន្ទឹមនឹងនោះ ស្វែងរកឃើញឱ្យបានឆាប់នូវបណ្តាបញ្ហាស្តីពីសន្តិសុខសង្គម សណ្តាប់ធ្នាប់ ដីធ្លី ការសាងសង់ បរិស្ថាន សេវាសាធារណៈ និងបណ្តាហានិភ័យដែលកើតឡើងនៅក្នុងភូមិសាស្ត្រ។ បន្តត្រួតពិនិត្យឡើងវិញនូវការរៀបចំចាត់តាំងក្បាលម៉ាស៊ីន ក្របខ័ណ្ឌបុគ្គលិក យន្តការបែងចែកប្រភពធនធានឱ្យសមស្របទៅនឹងទ្រង់ទ្រាយប្រជាជន ផ្ទៃដី កម្រិតនគរូបនីយកម្ម លក្ខណៈពិសេសនៃតំបន់ និងភូមិភាគ ព្រមទាំងបរិមាណការងារ ដោយមិនអនុវត្តបែបស្មើភាពគ្នានោះឡើយ។ ស្រាវជ្រាវគំរូអង្គភាពរដ្ឋបាលនគរបាលស្នូលនៅក្នុងខេត្ត ក្រុង ដែលមានសមត្ថកិច្ច និងឧបករណ៍សមស្របដើម្បីសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ លំហសេដ្ឋកិច្ចគន្លឹះ ការតភ្ជាប់តំបន់ និងបង្កើតឡើងនូវបណ្តាប៉ូលកំណើនថ្មី។
បង្កើនកម្មាភិបាលដែលមានសមត្ថភាព និងជំនាញឯកទេសស៊ីជម្រៅទៅកាន់ថ្នាក់មូលដ្ឋាន
អគ្គលេខាធិការ និងជាប្រធានរដ្ឋ បានសង្កត់ធ្ងន់លើការជំរុញខ្លាំងការធ្វើវិមជ្ឈការ និងវិសហមជ្ឈការ ផ្សារភ្ជាប់ជាមួយនឹងការធានាប្រភពធនធាន និងការត្រួតពិនិត្យអំណាច។ ការធ្វើវិមជ្ឈការ និងវិសហមជ្ឈការត្រូវតែមានភាពជាក់ស្តែង ត្រូវតែធានាថាថ្នាក់ដែលត្រូវបានប្រគល់ភារកិច្ចគឺមានសមត្ថកិច្ច ធនធានមនុស្ស ថវិកា និងឧបករណ៍គ្រប់គ្រងគ្រប់គ្រាន់ដើម្បីអនុវត្ត។ ជម្នះស្ថានភាពប្រគល់ការងារទៅថ្នាក់ក្រោម ប៉ុន្តែមិនប្រគល់លក្ខខណ្ឌចាំបាច់ឱ្យបានគ្រប់គ្រាន់។ វិមជ្ឈការមិនមែនជាការផ្ទេរបន្ទុកទៅថ្នាក់ក្រោមនោះទេ ប៉ុន្តែគឺការផ្ទេរសមត្ថកិច្ច ប្រភពធនធាន ទិន្នន័យ ឧបករណ៍អនុវត្ត និងការទទួលខុសត្រូវប្រកបដោយភាពច្បាស់លាស់ តម្លាភាព និងមានការត្រួតពិនិត្យ; ត្រូវតែបង្កើនការពិនិត្យ ត្រួតពិនិត្យតាមដាន អធិការកិច្ច សវនកម្ម ភាពចំហ តម្លាភាព និងការទទួលខុសត្រូវក្នុងការបកស្រាយបំភ្លឺ។
អគ្គលេខាធិការ និងជាប្រធានរដ្ឋ ជឿជាក់យ៉ាងមុតមាំថា គំរូរៀបចំចាត់តាំងជារួមនៃប្រព័ន្ធនយោបាយ និងគំរូរដ្ឋបាលថ្នាក់មូលដ្ឋាន ៣ ថ្នាក់ នឹងបន្តត្រូវបានបំពេញបង្គ្រប់ ដំណើរការប្រកបដោយប្រសិទ្ធភាព រួមចំណែកកសាងខឿនគ្រប់គ្រងរដ្ឋបាលជាតិទំនើប សុចរិត ស្ថាបនា និងបម្រើប្រជាពលរដ្ឋ។
កសាងជួរកម្មាភិបាលឆ្លើយតបទៅនឹងតម្រូវការនៃគំរូថ្មី; ចាត់ទុកសមត្ថភាពអនុវត្តរបស់ថ្នាក់ឃុំជាបន្ទាត់រង្វាស់សម្រាប់ពិនិត្យផ្ទៀងផ្ទាត់ភាពជោគជ័យនៃគំរូថ្មី; ប្រញាប់ប្រញាល់បំពេញបង្គ្រប់ទីតាំងការងារ វាយតម្លៃសមត្ថភាព ចំណូលចិត្ត ពិសោធន៍របស់កម្មាភិបាល ដើម្បីចាត់ចែងចំមនុស្ស ចំការងារ; បង្កើនកម្មាភិបាលដែលមានសមត្ថភាព និងជំនាញឯកទេសស៊ីជម្រៅទៅកាន់ថ្នាក់មូលដ្ឋាន ពិសេសគឺវិស័យដីធ្លី ការសាងសង់ ផែនការមេ ការវិនិយោគ ហិរញ្ញវត្ថុ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន អធិការកិច្ច យុត្តិធម៌ អប់រំ សុខាភិបាល និងការគ្រប់គ្រងនគរូបនីយកម្ម… លើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល; ជំរុញខ្លាំងការផ្លាស់ប្តូរឌីជីថលនៅក្នុងទូទាំងប្រព័ន្ធនយោបាយ។
ពង្រីកឱ្យកាន់តែខ្លាំងក្លានូវតួនាទីរបស់រណសិរ្សមាតុភូមិ និងបណ្តាអង្គការនយោបាយ-សង្គម។ ក្រោយការសម្របសម្រួល រណសិរ្សមាតុភូមិ និងបណ្តាអង្គការមហាជនត្រូវតែផ្លាស់ប្តូរថ្មីខ្លឹមសារ និងវិធីសាស្ត្រសកម្មភាពយ៉ាងពិតប្រាកដ ដោយផ្តោតទៅលើថ្នាក់មូលដ្ឋាន ត្រូវការមានយន្តការទទួលយក សំយោគ និងឆ្លើយតបជាប្រចាំនូវមតិយោបល់របស់ប្រជាពលរដ្ឋ សហគ្រាស អំពីគុណភាពបម្រើរបស់ក្បាលម៉ាស៊ីនថ្មី ដោយចាត់ទុកនេះជាច្រកត្រួតពិនិត្យតាមដានសង្គមដ៏សំខាន់មួយ ចំពោះប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋបាលថ្នាក់មូលដ្ឋាន បង្កើនការឯកភាពគ្នាក្នុងសង្គម និងប្លុកមហាសាមគ្គីភាពជាតិទាំងមូល។
អគ្គលេខាធិការ និងជាប្រធានរដ្ឋ បានតម្រូវឱ្យចាត់ចែងប្រកបដោយប្រសិទ្ធភាពនូវទ្រព្យសម្បត្តិសាធារណៈ ទីស្នាក់ការ ព្រមទាំងសំណុំលិខិត ឯកសារក្រោយការសម្របសម្រួល ដោយត្រូវចាត់ទុកនេះជាភារកិច្ចទាំងបន្ទាន់ ទាំងយូរអង្វែង; ប្រញាប់ប្រញាល់បំពេញបង្គ្រប់ផែនការចាត់ចែងចំពោះមូលដ្ឋានផ្ទះ ដីធ្លី និងទ្រព្យសម្បត្តិសាធារណៈនីមួយៗដែលនៅសេសសល់លើសតម្រូវការ។ ទ្រព្យសម្បត្តិដែលនៅអាចប្រើប្រាស់បាន ត្រូវតែបានទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាព។ ទ្រព្យសម្បត្តិដែលលែងសមស្រប គឺត្រូវការផ្លាស់ប្តូរមុខងារ ប្រគល់ផ្ទេរ ឬចាត់ចែងប្រកបដោយតម្លាភាព និងត្រឹមត្រូវតាមបទប្បញ្ញត្តិ; ផ្តល់អាទិភាពបម្រើដល់វិស័យអប់រំ សុខាភិបាល វប្បធម៌ កីឡា សន្តិសុខសង្គម និងបណ្តាតម្រូវការជាក់ស្តែងរបស់សហគមន៍។ ចំពោះសំណុំលិខិត ឯកសារ ត្រូវតែមានផែនការរក្សាទុក ធ្វើឌីជីថលនីយកម្ម និងទាញយកផលប្រយោជន៍ឱ្យបានសមស្រប; ដាច់ខាតមិនទុកឱ្យមានការបាត់បង់ ខូចខាត ខ្ជះខ្ជាយ ឬជះឥទ្ធិពលដល់ផលប្រយោជន៍ស្របច្បាប់របស់អង្គការ ប្រជាពលរដ្ឋ និងសហគ្រាសនោះឡើយ។
ផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានូវការងារពិនិត្យ ត្រួតពិនិត្យតាមដាន និងវិធីសាស្ត្រដឹកនាំ បញ្ជាណែនាំ ត្រូវតែបង្កើនការក្តាប់សភាពការណ៍ពីថ្នាក់មូលដ្ឋាន ផ្សារភ្ជាប់ការពិនិត្យដោយផ្ទាល់ជាមួយនឹងការត្រួតពិនិត្យតាមដានផ្អែកលើទិន្នន័យ ស្វែងរកឃើញឱ្យបានឆាប់ ចាត់ចែងឱ្យបានឆាប់នូវបណ្តាបញ្ហា មិនទុកឱ្យការលំបាកតូចៗកកកុញក្លាយទៅជាបញ្ហាធំៗនោះឡើយ; ត្រូវតែកសាងសំណុំសន្ទស្សន៍តាមដានប្រតិបត្តិការនៃគំរូថ្មី រួមមាន រយៈពេលចាត់ចែងនីតិវិធីរដ្ឋបាល អត្រាសំណុំលិខិតទាន់ពេលវេលា កម្រិតភាពស្កប់ស្កល់របស់ប្រជាពលរដ្ឋ និងសហគ្រាស អត្រាការងារថ្នាក់ឃុំដែលត្រូវសុំមតិយោបល់ពីថ្នាក់លើ ចំនួនករណីកិច្ចដែលកើតឡើងត្រូវបានស្វែងរកឃើញឆាប់ និងចាត់ចែងឆាប់។ មានយន្តការការពារកម្មាភិបាលដែលហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវដើម្បីផលប្រយោជន៍រួម នៅពេលដែលបានធ្វើត្រឹមត្រូវតាមសមត្ថកិច្ច ត្រឹមត្រូវតាមលំដាប់លំដោយ ចំហ តម្លាភាព មានមូលដ្ឋានគ្រឹះឯកទេស និងមិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។ ទន្ទឹមនឹងនោះ ចាត់វិធានការតឹងរ៉ឹងចំពោះទង្វើឆ្លៀតឱកាសផ្លាស់ប្តូរថ្មីដើម្បីល្មើសច្បាប់ កេងប្រវ័ញ្ចផលប្រយោជន៍ ឬគេចវេសពីការទទួលខុសត្រូវ។
ចំពោះបណ្តាវិស័យអន្តរវិស័យដែលនៅមានភាពប្រទាក់ក្រឡាគ្នា គឺត្រូវការប្រញាប់ប្រញាល់ត្រួតពិនិត្យឡើងវិញ កែសម្រួលមុខងារ ភារកិច្ចតាមគោលការណ៍៖ ការងារមួយត្រូវតែមានស្ថាប័នមួយជាម្ចាស់ការ ច្រកចេញចូលមួយទទួលខុសត្រូវចម្បង; ប្រភពទិន្នន័យប្រើប្រាស់រួមគ្នាមួយ; លំដាប់លំដោយសម្របសម្រួលតភ្ជាប់គ្នាមួយ; ទន្ទឹមនឹងនោះ មានយន្តការពិនិត្យ ត្រួតពិនិត្យតាមដាន និងកំណត់ការទទួលខុសត្រូវឱ្យបានច្បាស់លាស់; បន្តផ្លាស់ប្តូរថ្មី បំពេញបង្គ្រប់ការងារវាយតម្លៃកម្មាភិបាល ស្វែងរកឃើញ បណ្តុះបណ្តាល បំប៉ន និងប្រើប្រាស់ឱ្យចំកន្លែងនូវមនុស្សដែលមានសមត្ថភាពលេចធ្លោ; ផ្អែកលើមូលដ្ឋាននៃលទ្ធផលវាយតម្លៃ អនុវត្តគោលការណ៍កម្មាភិបាលមានចូល មានចេញ មានឡើង មានចុះ; កសាងជួរកម្មាភិបាលឆ្លើយតបទៅនឹងតម្រូវការគ្រប់គ្រងរដ្ឋបាលថ្មី លើកតម្កើងការទទួលខុសត្រូវរបស់អ្នកដឹកនាំក្បាលម៉ាស៊ីន បង្កើនកម្មាភិបាលសម្រាប់ភូមិសាស្ត្រដែលមានការលំបាក វិស័យគន្លឹះ ព្រមទាំងប្តេជ្ញាចិត្តអនុវត្តឱ្យសម្រេចបាននូវបណ្តាគោលដៅដែលបានដាក់ចេញ។
អគ្គលេខាធិការ និងជាប្រធានរដ្ឋ បានស្នើឱ្យបណ្តាស្ថាប័នពាក់ព័ន្ធប្រញាប់ប្រញាល់ទទួលយកឱ្យបានពេញលេញនូវមតិយោបល់របស់សន្និសីទ បំពេញបង្គ្រប់របាយការណ៍ សេចក្តីព្រាងសេចក្តីសន្និដ្ឋាន និងកម្មវិធីសកម្មភាព។ ភារកិច្ចនីមួយៗត្រូវតែច្បាស់លាស់ខ្លឹមសារ ច្បាស់លាស់ស្ថាប័នម្ចាស់ការ ច្បាស់លាស់ស្ថាប័នសម្របសម្រួល ច្បាស់លាស់កាលកំណត់ ច្បាស់លាស់ប្រភពធនធាន និងច្បាស់លាស់ការទទួលខុសត្រូវ។ ទន្ទឹមនឹងនោះ ត្រូវតែច្បាស់លាស់សន្ទស្សន៍វាយតម្លៃលទ្ធផល ច្បាស់លាស់យន្តការតាមដានវឌ្ឍនភាព និងច្បាស់លាស់របបរបាយការណ៍ជាប្រចាំ ដើម្បីដោះស្រាយបានទាន់ពេលវេលានូវបណ្តាភាពទើសទាល់ដែលកើតឡើង។ បណ្តាការងារដែលស្ថិតក្រោមសមត្ថកិច្ចរបស់ថ្នាក់មជ្ឈិម ត្រូវតែបានស្រាវជ្រាវ និងសម្រេចចិត្តទាន់ពេលវេលា។ បណ្តាការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់រដ្ឋាភិបាល បណ្តាក្រសួង វិស័យ និងមូលដ្ឋាន ត្រូវតែបានអនុវត្តភ្លាមៗ មិនទុកឱ្យមានការកកស្ទះ មិនទុកឱ្យអូសបន្លាយ និងមិនទុកឱ្យថ្នាក់មូលដ្ឋានត្រូវរង់ចាំនោះឡើយ។ បណ្តាការងារដែលត្រូវបានធ្វើវិមជ្ឈការទៅឱ្យថ្នាក់ឃុំ ត្រូវតែបានណែនាំទាន់ពេលវេលា ជាក់ស្តែង មិនទុកឱ្យថ្នាក់មូលដ្ឋានត្រូវរង់ចាំ ឬវង្វេងវង្វាន់ក្នុងសកម្មភាពចាត់តាំងអនុវត្តនោះឡើយ។
ការចាត់តាំងថ្មីត្រូវតែបង្កើតឡើងនូវសមត្ថភាពថ្មី យន្តការធ្វើវិមជ្ឈការ-វិសហមជ្ឈការថ្មីត្រូវតែដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវថ្មី ទិន្នន័យថ្មីត្រូវតែបង្កើតឡើងនូវវិធីសាស្ត្រគ្រប់គ្រងរដ្ឋបាលថ្មី និងក្បាលម៉ាស៊ីនថ្មីត្រូវតែនាំមកនូវគុណភាពបម្រើថ្មីជូនប្រជាពលរដ្ឋ ព្រមទាំងសហគ្រាស; ជឿជាក់យ៉ាងមុតមាំថា គំរូរៀបចំចាត់តាំងជារួមនៃប្រព័ន្ធនយោបាយ និងគំរូរដ្ឋបាលថ្នាក់មូលដ្ឋាន ៣ ថ្នាក់ នឹងបន្តត្រូវបានបំពេញបង្គ្រប់ ដំណើរការប្រកបដោយប្រសិទ្ធភាព រួមចំណែកកសាងខឿនគ្រប់គ្រងរដ្ឋបាលជាតិទំនើប សុចរិត ស្ថាបនា និងបម្រើប្រជាពលរដ្ឋ៕
ការទូតប្រជាជនបន្តជាចំណុចបង្អែកនៃទំនាក់ទំនងវៀតណាម - កម្ពុជា
យុគសម័យ - នាថ្ងៃទី ២៦ ខែមិថុនា នៅទីក្រុងហាណូយ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម លោក Phan Anh Son បានទទួលជួបឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម លោកជំទាវ Touch Sopharath។ ភាគីទាំងពីរបានសម្តែងនូវបំណងប្រាថ្នាចង់បង្កើនការសម្របសម្រួលគ្នាអនុវត្តបណ្តាសកម្មភាពការទូតប្រជាជន រួមចំណែកឈានទៅសម្រេចបាននូវបណ្តាការយល់ដឹងរួម និងការប្តេជ្ញាចិត្តដែលសម្រេចបាននៅក្នុងបណ្តាជំនួបថ្នាក់ជាន់ខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ព្រមទាំងបន្តពូនជ្រុំទំនាក់ទំនងមិត្តភាពវៀតណាម - កម្ពុជា។
នាយករដ្ឋមន្ត្រី Le Minh Hung អញ្ជើញចូលរួមមហាសន្និបាតជាន់ខ្ពស់អាស៊ាន-រុស្ស៊ី៖ បង្ហាញពីការប្តេជ្ញាចិត្តនយោបាយក្នុងកម្រិតខ្ពស់បំផុត និងជាភស្តុតាងសម្រាប់ត
យុគសម័យ - នៅមុនដំណើរការអញ្ជើញទៅបំពេញការងារដើម្បីចូលរួមមហាសន្និបាតជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី របស់នាយករដ្ឋមន្ត្រី លោក Le Minh Hung (ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមិថុនា) អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Dang Hoang Giang បានចែករំលែកជាមួយបណ្តាសារព័ត៌មានអំពីចំណុចសំខាន់ៗ និងអត្ថន័យនៃមហាសន្និបាត ព្រមទាំងការចូលរួមរបស់វៀតណាមផងដែរ។
ម៉ូដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាង ១ ៤ ពាន់ជួយលើកកម្ពស់ជីវភាពរស់នៅតំបន់ជនបទ និងតំបន់ភ្នំ
កិច្ចសន្ទនាប្រកបដោយយុទ្ធសាស្ត្រស្វែងរកដំណោះស្រាយបច្ចេកវិទ្យាសម្រាប់គំរូកំណើនថ្មីរបស់វៀតណាម វៀតណាមលើកទឹកចិត្តសហគ្រាសអាមេរិកពង្រីកការវិនិយោគលើវិស័យបច្ចេកវិទ្យាខ្ពស់
នាព្រឹកថ្ងៃទី ២៦ ខែមិថុនា ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានរៀបចំសិក្ខាសាលាបូកសរុបកម្មវិធីគាំទ្រការអនុវត្ត និងផ្ទេរប្រគល់ភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតំបន់ជនបទ តំបន់ភ្នំ និងតំបន់ជនជាតិភាគតិច ដំណាក់កាល ២០១៦-២០២៥។
របាយការណ៍នៅក្នុងសិក្ខាសាលាបានបង្ហាញឱ្យឃើញថា ក្នុងដំណាក់កាល ២០១៦-២០២៥ កម្មវិធីបានអនុវត្តគម្រោងជាង ៥៥០ នៅតាមបណ្តាខេត្ត ក្រុងចំនួន ៣៤/៣៤; កសាងម៉ូដែលអនុវត្តភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាង ១.៤០០; ផ្ទេរប្រគល់ខ្សែសង្វាក់បច្ចេកវិទ្យាថ្មី និងជឿនលឿនជាង ២.៣៥០ ដែលសមស្របទៅនឹងលក្ខខណ្ឌនៃតំបន់ និងភូមិភាគនីមួយៗ។
បណ្តាម៉ូដែលអនុវត្តបច្ចេកវិទ្យាបានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពយ៉ាងច្បាស់ក្រឡែត នៅពេលដែលតម្លៃសេដ្ឋកិច្ចកើនឡើងជាមធ្យមជាង ៣០% បើប្រៀបធៀបទៅនឹងបច្ចេកវិទ្យាមុនៗ។ ទន្ទឹមនឹងនោះ កម្មវិធីបានបណ្តុះបណ្តាល និងបំប៉នកម្មាភិបាលគ្រប់គ្រងជាង ១.៨០០ នាក់ វិបស្សនាករ/បច្ចេកទេសករមូលដ្ឋានជាង ៤.០០០ នាក់ និងបើកវគ្គហ្វឹកហ្វឺនជូនកសិករ ព្រមទាំងកម្មករជាង ៨២.៧០០ វេននាក់ អំពីបណ្តាលំដាប់លំដោយបច្ចេកទេស និងបច្ចេកវិទ្យាដែលត្រូវបានផ្ទេរប្រគល់។
យោងតាមអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Le Xuan Dinh លទ្ធផលដ៏សំខាន់បំផុតនៃកម្មវិធី គឺមិនត្រឹមតែស្ថិតនៅលើចំនួនគម្រោង ម៉ូដែល ឬលំដាប់លំដោយបច្ចេកវិទ្យាដែលត្រូវបានផ្ទេរប្រគល់ប៉ុណ្ណោះទេ ប៉ុន្តែគឺការនាំយកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឱ្យខិតជិតទៅរកប្រជាពលរដ្ឋ សហគ្រាស ព្រមទាំងអាជ្ញាធរមូលដ្ឋាន; បំប្លែងពុទ្ធិ ទៅជាទិន្នផល បច្ចេកវិទ្យាទៅជាជីវភាពរស់នៅ និងការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិតទៅជាកម្លាំងចលករអភិវឌ្ឍន៍មូលដ្ឋាន។
“ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ កម្មវិធីបានបំពេញសព្វគ្រប់យ៉ាងល្អប្រសើរនូវបណ្តាគោលដៅដែលបានដាក់ចេញ ដោយបញ្ជាក់ពីតួនាទីដ៏សំខាន់នៃវិទ្យាសាស្ត្របច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត ចំពោះការអភិវឌ្ឍកសិកម្ម ជនបទ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ” អនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់។
អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Le Xuan Dinh ថ្លែងមតិនៅក្នុងសិក្ខាសាលា។
ក្នុងដំណើរការអនុវត្ត ម៉ូដែលអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាច្រើនបានហុចផលប្រយោជន៍យ៉ាងពិតប្រាកដ ដោយបង្កើតនូវការផ្លាស់ប្តូរក្នុងការផលិតកម្មកសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
ជាគំរូដូចជា បណ្តាម៉ូដែលដាំដុះនៅ Ninh Binh; ការផលិតផ្សិតបរិភោគ និងផ្សិតឱសថនៅ Ha Tinh, Quang Tri; ការផលិតស្រូវអង្ករប្រកបដោយគុណភាពខ្ពស់នៅ Ninh Binh, Thanh Hoa, Nghe An...
មិនត្រឹមតែបញ្ឈប់ត្រឹមការបង្កើតផលិតផលប៉ុណ្ណោះទេ គម្រោងជាច្រើនថែមទាំងបានរួមចំណែកបង្កើតជាតំបន់វត្ថុធាតុដើមប្រមូលផ្តុំ លើកកម្ពស់គុណភាព កសាងម៉ាកយីហោ និងពង្រីកទីផ្សារប្រើប្រាស់។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺផលិតផលជាច្រើនដែលចេញពីបណ្តាម៉ូដែល ត្រូវបានអភិវឌ្ឍទៅជាផលិតផល OCOP ទទួលបានការបញ្ជាក់សម្គាល់ភូមិសាស្ត្រ និងឈានជើងចូលក្នុងខ្សែសង្វាក់តម្លៃផលិតកម្មជាបណ្តើរៗ។ យោងតាមអនុរដ្ឋមន្ត្រី លោក Le Xuan Dinh នេះគឺជាដំណើរការបំប្លែងពុទ្ធិ និងលទ្ធផលស្រាវជ្រាវរបស់បណ្តាអង្គការវិទ្យាសាស្ត្របច្ចេកវិទ្យា ព្រមទាំងអ្នកជំនាញ ឱ្យក្លាយទៅជាវិធីសាស្ត្រផលិតកម្មប្រកបដោយប្រសិទ្ធភាពជាងមុនរបស់ប្រជាពលរដ្ឋ ពិសេសគឺនៅតាមបណ្តាតំបន់ដែលនៅមានការលំបាកជាច្រើន។
បណ្តាផលិតផល OCOP មិនត្រឹមតែកត់ត្រានូវកម្លាំងពលកម្មរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការកកកុញរវាងពលកម្មដោយផ្ទាល់ និងពលកម្មពុទ្ធិ ដែលរួមចំណែកបង្កើតបានជាបណ្តាផលិតផលដែលមានតម្លៃខ្ពស់ជាងមុន និងមានភាពលំនឹងជាងមុន។
សិក្ខាសាលាបូកសរុបកម្មវិធីគាំទ្រការអនុវត្ត និងផ្ទេរប្រគល់ភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតំបន់ជនបទ តំបន់ភ្នំ និងតំបន់ជនជាតិភាគតិច ដំណាក់កាល ២០១៦-២០២៥។
អាស្រ័យលើការអនុវត្តបណ្តាខ្សែសង្វាក់បច្ចេកវិទ្យា ផលិតផលមូលដ្ឋានជាច្រើនបានលើកកម្ពស់គុណភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ បើកឡើងនូវឱកាសចូលរួមក្នុងបណ្តាខ្សែសង្វាក់តភ្ជាប់ការផលិត និងការប្រើប្រាស់ នាំយកផលិតផលចូលទៅក្នុងប្រព័ន្ធចែកចាយទំនើប ព្រមទាំងបង្កើតការងារធ្វើប្រកបដោយភាពលំនឹងសម្រាប់ប្រជាពលរដ្ឋ។
ត្រូវការផ្លាស់ប្តូរថ្មីវិធីសាស្ត្រអភិក្រមដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព
យោងតាមអនុរដ្ឋមន្ត្រី លោក Le Xuan Dinh បណ្តាគម្រោងនៅតំបន់ជនបទ និងតំបន់ភ្នំមានលក្ខណៈពិសេសខុសប្លែកពីបណ្តាភារកិច្ចវិទ្យាសាស្ត្របច្ចេកវិទ្យាធម្មតា។ គោលដៅចុងក្រោយមិនត្រឹមតែជាការបង្កើតឡើងនូវសំណង់ស្រាវជ្រាវ ការប្រកាសផ្សាយវិទ្យាសាស្ត្រ ឬលិខិតបញ្ជាក់ប៉ាតង់នោះទេ ប៉ុន្តែគឺការធ្វើពាណិជ្ជកម្មភាវូបនីយកម្មលទ្ធផលស្រាវជ្រាវឱ្យក្លាយទៅជាផលិតផលជាក់ស្តែង បង្កើតតម្លៃសេដ្ឋកិច្ច និងជីវភាពរស់នៅសម្រាប់ប្រជាពលរដ្ឋ។
ទោះជាយ៉ាងណាក៏ដោយ ដំណើរការនេះតែងតែប្រឈមមុខនឹងហានិភ័យជាច្រើន។ ក្នុងនោះមានបណ្តាកត្តាគោលនោម័ត ដូចជា គ្រោះធម្មជាតិ ជំងឺរាតត្បាត និងការប្រែប្រួលនៃទីផ្សារ។ ម៉ូដែលផលិតកម្មមួយ ទោះបីជាមានសក្តានុពលយ៉ាងណាក៏ដោយ ប៉ុន្តែប្រសិនបើជួបប្រទះហានិភ័យអំពីអាកាសធាតុ ឬទីផ្សារ ក៏អាចជះឥទ្ធិពលយ៉ាងធំធេងដល់ប្រសិទ្ធភាពវិនិយោគផងដែរ។
ទន្ទឹមនឹងនោះ សមត្ថភាពគ្រប់គ្រងរបស់អង្គភាពទទួលយកបច្ចេកវិទ្យាមួយចំនួន ពិសេសគឺសហគ្រាសធុនតូច សហករណ៍ និងប្រជាពលរដ្ឋនៅតាមតំបន់លំបាកៗនៅមានកម្រិតកំណត់នៅឡើយ។ ក្នុងពេលជាមួយគ្នានោះ តម្រូវការគ្រប់គ្រង ពិនិត្យ និងទូទាត់កាត់កងប្រភពទុនគាំទ្រ នៅតែត្រូវតែអនុលោមតាមយ៉ាងតឹងរ៉ឹង ដែលនាំឱ្យមានគម្លាតរវាងតម្រូវការគ្រប់គ្រង និងសមត្ថភាពជាក់ស្តែងរបស់អង្គភាពអនុវត្ត។
អនុរដ្ឋមន្ត្រី លោក Le Xuan Dinh និងប្រតិភូនានា អញ្ជើញទស្សនាបណ្តាស្តង់ទំនិញណែនាំផលិតផល។
អនុរដ្ឋមន្ត្រី លោក Le Xuan Dinh បានចាត់ទុកថា ត្រូវតែមានវិធីសាស្ត្រអភិក្រមដែលសមស្របជាងមុនជាមួយនឹងលក្ខណៈពិសេសនៃបណ្តាគម្រោងអភិវឌ្ឍន៍ជនបទ និងតំបន់ភ្នំ; មិនអាចអនុវត្តទាំងស្រុងនូវគំរូគ្រប់គ្រងនៃបណ្តាភារកិច្ចវិទ្យាសាស្ត្របច្ចេកវិទ្យាបែបប្រពៃណីនោះទេ។
បញ្ហាមួយផ្សេងទៀតដែលត្រូវបានដាក់ចេញ គឺលទ្ធភាពប៉ាន់ប្រមាណទីផ្សារ។ នៅពេលអនុវត្តគម្រោងមួយដែលអូសបន្លាយពី ៣ ដល់ ៥ ឆ្នាំ ការកំណត់តម្រូវការទីផ្សារក្នុងពេលអនាគតគឺជាការសាកល្បងដ៏ធំធេងមួយ។ ផលិតផលចុងក្រោយទទួលបានជោគជ័យដែរឬទេ គឺពឹងផ្អែកយ៉ាងខ្លាំងលើលទ្ធភាពតភ្ជាប់ទីផ្សារ ការកសាងខ្សែសង្វាក់តម្លៃ និងការរៀបចំការផលិត។
នៅក្នុងបរិបទនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW អនុរដ្ឋមន្ត្រី លោក Le Xuan Dinh បានចាត់ទុកថា កម្មវិធីត្រូវការបន្តផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លាអំពីការគិត និងវិធីសាស្ត្រអនុវត្ត។
តាមនោះ ត្រូវតែប្តូរពីការគាំទ្រម៉ូដែល ទៅជាការដោះស្រាយបណ្តាលំហាត់អភិវឌ្ឍន៍ជាក់ស្តែងរបស់មូលដ្ឋាន; ពីការផ្ទេរប្រគល់បច្ចេកវិទ្យា ទៅជាការធ្វើជាម្ចាស់លើបច្ចេកវិទ្យា ជំរុញការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល; ពីការគាំទ្រគម្រោងនីមួយៗដាច់ដោយឡែកពីគ្នា ទៅជាការអភិវឌ្ឍខ្សែសង្វាក់តម្លៃ និងប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិតនៅតាមមូលដ្ឋាន។
ការវាយតម្លៃប្រសិទ្ធភាពក៏ត្រូវការប្តូរពីចំនួនម៉ូដែល ទៅជាឥទ្ធិពលជាក់ស្តែងចំពោះសេដ្ឋកិច្ច - សង្គម លទ្ធភាពពង្រីកទូលំទូលាយ និងការរួមចំណែកចូលក្នុងកំណើនរបស់មូលដ្ឋាន។
នៅក្នុងសិក្ខាសាលា តំណាងនៃបណ្តាមូលដ្ឋាន វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងសហគ្រាស ក៏បានចែករំលែកនូវលទ្ធផលជាច្រើនក្នុងការអនុវត្តបច្ចេកវិទ្យាទៅក្នុងការផលិតផ្កា ដើមឈើលម្អ ឱសថ បារាំង ប្រទាលកន្ទុយក្រពើ ការចិញ្ចឹមឃ្មុំ ការកែច្នៃឈើ និងកសិកម្មបច្ចេកវិទ្យាខ្ពស់។
មតិនានាបានបញ្ជាក់ពីតួនាទីដ៏សំខាន់នៃការតភ្ជាប់រវាងរដ្ឋ អ្នកវិទ្យាសាស្ត្រ សហគ្រាស និងប្រជាពលរដ្ឋ ក្នុងការនាំយកលទ្ធផលស្រាវជ្រាវចូលទៅក្នុងតថភាពជាក់ស្តែងនៃការផលិត។ ទន្ទឹមនឹងនោះ ប្រតិភូនានាក៏បានស្នើឱ្យបន្តបំពេញបង្គ្រប់យន្តការ គោលនយោបាយ ដើម្បីលើកកម្ពស់លទ្ធភាពទទួលយកបច្ចេកវិទ្យា រក្សាម៉ូដែលក្រោយពេលគម្រោងត្រូវបានបញ្ចប់ និងជំរុញការធ្វើពាណិជ្ជកម្មភាវូបនីយកម្មផលិតផល៕
វៀតណាមជួបជុំនូវប្រៀបខ្លាំងជាច្រើនដើម្បីក្លាយជាគោលដៅយុទ្ធសាស្ត្រនៃខ្សែទឹកទុនវិនិយោគបច្ចេកវិទ្យាសកល
យុគសម័យ - ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang បានសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំថា ជាមួយនឹងសេចក្តីប្រាថ្នាចង់អភិវឌ្ឍន៍ ការប្តេជ្ញាចិត្តកែទម្រង់យ៉ាងខ្លាំងក្លា និងការរួមដំណើររបស់សហគមន៍អន្តរជាតិ វៀតណាមនឹងបន្តអះអាងនូវឋានៈជាគោលដៅទាក់ទាញឈានមុខគេនៃខ្សែទឹកទុននវានុវត្តន៍ និងបច្ចេកវិទ្យាយុទ្ធសាស្ត្រសកល ដោយឈានទៅរកការក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីនៃតំបន់ជាបណ្តើរៗ។
បង្កើនល្បឿនដាក់ពង្រាយអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧៖ លទ្ធផលវិជ្ជមានជាច្រើនអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល
យុគសម័យ - បន្តដាក់ពង្រាយអនុវត្តយ៉ាងប្តូរផ្តាច់នូវបណ្តាភារកិច្ចតាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ នៅក្នុងខែឧសភា ឆ្នាំ ២០២៦ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រេចបានលទ្ធផលវិជ្ជមានជាច្រើននៅលើបណ្តាវិស័យ។ ចាប់ពីការបំពេញលក្ខណៈពេញលេញនៃស្ថាប័ន ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ រហូតដល់ការជំរុញការផ្លាស់ប្តូរឌីជីថល និងកិច្ចសហប្រតិបត្តិការអន្តរជាតិ សន្ទស្សន៍សំខាន់ៗជាច្រើនបន្តកត់ត្រានូវកំណើន ដែលរួមចំណែកបង្កើតជាកម្លាំងចលករថ្មីសម្រាប់ព្រឹត្តិការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។
តំបន់វាលទំនាបទន្លេមេគង្គត្រូវការប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិតជាក់ស្តែង
បណ្តាអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងអ្នកគ្រប់គ្រងដែលអញ្ជើញចូលរួមសិក្ខាសាលា បានរួមគ្នាផ្លាស់ប្តូរមតិអំពីបណ្តាដំណោះស្រាយកសាងប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងលើកកម្ពស់ប្រសិទ្ធភាពនៃការតភ្ជាប់ “ផ្ទះទាំង ៤” នៅតំបន់វាលទំនាបទន្លេមេគង្គ។
នេះគឺជាសារសាយភាយទម្លុះទម្លាយដែលត្រូវបានបណ្តាអ្នកជំនាញ និងអ្នកគ្រប់គ្រងដាក់ចេញនៅក្នុងសិក្ខាសាលាវិទ្យាសាស្ត្រ “ការតភ្ជាប់រវាងរដ្ឋ – សហគ្រាស – អ្នកវិទ្យាសាស្ត្រ – ប្រជាពលរដ្ឋ ក្នុងការស្រាវជ្រាវ អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត នៅតំបន់វាលទំនាបទន្លេមេគង្គ – ទ្រឹស្តី តថភាពជាក់ស្តែង និងបណ្តាបញ្ហាដែលបានដាក់ចេញ” ដែលត្រូវបានរៀបចំឡើងដោយវិទ្យាស្ថាននយោបាយតំបន់ IV នារសៀលថ្ងៃទី ២៦ ខែមិថុនា។
ការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត ត្រូវតែចាប់ផ្តើមពីការតភ្ជាប់ជាក់ស្តែង
យោងតាមបណ្ឌិត Tran Hoang Hieu វិទ្យាស្ថាននយោបាយតំបន់ IV នៅក្នុងបរិបទដែលវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល បានក្លាយជាកម្លាំងផលិតកម្មដោយផ្ទាល់ ជាកត្តាកំណត់នូវសមត្ថភាពប្រកួតប្រជែង និងគុណភាពកំណើនរបស់ប្រទេសនីមួយៗ នោះការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការទម្លុះទម្លាយអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថលជាតិ គឺមានអត្ថន័យដ៏សំខាន់ជាពិសេស។
ចំពោះតំបន់វាលទំនាបទន្លេមេគង្គ តម្រូវការនេះគឺកាន់តែលេចឡើងនូវភាពបន្ទាន់ នៅពេលដែលនេះជាតំបន់សេដ្ឋកិច្ចគន្លឹះស្តីពីកសិកម្ម វារីវប្បកម្ម និងសេដ្ឋកិច្ចសមុទ្រ ប៉ុន្តែទន្ទឹមនឹងនោះ ក៏រងឥទ្ធិពលកាន់តែធំធេងឡើងពីការប្រែប្រួលអាកាសធាតុ ទឹកសមុទ្រឡើងខ្ពស់ ការជ្រៀតចូលនៃទឹកប្រៃ ការបាក់ស្រុតច្រាំងទន្លេ និងឆ្នេរសមុទ្រ ព្រមទាំងការប្រឈមជាច្រើនទៀតអំពីគុណភាពនៃប្រភពធនធានមនុស្ស សមត្ថភាពផ្លាស់ប្តូរបច្ចេកវិទ្យាថ្មី ក៏ដូចជាលទ្ធភាពធ្វើពាណិជ្ជកម្មភាវូបនីយកម្មនូវបណ្តាលទ្ធផលស្រាវជ្រាវ។
យោងតាមបណ្តាអ្នកជំនាញ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគឺពិតជាក្លាយជាកម្លាំងចលករអភិវឌ្ឍន៍យ៉ាងពិតប្រាកដ លុះត្រាតែបណ្តាលទ្ធផលស្រាវជ្រាវត្រូវបានបំប្លែងទៅជាផលិតផល សេវាកម្ម និងតម្លៃបន្ថែមបម្រើឱ្យជីវភាពរស់នៅ ព្រមទាំងការផលិត។ ចង់ធ្វើបាននូវរឿងនោះ គឺត្រូវការការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងរដ្ឋជាមួយនឹងតួនាទីស្ថាបនាលិខិតបទដ្ឋានគតិយុត្ត; សហគ្រាសជាមជ្ឈមណ្ឌលអនុវត្ត និងធ្វើពាណិជ្ជកម្មភាវូបនីយកម្មលទ្ធផលស្រាវជ្រាវ; អ្នកវិទ្យាសាស្ត្របង្កើតថ្មីនូវចំណេះដឹង ផ្គត់ផ្គង់ដំណោះស្រាយបច្ចេកវិទ្យា; រីឯប្រជាពលរដ្ឋជាម្ចាស់កម្មវត្ថុទទួលយក អនុវត្ត និងរីកសាយភាយបណ្តាសមិទ្ធផលវិទ្យាសាស្ត្រ បច្ចេកវិទ្យាចូលទៅក្នុងតថភាពជាក់ស្តែង។
ចេញពីមុំអភិក្រមជាច្រើន របាយការណ៍នានានៅក្នុងសិក្ខាសាលា សុទ្ធតែបានឯកភាពគ្នាដោយចាត់ទុកថា ការកសាងប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិតរបស់តំបន់ មិនត្រឹមតែជាតម្រូវការចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដំណោះស្រាយយូរអង្វែងដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង បង្កើតកម្លាំងចលករកំណើនថ្មីសម្រាប់តំបន់វាលទំនាបទន្លេមេគង្គ នៅក្នុងបរិបទនៃការសមាហរណកម្មអន្តរជាតិ និងការផ្លាស់ប្តូរឌីជីថលដែលកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺមតិជាច្រើនបានចាត់ទុកថា ការតភ្ជាប់ “ផ្ទះទាំង ៤” គឺហុចផលប្រយោជន៍បានតែនៅពេលដែលត្រូវបានដំណើរការនៅលើមូលដ្ឋានផលប្រយោជន៍ប្រកបដោយសុខដុមរមនារវាងបណ្តាម្ចាស់កម្មវត្ថុ ចាប់តាំងពីដំណាក់កាលកំណត់តម្រូវការជាក់ស្តែង ការបញ្ជាទិញភារកិច្ចវិទ្យាសាស្ត្រ ការរៀបចំការស្រាវជ្រាវ ការផ្ទេរប្រគល់បច្ចេកវិទ្យា រហូតដល់ការធ្វើពាណិជ្ជកម្មភាវូបនីយកម្មលទ្ធផល និងការបណ្តុះបណ្តាលប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។
សហគ្រាសត្រូវតែហក់ឡើងក្លាយជាមជ្ឈមណ្ឌលនៃប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត
ចេញពីតថភាពជាក់ស្តែងរបស់មូលដ្ឋាន អនុប្រធានមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្រុង Can Tho លោក Pham Truong Giang បានចាត់ទុកថា តំបន់វាលទំនាបទន្លេមេគង្គមានសក្តានុពលធំធេងណាស់សម្រាប់ការអភិវឌ្ឍដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត ប៉ុន្តែក៏កំពុងប្រឈមមុខនឹងការសាកល្បងជាច្រើនក្នុងដំណើរការផ្លាស់ប្តូរគំរូកំណើនផងដែរ។
ជាតំបន់ដែលមានតួនាទីសំខាន់ជាពិសេសចំពោះសន្តិសុខស្បៀងជាតិ និងការនាំចេញកសិផល វារីផល តំបន់វាលទំនាបទន្លេមេគង្គនៅតែអភិវឌ្ឍន៍ជាចម្បងដោយផ្អែកលើការធ្វើអាជីវកម្មធនធានធម្មជាតិ ក្នុងពេលដែលខ្លឹមសារវិទ្យាសាស្ត្រ បច្ចេកវិទ្យានៅក្នុងការផលិតនៅមានកម្រិតទាបនៅឡើយ។ ទន្ទឹមនឹងនោះ គឺបណ្តាឥទ្ធិពលកាន់តែច្បាស់ក្រឡែតនៃការប្រែប្រួលអាកាសធាតុ ការជ្រៀតចូលនៃទឹកប្រៃ ការស្រុតចុះនៃដីធ្លី និងដំណើរការបំប្លែងរចនាសម្ព័ន្ធសេដ្ឋកិច្ចនៅមានភាពយឺតយ៉ាវ។
យោងតាមលោក Pham Truong Giang កូនសោបង្កើតការទម្លុះទម្លាយយ៉ាងពិតប្រាកដ គឺការនាំយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត ឱ្យក្លាយទៅជាកម្លាំងចលករផ្លាស់ប្តូរគំរូកំណើន។ ចង់បានដូចនោះ ការតភ្ជាប់រវាងរដ្ឋ សហគ្រាស អ្នកវិទ្យាសាស្ត្រ និងប្រជាពលរដ្ឋ ត្រូវតែបានបង្កើតឡើងប្រកបដោយភាពជាក់ស្តែង ក្នុងនោះសហគ្រាសត្រូវរក្សាតួនាទីជាមជ្ឈមណ្ឌលនៃប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត ធ្វើជាស្ពានចម្លងរវាងការស្រាវជ្រាវវិទ្យាសាស្ត្រជាមួយនឹងទីផ្សារ និងតម្រូវការផលិតកម្ម។
ជាក់ស្តែងនាពេលកន្លងមក បានលេចចេញនូវសញ្ញាវិជ្ជមានជាច្រើន។ បណ្តាគំរូតភ្ជាប់ការផលិត និងការប្រើប្រាស់នៅក្នុងវាលស្រែធំៗ ខ្សែសង្វាក់វារីផល និងតំបន់ដាំឈើហូបផ្លែទ្រង់ទ្រាយធំ ត្រូវបានបង្កើតឡើងជាបណ្តើរៗ; វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យជាច្រើនបានជំរុញខ្លាំងនូវបណ្តាកម្មវិធីស្រាវជ្រាវផ្សារភ្ជាប់ជាមួយនឹងតម្រូវការផលិតកម្មកសិកម្ម; សហគ្រាសកាន់តែយកចិត្តទុកដាក់ដល់ការផ្លាស់ប្តូរបច្ចេកវិទ្យាថ្មី ពិសេសគឺនៅក្នុងវិស័យកែច្នៃកសិផល និងវារីផល។
ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋក៏បានឈានចូលទៅជិតបណ្តាភាពជឿនលឿនផ្នែកបច្ចេកទេសជាបណ្តើរៗ ដោយអនុវត្តបច្ចេកវិទ្យាថ្មីទៅក្នុងការផលិត; សកម្មភាពតភ្ជាប់ការផ្គត់ផ្គង់ និងតម្រូវការបច្ចេកវិទ្យា ព្រមទាំងការផ្ទេរប្រគល់លទ្ធផលស្រាវជ្រាវពីវិទ្យាស្ថាន សាលារៀន ទៅកាន់សហគ្រាស សហករណ៍ កាន់តែត្រូវបានពង្រីក ដែលបង្កើតបានជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីបង្កើតឡើងនូវប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិតរបស់តំបន់។
ដោះស្រាយចំណុចស្ទះ ដើម្បីឱ្យវិទ្យាសាស្ត្រឈានចូលទៅក្នុងជីវភាពរស់នៅ
ទន្ទឹមនឹងបណ្តាលទ្ធផលជំហានដំបូង ប្រតិភូនានាក៏បានទទួលស្គាល់ដោយត្រង់ៗនូវ “ចំណុចស្ទះ” ជាច្រើន ដែលកំពុងធ្វើឱ្យថយចុះនូវប្រសិទ្ធភាពនៃការតភ្ជាប់រវាងរដ្ឋ សហគ្រាស អ្នកវិទ្យាសាស្ត្រ និងប្រជាពលរដ្ឋ។
យោងតាមលោក Pham Truong Giang ជាបឋមគឺទំនាក់ទំនងតភ្ជាប់រវាងបណ្តាម្ចាស់កម្មវត្ថុនៅមានភាពរលុងនៅឡើយ ដោយខ្វះខាតនូវបណ្តាយន្តការសហប្រតិបត្តិការច្បាស់លាស់ និងប្រកបដោយចីរភាព។ ភាគច្រើននៃសហគ្រាសនៅក្នុងតំបន់មានទ្រង់ទ្រាយតូច ហេតុដូច្នេះប្រភពធនធានដែលលៃទុកសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍនៅមានកម្រិតកំណត់នៅឡើយ ក្នុងពេលដែលបណ្តាគោលនយោបាយគាំទ្រមិនទាន់មានភាពស៊ីសង្វាក់គ្នាយ៉ាងពិតប្រាកដ និងមិនទាន់បង្កើតបានកម្លាំងចលករខ្លាំងក្លាគ្រប់គ្រាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងភាគីនានា។
ទន្ទឹមនឹងនោះ ការធ្វើពាណិជ្ជកម្មភាវូបនីយកម្មនូវបណ្តាលទ្ធផលស្រាវជ្រាវនៅតែជួបប្រទះការលំបាកជាច្រើន; គុណភាពនៃប្រភពធនធានមនុស្សវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងលទ្ធភាពឆ្លើយតបទៅនឹងតម្រូវការផ្លាស់ប្តូរឌីជីថលនៅមានកម្រិតកំណត់នៅឡើយ។ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាច្រើនក៏មិនទាន់មានលក្ខខណ្ឌចូលទៅទទួលបានព័ត៌មាន ជំនាញ និងបណ្តាបច្ចេកវិទ្យាថ្មីៗឱ្យបានពេញលេញ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពចូលទៅក្នុងការផលិត និងជីវភាពរស់នៅនោះដែរ។
ចេញពីតថភាពជាក់ស្តែងនោះ មតិជាច្រើននៅក្នុងសិក្ខាសាលាបានឯកភាពគ្នាថា ត្រូវតែបន្តបំពេញបង្គ្រប់លិខិតបទដ្ឋានគតិយុត្តអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត តាមទិសដៅស៊ីសង្វាក់គ្នា និងទំនើប; អភិវឌ្ឍន៍សហគ្រាសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; ផ្លាស់ប្តូរថ្មីយន្តការហិរញ្ញវត្ថុ; កសាងប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិតរបស់តំបន់; លើកកម្ពស់គុណភាពនៃប្រភពធនធានមនុស្ស ទន្ទឹមនឹងនោះគឺជំរុញខ្លាំងការផ្លាស់ប្តូរឌីជីថល និងលើកកម្ពស់តួនាទីជាម្ចាស់កម្មវត្ថុរបស់ប្រជាពលរដ្ឋក្នុងដំណើរការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា។
ថ្លែងការណ៍បិទសិក្ខាសាលា បណ្ឌិត Nguyen Van Sy អនុប្រធានវិទ្យាស្ថាននយោបាយតំបន់ IV បានបញ្ជាក់ថា របាយការណ៍នានាបានរួមចំណែកធ្វើឱ្យកាន់តែច្បាស់នូវបណ្តាបញ្ហាទ្រឹស្តី និងតថភាពជាក់ស្តែងអំពីគំរូតភ្ជាប់រវាងរដ្ឋ សហគ្រាស អ្នកវិទ្យាសាស្ត្រ និងប្រជាពលរដ្ឋ ក្នុងការស្រាវជ្រាវ អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត។
យោងតាមលោក នៅក្នុងបរិបទនៃការអភិវឌ្ឍខឿនសេដ្ឋកិច្ចពុទ្ធិ និងការផ្លាស់ប្តូរឌីជីថល គំរូតភ្ជាប់ “ផ្ទះទាំង ៤” មិនត្រឹមតែជាតម្រូវការគោលនោម័តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាលក្ខខណ្ឌដ៏សំខាន់ដើម្បីបង្កើតឡើងនូវប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត បង្កើតកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់តំបន់វាលទំនាបទន្លេមេគង្គផងដែរ។
ប្រតិភូនានាក៏បានឯកភាពគ្នាថា ម្ចាស់កម្មវត្ថុនីមួយៗសុទ្ធតែរក្សាតួនាទីមួយដែលមិនអាចជំនួសបាននៅក្នុងប្រព័ន្ធតភ្ជាប់។ រដ្ឋរក្សាតួនាទីស្ថាបនាលិខិតបទដ្ឋានគតិយុត្ត សម្របសម្រួលប្រភពធនធាន និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍ; សហគ្រាសជាមជ្ឈមណ្ឌលនៃសកម្មភាពផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងធ្វើពាណិជ្ជកម្មភាវូបនីយកម្មលទ្ធផលស្រាវជ្រាវ; អ្នកវិទ្យាសាស្ត្រផ្គត់ផ្គង់ចំណេះដឹង បច្ចេកវិទ្យា និងបណ្តាលំយោងវិទ្យាសាស្ត្រ; រីឯប្រជាពលរដ្ឋដើរតួជាម្ចាស់កម្មវត្ថុចូលរួមផង និងជាមុខសញ្ញាទទួលផលដោយផ្ទាល់ពីសមិទ្ធផលនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យាផងដែរ។
តថភាពជាក់ស្តែងនៅតំបន់វាលទំនាបទន្លេមេគង្គបានបង្ហាញឱ្យឃើញថា គំរូតភ្ជាប់ជាច្រើននៅក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងការអភិវឌ្ឍខ្សែសង្វាក់តម្លៃ បាននាំមកនូវបណ្តាលទ្ធផលវិជ្ជមាន។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យបណ្តាគំរូទាំងនេះហុចផលប្រយោជន៍នៅលើទ្រង់ទ្រាយធំ គឺចាំបាច់ត្រូវតែបន្តបំពេញបង្គ្រប់យន្តការសម្របសម្រួល អភិវឌ្ឍន៍ទីផ្សារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កសាងបណ្តាមជ្ឈមណ្ឌលផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងបង្កើនការតភ្ជាប់រវាងបណ្តាមូលដ្ឋាន វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ ជាមួយនឹងសហគមន៍សហគ្រាស។
វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគឺពិតជាក្លាយជាកម្លាំងចលករអភិវឌ្ឍន៍យ៉ាងពិតប្រាកដ លុះត្រាតែបណ្តាលទ្ធផលស្រាវជ្រាវហក់ចេញផុតពីបន្ទប់ពិសោធន៍ ដើម្បីឈានចូលទៅកាន់វាលស្រែចម្ការ រោងចក្រ និងទីផ្សារ។ នោះក៏ជាគោលដៅដែលគំរូតភ្ជាប់ “ផ្ទះទាំង ៤” តម្រង់ឆ្ពោះទៅរក ដែលរួមចំណែកបង្កើតបានជាប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិតជាក់ស្តែង ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវសក្តានុពល និងប្រៀបខ្លាំងរបស់តំបន់វាលទំនាបទន្លេមេគង្គ ព្រមទាំងបង្កើតគ្រឹះស្ថានសម្រាប់កំណើនលឿន និងចីរភាពក្នុងដំណាក់កាលថ្មី៕
លោក Pham Thanh Binh អនុរដ្ឋមន្ត្រីការបរទេសវៀតណាម៖ លើកកម្ពស់មហាអនុតំបន់មេគង្គឡើងកម្ពស់ថ្មីនៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងអន្តរជាតិ
ក្នុងឱកាសលោក Pham Minh Chinh នាយករដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូលស្តីពីយុទ្ធសាស្ត្រនៃកិច្ចហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawady-Chao Phraya-Mekong លើកទី១០ កិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការវៀតណាម កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ និងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសចិនចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា លោក Pham Thanh Binh ...
វៀតណាមមានបំណងចង់សហការក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព
ក្នុងនាមប្រទេសជាប្រទេសជាប់ទន្លេមេគង្គក្រោម វៀតណាមមានការយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ឆ្លងដែន និងសមត្ថភាពស្តុកទឹករបស់គម្រោងវារីអគ្គិសនីនៅលើដងទន្លេមេគង្គ។
សប្តាហ៍វិស័យទឹកវៀតណាមឆ្នាំ ២០២៦៖ ជំរុញការផ្លាស់ប្តូរឌីជីថល លើកកម្ពស់សមត្ថភាពបន្ស៊ាំខ្លួននៃវិស័យទឹក
រដ្ឋាភិបាលប្រគល់សូចនាករកំណើនឆ្នាំ ២០២៦ និងដំណាក់កាល ២០២៦ - ២០៣០ ចំពោះបណ្តាមូលដ្ឋាន ប្តេជ្ញាចិត្តស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុកងទ័ពពលីចំនួន ៣.០០០ រូប ក្នុងឆ្នាំ ២០២៦
សប្តាហ៍វិស័យទឹកវៀតណាមឆ្នាំ ២០២៦៖ ជំរុញការផ្លាស់ប្តូរឌីជីថល លើកកម្ពស់សមត្ថភាពបន្ស៊ាំខ្លួននៃវិស័យទឹក
សមាគមផ្គត់ផ្គង់ទឹក និងលូទឹកវៀតណាម (VWSA) ទើបតែបានប្រកាសពីការរៀបចំសប្តាហ៍វិស័យទឹកវៀតណាម - Vietnam Water Week 2026។ បន្តបន្ទាប់ពីភាពជោគជ័យនៃបណ្តាលើកនៃការរៀបចំមុនៗ Vietnam Water Week 2026 បន្តបញ្ជាក់ពីតួនាទីជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់នៃវិស័យទឹកវៀតណាម ទន្ទឹមនឹងនោះ គឺតម្រង់ឆ្ពោះទៅរកការក្លាយជាវេទិកាជំនាញដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ចំណុចលេចធ្លោនៃព្រឹត្តិការណ៍នេះ គឺតំបន់ពិព័រណ៍ជំនាញដែលមានផ្ទៃដីប្រមាណ ៤.០០០ ម៉ែត្រការ៉េ ត្រូវបានរំពឹងថានឹងប្រមូលផ្តុំបណ្តាអង្គការ និងសហគ្រាសប្រមាណ ២០០ រួមជាមួយស្តង់ទំនិញចំនួន ២៥០ ដែលមកពី ២០ ប្រទេស និងដែនដី។
បណ្តាបច្ចេកវិទ្យា ឧបករណ៍ និងដំណោះស្រាយជឿនលឿននៅក្នុងវិស័យទឹកនឹងត្រូវបានណែនាំ ដោយផ្តោតសំខាន់លើបណ្តាក្រុមប្រធានបទ ដូចជា ការផ្គត់ផ្គង់ទឹក និងលូទឹកទីក្រុង ការចាត់ការទឹកស្អាត និងទឹកកខ្វក់ ការផ្លាស់ប្តូរឌីជីថលវិស័យទឹក ការគ្រប់គ្រងទិន្នន័យ ការដំណើរការឆ្លាតវៃ ការកាត់បន្ថយការបាត់បង់ទឹក ស្វ័យប្រវត្តកម្ម ការសន្សំសំចៃថាមពល ការកាត់បន្ថយការភាយចេញឧស្ម័នកាបូន សេដ្ឋកិច្ចវិលជុំ និងការប្រើប្រាស់ទឹកឡើងវិញ។
ទន្ទឹមនឹងនោះ បណ្តាដំណោះស្រាយបច្ចេកវិទ្យាបៃតងបម្រើឱ្យការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព បច្ចេកវិទ្យាចាត់ការបរិស្ថាន ការចម្រោះទឹក ការគ្រប់គ្រង ការចាត់ការ និងការកែច្នៃសំណល់ឡើងវិញ ក៏នឹងត្រូវបានណែនាំផងដែរ ដែលបើកឡើងនូវឱកាសតភ្ជាប់ និងសហប្រតិបត្តិការរវាងបណ្តាសហគ្រាស ព្រមទាំងអង្គការនានានៅក្នុងស្រុក និងអន្តរជាតិ។
ទន្ទឹមនឹងសកម្មភាពពិព័រណ៍ Vietnam Water Week 2026 នឹងរៀបចំបណ្តុំសិក្ខាសាលាពិភាក្សាជំនាញ ដោយមានការចូលរួមពីស្ថាប័នគ្រប់គ្រងរដ្ឋ អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍សហគ្រាស។
បណ្តាខ្លឹមសារស្នូលរួមមាន៖ ការផ្លាស់ប្តូរឌីជីថលវិស័យទឹកក្នុងយុគសម័យថ្មី; ដំណោះស្រាយបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ; ការជំរុញការវិនិយោគឯកជន និងគំរូសហប្រតិបត្តិការរវាងរដ្ឋនិងឯកជន (PPP); សមភាពយេនឌ័រនៅក្នុងសហគ្រាសវិស័យទឹក; រួមជាមួយវគ្គពិភាក្សាខាងបច្ចេកទេស ជំនួបពិភាក្សា និងសកម្មភាពតភ្ជាប់ការដោះដូរពាណិជ្ជកម្មជាច្រើនទៀត។
តាមរយៈបណ្តាសកម្មភាពសិក្ខាសាលា ពិព័រណ៍ កម្មវិធីតភ្ជាប់សហគ្រាស (B2B Matching Program) និងការផ្លាស់ប្តូរបច្ចេកទេស ព្រឹត្តិការណ៍នេះត្រូវបានរំពឹងថានឹងបង្កើតបានជាលំហសហប្រតិបត្តិការជាក់ស្តែងរវាងស្ថាប័នគ្រប់គ្រង សហគ្រាស អង្គការអភិវឌ្ឍន៍ និងមជ្ឈដ្ឋានអ្នកជំនាញ តាមរយៈនោះ ជំរុញការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត ចែករំលែកបទពិសោធន៍អន្តរជាតិ និងស្វែងរកបណ្តាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់វិស័យទឹក។
ត្រូវ​​បានរំពឹងថា Vietnam Water Week 2026 នឹងមានការចូលរួមពីអង្គការអន្តរជាតិជាច្រើន ដូចជា ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សមាគមទឹកអន្តរជាតិ (IWA) រួមជាមួយបណ្តាសមាគមវិស័យទឹក ស្ថាប័នគ្រប់គ្រង សហគ្រាស និងអ្នកជំនាញអន្តរជាតិនានា។
ជាពិសេស ជាលើកដំបូងបង្អស់ដែលព្រឹត្តិការណ៍ Vietnam Water Week ត្រូវបានរៀបចំឡើងទន្ទឹមគ្នានឹងមហាសន្និសីតតំណាងទូទាំងប្រទេសនៃសមាគមផ្គត់ផ្គង់ទឹក និងលូទឹកវៀតណាម អាណត្តិទី VII (២០២៦-២០៣១)។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលគូសបញ្ជាក់ពីជំហាននៃការផ្ទេរជំនាន់ថ្នាក់ដឹកនាំ និងកំណត់បណ្តាទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទឹកវៀតណាមក្នុងដំណាក់កាលថ្មី។
មហាសន្និសីទនឹងផ្តោតសំខាន់លើការពិភាក្សានូវបណ្តាបញ្ហាគន្លឹះៗ ដូចជា ការបំពេញបង្គ្រប់យន្តការ គោលនយោបាយ ការអភិវឌ្ឍប្រភពធនធានមនុស្ស ការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ការជំរុញការផ្លាស់ប្តូរឌីជីថល និងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពនៃវិស័យទឹកចំពោះមុខបណ្តាតម្រូវការថ្មីៗ។
នៅក្នុងក្របខ័ណ្ឌនៃកម្មវិធី សមាគមផ្គត់ផ្គង់ទឹក និងលូទឹកវៀតណាម ក៏រៀបចំបណ្តាសកម្មភាពលើកតម្កើង និងប្រគល់រង្វាន់ប្រចាំឆ្នាំរបស់វិស័យ ដូចជា រង្វាន់ “ខ្សែទឹកបៃតងវៀតណាម” រង្វាន់ “កម្មាភិបាលវ័យក្មេងនៃវិស័យទឹកវៀតណាម” រង្វាន់ “សារណាបញ្ចប់ការសិក្សាឆ្នើមជំនាញទឹក និងបរិស្ថាន” និងការប្រកួតប្រជែងរូបថត “ទឹកសម្រាប់ជីវិត”។
ប្រធានសមាគមផ្គត់ផ្គង់ទឹក និងលូទឹកវៀតណាម លោក Nguyen Ngoc Diep បានឱ្យដឹងថា វិស័យទឹកកំពុងឈានចូលដំណាក់កាលនៃការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ក្រោមឥទ្ធិពលនៃបច្ចេកវិទ្យាឌីជីថល ការប្រែប្រួលអាកាសធាតុ និងតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការផ្លាស់ប្តូរឌីជីថលមិនត្រឹមតែជួយលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង និងដំណើរការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបង្កើនសមត្ថភាពប៉ាន់ប្រមាណ គ្រប់គ្រងហានិភ័យ និងធានាសន្តិសុខប្រភពទឹកទៀតផង។
យោងតាមលោក Nguyen Ngoc Diep ព្រឹត្តិការណ៍ Vietnam Water Week 2026 មិនត្រឹមតែជាកន្លែងណែនាំបណ្តាបច្ចេកវិទ្យា និងដំណោះស្រាយជឿនលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាដើម្បីឱ្យបណ្តាអ្នករៀបចំគោលនយោបាយ សហគ្រាស អ្នកជំនាញ និងដៃគូអន្តរជាតិ ធ្វើការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង និងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យទឹកវៀតណាម និងក្នុងតំបន់៕
វេទិកាជាតិឌីជីថលវៀតណាម ឆ្នាំ ២០២៦៖ ការបំប្លែងឌីជីថល មិនមែនជាការធ្វើឌីជីថលកម្មលើនីតិវិធីចាស់នោះទេ
យុគសម័យ - ការបំប្លែងឌីជីថល មិនមែនត្រឹមតែជាការនាំយកបណ្តាសកម្មភាពឡើងទៅលើបរិយាកាសបណ្តាញ ឬការវិនិយោគបន្ថែមលើខឿនបច្ចេកវិទ្យា និងកម្មវិធី នោះឡើយ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺការបង្កើតនូវរបៀបធ្វើការថ្មីៗផ្អែកលើបច្ចេកវិទ្យាឌីជីថល ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបណ្តាបញ្ហាជាក់ស្តែង នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាពលរដ្ឋ សហគ្រាស និងស្ថាប័នរដ្ឋ។
ផលិតផលសិប្បកម្ម និងម្ហូបអាហារវៀតណាម ទាក់ទាញភ្ញៀវអន្តរជាតិនៅក្នុងពិព័រណ៍អង្គការសហប្រជាជាតិឆ្នាំ ២០២៦
យុគសម័យ - នាថ្ងៃទី ៣ ខែមិថុនា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុង New York (សហរដ្ឋអាមេរិក) ពិព័រណ៍វប្បធម៌ - ម្ហូបអាហារអន្តរជាតិអង្គការសហប្រជាជាតិ (UN International Bazaar) ឆ្នាំ ២០២៦ បានប្រព្រឹត្តទៅយ៉ាងរស់រវើក ជាមួយការចូលរួមពីបណ្តាស្តង់ទំនិញប្រមាណ ៦០ មកពីបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។
រដ្ឋាភិបាលប្រគល់សូចនាករកំណើនឆ្នាំ ២០២៦ និងដំណាក់កាល ២០២៦ ២០៣០ ចំពោះបណ្តាមូលដ្ឋាន
ប្តេជ្ញាចិត្តស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុកងទ័ពពលីចំនួន ៣.០០០ រូប ក្នុងឆ្នាំ ២០២៦ ចំណុចថ្មីៗនៃអនុក្រឹត្យលេខ ២០០/២០២៦/NĐ-CP ដែលសហគ្រាសបោះផ្សាយសញ្ញាបណ្ណត្រូវយកចិត្តទុកដាក់
រដ្ឋាភិបាលប្រគល់សូចនាករកំណើនឆ្នាំ ២០២៦ និងដំណាក់កាល ២០២៦ - ២០៣០ ចំពោះបណ្តាមូលដ្ឋាន
គោលដៅខិតខំប្រឹងប្រែងសម្រេចបានកំណើន “លេខ ២ ខ្ទង់” ផ្សារភ្ជាប់នឹងការរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ចម៉ាក្រូ ត្រូវបានមហាសន្និសីទតំណាងទូទាំងប្រទេសលើកទី XIV របស់បក្ស និងសន្និសីទមជ្ឈិមលើកទី ២ នីតិកាលទី XIV កំណត់ថាជាភារកិច្ចនយោបាយស្នូលក្នុងដំណាក់កាល ២០២៦ - ២០៣០ ដោយបញ្ជាក់ពីសេចក្តីប្រាថ្នាចង់ឈានឡើងរបស់ប្រជាជាតិទាំងមូល។
ឆ្នាំ ២០២៦ មានអត្ថន័យដ៏សំខាន់ ជាការចាប់ផ្តើមសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ ក្នុងពេលដែលសភាពការណ៍ពិភពលោកបន្តមានការប្រែប្រួលយ៉ាងរហ័ស ខ្លាំងក្លា និងពិបាកប៉ាន់ប្រមាណ ជះឥទ្ធិពលដល់ការអនុវត្តបណ្តាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់ប្រទេសយើង។
ផ្នត់គំនិតផ្លាស់ប្តូរថ្មី ធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់
សំដៅអនុវត្តប្រកបដោយជោគជ័យនូវគោលដៅខិតខំប្រឹងប្រែងសម្រេចបានកំណើន “លេខ ២ ខ្ទង់” ក្នុងឆ្នាំ ២០២៦ និងដំណាក់កាល ២០២៦ - ២០៣០ ធានាកំណើនសេដ្ឋកិច្ចខ្ពស់ ចីរភាព និងជាក់ស្តែង រដ្ឋាភិបាលបានតម្រូវឱ្យប្រធានគណៈកម្មាធិការប្រជាជនបណ្តាខេត្ត ក្រុងចំណុះមជ្ឈិម ផ្តោតសំខាន់លើការដឹកនាំអនុវត្តបណ្តាភារកិច្ចដូចតទៅ៖
តាមដានយ៉ាងកៀកដិត និងក្តាប់ច្បាស់នូវរាល់ការវិវត្តនៃសភាពការណ៍កំណើននៅលើភូមិសាស្ត្រ សម្របសម្រួលយ៉ាងជិតស្និទ្ធ អនុវត្តប្រកបដោយភាពស៊ីសង្វាក់គ្នា គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពនូវបណ្តាភារកិច្ច និងដំណោះស្រាយដែលបានដាក់ចេញនៅលើបណ្តាវិស័យ; លើកកម្ពស់ស្មារតីសាមគ្គីភាព និងភាពឯកភាពគ្នាក្នុងការដឹកនាំ និងបញ្ជាណែនាំ; មានផ្នត់គំនិតផ្លាស់ប្តូរថ្មី ទម្លុះទម្លាយ ធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ មិនឈប់ឈរលើកកម្ពស់សមត្ថភាពរៀបចំអនុវត្ត បំពេញសម្រេចប្រកបដោយជោគជ័យនូវបណ្តាគោលដៅ និងសូចនាករកំណើនរបស់មូលដ្ឋានក្នុងឆ្នាំ ២០២៦ និងដំណាក់កាល ០៥ ឆ្នាំ ២០២៦ - ២០៣០ នៅឧបសម្ព័ន្ធនៃសេចក្តីសម្រេចចិត្តនេះ។
បណ្តាសូចនាករឆ្នាំ ២០២៦ និងដំណាក់កាល ២០២៦-២០៣០ ដែលរដ្ឋាភិបាលប្រគល់ជូនបណ្តាមូលដ្ឋាន
ក្នុងនោះ ត្រូវតាមដានយ៉ាងកៀកដិតនូវរាល់ការវិវត្តនៃសភាពការណ៍អន្តរជាតិ និងតំបន់ ពិសេសគឺបណ្តាការផ្លាស់ប្តូរក្នុងគោលនយោបាយរបស់បណ្តាខឿនសេដ្ឋកិច្ចធំៗ ដែលជះឥទ្ធិពលដល់ប្រទេសយើង; លើកកម្ពស់គុណភាពនៃការវិភាគ និងការប៉ាន់ប្រមាណ ម្ចាស់ការធ្វើជាសេនាធិការ និងស្នើឡើងជូនរដ្ឋាភិបាល នាយករដ្ឋមន្ត្រី និងថ្នាក់មានសមត្ថកិច្ចនូវបណ្តាដំណោះស្រាយឆ្លើយតបប្រកបដោយភាពសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព។
បណ្តាមូលដ្ឋានដែលមានល្បឿនកំណើនសម្រេចបាន និងលើសពីសេណារីយ៉ូដែលបានដាក់ចេញ គឺត្រូវបន្តខិតខំប្រឹងប្រែងសម្រេចឱ្យបានកម្រិតខ្ពស់ជាងនេះ។ បណ្តាមូលដ្ឋានដែលមានល្បឿនកំណើនទាបជាងសេណារីយ៉ូដែលបានដាក់ចេញ ឬទាបជាងកម្រិតមធ្យមរួមរបស់ទូទាំងប្រទេស ត្រូវតែខិតខំប្រឹងប្រែងពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពសេណារីយ៉ូជាបន្ទាន់; វាយតម្លៃបណ្តាមូលហេតុជលគ្រហុបការៈ ទទួលស្គាល់ឱ្យបានពេញលេញនូវបណ្តាចំណុចស្ទះ អត្ថិភាព និងកម្រិតកំណត់; បិទជិតនឹងគោលដៅ តម្រូវការ និងសេណារីយ៉ូគ្រប់គ្រងកំណើនសេដ្ឋកិច្ច “លេខ ២ ខ្ទង់” ក្នុងឆ្នាំ ២០២៦ និងដំណាក់កាល ០៥ ឆ្នាំ ២០២៦ - ២០៣៩ ដើម្បីកំណត់ច្បាស់ពីកម្លាំងចលករ និងលំហកំណើនថ្មី សំដៅកសាងបណ្តាភារកិច្ច និងដំណោះស្រាយទម្លុះទម្លាយ អាចប្រកបដោយលទ្ធភាពអនុវត្តបាន ដើម្បីធានាបំពេញសម្រេចបាននូវបណ្តាគោលដៅដែលបានដាក់ចេញ។
បណ្តាមូលដ្ឋានដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច ត្រូវលើកកម្ពស់បន្ថែមទៀតនូវតួនាទីដឹកមុខ និងរីកសាយភាយ ខិតខំប្រឹងប្រែងសម្រេចបាន និងលើសពីសូចនាករដែលបានប្រគល់ជូន ដើម្បីរួមចំណែកកាន់តែច្រើនទៅក្នុងប្រភពចំណូលថវិការដ្ឋ និងកំណើនសេដ្ឋកិច្ចរួមរបស់ទូទាំងប្រទេស។
ពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពសេណារីយ៉ូ ព្រមទាំងភារកិច្ចកំណើនប្រចាំខែ និងប្រចាំត្រីមាស
រដ្ឋាភិបាលក៏បានតម្រូវឱ្យប្រធានគណៈកម្មាធិការប្រជាជនបណ្តាខេត្ត ក្រុងចំណុះមជ្ឈិម ខិតខំប្រឹងប្រែងពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពសេណារីយ៉ូ ព្រមទាំងភារកិច្ចកំណើនរបស់បណ្តាវិស័យ និងជំនាញប្រចាំខែ និងប្រចាំត្រីមាស នៅក្នុងបណ្តាខែចុងឆ្នាំ ២០២៦ ធានាបំពេញសម្រេចបាននូវបណ្តាគោលដៅនៅឧបសម្ព័ន្ធនៃសេចក្តីសម្រេចចិត្តនេះ។ ម្ចាស់ការអនុវត្តបណ្តាភារកិច្ច និងដំណោះស្រាយតាមសមត្ថកិច្ច និងស្រាវជ្រាវ ស្នើឡើងនូវបណ្តាយន្តការ គោលនយោបាយ ភារកិច្ច និងដំណោះស្រាយជាក់ស្តែង ក្នុងករណីហួសពីសមត្ថកិច្ច ដោយផ្ញើទៅកាន់បណ្តាក្រសួង ស្ថាប័នគ្រប់គ្រងវិស័យ និងជំនាញ ដើម្បីសម្របសម្រួលចាត់ការតាមសមត្ថកិច្ច និងរាយការណ៍ជូនថ្នាក់មានសមត្ថកិច្ចចំពោះបណ្តាបញ្ហាដែលហួសពីសមត្ថកិច្ច។
របាយការណ៍វាយតម្លៃសភាពការណ៍អនុវត្តប្រចាំត្រីមាស ធ្វើបច្ចុប្បន្នភាពសេណារីយ៉ូកំណើន ទៅតាមសូចនាករនីមួយៗ និងអនុសាសន៍ ស្នើឡើងនូវដំណោះស្រាយដើម្បីសម្រេចបាននូវគោលដៅកំណើន ដោយផ្ញើជូនក្រសួងហិរញ្ញវត្ថុ មុនថ្ងៃទី ២៥ នៃខែចុងក្រោយក្នុងត្រីមាស។
រៀបចំការស្រាវជ្រាវ ពិនិត្យឡើងវិញនូវបណ្តាប្រភពធនធាន កម្លាំងចលករ និងសមត្ថភាពថ្មីសម្រាប់កំណើន ព្រមទាំងដំណោះស្រាយអនុវត្ត ដោយរាយការណ៍ជូនក្រុមប្រឹក្សាប្រជាជនថ្នាក់ដដែលក្នុងខែមិថុនា ឆ្នាំ ២០២៦ ដើម្បីប្រគល់បន្ថែមនូវគោលដៅកំណើនរបស់មូលដ្ឋានក្នុងឆ្នាំ ២០២៦ និងដំណាក់កាល ២០២៦ - ២០៣០ យោងតាមសេចក្តីសម្រេចចិត្តនេះ និងកែសម្រួលក្នុងករណីដែលក្រុមប្រឹក្សាប្រជាជនបានចេញសេចក្តីសម្រេចចិត្តលើគោលដៅទាបជាងគោលដៅនៅក្នុងសេចក្តីសម្រេចចិត្តនេះ។
ធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ បង្កើនល្បឿន និងជំរុញខ្លាំងការបើកប្រាក់រំលាយដើមទុនវិនិយោគសាធារណៈ
រដ្ឋាភិបាលប្រគល់ភារកិច្ចឱ្យបណ្តាក្រសួង ស្ថាប័នធ្វើជាម្ចាស់ការ និងតាមដានបណ្តាសូចនាករតាមការបែងចែកភារកិច្ចនៅក្នុងសេចក្តីសម្រេចចិត្តលេខ ១០៩/NQ-CP នាថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៦ របស់រដ្ឋាភិបាល វាយតម្លៃសភាពការណ៍អនុវត្តសូចនាករនៅតាមបណ្តាមូលដ្ឋាន និងស្នើឡើងទាន់ពេលវេលា (ប្រសិនបើមាន) ឱ្យមូលដ្ឋានអនុវត្តបណ្តាដំណោះស្រាយ ដើម្បីធានាបំពេញសម្រេចបាននូវសូចនាករដែលបានដាក់ចេញ។
បណ្តាក្រសួង ស្ថាប័ន និងមូលដ្ឋាន បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបណ្តាភារកិច្ចដែលបានប្រគល់ជូននៅក្នុងសេចក្តីសន្និដ្ឋានលេខ ១៨-KL/TW នាថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៦ របស់មជ្ឈិម និងសេចក្តីសម្រេចចិត្តលេខ ១០៩/NQ-CP នាថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៦ របស់រដ្ឋាភិបាល។ ក្នុងនោះ ប្រធានគណៈកម្មាធិការប្រជាជនបណ្តាខេត្ត ក្រុងចំណុះមជ្ឈិម ត្រូវដឹកនាំផ្តោតសំខាន់លើការអនុវត្តបណ្តាភារកិច្ចស្នូល ដែលចាំបាច់ត្រូវធ្វើភ្លាមៗ៖
បន្តផ្តោតសំខាន់លើការចាត់ការ ដោះស្រាយ និងដោះស្រាយឱ្យបានដាច់ស្រឡះនូវបណ្តាគម្រោងដែលនៅសេសសល់អូសបន្លាយពេលយូរ ពាក់ព័ន្ធនឹងដីធ្លី និងផែនការរៀបចំនៅលើភូមិសាស្ត្រ ដើម្បីដាក់ឱ្យធ្វើអាជីវកម្ម និងប្រើប្រាស់ក្នុងពេលឆាប់ៗ សំដៅជំរុញកំណើន; បន្តកាត់បន្ថយ និងធ្វើឱ្យសាមញ្ញនូវនីតិវិធីរដ្ឋបាល លក្ខខណ្ឌអាជីវកម្ម និងមុខរបរអាជីវកម្មមានលក្ខខណ្ឌ បង្កលក្ខខណ្ឌងាយស្រួលសម្រាប់ប្រជាពលរដ្ឋ និងសហគ្រាស។ ដោះស្រាយការលំបាក និងការជំពាក់ជំពិនក្នុងការដំណើរការអាជ្ញាធរមូលដ្ឋាន ២ ថ្នាក់; ចាត់ការឱ្យបានដាច់ស្រឡះនូវទ្រព្យសម្បត្តិសាធារណៈជាផ្ទះ និងដីធ្លីដែលលើសតម្រូវការ និងមិនបានប្រើប្រាស់។ សម្របសម្រួលព័ត៌មានយ៉ាងជិតស្និទ្ធជាមួយក្រសួងហិរញ្ញវត្ថុក្នុងការគ្រប់គ្រង និងដឹកនាំសេដ្ឋកិច្ចម៉ាក្រូ។
ខិតខំប្រឹងប្រែងពិនិត្យឡើងវិញជាបន្ទាន់នូវខ្លឹមសារផែនការរៀបចំរបស់បណ្តាខេត្ត ក្រុង និងបំពេញសម្រេចការកសាង កែសម្រួល ព្រមទាំងអនុម័តបណ្តាផែនការរៀបចំចំណុះប្រព័ន្ធផែនការរៀបចំ ធានាភាពស៊ីសង្វាក់គ្នា និងឯកភាពគ្នាជាមួយតម្រូវការកំណើន “លេខ ២ ខ្ទង់” ឱ្យស្របតាមផែនការរៀបចំតំបន់សេដ្ឋកិច្ច - សង្គមទាំង ៦ តំបន់។
ខិតខំប្រឹងប្រែងដឹកនាំយ៉ាងម៉ឺងម៉ាត់ក្នុងការបង្កើនល្បឿន និងជំរុញខ្លាំងការបើកប្រាក់រំលាយដើមទុនវិនិយោគសាធារណៈ ដោយចាត់ទុកថានេះជាភារកិច្ចនយោបាយស្នូល និងជាលក្ខវិនិច្ឆ័យដ៏សំខាន់ក្នុងការវាយតម្លៃកម្រិតនៃការបំពេញភារកិច្ចរបស់សមូហភាព និងបុគ្គល ក្នុងនោះមានទាំងអ្នកដឹកនាំក្បាលម៉ាស៊ីនផងដែរ។ ផ្តោតសំខាន់លើការដោះស្រាយផ្ទៃដីសាងសង់ ការសងជំងឺចិត្ត ការឧបត្ថម្ភ និងការតាំងទីលំនៅថ្មីប្រកបដោយប្រសិទ្ធភាព និងភាពសមស្រប; ជម្រុញល្បឿននៃការអនុវត្តបណ្តាគម្រោងគន្លឹះៗនៅលើភូមិសាស្ត្រ ធានាបាននូវគុណភាព វឌ្ឍនភាព និងប្រសិទ្ធភាពវិនិយោគ មិនទុកឱ្យមានការបាត់បង់ ខ្ជះខ្ជាយ និងបាតុភូតអវិជ្ជមានកើតឡើងឡើយ ដោយរួមចំណែកយ៉ាងជាក់ស្តែងដល់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់មូលដ្ឋាន។
សម្របសម្រួលជាមួយក្រសួងសំណង់ ក្រសួងកសិកម្មនិងបរិស្ថាន និងបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តោតសំខាន់លើការដោះស្រាយបញ្ហាប្រភពផ្គត់ផ្គង់ដី ថ្ម ខ្សាច់... និងគ្រប់គ្រងតម្លៃសម្ភារសំណង់ ឱ្យត្រឹមត្រូវតាមការណែនាំរបស់នាយករដ្ឋមន្ត្រី នៅក្នុងសេចក្តីជូនដំណឹងលេខ ២១៣/TB-VPCP នាថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៦ របស់ការិយាល័យរដ្ឋាភិបាល; បង្កើតយន្តការសម្របសម្រួលអន្តរតំបន់ក្នុងការគ្រប់គ្រងប្រភពផ្គត់ផ្គង់សម្ភារសំណង់បម្រើឱ្យការវិនិយោគសាធារណៈ ពិសេសគឺបណ្តាគម្រោងហេដ្ឋារចនាសម្ព័ន្ធគន្លឹះៗ ប្តេជ្ញាចាត់ការចំពោះបណ្តាករណីដែលបង្កការរំខាន គិតតែពីផលប្រយោជន៍ក្នុងតំបន់ខ្លួន និងការស្តុកទំនិញទុកដើម្បីកេងចំណេញផលប្រយោជន៍; មានដំណោះស្រាយចាត់ការចំពោះស្ថានភាពសំណល់អេតចាយសំណង់ដែលកំពុងកើនឡើងនៅតាមបណ្តាទីក្រុងធំៗ។
រៀបចំការតាមដានយ៉ាងកៀកដិតនូវរាល់ការវិវត្តនៃអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និងប្រភពទឹក ដឹកនាំទាន់ពេលវេលា និងអនុវត្តការងារបង្ការ ប្រឆាំង ព្រមទាំងជម្នះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ; សម្របសម្រួលជាមួយក្រសួងកសិកម្មនិងបរិស្ថាន ក្រសួងឧស្សាហពាណិជ្ជកម្ម ដើម្បីដឹកនាំដំណើរការប្រកបដោយភាពបត់បែននូវបណ្តាអាងស្តុកទឹកធារាសាស្ត្រ និងវារីអគ្គិសនី ឆ្លើយតបនឹងហានិភ័យនៃកង្វះខាតទឹក និងធានាសន្តិសុខថាមពល; បង្កើនការប៉ាន់ប្រមាណ និងម្ចាស់ការលើដំណោះស្រាយឆ្លើយតបនឹងការរាំងស្ងួត ការជ្រៀតចូលនៃទឹកប្រៃ ពិសេសគឺនៅតំបន់វាលទំនាបទន្លេមេគង្គ និងបណ្តាដំណោះស្រាយបង្ការ ប្រឆាំងគ្រោះមហន្តរាយធម្មជាតិនៅក្នុងរដូវភ្លៀងធ្លាក់និងខ្យល់ព្យុះនាពេលខាងមុខ។
ជំរុញការនាំចេញ ត្រួតពិនិត្យការនាំចូលបណ្តាមុខទំនិញដែលមិនចាំបាច់
ក្រសួងឧស្សាហពាណិជ្ជកម្ម អនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាដំណោះស្រាយធានាប្រភពផ្គត់ផ្គង់ប្រេងសាំងជាមួយតម្លៃប្រកួតប្រជែងនៅក្នុងតំបន់ និងផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់នូវប្រភពអគ្គិសនី ពិសេសគឺនៅក្នុងបណ្តាខែមានតម្រូវការខ្ពស់ និងអាកាសធាតុក្តៅហួតហែង ដាច់ខាតមិនទុកឱ្យមានការខ្វះខាតអគ្គិសនី និងប្រេងសាំងនៅក្នុងគ្រប់ស្ថានភាពឡើយ។
តាមដានយ៉ាងកៀកដិតនូវរាល់ការវិវត្តនៃការនាំចេញនាំចូល សភាពការណ៍ឱនភាពពាណិជ្ជកម្ម មានដំណោះស្រាយជំរុញការនាំចេញ ត្រួតពិនិត្យការនាំចូលបណ្តាមុខទំនិញដែលមិនចាំបាច់ បង្កើនការផលិត និងប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុក ធានាជញ្ជីងពាណិជ្ជកម្មប្រកបដោយចីរភាព; គាំទ្រសហគ្រាសលើកកម្ពស់សមត្ថភាពឆ្លើយតបបានតាមស្តង់ដារនៃទីផ្សារនាំចូល ពង្រីកចំណែកទីផ្សារនៅតាមបណ្តាទីផ្សារប្រពៃណី និងអភិវឌ្ឍន៍បណ្តាទីផ្សារថ្មីៗដែលមានសក្តានុពល។
បន្តជំរុញការអភិវឌ្ឍទីផ្សារនៅក្នុងស្រុក ជំរុញតម្រូវការប្រើប្រាស់ ដើម្បីឱ្យការប្រើប្រាស់នៅក្នុងស្រុករួមចំណែកកាន់តែច្រើនទៅក្នុងកំណើនរបស់បណ្តាមូលដ្ឋាន និងទូទាំងប្រទេសទាំងមូល។
ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនូវឥណទានចំពោះបណ្តាវិស័យដែលបង្កប់ហានិភ័យ; បង្កើនលទ្ធភាពទទួលបានប្រភពដើមទុនសម្រាប់សហគ្រាស
ធនាគាររដ្ឋវៀតណាម តាមដានយ៉ាងកៀកដិតនូវរាល់ការវិវត្តនៃជញ្ជីងទូទាត់អន្តរជាតិ ទីផ្សាររូបិយវត្ថុ រូបិយប័ណ្ណបរទេស ឥណទាន អត្រាការប្រាក់ អត្រាប្តូរប្រាក់ និងលំហូរដើមទុនចេញទៅបរទេស។ ទន្ទឹមនឹងនោះ កសាងសេណារីយ៉ូគ្រប់គ្រងគោលនយោបាយរូបិយវត្ថុសម្រាប់ពេញមួយឆ្នាំ និងតាមត្រីមាសនីមួយៗ ម្ចាស់ការលើឧបករណ៍គ្រប់គ្រងចំពោះស្ថានភាពជាក់ស្តែងនីមួយៗ; រក្សាស្ថិរភាពកម្រិតអត្រាការប្រាក់ប្រកបដោយភាពសមស្រប មានប្រសិទ្ធភាព និងជាក់ស្តែង; ខិតខំប្រឹងប្រែងពិនិត្យឡើងវិញ ស្រាវជ្រាវកែសម្រួល និងបំពេញបន្ថែមបណ្តាបទប្បញ្ញត្តិតាមសមត្ថកិច្ច ព្រមទាំងបណ្តាវិធានការសមស្រប ដើម្បីធានានិរន្តរភាពរូបិយប្បវត្ថុ សម្រាប់ប្រព័ន្ធធនាគារ; ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនូវឥណទានចំពោះបណ្តាវិស័យដែលបង្កប់ហានិភ័យ; បង្កើនលទ្ធភាពទទួលបានប្រភពដើមទុនសម្រាប់សហគ្រាស ពិសេសគឺសហគ្រាសធុនតូច និងមធ្យម។ សម្របសម្រួលព័ត៌មានយ៉ាងជិតស្និទ្ធជាមួយក្រសួងហិរញ្ញវត្ថុក្នុងការគ្រប់គ្រង និងដឹកនាំសេដ្ឋកិច្ចម៉ាក្រូ និងកែសម្រួលបណ្តាបទប្បញ្ញត្តិ ព្រមទាំងអនុវត្តបណ្តាដំណោះស្រាយអភិវឌ្ឍន៍ទីផ្សារដើមទុន តាមការណែនាំរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី។
ក្រសួងហិរញ្ញវត្ថុធ្វើជាម្ចាស់ការ សម្របសម្រួលជាមួយបណ្តាក្រសួង ស្ថាប័ន និងមូលដ្ឋាន ដើម្បីបូកសរុប តាមដាន វាយតម្លៃសភាពការណ៍អនុវត្ត និងផ្តល់អនុសាសន៍ ស្នើឡើងនូវដំណោះស្រាយ (ប្រសិនបើមាន) ដោយរាយការណ៍ជូនរដ្ឋាភិបាលនៅក្នុងសម័យប្រជុំរដ្ឋាភិបាលសាមញ្ញប្រចាំខែចុងក្រោយក្នុងត្រីមាស; បូកសរុប និងធ្វើជាសេនាធិការក្នុងការកសាង ព្រមទាំងរាយការណ៍ជូនថ្នាក់មានសមត្ថកិច្ច ដើម្បីប្រគល់គោលដៅកំណើនប្រចាំឆ្នាំរបស់បណ្តាមូលដ្ឋានក្នុងដំណាក់កាល ២០២៧ - ២០៣០៕
ស្ពានតភ្ជាប់សារព័ត៌មាន ASEAN ចេញពីមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៦
យុគសម័យ - នាថ្ងៃទី ១៨ ខែមិថុនា នៅក្នុងក្របខ័ណ្ឌនៃមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៦ និងឆ្ពោះទៅរកការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១០១ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦) អ្នកសារព័ត៌មានជាង ៥០ នាក់អញ្ជើញមកពីប្រទេសឡាវ កម្ពុជា ...
ខេត្ត Gia Lai ធ្វើឱ្យជាក់ស្តែងនូវបណ្តាកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ ២០២៦ ជាមួយបណ្តាខេត្តភាគខាងត្បូងឡាវ និងភាគភូមិភាគឥសានកម្ពុជា
យុគសម័យ - គណៈកម្មាធិការប្រជាជនខេត្ត Gia Lai ទើបតែបានដាក់ចេញនូវបណ្តាផែនការដាក់ពង្រាយកិច្ចសហប្រតិបត្តិការឆ្នាំ ២០២៦ ជាមួយខេត្តចំនួន ៤ ភាគខាងត្បូងឡាវ និងខេត្តចំនួន ៣ ភាគភូមិភាគឥសានកម្ពុជា សំដៅធ្វើឱ្យជាក់ស្តែងនូវបណ្តាកំណត់ហេតុនៃការយោគយល់គ្នាសហប្រតិបត្តិការដំណាក់កាល ២០២៦-២០៣០។ នេះគឺជាជំហានដើរដ៏សំខាន់ រួមចំណែកបង្កើនទំនាក់ទំនងមិត្តភាព ជម្រុញការផ្សារភ្ជាប់ការអភិវឌ្ឍ និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបណ្តាមូលដ្ឋានជាប់ព្រំដែននៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា។
វៀតណាមស្នើឡើងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទពេញអង្គ ICAPP ឆ្នាំ ២០២៨ ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាគណបក្សនយោបាយស្តីពី AI
វៀតណាមស្នើឡើងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទពេញអង្គ ICAPP ឆ្នាំ ២០២៨ ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាគណបក្សនយោបាយស្តីពី AI
ក្នុងបរិបទដែលតំបន់ និងពិភពលោកប្រឈមមុខនឹងបណ្តាការប្រែប្រួលភូមិសាស្ត្រនយោបាយ ការប្រឈមខាងសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍយ៉ាងរហ័សនៃបញ្ញាសិប្បនិម្មិត (AI) បណ្តាតំណាងបានឯកភាពគ្នាដោយចាត់ទុកថា បណ្តាគណបក្សនយោបាយចាំបាច់ត្រូវបង្កើនការសន្ទនា កសាងទំនុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការ សំដៅរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី។ ខ្លឹមសារស្នូលមួយក្នុងចំណោមខ្លឹមសារស្នូលនានានៃសម័យប្រជុំលើកនេះ គឺតួនាទីរបស់ AI ក្នុងការគ្រប់គ្រងរដ្ឋ និងការកសាងការឯកភាពគ្នាក្នុងសង្គម។
ថ្លែងមតិនៅក្នុងសម័យប្រជុំ ប្រធានគណៈប្រតិភូវៀតណាមបានបញ្ជាក់ថា គណបក្សកុម្មុយនីស្តវៀតណាមតែងតែចាត់ទុកជាសំខាន់នូវកិច្ចការបរទេសបក្ស ចូលរួមយ៉ាងសកម្មក្នុងបណ្តាយន្តការសហប្រតិបត្តិការពហុភាគីរវាងបណ្តាគណបក្សនយោបាយ សំដៅបង្កើនការយល់ដឹងគ្នា ពង្រឹងទំនុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺវៀតណាមបានជូនដំណឹងជាផ្លូវការនូវគោលការណ៍ស្នើឡើងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទពេញអង្គ ICAPP លើកទី ១៤ ក្នុងឆ្នាំ ២០២៨។ យោងតាមប្រធានគណៈប្រតិភូវៀតណាម ការធ្វើជាម្ចាស់ផ្ទះរៀបចំនេះនឹងបង្ហាញពីការប្តេជ្ញាចិត្តបន្តរួមចំណែកយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវទៅក្នុងបណ្តាសកម្មភាពរួមរបស់ ICAPP ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌបង្កើនការតភ្ជាប់រវាងបណ្តាគណបក្សនយោបាយក្នុងតំបន់។
សេចក្តីស្នើឡើងរបស់វៀតណាមទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ ICAPP និងបណ្តាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍។ តំណាងជាច្រើនរូបបានវាយតម្លៃថា នេះគឺជាជំហានដើរជាក់ស្តែង សំដៅលើកកម្ពស់តួនាទីរបស់ ICAPP ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្តាគណបក្សនយោបាយអាស៊ី។ ខ្លឹមសារនេះត្រូវបានរំពឹងថានឹងត្រូវពិនិត្យ និងអនុម័តជាផ្លូវការនៅក្នុងសន្និសីទពេញអង្គ ICAPP លើកទី ១៣ នាចុងឆ្នាំ ២០២៦។
នៅក្នុងសម័យប្រជុំប្រធានបទ "ការផ្លាស់ប្តូរអាស៊ីក្នុងយុគសម័យឌីជីថល៖ ការប្រឈមនៃ AI" គណៈប្រតិភូវៀតណាមបានសង្កត់ធ្ងន់ថា AI កំពុងក្លាយជាកត្តាដ៏សំខាន់ក្នុងការកំណត់ទម្រង់សមត្ថភាពប្រកួតប្រជែង ការចម្រើនលូតលាស់សេដ្ឋកិច្ច ការគ្រប់គ្រងរដ្ឋ និងការអភិវឌ្ឍសង្គម។ ការទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពនូវបច្ចេកវិទ្យានេះ នឹងបង្កើតឱកាសទម្លុះទម្លាយសម្រាប់បណ្តាប្រទេស ក្នុងពេលដែលគម្លាតនៃការអភិវឌ្ឍគឺមានហានិភ័យកើនឡើងចំពោះបណ្តាប្រទេសដែលយឺតយ៉ាវក្នុងការបន្ស៊ាំខ្លួន។
ចេញពីតថភាពជាក់ស្តែងនៃការអភិវឌ្ឍរបស់វៀតណាម អនុរដ្ឋមន្ត្រី លោក Ngo Le Van បានឱ្យដឹងថា ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តវៀតណាម និងនៅលើមូលដ្ឋាននៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល គឺត្រូវបានកំណត់ថាជាកម្លាំងចលករដ៏សំខាន់នៃការចម្រើនលូតលាស់ក្នុងដំណាក់កាលថ្មី ក្នុងនោះ AI រក្សាតួនាទីជំរុញការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងការអភិវឌ្ឍប្រកបដោយចីរភាព។
វៀតណាមក៏បានស្នើឡើងឱ្យបណ្តាគណបក្សនយោបាយ និងបណ្តាប្រទេសក្នុងតំបន់ បង្កើនកិច្ចសហប្រតិបត្តិការស្រាវជ្រាវ អភិវឌ្ឍន៍ប្រភពធនធានមនុស្ស លើកកម្ពស់សមត្ថភាពឌីជីថល កសាងបណ្តាយន្តការគ្រប់គ្រង AI ប្រកបដោយការទទួលខុសត្រូវ ទន្ទឹមនឹងនោះ គាំទ្របណ្តាប្រទេសកំពុងអភិវឌ្ឍន៍ឱ្យចូលរួមយ៉ាងជ្រាលជ្រៅបន្ថែមទៀតទៅក្នុងប្រព័ន្ធអេកូឡូស៊ី AI សកល។
នៅក្រៅខែមហាសន្និសីទ អនុរដ្ឋមន្ត្រី លោក Ngo Le Van បានមានជំនួបធ្វើការជាមួយអគ្គលេខាធិការគណបក្សប្រជាជនម៉ុងហ្គោលី លោក Sodbaatar Yangug។ ភាគីទាំងពីរបានផ្លាស់ប្តូរមតិអំពីបណ្តាទិសដៅអភិវឌ្ឍន៍ថ្មីរបស់ប្រទេសនីមួយៗ បន្ទាប់ពីមហាសន្និសីទបក្សនាពេលថ្មីៗកន្លងទៅ ព្រមទាំងបញ្ជាក់ថា ទំនាក់ទំនងរវាងបក្សទាំងពីរ បន្តជាគ្រឹះស្ថានដ៏សំខាន់ដើម្បីជំរុញទំនាក់ទំនងទ្វភាគី ក្នុងនោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចាំបាច់ត្រូវក្លាយជាសសរស្តម្ភអភិវឌ្ឍន៍មួយ។
នៅក្នុងជំនួបជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP លោក Chung Eui Yong ភាគីវៀតណាមបានវាយតម្លៃខ្ពស់ចំពោះតួនាទីសម្របសម្រួលរបស់ ICAPP និងបានស្នើឱ្យភាគីទាំងពីរ បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងដំណើរការត្រៀមលក្ខណៈសម្រាប់ការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទពេញអង្គ ICAPP លើកទី ១៤ ប្រសិនបើទទួលបានការអនុម័តពីបណ្តាសមាជិក។
ការអញ្ជើញចូលរួមប្រកបដោយភាពសកម្ម និងការដាក់ចេញនូវបណ្តាគំនិតផ្តួចផ្តើមនៅក្នុងកិច្ចប្រជុំលើកទី ៤៥ គឺបន្តបង្ហាញពីតួនាទីម្ចាស់ការ និងការទទួលខុសត្រូវរបស់គណបក្សកុម្មុយនីស្តវៀតណាម នៅក្នុងបណ្តាយន្តការសហប្រតិបត្តិការពហុភាគីនៃគណបក្សនយោបាយនៅអាស៊ី ទន្ទឹមនឹងនោះ បង្កើតជាគ្រឹះស្ថានដើម្បីឱ្យវៀតណាមរួមចំណែកយ៉ាងជ្រាលជ្រៅនិងទូលំទូលាយបន្ថែមទៀត ទៅក្នុងបណ្តាសកម្មភាពរបស់ ICAPP នាពេលខាងមុខ។
ត្រូវបានបង្កើតឡើងនៅទីក្រុងម៉ានីល (ប្រទេសហ្វីលីពីន) នាខែកញ្ញា ឆ្នាំ ២០០០ បច្ចុប្បន្ននេះ ICAPP គឺជាវេទិកាសហប្រតិបត្តិការពហុភាគីនៃគណបក្សនយោបាយធំបំផុតនៅអាស៊ី តម្រង់ឆ្ពោះទៅរកការជំរុញការសន្ទនា បង្កើនទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងបណ្តាគណបក្សនយោបាយ សំដៅរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់តំបន់។ គណៈកម្មាធិការអចិន្ត្រៃយ៍ គឺជាស្ថាប័នសម្របសម្រួលបណ្តាសកម្មភាពរបស់ ICAPP នៅចន្លោះអាណត្តិសន្និសីទពេញអង្គទាំងពីរ៕
អង្គការសហប្រជាជាតិបានចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងការផ្លាស់ប្តូរឌីជីថល និង AI
ដោយវាយតំលៃខ្ពស់ចំពោះចក្ខុវិស័យ និងគោលនយោបាយមានលក្ខណៈទម្លុះទម្លាយ អគ្គលេខាធិការរងអ.ស.ប លោក Amandeep Singh Gill បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមនិងចាប់យកឱកាសដើម្បីសម្រេចបាននូវវឌ្ឍនភាពដ៏អស្ចារ្យក្នុងការច្នៃប្រឌិត នវានុវត្តន៍ បរិវត្តកម្មឌីជីថល បញ្ញាសិប្បនិមិត្ត (AI) និងធានាសន្តិសុខតាមអ៊ីនធឺណិត រួមទាំងការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន ជាពិសេស សហគ្រាសបច្ចេកវិទ្យាធំៗដូចជា Viettel FPT VinAI។ លោក Amandeep Singh Gill ...
ការទូតវៀតណាមរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា semiconductor និង AI
យុគសម័យ - នាថ្ងៃទី ២៣ ខែកក្កដា ក្រសួងការបរទេសបានសម្របសម្រួលជាមួយក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម រៀបចំសិក្ខាសាលាមួយអំពី “និន្នាការអភិវឌ្ឍន៍បច្ចេកវិទ្យា semiconductor និងបញ្ញាសិប្បនិមិត្ត ផលប៉ះពាល់សម្រាប់ទំនាក់ទំនងការទូតវៀតណាម”។
ប្តេជ្ញាចិត្តស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុកងទ័ពពលីចំនួន ៣ ០០០ រូប ក្នុងឆ្នាំ ២០២៦
ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន ចំណុចថ្មីៗនៃអនុក្រឹត្យលេខ ២០០/២០២៦/NĐ-CP ដែលសហគ្រាសបោះផ្សាយសញ្ញាបណ្ណត្រូវយកចិត្តទុកដាក់
នាព្រឹកថ្ងៃទី ២៥ ខែមិថុនា នៅទីស្តីការគណៈរដ្ឋមន្ត្រី លេខាមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra ប្រធានគណៈកម្មាធិការដឹកនាំជាតិស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី បានដឹកនាំសន្និសីទបូកសរុបការងាររយៈពេល ៦ ខែដើមឆ្នាំ និងអនុវត្តភារកិច្ចរយៈពេល ៦ ខែចុងឆ្នាំ ២០២៦ របស់គណៈកម្មាធិការដឹកនាំ។
សន្និសីទត្រូវបានរៀបចំឡើងដោយផ្ទាល់នៅចំណុចផ្សាយមជ្ឈិម ទន្ទឹមនឹងនោះ គឺភ្ជាប់តាមប្រព័ន្ធអនឡាញទៅកាន់មូលដ្ឋានចំនួន ៣៤ និងភូមិភាគយោធាចំនួន ៧។
ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra ថ្លែងមតិនៅក្នុងសន្និសីទ។
នៅក្នុងសន្និសីទ របាយការណ៍របស់ក្រសួងការពារប្រទេសបានឱ្យដឹងថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ គឺស្វែងរក និងប្រមូលផ្តុំបានអដ្ឋិធាតុកងទ័ពពលីចំនួន ១.២៥៥ រូប; ទន្ទឹមនឹងនោះ បានអនុវត្តការយកគំរូអដ្ឋិធាតុមិនទាន់កំណត់បានព័ត៌មាន ចំពោះផ្នូរសពកងទ័ពពលីចំនួន ១២.១២៧ ផ្នូរ។ នេះគឺជាទំហំការងារដ៏ធំធេង ដែលបានប្រព្រឹត្តទៅក្នុងលក្ខខណ្ឌភូមិសាស្ត្រមានភាពរប៉ាត់រប៉ាយ និងតំបន់ជាច្រើនមានលក្ខណៈស្មុគស្មាញអំពីប្រវត្តិសាស្ត្រ និងទិន្នន័យ។
ក្រសួងនគរបាលបានរាយការណ៍អំពីលទ្ធផលវិជ្ជមានក្នុងការប្រមូល និងកោសល្យវិច័យគំរូជីវសាស្ត្ររបស់សាច់ញាតិកងទ័ពពលី។ មកទល់ពេលនេះ គឺប្រមូលបានគំរូប្រមាណ ៥៣.០០០ គំរូ ធ្វើសមកាលកម្មទិន្នន័យបានជិត ១៨.០០០ ទិន្នន័យ និងជាជំហានដំបូងកំណត់អត្តសញ្ញាណបានកងទ័ពពលីចំនួន ២៥ រូប នាំមកនូវអត្ថន័យមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅ រួមចំណែកព្យាបាលការបាត់បង់ដែលបានអូសបន្លាយពេលរាប់ទសវត្សរ៍។
ក្រសួងមហាផ្ទៃបានផ្តោតសំខាន់លើការកសាងប្រព័ន្ធទិន្នន័យជាតិស្តីពីកងទ័ពពលី ផ្នូរសពកងទ័ពពលី និងឈាបនដ្ឋានកងទ័ពពលី; ទន្ទឹមនឹងនោះ សម្របសម្រួលសកម្មភាពកោសល្យវិច័យ ADN រវាងបណ្តាអង្គភាពជំនាញ។ បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានសង្កត់ធ្ងន់លើតួនាទីរបស់វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ពិសេសគឺបច្ចេកវិទ្យា ADN ក្នុងការចាត់ការ និងវិភាគគំរូអដ្ឋិធាតុ។
លោកឧត្តមសេនីយ៍ឯក Nguyen Van Gau អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ថ្លែងមតិនៅក្នុងសន្និសីទ។
ទន្ទឹមនឹងនោះ គណៈឃោសនាអប់រំមជ្ឈិម និងគណៈចលនាមហាជនមជ្ឈិម ទូរទស្សន៍វៀតណាម ទូរទស្សន៍ការពារជាតិ និងស្ថាប័នសារព័ត៌មានជាច្រើន បានជំរុញខ្លាំងការផ្សព្វផ្សាយព័ត៌មានអំពីយុទ្ធនាការ “៥០០ ថ្ងៃយប់” បង្កើតបានជាឥទ្ធិពលសង្គមរីកសាយភាយយ៉ាងខ្លាំងក្លា។
នៅក្នុងសន្និសីទ បណ្តាភូមិភាគយោធា និងអង្គភាពពាក់ព័ន្ធនានា បានចែករំលែកបទពិសោធន៍ លទ្ធផលស្វែងរក ប្រមូលផ្តុំ យកគំរូអដ្ឋិធាតុ បោសសម្អាតគ្រាប់មីន ក៏ដូចជាស្នើឡើងនូវបណ្តាដំណោះស្រាយដោះស្រាយការលំបាក សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញភារកិច្ចនាពេលខាងមុខ។
បង្កើតជា “ខ្សែទឹកនៃទំនុកចិត្តដឹងគុណ” វប្បធម៌ដឹងគុណនៅក្នុងសង្គមទាំងមូល
ថ្លែងមតិសន្និដ្ឋានសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra បានសង្កត់ធ្ងន់ថា នេះគឺជាភារកិច្ចនយោបាយពិសេសដ៏ពិសិដ្ឋ បង្ហាញយ៉ាងស៊ីជម្រៅនូវសីលធម៌ “ផឹកទឹកនឹកដល់ប្រភព” “តបស្នងសងគុណ” របស់ប្រជាជាតិ។
ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់នូវការចូលរួមប្រកបដោយភាពស៊ីសង្វាក់គ្នានៃបណ្តាគណៈ ក្រសួង វិស័យ មូលដ្ឋាន និងកងកម្លាំងកងទ័ព ជាមួយស្មារតីទទួលខុសត្រូវខ្ពស់ ការខិតខំប្រឹងប្រែងជម្នះការលំបាក សម្រេចបានលទ្ធផលយ៉ាងគ្រប់ជ្រុងជ្រោយ នៅក្នុងបរិបទដែលនៅតែមានការប្រឈមជាច្រើនអំពីភូមិសាស្ត្រ ទិន្នន័យ និងប្រភពធនធាន។
ចំណុចលេចធ្លោមួយក្នុងចំណោមចំណុចលេចធ្លោនានា គឺការងារធ្វើជាសេនាធិការ បំពេញបង្គ្រប់យន្តការស្ថាប័ន គោលនយោបាយចំពោះអ្នកមានគុណូបការៈ និងភារកិច្ចស្វែងរក ប្រមូលផ្តុំ កំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី គឺត្រូវបានអនុវត្តយ៉ាងសកម្ម។
អ្វីដែលលេចធ្លោបំផុត គឺការកសាងគ្រោងការណ៍ខ្នាតធំដាក់ជូនគណៈលេខាធិការមជ្ឈិមបក្ស ស្តីពីការរៀបចំបណ្តាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៨០ ទិវាយុទ្ធជនពិការនិងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៧) បានកំណត់ច្បាស់ថា ភារកិច្ចស្វែងរក ប្រមូលផ្តុំ កំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី គឺជាស្នូល។
បណ្តាតំណាងអញ្ជើញចូលរួមសន្និសីទ។
ទន្ទឹមនឹងនោះ បណ្តាលិខិតបទដ្ឋានគតិយុត្តដ៏សំខាន់ជាច្រើនរបស់រដ្ឋាភិបាល ដូចជាសេចក្តីសម្រេចចិត្តលេខ ២៦/២០២៦/NQ-CP របស់រដ្ឋាភិបាល សេចក្តីសម្រេចលេខ ៥១/QĐ-BCĐQG របស់គណៈកម្មាធិការដឹកនាំ និងការបំពេញបង្គ្រប់ព្រះរាជក្រឹត្យ ស្តីពីការផ្តល់ការឧបត្ថម្ភអាទិភាពចំពោះអ្នកមានគុណូបការៈ គឺកំពុងត្រូវបានអនុវត្ត ដែលបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស រដ្ឋ ពិសេសគឺសមមិត្តអគ្គលេខាធិការ ប្រធានរដ្ឋ និងនាយករដ្ឋមន្ត្រី។
ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra ក៏បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរថ្មីក្នុងការងារព័ត៌មាន និងឃោសនាផ្សព្វផ្សាយ ដោយចាត់ទុកថានេះជាកម្លាំងចលករដ៏សំខាន់មួយក្នុងការបង្កើតឱ្យមានការឯកភាពគ្នាក្នុងសង្គម។
បណ្តាស្ថាប័នសារព័ត៌មានមជ្ឈិម និងកងកម្លាំងប្រព័ន្ធផ្សព្វផ្សាយជំនាញ បានបង្កើតនូវផលិតផលរាប់ពាន់ក្នុងរយៈពេលដ៏ខ្លី បង្កើតបានជា “ខ្សែទឹកនៃព័ត៌មាន” ប្រកបដោយភាពវិជ្ជមាន រួមចំណែករីកសាយភាយស្មារតីដឹងគុណចំពោះកងទ័ពពលី និងវប្បធម៌ដឹងគុណនៅក្នុងសង្គមទាំងមូល។
ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា គណៈកម្មាធិការដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវបានពង្រឹង និងធ្វើសកម្មភាពមានរបៀបរៀបរយជាងមុន ហើយវិធីសាស្ត្រដឹកនាំមានការផ្លាស់ប្តូរថ្មីជាច្រើន។ ភូមិភាគយោធា និងមូលដ្ឋានជាច្រើនបានបង្ហាញច្បាស់នូវភាពប្តេជ្ញាចិត្ត ម៉ឺងម៉ាត់ និងភាពម្ចាស់ការក្នុងការអនុវត្តភារកិច្ច។ អង្គភាព និងមូលដ្ឋានមួយចំនួនដែលទទួលបានការវាយតម្លៃខ្ពស់ ដូចជា ភូមិភាគយោធាទី ២, ទី ៣, ទីក្រុងហូជីមិញ, ខេត្ត Tuyen Quang… គឺមានរបៀបធ្វើប្រកបដោយភាពច្នៃប្រឌិត និងមានប្រសិទ្ធភាព។
ជាពិសេស យុទ្ធនាការ ៥០០ ថ្ងៃយប់ សម្រេចបានលទ្ធផលជាជំហានដំបូងដ៏សំខាន់៖ ប្រមូលផ្តុំបានអដ្ឋិធាតុកងទ័ពពលីចំនួន ១.២៥៥ រូប; ប្រមូលបានគំរូអដ្ឋិធាតុជិត ១.០០០ គំរូ ដើម្បីកោសល្យវិច័យ ADN; ទន្ទឹមនឹងនោះ បានអង្កេតស្រាវជ្រាវ និងផ្ទៀងផ្ទាត់បញ្ជាក់តំបន់ជាច្រើនដែលមានផ្នូរសពកងទ័ពពលីសមូហភាព។
ទីតាំងមួយចំនួន ដូចជាតំបន់សួនច្បារ Le Thi Rieng (ទីក្រុងហូជីមិញ) គឺកំពុងត្រូវបានរុករក ដើម្បីឈានទៅរកការប្រមូលផ្តុំ។ ការងារនេះត្រូវបានអនុវត្តឡើងប្រកបដោយលក្ខណៈជាប្រព័ន្ធ ហ្មត់ចត់ និងមានការសម្របសម្រួលរវាងកងកម្លាំងជាច្រើន។
ថ្នាក់ដឹកនាំបណ្តាក្រសួង វិស័យ និងអង្គភាព លើកឡើងមតិយោបល់នៅក្នុងសន្និសីទ។
ការងារកោសល្យវិច័យ ADN ក៏មានជំហានរីកចម្រើនយ៉ាងច្បាស់ក្រឡែតផងដែរ។ ក្រសួងនគរបាលបានអនុវត្តការប្រមូលគំរូក្នុងខ្នាតធំ ទន្ទឹមនឹងនោះ ជាជំហានដំបូងកំណត់បានអត្តសញ្ញាណកងទ័ពពលីមួយចំនួន នាំមកនូវតម្លៃមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅចំពោះសាច់ញាតិ។
ទន្ទឹមនឹងនោះ ការងារបោសសម្អាតគ្រាប់មីន កិច្ចសហប្រតិបត្តិការអន្តរជាតិ និងពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះសពកងទ័ពពលីនៅតាមបណ្តាមូលដ្ឋាន គឺត្រូវបានរៀបចំឡើងប្រកបដោយភាពឡូយឆាយនិងត្រឹមត្រូវ ឆ្លុះបញ្ចាំងច្បាស់នូវតម្លៃមនុស្សសាស្ត្រ និងសីលធម៌ដឹងគុណ។
ទន្ទឹមនឹងបណ្តាលទ្ធផលសម្រេចបាន ឧបនាយករដ្ឋមន្ត្រីក៏បានចង្អុលបង្ហាញដោយត្រង់ទៅត្រង់មកនូវកម្រិតកំណត់មួយចំនួន៖ ការងារប្រព័ន្ធផ្សព្វផ្សាយនៅតាមមូលដ្ឋានមួយចំនួនគឺមិនទាន់ឆ្លើយតបបានតាមតម្រូវការ; ការផ្តល់ព័ត៌មានបម្រើការស្វែងរកនៅមានភាពខ្វះខាតទាន់ពេលវេលា; របាយការណ៍តាមកាលកំណត់នៅមានភាពយឺតយ៉ាវ; កន្លែងមួយចំនួនមិនទាន់លើកកម្ពស់បានពេញលេញនូវការទទួលខុសត្រូវរបស់គណៈកម្មាធិការបក្ស និងអាជ្ញាធរ ដោយនៅមានសញ្ញាណ ប្រគល់ភារកិច្ចឱ្យដាច់ខាត។
ជាពិសេស លទ្ធផលស្វែងរក និងកោសល្យវិច័យ ADN នៅតែមានគម្លាតបើប្រៀបធៀបនឹងគោលដៅដែលបានដាក់ចេញ ដែលទាមទារឱ្យមានបណ្តាដំណោះស្រាយខ្លាំងក្លា និងមានភាពស៊ីសង្វាក់គ្នាបន្ថែមទៀតនាពេលខាងមុខ។
យឺតយ៉ាវមួយថ្ងៃណា គឺមានកំហុសចំពោះប្រវត្តិសាស្ត្រ ចំពោះកងទ័ពពលី និងសាច់ញាតិកងទ័ពពលីថ្ងៃនោះ
អំពីភារកិច្ចរយៈពេល ៦ ខែចុងឆ្នាំ ២០២៦ ដោយសង្កត់ធ្ងន់ថា “យឺតយ៉ាវមួយថ្ងៃណា គឺមានកំហុសចំពោះប្រវត្តិសាស្ត្រ ចំពោះកងទ័ពពលី និងសាច់ញាតិកងទ័ពពលីថ្ងៃនោះ” ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra បានតម្រូវឱ្យប្រព័ន្ធនយោបាយទាំងមូលប្រមូលផ្តុំកម្លាំងរៀបចំអនុវត្តបណ្តាគោលដៅស្នូល ដូចជា៖ រហូតដល់ដាច់ឆ្នាំ ២០២៦ ខិតខំប្រឹងប្រែងស្វែងរក និងប្រមូលផ្តុំឱ្យបានអដ្ឋិធាតុកងទ័ពពលីប្រមាណ ៣.០០០ រូប; បំពេញសម្រេចជាមូលដ្ឋាននូវការយកគំរូអដ្ឋិធាតុមិនទាន់កំណត់បានព័ត៌មាន; បំពេញសម្រេចការប្រមូលគំរូជីវសាស្ត្ររបស់សាច់ញាតិកងទ័ពពលី; កោសល្យវិច័យលើគំរូអដ្ឋិធាតុឱ្យបានជាង ៩.០០០ គំរូ; បំពេញសម្រេចការបោសសម្អាតគ្រាប់មីននៅតាមភូមិសាស្ត្រគន្លឹះៗ; និងកសាងប្រព័ន្ធទិន្នន័យ “ត្រឹមត្រូវ គ្រប់គ្រាន់ ស្អាត រស់” តភ្ជាប់ប្រកបដោយភាពប្រទាក់ក្រឡាជាមួយប្រព័ន្ធទិន្នន័យជាតិស្តីពីប្រជាជន...
ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើបណ្តាគោលដៅរហូតដល់ដាច់ឆ្នាំ ២០២៦ ខិតខំប្រឹងប្រែងស្វែងរក និងប្រមូលផ្តុំឱ្យបានអដ្ឋិធាតុកងទ័ពពលីប្រមាណ ៣.០០០ រូប។
ឧបនាយករដ្ឋមន្ត្រីបានតម្រូវថា ជាដំបូងគឺត្រូវផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានូវការងារដឹកនាំ និងបញ្ជាណែនាំ តាមទិសដៅមានភាពស៊ីសង្វាក់គ្នា ម៉ឺងម៉ាត់ បិទជិតនឹងគោលដៅ និងតម្រូវការនៃយុទ្ធនាការ; ជំរុញខ្លាំងការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវទិន្នន័យ ដោយចាត់ទុកថានេះជាដំណាក់កាលទម្លុះទម្លាយដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញភារកិច្ច។
គណៈកម្មាធិការដឹកនាំគ្រប់លំដាប់ថ្នាក់ ចាំបាច់ត្រូវបន្តលើកកម្ពស់ការទទួលខុសត្រូវ ធ្វើការងារជាក់ស្តែង បិទជិតនឹងតថភាពជាក់ស្តែង ជៀសវាងភាពជាទម្រង់ការ។ ទន្ទឹមនឹងនោះ បង្កើនការត្រួតពិនិត្យ និងត្រួតពិនិត្យតាមដាននៅតាមអង្គភាពមួយចំនួន ដើម្បីធានាបាននូវវឌ្ឍនភាព គុណភាព ផ្សារភ្ជាប់យ៉ាងច្បាស់លាស់នឹងការទទួលខុសត្រូវ ពិសេសគឺអ្នកដឹកនាំក្បាលម៉ាស៊ីន។
ក្រសួងការពារប្រទេស ត្រូវបានប្រគល់ភារកិច្ចឱ្យធ្វើជាម្ចាស់ការ សម្របសម្រួលជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យឡើងវិញ និងកែសម្រួលផែនការ ព្រមទាំងកាលវិភាគអនុវត្តរបស់បណ្តាភូមិភាគយោធា និងគណៈកម្មាធិការដឹកនាំថ្នាក់ខេត្ត ធានាបំពេញសម្រេចបាននូវគោលដៅឆ្នាំ ២០២៦ ត្រឹមត្រូវតាមវឌ្ឍនភាព ជៀសវាងភាពអសកម្ម និងការយឺតយ៉ាវឡើយ។
ដកស្រង់អំពីការងារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ឧបនាយករដ្ឋមន្ត្រីបានតម្រូវឱ្យបន្តជំរុញខ្លាំង ដោយយកភារកិច្ចស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី រួមជាមួយការងារថែទាំអ្នកមានគុណូបការៈជាស្នូល តាមរយៈនោះ បង្កើតបានជាកម្លាំងរីកសាយភាយក្នុងសង្គម ដាស់តឿនស្មារតីដឹងគុណ និងការឯកភាពគ្នាយ៉ាងទូលំទូលាយ តម្រង់ឆ្ពោះទៅរកការប្រារព្ធពិធីរំលឹកខួបលើកទី ៨០ ទិវាយុទ្ធជនពិការនិងយុទ្ធជនពលី។ គណៈឃោសនាអប់រំមជ្ឈិម និងគណៈចលនាមហាជនមជ្ឈិម ធ្វើជាម្ចាស់ការអនុវត្តប្រកបដោយភាពឯកភាពគ្នា ធានាភាពស៊ីសង្វាក់គ្នាពីថ្នាក់មជ្ឈិមរហូតដល់មូលដ្ឋាន ព្រមទាំងបង្កើនការផ្សព្វផ្សាយព័ត៌មាននៅលើប្រព័ន្ធបច្ចេកវិទ្យា ឌីជីថល និងកិច្ចការបរទេស។
សន្និសីទបូកសរុបការងាររយៈពេល ៦ ខែដើមឆ្នាំ និងអនុវត្តភារកិច្ចរយៈពេល ៦ ខែចុងឆ្នាំ ២០២៦ របស់គណៈកម្មាធិការដឹកនាំជាតិស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី។
ការផ្តល់ព័ត៌មានត្រូវតែមានភាពទាន់ពេលវេលា គ្រប់គ្រាន់ និងមានអង្គភាពសម្របសម្រួលច្បាស់លាស់ សំដៅធានាព័ត៌មានបម្រើឱ្យវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ បណ្តាស្ថាប័នសារព័ត៌មានចាំបាច់ត្រូវបិទជិតនឹងតថភាពជាក់ស្តែង ឆ្លុះបញ្ចាំងពីវឌ្ឍនភាព គំរូគំនិតល្អៗ របៀបធ្វើមានប្រសិទ្ធភាព ទន្ទឹមនឹងនោះ គឺរីកសាយភាយនូវបណ្តាបុគ្គលគំរូឆ្នើម។ សមាគមអតីតយុទ្ធជនវៀតណាម បន្តលើកកម្ពស់តួនាទីសម្របសម្រួលក្នុងការឃោសនា និងចលនាសង្គម។
ទន្ទឹមនឹងនោះ គឺត្រូវបង្កើនការប្រមូល វិភាគ និងផ្ទៀងផ្ទាត់ផ្ទឹមព័ត៌មាននៅលើមូលដ្ឋានវិទ្យាសាស្ត្រ គតិយុត្ត ប្រវត្តិសាស្ត្រ និងតថភាពជាក់ស្តែង ដើម្បីបម្រើប្រកបដោយប្រសិទ្ធភាពដល់ការងារស្វែងរក និងប្រមូលផ្តុំ ពិសេសគឺចំពោះបណ្តាផ្នូរសពកងទ័ពពលីសមូហភាព; ព្រមទាំងបំពេញបង្គ្រប់យន្តការកៀងគរប្រភពធនធាន រួមផ្សំរវាងស្ថាប័នជំនាញ និងកងកម្លាំងសង្គម សំដៅពង្រីកបណ្តាញទិន្នន័យបម្រើការផ្ទៀងផ្ទាត់បញ្ជាក់។
ដកស្រង់អំពីគោលនយោបាយ ឧបនាយករដ្ឋមន្ត្រីបានតម្រូវឱ្យខិតខំប្រឹងប្រែងបំពេញបង្គ្រប់ព្រះរាជក្រឹត្យ ស្តីពីការផ្តល់ការឧបត្ថម្ភអាទិភាពចំពោះអ្នកមានគុណូបការៈ ដោយខិតខំប្រឹងប្រែងដាក់ជូនក្នុងខែកក្កដា និងកែសម្រួលទាន់ពេលវេលានូវរបបប្រាក់ឧបត្ថម្ភសម្រាប់មុខសញ្ញាទទួលផលទាំងឡាយ ធានាឱ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់ពេលវេលា ដោយយកចិត្តទុកដាក់ជាពិសេសចំពោះក្រុមមុខសញ្ញាមានលក្ខណៈពិសេសដោយឡែក។
លើសពីនេះទៅទៀត ប្រភពធនធានសម្រាប់យុទ្ធនាការត្រូវតែបានផ្តល់អាទិភាពជាអតិបរមា ក្នុងនោះផ្តោតសំខាន់លើការវិនិយោគលើកកម្ពស់បច្ចេកវិទ្យាកោសល្យវិច័យ ADN។
“ភារកិច្ចស្នូលបំផុតគឺការជំរុញខ្លាំងការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី ដោយតម្រូវឱ្យគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ កាត់បន្ថយបណ្តានីតិវិធីដែលមិនចាំបាច់ លើកកម្ពស់ជាអតិបរមានូវតួនាទីរបស់បណ្តាអង្គការ សហគ្រាស និងបុគ្គលដែលមានចិត្តជ្រះថ្លានិងបទពិសោធន៍” ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra បានសង្កត់ធ្ងន់។
ទន្ទឹមនឹងនោះ គឺបន្តបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយឡាវ កម្ពុជា និងបណ្តាដៃគូដូចជាសហរដ្ឋអាមេរិក ក្នុងការធ្វើអាជីវកម្ម និងផ្លាស់ប្តូរព័ត៌មាន ទិន្នន័យ និងវត្ថុអនុស្សាវរីយ៍សង្គ្រាម។
“សមូហភាព និងបុគ្គលម្នាក់ៗ ចាំបាច់ត្រូវកំណត់ច្បាស់ថា នេះគឺជាក្តីសេចក្តីសុខ និងជាកិត្តិយសដ៏ធំធេង ដើម្បីពីទីនោះលើកកម្ពស់ស្មារតីទទួលខុសត្រូវ រួមចំណែកយ៉ាងសកម្ម និងមានប្រសិទ្ធភាពបន្ថែមទៀតសម្រាប់ភារកិច្ចរួម” ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra បានមានប្រសាសន៍៕
វេទិកាជាតិឌីជីថលវៀតណាម ឆ្នាំ ២០២៦៖ ការបំប្លែងឌីជីថល មិនមែនជាការធ្វើឌីជីថលកម្មលើនីតិវិធីចាស់នោះទេ
យុគសម័យ - ការបំប្លែងឌីជីថល មិនមែនត្រឹមតែជាការនាំយកបណ្តាសកម្មភាពឡើងទៅលើបរិយាកាសបណ្តាញ ឬការវិនិយោគបន្ថែមលើខឿនបច្ចេកវិទ្យា និងកម្មវិធី នោះឡើយ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺការបង្កើតនូវរបៀបធ្វើការថ្មីៗផ្អែកលើបច្ចេកវិទ្យាឌីជីថល ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបណ្តាបញ្ហាជាក់ស្តែង នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាពលរដ្ឋ សហគ្រាស និងស្ថាប័នរដ្ឋ។
ផលិតផលសិប្បកម្ម និងម្ហូបអាហារវៀតណាម ទាក់ទាញភ្ញៀវអន្តរជាតិនៅក្នុងពិព័រណ៍អង្គការសហប្រជាជាតិឆ្នាំ ២០២៦
យុគសម័យ - នាថ្ងៃទី ៣ ខែមិថុនា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុង New York (សហរដ្ឋអាមេរិក) ពិព័រណ៍វប្បធម៌ - ម្ហូបអាហារអន្តរជាតិអង្គការសហប្រជាជាតិ (UN International Bazaar) ឆ្នាំ ២០២៦ បានប្រព្រឹត្តទៅយ៉ាងរស់រវើក ជាមួយការចូលរួមពីបណ្តាស្តង់ទំនិញប្រមាណ ៦០ មកពីបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។
សេចក្តីសម្រេចចិត្តលេខ ០៦ NQ TW៖ ជំរុញកិច្ចការបរទេសប្រជាជនឱ្យឈានចូលជម្រៅស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង
សេចក្តីសម្រេចលេខ 80-NQ/TW៖ ការបើកឱកាសដើម្បីកែលម្អគុណភាពធនធានមនុស្សក្នុងវិស័យវប្បធម៌ និងសិល្បៈ ខ្លឹមសារ​ស្នូល និង​ខ្លឹមសារ​នៃ​សេចក្តីសម្រេច​លេខ 80-NQ/TW របស់​ការិយាល័យ​នយោបាយ ស្តីពី​ការអភិវឌ្ឍ​វប្បធម៌​វៀតណាម
ដើម្បីធ្វើឱ្យកាន់តែច្បាស់នូវ សារៈសំខាន់ នៃសេចក្តីសម្រេចចិត្តលេខ ០៦-NQ/TW ក្នុងនោះមានការងារកិច្ចការបរទេសប្រជាជន អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម (TTXVN) បានមានការផ្លាស់ប្តូរពិភាក្សាជាមួយលោកវរសេនីយ៍ឯក Tran Van Thong អនុប្រធានគណៈកម្មាធិការទំនាក់ទំនង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍មជ្ឈិមសមាគមមិត្តភាពវៀតណាម - កម្ពុជា។
- តើលោកវាយតម្លៃយ៉ាងណាចំពោះទីតាំងនៃកិច្ចការបរទេសប្រជាជននៅក្នុងខឿនការទូតវៀតណាមនាពេលបច្ចុប្បន្ន ពិសេសគឺបន្ទាប់ពីការិយាល័យនយោបាយបានប្រកាសផ្សាយសេចក្តីសម្រេចចិត្តលេខ ០៦-NQ/TW អំពីការអនុវត្តមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតលើកទី ១៤ របស់បក្ស?
ដោយបន្តវេននូវមនោគមវិជ្ជាការទូតហូជីមិញ “យកអ្វីដែលមិនផ្លាស់ប្តូរ ដើម្បីទប់ទល់នឹងអ្វីដែលផ្លាស់ប្តូររាប់ម៉ឺនជំពូក”ខឿនការទូតវៀតណាមតែងតែត្រូវបានរក្សាយ៉ាងរឹងមាំដោយផ្អែកលើសសរស្តម្ភទាំងបី៖ កិច្ចការបរទេសរបស់បក្ស ការទូតរបស់រដ្ឋ និងកិច្ចការបរទេសប្រជាជន។ ស្មារតីពីមហាសន្និបាតលើកទី ១៤ របស់បក្ស បានបន្តលើកកម្ពស់ការយល់ដឹង ដោយកំណត់ច្បាស់ថាកិច្ចការបរទេសគឺជា “ភារកិច្ចគន្លឹះ សំខាន់ និងជាប្រចាំ”។
អាចបញ្ជាក់បានថា ការដែលការិយាល័យនយោបាយប្រកាសផ្សាយសេចក្តីសម្រេចចិត្តលេខ ០៦-NQ/TW គឺជាចំណុចរបត់ដ៏មានអត្ថន័យ ជាត្រីវិស័យតម្រង់ទិសដៅសម្រាប់បណ្តាសកម្មភាពកិច្ចការបរទេសប្រជាជននិយាយជារួម ឱ្យឈានចូលជម្រៅស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងនាពេលខាងមុខ។
ក្នុងរយៈពេលកន្លងទៅ នៅក្នុងវិស័យកិច្ចការបរទេសប្រជាជន ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ទំនាក់ទំនងវៀតណាម - កម្ពុជា កាន់តែត្រូវបានពូនជ្រំ និងពង្រឹងការអភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ប្រសិនបើកិច្ចការបរទេសរបស់បក្ស និងការទូតរបស់រដ្ឋ បង្កើតនូវគ្រឹះស្ថាននយោបាយ - គតិយុត្ត នោះកិច្ចការបរទេសប្រជាជន គឺជាស្ពានចម្លងប្រកបដោយចីរភាពដែលតភ្ជាប់ដោយផ្ទាល់នូវមនោសញ្ចេតនា និងសេចក្តីទុកចិត្តរវាងប្រជាជននៃប្រទេសទាំងពីរ។
សកម្មភាពអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន - រុស្ស៊ី របស់នាយករដ្ឋមន្ត្រី លោក Le Minh Hung នៅទីក្រុង Kazan សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៦ បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ រួមចំណែកពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងរុស្ស៊ី ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាម តាមរយៈនោះ បង្ហាញពីការគាំទ្រយ៉ាងសកម្មរបស់វៀតណាមចំពោះរុស្ស៊ី និងចំពោះទំនាក់ទំនងអាស៊ាន - រុស្ស៊ី។ នៅក្នុងរូបភាព៖ សម័យប្រជុំពេញអង្គនៃសន្និសីទជាន់ខ្ពស់រំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន - រុស្ស៊ី។
- នាខែឧសភា ឆ្នាំ ២០២៦ កន្លងទៅ នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅសន្និសីទសមាគមមិត្តភាពវៀតណាម - កម្ពុជា និងសមាគមមិត្តភាពកម្ពុជា - វៀតណាម លើកទី ៤ (២០២២-២០២៧) ថ្នាក់ដឹកនាំនៃសមាគមមិត្តភាពទាំងពីរ សុទ្ធតែបានសង្កត់ធ្ងន់លើការ "តភ្ជាប់បេះដូង"។ តើលោកអាចចែករំលែកបន្ថែមអំពីសារពីព្រឹត្តិការណ៍នេះបានទេ?
នេះគឺជាសន្និសីទរួមលើកទី ៤ ក្នុងក្របខ័ណ្ឌកម្មវិធីកិច្ចសហប្រតិបត្តិការដំណាក់កាល ២០២២ - ២០២៧ សំដៅបន្តពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រជាជននៃប្រទេសទាំងពីរ។
នៅក្នុងសន្និសីទ អនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Thanh ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា បានសង្កត់ធ្ងន់លើគោលដៅតភ្ជាប់បេះដូង ពូនជ្រំជំនឿទុកចិត្ត និងបញ្ជូនបន្តនូវអណ្តាតភ្លើងមិត្តភាពជូនដល់ជំនាន់ក្រោយ។ កម្មវិធីជាក់ស្តែងជាច្រើនដូចជា “បណ្តុះពន្លកមិត្តភាព” ជួយឧបត្ថម្ភគាំទ្រនិស្សិតកម្ពុជា ឬវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បានបង្ហាញឱ្យឃើញនូវប្រសិទ្ធភាពជាក់ស្តែងនេះ។
ចំពោះភាគីកម្ពុជា សម្តេច ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា - វៀតណាម បានថ្លែងមតិបញ្ជាក់យ៉ាងមុតមាំថា ប្រជាជនកម្ពុជាតែងតែគោរព និងចងចាំនូវការជួយឧបត្ថម្ភ និងការលះបង់បូជារបស់កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានជួយឱ្យរួចផុតពីរបបប្រល័យពូជសាសន៍; ទន្ទឹមនឹងនោះ មានបំណងប្រាថ្នាចង់បន្តរួមជាមួយវៀតណាមកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព និងបង្កើនការផ្លាស់ប្តូររវាងជំនាន់វ័យក្មេង។
ក្រឡេកមើលឡើងវិញនាពេលកន្លងទៅ ការផ្សារភ្ជាប់ពីកិច្ចការបរទេសប្រជាជនរវាងវៀតណាម និងកម្ពុជា បានរួមចំណែកជំរុញការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព ស្ថិរភាព រួមគ្នាអភិវឌ្ឍន៍ និងនាំមកនូវលទ្ធផលជាក់ស្តែងជាច្រើននៅតាមបណ្តាមូលដ្ឋានជាប់ព្រំដែននៃប្រទេសទាំងពីរ។ អំពីសន្តិសុខ សណ្តាប់ធ្នាប់ យន្តការសម្របសម្រួលអន្តរវិស័យត្រូវបានពង្រឹង ជួយធានាសន្តិសុខសណ្តាប់ធ្នាប់ បង្ការនិងប្រឆាំងបទល្មើសឆ្លងដែន ជួយឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅក្នុងចិត្តក្នុងការតាំងទីលំនៅ និងផលិតកម្ម។ អំពីសេដ្ឋកិច្ច ទំហំពាណិជ្ជកម្មទ្វេភាគីរក្សាបាននូវសន្ទុះកំណើនវិជ្ជមាន អាស្រ័យដោយការកែលម្អបណ្តានីតិវិធីចេញ-ចូលប្រទេស និងនីតិវិធីនាំចេញ-នាំចូល បង្កលក្ខខណ្ឌអំណោយផលសម្រាប់ការវិនិយោគ និងទេសចរណ៍។
លោកវរសេនីយ៍ឯក Tran Van Thong
បណ្តាវិស័យកិច្ចសហប្រតិបត្តិការសុខាភិបាល អប់រំ ពលកម្ម កសិកម្ម និងថាមពល… រវាងប្រទេសទាំងពីរក៏ត្រូវបានជំរុញខ្លាំងក្លាផងដែរ។ ពិសេសគឺ យន្តការជួបប្រជុំប្រចាំឆ្នាំយ៉ាងហោចណាស់មួយឆ្នាំម្តង រវាងបណ្តាមូលដ្ឋានជាប់ព្រំដែន គឺបានជួយឱ្យភាគីទាំងពីរដោះស្រាយបានទាន់ពេលវេលានូវបណ្តាការលំបាក និងបញ្ហាចោទឡើងដែលកើតមានឡើង។
- ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តលេខ ០៦-NQ/TW នាពេលខាងមុខ យោងតាមលោក តើត្រូវផ្តោតសំខាន់លើបណ្តាដំណោះស្រាយគន្លឹះណាខ្លះ?
សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TW បានដាក់ចេញនូវបណ្តាទិសដៅធំៗ។ សំដៅរួមចំណែកនាំយកសេចក្តីសម្រេចចិត្តឱ្យឈានចូលក្នុងជីវភាពរស់នៅយ៉ាងឆាប់រហ័ស រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារកិច្ចការបរទេស យើងត្រូវតែតាមដានឱ្យបានជាប់លាប់នូវទស្សនៈដឹកនាំរបស់សមមិត្តអគ្គលេខាធិការ និងជាប្រធានរដ្ឋ នៅក្នុងសន្និសីទទូទាំងប្រទេសស្រាវជ្រាវ រៀនសូត្រ ជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្តលេខ ០៦-NQ/TW ចុះថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ និងខ្លឹមសារនៃសេចក្តីសម្រេចចិត្តដើម្បីផ្តោតលើការអនុវត្ត។
ផ្អែកលើមូលដ្ឋាននោះ មានបណ្តាក្រុមដំណោះស្រាយស្នូលដូចជា៖ កសាងជួរកម្មាភិបាលកិច្ចការបរទេសឱ្យមានភាពរឹងមាំ ភាពវៃឆ្លាតរហ័សរហួន និងមានសមត្ថភាពគ្រប់គ្រាន់; ជ្រួតជ្រាបយ៉ាងស៊ីជម្រៅថាកិច្ចការបរទេសគឺជាបុព្វហេតុរបស់បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូល; រាល់គណៈកម្មាធិការបក្ស មូលដ្ឋាន និងសហគ្រាសទាំងអស់ សុទ្ធតែជាសហទិដ្ឋិជនចូលរួមដោយផ្ទាល់។
ចំពោះការអនុវត្តកម្មវិធីសកម្មភាពជាក់ស្តែង បណ្តាក្រសួង វិស័យ និងមូលដ្ឋាន ត្រូវតែតាក់តែងឡើងនូវផែនទីបង្ហាញផ្លូវយ៉ាងច្បាស់លាស់ ម៉ឺងម៉ាត់ជម្នះឱ្យបាននូវជំងឺរូបភាព សកម្មភាពបែបអសកម្ម ម៉ាស៊ីន ឬក៏ប្រហែសធ្វេសបាត់បង់ការប្រុងប្រយ័ត្ន។
យើងត្រូវតែផ្សារភ្ជាប់ប្រកបដោយភាពស៊ីសង្វាក់គ្នានូវបណ្តាបណ្តាញការទូត; រឹតបន្តឹងទំនាក់ទំនងរវាងកិច្ចការបរទេសរបស់បក្ស ការទូតរបស់រដ្ឋ កិច្ចការបរទេសប្រជាជន ជាមួយវិស័យការពារជាតិ និងសន្តិសុខ សំដៅកសាងខឿនការទូតគ្រប់ជ្រុងជ្រោយ បង្កើតជាកម្លាំងសរុប។ នៅក្នុងកិច្ចការបរទេសប្រជាជន ត្រូវតែលើកកម្ពស់ឱ្យបានអតិបរមានូវតួនាទីរបស់បណ្តាសមាគមមិត្តភាព។
- សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកវរសេនីយ៍ឯក Tran Van Thong!
សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
យុគសម័យ - លោក Nguyen Thanh Nghi ប្រធាននាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រនៃគណៈកម្មាធិការកណ្តាល បានសង្កត់ធ្ងន់ថា សេចក្តីសម្រេចលេខ ៧៩ របស់ការិយាល័យនយោបាយ គឺជាជំហានដ៏សំខាន់មួយក្នុងការគិតគូរ និងការយល់ដឹងខាងទ្រឹស្តីរបស់បក្សអំពីសេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋ។
ជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកវៀតណាម និងបារាំងឲ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងជាក់ស្តែង
អញ្ជើញចូលរួមពិធីស្វាគមន៍មានតំណាងបញ្ជាការដ្ឋានតំបន់លេខ២ កងទ័ពជើងទឹក បញ្ជាការដ្ឋានតំបន់លេខ៣ កងឆ្មាំសមុទ្រ មន្ទីរកិច្ចការបរទេសទីក្រុងហូជីមិញ នាយកដ្ឋានកិច្ចការបរទេសនៃក្រសួងការពារប្រទេស និងបញ្ជាការដ្ឋានកងទ័ពព្រំដែនទីក្រុងហូជីមិញ។
យុទ្ធនាការ ៥០០ ថ្ងៃយប់៖ បន្ទាន់អនុវត្តការធ្វើឌីជីថលភាវូបនីយកម្មព័ត៌មានយុទ្ធជនពលី
យុទ្ធនាការ “រាប់លានជំហាននៃចិត្តល្អ” ផ្តោតលើប្រជាជនជួបការលំបាកនៅ Dien Bien, Son La និង Thai Nguyen វៀតណាមបើកថ្នាក់បណ្តុះបណ្តាលរយៈពេលខ្លី បញ្ជាការ-សេនាធិការជាន់ខ្ពស់ យុទ្ធនាការ យុទ្ធសាស្ត្រ សម្រាប់កងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនឡាវ
កម្លាំងមានសមត្ថកិច្ចអនុវត្តការយកគំរូជីវសាស្ត្រអដ្ឋិធាតុយុទ្ធជនពលី នៅវាលកប់ខ្មោចយុទ្ធជនពលីឃុំ Cu Jut (ខេត្ត Lam Dong)។
នេះគឺជាសកម្មភាពគន្លឹះមួយក្នុងចំណោមសកម្មភាពគន្លឹះៗនៃយុទ្ធនាការ “៥០០ ថ្ងៃយប់ ជំរុញខ្លាំងក្លាការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី” សំដៅឆ្ពោះទៅរកការរំលឹកខួបលើកទី ៨០ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៧)។
បច្ចុប្បន្ននេះ ខេត្ត Lam Dong មានវាលកប់ខ្មោចយុទ្ធជនពលីចំនួន ១២ កន្លែង ក្នុងនោះមានវាលកប់ខ្មោចចំនួន ១១ កន្លែង មានផ្នែកផ្នូរយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មាន ត្រូវការយកគំរូសម្រាប់បម្រើដល់ការកោសល្យវិច័យ ADN។ គណៈកម្មការដឹកនាំលេខ ៥១៥ នៃខេត្ត បានបង្កើតក្រុមការងារជំនាញចំនួន ៥ ក្រុម ដើម្បីអនុវត្តភារកិច្ចយកគំរូ ធ្វើឌីជីថលភាវូបនីយកម្ម និងប្រគល់ទទួលគំរូអដ្ឋិធាតុយុទ្ធជនពលី។ មុនពេលអនុវត្តជាសកល នាថ្ងៃទី ៤ ខែមិថុនា វាលកប់ខ្មោចយុទ្ធជនពលីឃុំ Duc Linh ត្រូវបានជ្រើសរើសដើម្បីអនុវត្តជាលក្ខណៈពិសោធន៍ សំដៅឱ្យបណ្តាអង្គភាពបំពេញបង្គ្រប់នូវ នីតិវិធី ជំនាញ ដកពិសោធន៍ និងរៀបចំការអនុវត្តនៅលើទំហំទូទាំងខេត្ត។ នៅទីនេះ បណ្តាកម្លាំងបានយកគំរូចំពោះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៥៥ រូប អនុវត្តការធ្វើឌីជីថលភាវូបនីយកម្មព័ត៌មាន និងប្រគល់ទទួលគំរូជូនដល់អង្គភាពកោសល្យវិច័យ ស្របតាម នីតិវិធី បច្ចេកទេសត្រឹមត្រូវ។
ចាប់ពីថ្ងៃទី ២៣ ខែមិថុនា ការងារយកគំរូ និងធ្វើឌីជីថលភាវូបនីយកម្ម ត្រូវបានអនុវត្តជាផ្លូវការនៅលើទ្រង់ទ្រាយធំ នៅតាមវាលកប់ខ្មោចយុទ្ធជនពលីចំនួន ១០ កន្លែង ដោយមានចំនួនផ្នែកផ្នូរសរុប ៤.៧២១ ផ្នូរ។ វគ្គអនុវត្តដំបូងបង្អស់បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែមិថុនា នៅវាលកប់ខ្មោចយុទ្ធជនពលីឃុំ Cu Jut (២១ ផ្នែកផ្នូរ) និងវាលកប់ខ្មោចយុទ្ធជនពលីឃុំ Tuy Đuc (១៨ ផ្នែកផ្នូរ)។ បន្ទាប់មកទៀត ការងារយកគំរូនឹងត្រូវបានអនុវត្តនៅតាមវាលកប់ខ្មោចយុទ្ធជនពលី Krông Nô (៧៧ ផ្នែកផ្នូរ), វាលកប់ខ្មោចយុទ្ធជនពលី Đắk R’lấp (៦១ ផ្នែកផ្នូរ), វាលកប់ខ្មោចយុទ្ធជនពលី Đắk Mil (១០០ ផ្នែកផ្នូរ), វាលកប់ខ្មោចយុទ្ធជនពលី Đắk Nông (១៩០ ផ្នែកផ្នូរ), វាលកប់ខ្មោចយុទ្ធជនពលី Bao Loc (១០២ ផ្នែកផ្នូរ), វាលកប់ខ្មោចយុទ្ធជនពលី Di Linh (៧០ ផ្នែកផ្នូរ), វាលកប់ខ្មោចយុទ្ធជនពលី Lam Dong (៦៥១ ផ្នែកផ្នូរ) និងវាលកប់ខ្មោចយុទ្ធជនពលី Binh Thuan ដោយមាន ៣.៤៣១ ផ្នែកផ្នូរ។ តាមផែនការ រាល់ការងារយកគំរូចំពោះបណ្តាផ្នែកផ្នូរយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មាន គឺខិតខំប្រឹងប្រែងបញ្ចប់ឱ្យបានរួចរាល់មុនថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦។
ការកត់សម្គាល់របស់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម (TTXVN) នៅវាលកប់ខ្មោចយុទ្ធជនពលីឃុំ Cu Jut គឺចាប់តាំងពីព្រលឹមស្រាងៗ ក្រុមការងារជំនាញយកគំរូលេខ ២ បានមកមានវត្តមានរួមជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីត្រៀមលក្ខណៈអនុវត្តភារកិច្ច។ បន្ទាប់ពីពិធីថ្វាយធូប និងថ្វាយកម្រងផ្កាដើម្បីរំលឹកវិញ្ញាណក្ខន្ធបណ្តាវីរយុទ្ធជនពលី បណ្តាកម្លាំងបានអនុវត្តការងារយ៉ាងរហ័សស្របតាមនីតិវិធីជំនាញត្រឹមត្រូវ។ នៅវាលកប់ខ្មោចនាពេលបច្ចុប្បន្នមានផ្នូរយុទ្ធជនពលីចំនួន ៥០ ផ្នូរ ក្នុងនោះមាន ២១ ផ្នូរមិនទាន់កំណត់បានព័ត៌មាន។ ផ្នូនីមួយៗត្រូវបានផ្ទៀងផ្ទាត់សំណុំឯកសារ កំណត់ទីតាំងយ៉ាងត្រឹមត្រូវ មុនពេលឈានទៅដល់ការគាស់កាយ។ បណ្តាគំរូជីវសាស្ត្រត្រូវបានប្រមូលយក វិចខ្ចប់ វាយកូដសម្គាល់ និងបង្កើតសំណុំឯកសារតាមបទប្បញ្ញត្តិ។
ទន្ទឹមនឹងនោះ រាល់ព័ត៌មានអំពីផ្នូរ ទីតាំង បច្ចុប្បន្នភាព និងរូបភាព គឺត្រូវបានធ្វើឌីជីថលភាវូបនីយកម្ម និងធ្វើបច្ចុប្បន្នភាពចូលទៅក្នុងប្រព័ន្ធទិន្នន័យ ដើម្បីបម្រើដល់ការងារគ្រប់គ្រង និងកោសល្យវិច័យ ADN។ រាល់ដំណាក់កាលទាំងអស់សុទ្ធតែត្រូវបានអនុវត្តជាលក្ខណៈបិទជិត និងម៉ឺងម៉ាត់បំផុត សំដៅធានានូវលក្ខណៈត្រឹមត្រូវ។ បន្ទាប់ពីបញ្ចប់ការយកគំរូ អដ្ឋិធាតុយុទ្ធជនពលីត្រូវបាននាំយកទៅបញ្ចុះឡើងវិញយ៉ាងសមរម្យ និងជាផ្លូវការ តំបន់ផ្នូរត្រូវបានប្រគល់ជូនវិញតាមស្ថានភាពដើម និងរៀបចំឱ្យមានភាពស្អាតបាត និងស្រស់ស្អាត។
អនុសេនីយ៍ឯក Vu Ngoc Minh បម្រើការងារនៅវរសេនាតូចតូចព័ត៌មានលេខ ១ ការិយាល័យសេនាធិការ នៃបញ្ជាការដ្ឋានយោធាខេត្ត Lam Dong បានឱ្យដឹងថា កម្មាភិបាល និងយុទ្ធជនដែលចូលរួមភារកិច្ច សុទ្ធតែបានកំណត់ថា នេះគឺជាការងារមានអត្ថន័យពិសេសជាពិសេស ទាំងជាការទទួលខុសត្រូវ ទាំងជាកិត្តិយសដ៏ធំធេងរបស់យោធិន។ ការយកគំរូ ធ្វើឌីជីថលភាវូបនីយកម្ម និងកោសល្យវិច័យ ADN អដ្ឋិធាតុយុទ្ធជនពលី គឺមានអត្ថន័យណាស់ រួមចំណែករក្សាទុកព័ត៌មានតាមរបៀបពេញលេញ វិទ្យាសាស្ត្រ និងប្រកបដោយចីរភាព។ ជាមួយនឹងការអភិវឌ្ឍនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បណ្តាទិន្នន័យដែលបានរក្សាទុកនេះ នឹងបើកឡើងនូវឱកាសកំណត់អត្តសញ្ញាណយ៉ាងត្រឹមត្រូវនូវអត្តសញ្ញាណរបស់បណ្តាយុទ្ធជនពលីនាពេលខាងមុខ។
លោក Nguyen Anh Son អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Cu Jut បានឱ្យដឹងថា មូលដ្ឋានបានកំណត់នេះជាភារកិច្ចនយោបាយមានលក្ខណៈសំខាន់ជាពិសេស បង្ហាញពីសីលធម៌ “ផឹកទឹកនឹកដល់ប្រភព” និងទឹកចិត្តដឹងគុណចំពោះបណ្តាវីរយុទ្ធជនពលី។ គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន បានម្ចាស់ការសម្របសម្រួលជាមួយបណ្តាអង្គភាពកងទ័ព ដើម្បីអនុវត្តបណ្តាខ្លឹមសារតាមផែនការរបស់គណៈកម្មការដឹកនាំលេខ ៥១ស នៃខេត្ត។ បណ្តាលក្ខខណ្ឌអំពីធនធានមនុស្ស បរិក្ខារសម្ភារៈ និងផែនការអនុវត្ត សុទ្ធតែត្រូវបានត្រៀមលក្ខណៈយ៉ាងម៉ត់ចត់ សំដៅធានាឱ្យដំណើរការយកគំរូប្រព្រឹត្តទៅដោយសុវត្ថិភាព និងស្របតាមនីតិវិធីត្រឹមត្រូវ។ នាពេលខាងមុខ មូលដ្ឋាននឹងបន្តយកចិត្តទុកដាក់វិនិយោគ និងលើកកម្ពស់វាលកប់ខ្មោចយុទ្ធជនពលីឱ្យកាន់តែមានភាពសមរម្យ និងស្អាតបាត រួមចំណែកអនុវត្តបានយ៉ាងល្អនូវការងារតបស្នងសងគុណនៅលើភូមិសាស្ត្រ។
ដើម្បីធានាបាននូវល្បឿននៃការយកគំរូ ធ្វើឌីជីថលភាវូបនីយកម្ម និងប្រគល់ទទួលគំរូអដ្ឋិធាតុយុទ្ធជនពលី លោក Dinh Van Tuan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lam Dong ប្រធានគណៈកម្មការដឹកនាំលេខ ៥១៥ នៃខេត្ត បានតម្រូវឱ្យបណ្តាស្ថាប័ន និងអង្គភាពពាក់ព័ន្ធអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ “ច្បាស់លាស់ទាំង ៦”៖ ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ផលិតផល ច្បាស់ការទទួលខុសត្រូវ ច្បាស់ពេលវេលា និងច្បាស់សមត្ថកិច្ច។ បញ្ជាការដ្ឋានយោធាខេត្ត - ស្ថាប័នប្រចាំការនៃគណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Lam Dong ត្រូវធ្វើឱ្យបានល្អនូវការងារត្រៀមលក្ខណៈ; សម្របសម្រួល និងសហការគ្នាយ៉ាងជិតស្និទ្ធ ប្រគល់ភារកិច្ចជាក់លាក់ក្នុងការយកគំរូ និងធ្វើឌីជីថលភាវូបនីយកម្មអដ្ឋិធាតុយុទ្ធជនពលីឱ្យស្របតាមនីតិវិធីត្រឹមត្រូវ ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត មិនបណ្តោយឱ្យមានការខុសឆ្គង ឬភាន់ច្រឡំឡើយ; គ្រប់គ្រង រក្សាទុក និងថែរក្សាប្រគល់ទទួលគំរូដោយធានានូវភាពសមរម្យជាផ្លូវការ និងសុវត្ថិភាពដាច់ខាត។
រាល់គំរូ ADN នីមួយៗដែលបានរក្សាទុក គឺបន្ថែមឱកាសមួយក្នុងការកំណត់អត្តសញ្ញាណយុទ្ធជនពលី; រាល់ផ្នែកផ្នូរនីមួយៗដែលបានធ្វើឌីជីថលភាវូបនីយកម្ម គឺបន្ថែមសេចក្តីសង្ឃឹមមួយសម្រាប់បណ្តាគ្រួសារដែលកំពុងទន្ទឹងរង់ចាំព័ត៌មានរបស់សាច់ញាតិ។ មិនត្រឹមតែជាភារកិច្ចជំនាញប៉ុណ្ណោះទេ យុទ្ធនាការនេះថែមទាំងបង្ហាញពីការទទួលខុសត្រូវ និងមនោសញ្ចេតនាដឹងគុណដ៏ស៊ីជម្រៅរបស់ជំនាន់ថ្ងៃនេះ ចំពោះបណ្តាអ្នកដែលបានពលីជីវិតដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ រួមចំណែកនាំបណ្តាវីរយុទ្ធជនពលីត្រឡប់មកវិញជាមួយឈ្មោះ អត្តសញ្ញាណ ក្រុមគ្រួសារ និងស្រុកកំណើតជាបណ្តើរៗ៕
ការចូលរួម​ និង​ការជឿជាក់​ពី​ពលរដ្ឋ​លើ​ភាពស្មោះត្រង់​ និង​ភាពអំណត់​របស់​រាជរដ្ឋាភិបាល​គឺជា​កត្តាចាំបាច់​ ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​យុទ្ធនាការ​ប្រយុទ្
ជំងឺ​កូវីដ ​១៩ ​គឺជា​ជំងឺឆ្លង​ដ៏កាច​សាហាវ​ដែល​បាន​និង​កំពុង​ពិសោធ​អំពី​ការជឿជាក់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មកលើ​ភាពស្មោះត្រង់ និង​ភាព​អំណត់​របស់​រាជរដ្ឋាភិបាល​។
អស់រយៈពេល ៥០០ ម៉ោងនៅលើលំហសមុទ្រជាមួយប្រជានេសាទ
យុគមស័យ - ខ្ញុំបានមានការធ្វើដំណើរមួយ «ដ៏រំភើបចិត្ត» អមជាមួយប្រជានេសាទនៅភូមិ Dinh Tan ឃុំ Binh Chau ស្រុក Binh Son ខេត្ត Quang Ngai ទៅកាន់តំបន់ថ្មប៉ប្រះទឹក Trung Sa (Macclesfield Bank) នៃសមុទ្រខាងកើត ដែលមានចម្ងាយប្រមាណ ១០០០គីឡូម៉ែត្រពីដីគោក។ ខ្ញុំបានចំណាយរយៈពេល ...
ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra បានបំផុសចលនាដំណាក់កាលគំហុកប្រមូលយក ADN បើកបន្ថែមឱកាសកំណត់អត្តសញ្ញាណយុទ្ធជនពលី
ខិតខំប្រឹងប្រែងប្រមូលសំណាក ADN របស់សាច់ញាតិយុទ្ធជនពលីជាបន្ទាន់ អដ្ឋិធាតុយុទ្ធជនពលីជាង ២១.០០០ នាក់នៅខេត្តដុងថាប់ នឹងត្រូវយកសំណាក ADN
ពិធីបំផុសចលនាអនុវត្តដំណាក់កាលគំហុកប្រមូលយកគំរូជីវសាស្ត្រ ADN របស់សាច់ញាតិយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មាននៅលើទូទាំងប្រទេស គឺត្រូវបានរៀបចំឡើងដោយក្រសួងនគរបាល។ លេខាមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra ជាប្រធានគណៈកម្មការដឹកនាំជាតិស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី បានអញ្ជើញចូលរួម និងថ្លែងមតិដឹកនាំ។
ពិធីនេះត្រូវបានរៀបចំឡើងដោយផ្ទាល់នៅចំណុចផ្សាយបន្តផ្ទាល់ក្រសួងនគរបាល (ហាណូយ) និងតភ្ជាប់តាមប្រព័ន្ធអនឡាញទៅកាន់ចំណុចផ្សាយបន្តផ្ទាល់នគរបាលនៃ ៣៤ ខេត្ត ក្រុង ព្រមទាំងចំណុចផ្សាយបន្តផ្ទាល់នគរបាលថ្នាក់ឃុំ សង្កាត់ចំនួន ៣.៣២១ កន្លែងនៅលើទូទាំងប្រទេស។
នេះគឺជាសកម្មភាពគន្លឹះមួយនៅក្នុងក្របខ័ណ្ឌយុទ្ធនាការ "៥០០ ថ្ងៃយប់ ជំរុញខ្លាំងក្លាការអនុវត្តការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី" សំដៅឆ្ពោះទៅរកការរំលឹកខួបលើកទី ៨០ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៧) ទន្ទឹមនឹងនោះ អនុវត្តផែនការលេខ ៥១-KH/ĐUCA នាថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ របស់គណៈកម្មាធិការបក្សនគរបាលមជ្ឈិម និងផែនការលេខ ៤៥៣/KH-BCA-C06 នាថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ របស់ក្រសួងនគរបាល។
ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra ថ្លែងមតិនៅក្នុងពិធីបំផុសចលនា។
ការត្រឡប់មកវិញក្រោយពេលជាងកន្លះសតវត្សរ៍
ភ្លាមៗនៅក្នុងពិធីបំផុសចលនា បណ្តាសេចក្តីជូនដំណឹងអំពីលទ្ធផលកោសល្យវិច័យ ADN ដែលត្រូវបានប្រគល់ផ្ទាល់ដល់ដៃសាច់ញាតិយុទ្ធជនពលី បានបង្កើតឡើងនូវខណៈពេលដ៏រំភើបញាប់ញ័រជាពិសេស។
ក្នុងរយៈពេលកន្លងទៅ ក្រសួងនគរបាលបានអធិបតី និងសហការជាមួយបណ្តាអង្គភាពពាក់ព័ន្ធ រៀបចំការប្រមូលយក និងប្រៀបធៀបគំរូ ADN តាមរយៈនោះ ស្វែងរកឃើញ និងទទួលស្គាល់អត្តសញ្ញាណចំពោះករណីយុទ្ធជនពលីចំនួន ២៥ រូប។
ពីលទ្ធផលប្រៀបធៀប ADN នាយកដ្ឋានជនមានគុណូបការៈ (ក្រសួងមហាផ្ទៃ) បានជូនដំណឹងអំពីលទ្ធផលកោសល្យវិច័យ ADN អដ្ឋិធាតុយុទ្ធជនពលី ចំពោះយុទ្ធជនពលី Nguyen Thien Quyet - ដែលជាអ្នកកំពុងត្រូវបានបញ្ចុះនៅក្នុងវាលកប់ខ្មោចយុទ្ធជនពលី Duc Co ខេត្ត Gia Lai។
យុទ្ធជនពលី Nguyen Thien Quyet កើតឆ្នាំ ១៩៥៣ ស្រុកកំណើត Hai Duong (ចាស់) ចូលបម្រើកងទ័ពខែកុម្ភៈ ឆ្នាំ ១៩៧១ ឋានន្តរសក្តិពលឯក ជានាយទាហាននៃអង្គភាព V104/F7, B2; បានពលីជីវិតនាថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ១៩៧១។
ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra ប្រគល់សេចក្តីជូនដំណឹងអំពីលទ្ធផលកោសល្យវិច័យ ADN អដ្ឋិធាតុយុទ្ធជនពលី ជូនដល់សាច់ញាតិយុទ្ធជនពលី។
ទន្ទឹមនឹងនោះ មន្ទីរមហាផ្ទៃក្រុង Can Tho បានចេញសេចក្តីសម្រេចកំណត់អត្តសញ្ញាណចំពោះយុទ្ធជនពលីចំនួនពីររូប ដែលត្រូវបានបញ្ចុះនៅក្នុងវាលកប់ខ្មោចយុទ្ធជនពលី Nga Bay – Phung Hiep រួមមាន៖ យុទ្ធជនពលី Doan Van Khai កើតឆ្នាំ ១៩៥០ ស្រុកកំណើត Ninh Binh ឋានន្តរសក្តិព្រឹន្ទបាលឯក មេក្រុម អង្គភាពវរសេនាតូចតូច ៨០០ KB បានពលីជីវិតនាថ្ងៃទី ៣ ខែតុលា ឆ្នាំ ១៩៧២; និងយុទ្ធជនពលី Nguyen Trong Cat កើតឆ្នាំ ១៩៥២ ស្រុកកំណើត Thanh Hoa ឋានន្តរសក្តិអនុប្រធានកងអនុសេនាធំ អង្គភាពណាមបូ (Nam Bo) បានពលីជីវិតនាថ្ងៃទី ២០ ខែតុលា ឆ្នាំ ១៩៧២។
“នោះមិនត្រឹមតែជាសេចក្តីរីករាយដ៏ធំធេងរបស់គ្រួសារទាំង ៣ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសេចក្តីរីករាយរួមរបស់ប្រជាពលរដ្ឋទាំងមូល ពិសេសគឺបណ្តាអ្នកដែលបាននិងកំពុងបំពេញភារកិច្ចស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីទាំងយប់ទាំងថ្ងៃ” ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra បានចែករំលែកទាំងក្តីរំភើបញាប់ញ័រ។
យោងតាមលោកស្រីឧបនាយករដ្ឋមន្ត្រី បណ្តាលទ្ធផលដែលសម្រេចបានគឺជាភស្តុតាងដ៏រស់រវើកដែលបង្ហាញថា ទោះបីជាសង្គ្រាមបានកន្លងផុតទៅឆ្ងាយក៏ដោយ ក៏បក្ស រដ្ឋ និងប្រជាជននៅតែខិតខំប្រឹងប្រែងជានិច្ច ដើម្បីនាំបណ្តាលោកបងត្រឡប់មកវិញជាមួយក្រុមគ្រួសារ ស្រុកកំណើត និងប្រទេសជាតិ។
នាយឧត្តមសេនីយ៍ឯក Nguyen Van Long អនុរដ្ឋមន្ត្រីក្រសួងនគរបាល ប្រគល់ជូនកាដូដល់សាច់ញាតិយុទ្ធជនពលី។
ការអនុវត្តបច្ចេកវិទ្យាដើម្បីប្រណាំងប្រជែងនឹងពេលវេលា
លោកស្រីឧបនាយករដ្ឋមន្ត្រីបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ ភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តរបស់ក្រសួងនគរបាល នៅក្នុងការម្ចាស់ការស្រាវជ្រាវ កសាង និងអនុវត្តបណ្តាដំណោះស្រាយអនុវត្តបច្ចេកវិទ្យាទំនើប ក្នុងនោះមានការប្រមូលយក វិភាគ និងកសាងមូលដ្ឋានទិន្នន័យ ADN។
ក្នុងរយៈពេលកន្លងទៅ ក្រសួងនគរបាលបានអធិបតី និងសហការជាមួយបណ្តាអង្គភាពអនុវត្តការងារប្រមូលយក ប្រៀបធៀប វិភាគ និងធ្វើសមកាលកម្មទិន្នន័យ ADN របស់សាច់ញាតិយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មានជាង ៥៣.០០០ ទិន្នន័យ ចូលក្នុងមូលដ្ឋានទិន្នន័យ តាមរយៈនោះ កំណត់ និងទទួលស្គាល់អត្តសញ្ញាណសម្រាប់យុទ្ធជនពលីចំនួន ២៥ រូប ដែលមិនទាន់កំណត់បានព័ត៌មាន រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការកំណត់អត្តសញ្ញាណយុទ្ធជនពលី។
លោកស្រីឧបនាយករដ្ឋមន្ត្រីក៏បានសរសើរមិនចំពោះការសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ និងបណ្តាការខិតខំប្រឹងប្រែងរបស់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ វិទ្យាស្ថានបណ្ឌិតសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រួមជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាននានា នៅក្នុងការរៀបចំអនុវត្តភារកិច្ចដែលមានអត្ថន័យដ៏ពិសិដ្ឋជាពិសេសនេះ។
ដោយបានបញ្ជាក់យ៉ាងមុតមាំថា យុទ្ធនាការ “៥០០ ថ្ងៃយប់” កំពុងឈានចូលដំណាក់កាលមានលក្ខណៈសម្រេច លោកស្រីឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍យល់ឃើញថា ភារកិច្ចនៅចំពោះមុខគឺនៅតែមានទំហំធំធេងណាស់។
នាពេលបច្ចុប្បន្ន នៅទូទាំងប្រទេសនៅមានយុទ្ធជនពលីជាង ១៧៥.០០០ រូប មិនទាន់ស្វែងរកឃើញអដ្ឋិធាតុ និងមានផ្នូរយុទ្ធជនពលីជាង ៣០០.០០០ ផ្នូរ នៅខ្វះព័ត៌មាន។ នេះគឺជាក្តីកង្វល់ដ៏ធំធេងរបស់ប្រព័ន្ធនយោបាយទាំងមូល និងប្រជាពលរដ្ឋទាំងមូល។
“ការងារដ៏ពិសិដ្ឋនេះកំពុងជម្រុញចិត្តយើង៖ ទាំងជាការទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រ ទាំងជាភាពបន្ទាន់ប្រណាំងប្រជែងនឹងពេលវេលា” លោកស្រីឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងមុតមាំ។
ពីព្រោះសាច់ញាតិផ្ទាល់ជាច្រើនរូបរបស់យុទ្ធជនពលី នាពេលបច្ចុប្បន្ននេះមានអាយុកាលកាន់តែខ្ពស់ និងកម្លាំងខ្សោយទៅហើយ; មនុស្សជាច្រើនបាននាំយកនូវបំណងប្រាថ្នាចង់ស្វែងរកសាច់ញាតិឡើងវិញទៅតាមខ្លួនពេញមួយជីវិតរបស់ពួកគេ។ រាល់ថ្ងៃដែលកន្លងផុតទៅ គឺបន្ថែមឱកាសមួយដែលអាចនឹងបាត់បង់ទៅ និងបន្ថែមចន្លោះប្រហោងប្រវត្តិសាស្ត្រមួយដែលត្រូវការបំពេញបង្គ្រប់។
ក្នុងពេលជាមួយគ្នានោះ ការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី ពិសេសគឺបណ្តាករណីដែលនៅខ្វះព័ត៌មាន គឺទាមទារឱ្យមានរបៀបធ្វើការងារប្រកបដោយលក្ខណៈបែបបទ វិទ្យាសាស្ត្រ សមកាលកម្ម យូរអង្វែង និងមានការប្តេជ្ញាចិត្តប្រកបដោយភាពអត់ធ្មត់ និងប្តូរផ្តាច់។ ហេតុដូច្នេះ ការប្រមូលយកគំរូជីវសាស្ត្រ ADN របស់សាច់ញាតិយុទ្ធជនពលី ដើរតួនាទីយ៉ាងមានសារៈសំខាន់ណាស់។
ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra លើកទឹកចិត្ត និងសួរសុខទុក្ខសាច់ញាតិយុទ្ធជនពលី។
ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra លើកទឹកចិត្ត និងសួរសុខទុក្ខសាច់ញាតិយុទ្ធជនពលី។
កៀរគរកម្លាំងខ្លាំងក្លារបស់ទូទាំងសង្គមសម្រាប់ដំណើរការដឹងគុណ
លោកស្រីឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យបណ្តាក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ចាត់ទុកនេះជាភារកិច្ចនយោបាយមានលក្ខណៈសំខាន់ជាពិសេស; ផ្ដោតអារម្មណ៍លើគ្រប់ប្រភពធនធាន ជំរុញល្បឿននៃការប្រមូលយក និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី មិនទុកឱ្យមានការយឺតយ៉ាវធ្វើឱ្យបាត់បង់ទៅនូវបណ្តាឱកាសដ៏មានតម្លៃដែលនៅសេសសល់នោះឡើយ។
គណៈឃោសនាអប់រំ និងគណៈចលនាមហាជនមជ្ឈិម ដឹកនាំបន្តជំរុញខ្លាំងក្លានូវការងារផ្សព្វផ្សាយព័ត៌មាន ធ្វើឱ្យលេចធ្លោឡើងនូវអត្ថន័យនយោបាយ ប្រវត្តិសាស្ត្រ និងមនុស្សសាស្ត្រដ៏ស៊ីជម្រៅ អំពីការស្វែងរក ប្រមូលផ្តុំ កំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី សំដៅលើកកម្ពស់កម្លាំងសរុបរបស់ប្រព័ន្ធនយោបាយ និងទូទាំងសង្គម ប្រជាពលរដ្ឋទាំងមូល អប់រំប្រពៃណីស្នេហាជាតិបដិវត្តន៍ ពិសេសគឺចំពោះជំនាន់វ័យក្មេង លើកកម្ពស់ស្មារតី "ផឹកទឹកនឹកដល់ប្រភព" "តបស្នងសងគុណ" ឱ្យក្លាយជាតម្លៃវប្បធម៌ប្រកបដោយចីរភាព និងជាការទទួលខុសត្រូវនៅក្នុងជីវភាពរស់នៅសង្គម តាមរយៈនោះ ដាស់តឿននូវបំណងប្រាថ្នាចង់លះបង់ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងយុគសម័យថ្មី។
បណ្តាប្រតិភូអញ្ជើញចូលរួមក្នុងពិធីបំផុសចលនា។
ក្រសួងនគរបាលបន្តលើកកម្ពស់តួនាទីស្នូល អធិបតីរៀបចំការអនុវត្តការប្រមូលយក វិភាគ កសាង និងគ្រប់គ្រងមូលដ្ឋានទិន្នន័យ ADN របស់សាច់ញាតិយុទ្ធជនពលី; ធានាលក្ខណៈវិទ្យាសាស្ត្រ ភាពត្រឹមត្រូវ សុវត្ថិភាព និងការសម្ងាត់ព័ត៌មាន; ស្រាវជ្រាវ និងស្នើបំពេញបន្ថែមនូវលក្ខខណ្ឌបរិក្ខារសម្ភារៈទំនើបៗ ដើម្បីអនុវត្តប្រកបដោយសមកាលកម្ម និងបន្ទាន់ទាន់ពេលវេលានូវបរិមាណការងារដ៏ធំធេងណាស់ ដោយទទួលបានលទ្ធផលខ្ពស់បំផុត។
ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ វិទ្យាស្ថានបណ្ឌិតសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ព្រមទាំងគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្ទាន់ជំរុញខ្លាំងក្លានូវការងារកោសល្យវិច័យគំរូជីវសាស្ត្រអដ្ឋិធាតុយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មាន; ទន្ទឹមនឹងនោះ សម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធជាមួយក្រសួងនគរបាលនៅក្នុងការតភ្ជាប់ និងចែករំលែកទិន្នន័យ ដើម្បីអនុវត្តការប្រៀបធៀប និងផ្ទៀងផ្ទាត់បម្រើដល់ការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។
វិទ្យាស្ថានបណ្ឌិតសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បន្តជំរុញល្បឿននៃការស្រាវជ្រាវ និងអនុវត្តបណ្តាបច្ចេកវិទ្យាថ្មីៗនៅក្នុងការកោសល្យវិច័យ ADN; បង្កើនការផ្ទេរប្រគល់បច្ចេកវិទ្យា រួមចំណែកលើកកម្ពស់សមត្ថភាពកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។
លោកស្រីឧបនាយករដ្ឋមន្ត្រីបានតម្រូវឱ្យគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវជំរុញខ្លាំងក្លានូវការងារឃោសនា និងចលនាសាច់ញាតិយុទ្ធជនពលីចូលរួមផ្តល់ព័ត៌មាន និងយកគំរូជីវសាស្ត្រ; កៀរគរឱ្យបានជាអតិបរមានូវគ្រប់ប្រភពធនធានពីថវិកាមូលដ្ឋាន និងការធ្វើសង្គមភាវូបនីយកម្ម ដើម្បីផ្ដោតអារម្មណ៍រៀបចំការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅ និងសូចនាករជាក់លាក់នៃយុទ្ធនាការ "៥០០ ថ្ងៃយប់" ដែលនោះគឺជាលទ្ធផលបង្ហាញយ៉ាងស៊ីជម្រៅបំផុតនូវទឹកចិត្តដឹងគុណចំពោះបណ្តាអ្នកដែលបានលះបង់បូជាពេញមួយវ័យយុវវ័យ សាច់ស្រស់ឈាមស្រស់ ដើម្បីឯករាជ្យ និងសេរីភាពនៃប្រទេសជាតិ។
សកម្មភាពប្រមូលយកគំរូជីវសាស្ត្រ ADN សម្រាប់សាច់ញាតិយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មាន។
ដោយបានបំផុសចលនាដំណាក់កាលគំហុក លោកស្រីឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra បានអំពាវនាវដល់បណ្តាក្រសួង ស្ថាប័ន មូលដ្ឋាន អង្គការ សហគ្រាស និងប្រជាពលរដ្ឋនៅលើទូទាំងប្រទេស ចូលរួមឆ្លើយតបយ៉ាងសកម្ម និងរួមដៃគ្នាអនុវត្តឱ្យបានជោគជ័យនូវភារកិច្ចដ៏ពិសិដ្ឋនេះ។
“យើងទាំងអស់គ្នា ចូរធ្វើសកម្មភាពដោយស្មារតីទទួលខុសត្រូវ ទឹកចិត្តដឹងគុណ និងការប្តេជ្ញាចិត្តខ្ពស់បំផុតចំពោះបណ្តាអ្នកដែលបានពលីជីវិតដើម្បីមាតុភូមិ” លោកស្រីឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងមុតមាំ។
សកម្មភាពប្រមូលយកគំរូជីវសាស្ត្រ ADN សម្រាប់សាច់ញាតិយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មាន។
ភ្លាមៗបន្ទាប់ពីពិធីបំផុសចលនា លោកស្រីឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra រួមជាមួយបណ្តាប្រតិភូ បានអញ្ជើញផ្ទាល់ទៅពិនិត្យមើលសកម្មភាពប្រមូលយកគំរូជីវសាស្ត្រ ADN សម្រាប់សាច់ញាតិយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មាននៅលើភូមិសាស្ត្រទីក្រុងហាណូយ។
ទន្ទឹមនឹងសកម្មភាពយកគំរូ ADN កម្មវិធីក៏បានអនុវត្តការពិនិត្យជំងឺ ថែទាំសុខភាព និងផ្តល់ចែកថ្នាំពេទ្យជូនដល់សាច់ញាតិយុទ្ធជនពលី ដែលបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវអត្ថន័យមនុស្សសាស្ត្រនៃដំណើរស្វែងរកអត្តសញ្ញាណឡើងវិញសម្រាប់បណ្តាអ្នកដែលបានលះបង់បូជាពេញមួយវ័យយុវវ័យ ដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ៕
នីតិវិធីសម្របសម្រួលកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីដែលខ្វះខាតព័ត៌មាន តាមរយៈវិធីសាស្ត្រធ្វើកោសល្យវិច័យ ADN
យុគសម័យ - ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra - ប្រធានគណៈកម្មាធិការដឹកនាំជាតិស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី ទើបតែបានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ 51/QD-BCCDQG ដាក់ឱ្យអនុវត្តនូវ នីតិវិធីសម្របសម្រួលកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីដែលខ្វះខាតព័ត៌មាន តាមរយៈវិធីសាស្ត្រធ្វើកោសល្យវិច័យ ADN និងបែងចែកភូមិសាស្ត្រទទួល ធ្វើកោសល្យវិច័យ ADN លើគំរូអដ្ឋិធាតុយុទ្ធជនពលី។
ខេត្ត Hung Yen ជម្រុញខ្លាំងក្លាការយកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៧
យុគសម័យ - ខេត្ត Hung Yen កំពុងជម្រុញខ្លាំងក្លាការដាក់ពង្រឹងអនុវត្ត «យុទ្ធនាការ ៥០០ ថ្ងៃយប់» អំពីការស្វែងរក ការប្រមូលផ្តុំ ព្រមទាំងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីដែលមិនទាន់ច្បាស់លាស់ព័ត៌មាន ក្នុងនោះតម្រូវឱ្យបំពេញរួចរាល់ការយកសំណាក ADN ចំពោះសាកសពផ្នូរយុទ្ធជនពលីដែលមិនទាន់កំណត់បានអត្តសញ្ញាណមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៧ សំដៅបម្រើឱ្យការងារធ្វើកោសល្យវិច័យ ព្រមទាំងប្រគល់ឈ្មោះត្រឡប់ជូនបណ្ដាវីរយុទ្ធជនពលីវិញ។
ហេដ្ឋារចនាសម្ព័ន្ធថាមពល មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស ការបើកសោរដងកំណើន - កម្លាំងរុញច្រានពីសេដ្ឋកិច្ចឯកជន
ការចែករំលែកទាំងនេះត្រូវបានអនុអគ្គនាយក EVN លោក Nguyen Tai Anh លើកឡើងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិ “បំពេញបង្គ្រប់ស្ថាប័ន គោលនយោបាយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព” ដែលសហការរៀបចំដោយក្រសួងកសិកម្ម និងបរិស្ថាន រួមជាមួយគណៈកម្មាធិការគោលនយោបាយ យុទ្ធសាស្ត្រមជ្ឈិម និងគណៈកម្មាធិការប្រជាជនខេត្ត Nghe An នាថ្ងៃទី ៥ ខែមិថុនា នៅខេត្ត Nghe An។ នេះគឺជាសកម្មភាពឆ្លើយតបទៅនឹងសប្តាហ៍សមុទ្រ និងកោះវៀតណាម ទិវាមហាសមុទ្រពិភពលោក (ថ្ងៃទី ៨ ខែមិថុនា) និងខែសកម្មភាពដើម្បីបរិស្ថានឆ្នាំ ២០២៦។ អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ មានតំណាងបណ្តាក្រសួង ស្ថាប័នមជ្ឈិម ថ្នាក់ដឹកនាំនៃ ២១ ខេត្ត ក្រុងជាប់ឆ្នេរសមុទ្រ បណ្តាអ្នកជំនាញការ អ្នកវិទ្យាសាស្ត្រ សមាគម និងសហគ្រាស។
នៅក្នុងសិក្ខាសាលា មតិជាច្រើនបានបញ្ជាក់ថា សេដ្ឋកិច្ចសមុទ្រកំពុងក្លាយជាលំហអភិវឌ្ឍន៍យុទ្ធសាស្ត្រដ៏មានសារៈសំខាន់របស់វៀតណាម ដោយមានសក្តានុពលជាច្រើនសម្រាប់ការធ្វើអាជីវកម្ម។ ទន្ទឹមនឹងបណ្តាវិស័យប្រពៃណី បណ្តាវិស័យដែលកំពុងលេចធ្លោថ្មីៗ ដូចជាថាមពលកកើតឡើងវិញនៅក្រៅឆ្នេរសមុទ្រ ឡូជីស្ទីក (logistics) សមុទ្រ សេដ្ឋកិច្ចវិលជុំ និងការចិញ្ចឹមវារីវប្បកម្មបច្ចេកវិទ្យាខ្ពស់ នឹងរួមចំណែកបង្កើតជាកម្លាំងចលករកំណើនថ្មីសម្រាប់ខឿនសេដ្ឋកិច្ច។
សិក្ខាសាលាថ្នាក់ជាតិ 'បំពេញបង្គ្រប់ស្ថាប័ន គោលនយោបាយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព' នាថ្ងៃទី ៥ ខែមិថុនា នៅខេត្ត Nghe An។
ទោះជាយ៉ាងណាក៏ដោយ បណ្តាអ្នកជំនាញការក៏បានចង្អុលបង្ហាញនូវការប្រឈមជាច្រើនអំពីស្ថាប័ន ផែនការ និងការគ្រប់គ្រងលំហសមុទ្រ ដូចជាការជាន់គ្នារវាងបណ្តាផែនការ នីតិវិធីវិនិយោគមានភាពស្មុគស្មាញ និងចន្លោះប្រហោងគោលនយោបាយចំពោះបណ្តាវិស័យសេដ្ឋកិច្ចសមុទ្រថ្មីៗ ជាពិសេសគឺថាមពលកកើតឡើងវិញនៅក្រៅឆ្នេរសមុទ្រ។
តំណាងជាច្រើនបានស្នើថា គឺត្រូវការធ្វើវិសោធនកម្មច្បាប់ធនធាន បរិស្ថានសមុទ្រ និងកោះ តាមទិសដៅបង្កើតជារបៀងគតិយុត្តអំណោយផលជាងមុន ទន្ទឹមនឹងនោះ ធ្វើតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច ការការពារបរិស្ថាន ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការធានាការពារជាតិ សន្តិសុខសមុទ្រ។
ការរួមចំណែកចូលក្នុងសេដ្ឋកិច្ចសមុទ្រ
ថ្លែងមតិនៅក្នុងសិក្ខាសាលា លោក Nguyen Tai Anh បានឱ្យដឹងថា EVN កំពុងចូលរួមដោយផ្ទាល់ និងដោយប្រយោលនៅក្នុងវិស័យសេដ្ឋកិច្ចសមុទ្រចំនួន ៦៖ ទេសចរណ៍ - សេវាកម្មសមុទ្រ, សេដ្ឋកិច្ចនាវាចរណ៍, ការធ្វើអាជីវកម្មប្រេងកាត និងរ៉ែសមុទ្រ, ការចិញ្ចឹម - ធ្វើអាជីវកម្មវារីសត្វ, ឧស្សាហកម្មតាមបណ្តោយឆ្នេរ និងថាមពលកកើតឡើងវិញ។
EVN ទទួលស្គាល់យ៉ាងច្បាស់ថា ការផ្គត់ផ្គង់អគ្គិសនីសម្រាប់បណ្តាតំបន់សមុទ្រ និងកោះ គឺមិនត្រឹមតែជាភារកិច្ចអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលក្ខណៈនយោបាយដ៏មានសារៈសំខាន់ទៀតផង។ ក្នុងបណ្តាឆ្នាំកន្លងទៅ EVN បានវិនិយោគយ៉ាងខ្លាំងក្លានូវបណ្តាគម្រោងផ្គត់ផ្គង់អគ្គិសនីសម្រាប់តំបន់នេះ រួមចំណែកកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញសេដ្ឋកិច្ច - សង្គម និងពង្រឹងការពារជាតិ សន្តិសុខ។ គិតមកទល់ពេលនេះ ស្ទើរតែទាំងអស់នៃបណ្តាតំបន់សេដ្ឋកិច្ចពិសេសតាមបណ្តោយឆ្នេរ ត្រូវបានផ្គត់ផ្គង់អគ្គិសនីពីបណ្តាញអគ្គិសនីជាតិ ឬប្រភពអគ្គិសនីមានស្ថិរភាព។
ថ្នាក់ដឹកនាំ EVN បានបញ្ជាក់យ៉ាងមុតមាំថា ចំពោះមុខតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រនៅក្នុងដំណាក់កាលថ្មី តម្រូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធថាមពលសមុទ្រគឺកាន់តែមានភាពបន្ទាន់ខ្លាំងឡើងៗ។
អនុអគ្គនាយក EVN លោក Nguyen Tai Anh ថ្លែងមតិនៅក្នុងសិក្ខាសាលា។
អនុសាសន៍ស្តីពីការរៀបចំផែនការលំហសមុទ្រ និងការផ្លាស់ប្តូរថាមពល
នៅលើមូលដ្ឋាននៃតថភាពសកម្មភាព EVN បានស្នើឱ្យរដ្ឋាភិបាលបន្តផ្តល់អាទិភាពដល់ប្រភពធនធានសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលសមុទ្រ ក្នុងនោះផ្តោតអារម្មណ៍លើថាមពលខ្យល់នៅក្រៅឆ្នេរសមុទ្រ បណ្តាទម្រង់ថាមពលសមុទ្រថ្មីៗ ប្រព័ន្ធបញ្ជូនអគ្គិសនីតាមបណ្តោយឆ្នេរ និងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនីសម្រាប់បណ្តាតំបន់សមុទ្រ និងកោះ។
អនុអគ្គនាយក EVN មានប្រសាសន៍យល់ឃើញថា ទន្ទឹមនឹងប្រភពធនធានវិនិយោគសាធារណៈ គឺត្រូវការមានយន្តការកៀរគរយ៉ាងខ្លាំងក្លាបន្ថែមទៀតនូវការចូលរួមរបស់វិស័យឯកជន នៅក្នុងការអនុវត្តបណ្តាកម្មវិធីផ្គត់ផ្គង់អគ្គិសនីសម្រាប់បណ្តាកោះឈានមុខ តំបន់ព្រំដែនសមុទ្រ និងបណ្តាមូលដ្ឋានដែលមានការលំបាកជាពិសេស។ នេះមិនត្រឹមតែជាដំណោះស្រាយបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបង្កើនសមត្ថភាពការពារអធិបតេយ្យភាពជាតិនៅលើសមុទ្រទៀតផង។
EVN បានបញ្ជាក់យ៉ាងមុតមាំជាពិសេសពីតួនាទីនៃការរៀបចំផែនការលំហសមុទ្រ។ លំហនៅលើផ្ទៃសមុទ្រ និងនៅក្រោមបាតសមុទ្រ សុទ្ធតែមានការពាក់ព័ន្ធដោយផ្ទាល់ទៅនឹងបណ្តាគម្រោងថាមពល ដូចជាថាមពលខ្យល់នៅក្រៅឆ្នេរសមុទ្រ ថាមពលរលកធាតុអាកាស បណ្តាទម្រង់ថាមពលសមុទ្រថ្មីៗ និងប្រព័ន្ធខ្សែកាបបញ្ជូនអគ្គិសនី។
ហេតុដូច្នេះ ការរៀបចំផែនការគឺត្រូវការធ្វើឡើងតាមទិសដៅសមាហរណកម្ម ការផ្សារភ្ជាប់គ្នារវាងបណ្តាវិស័យ ដើម្បីប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការប៉ះទង្គិចជាអតិបរមា។ ការរៀបចំផែនការក៏ត្រូវតែមានភាពស៊ីសង្វាក់គ្នានូវផលប្រយោជន៍រវាងថាមពលកកើតឡើងវិញ នាវាចរណ៍ ការចិញ្ចឹមវារីវប្បកម្ម ទេសចរណ៍សមុទ្រ និងការអភិរក្សប្រព័ន្ធអេកូឡូស៊ី។
ចំពោះមុខតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រនៅក្នុងដំណាក់កាលថ្មី តម្រូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធថាមពលសមុទ្រគឺកាន់តែមានភាពបន្ទាន់ខ្លាំងឡើងៗ។
លោក Nguyen Tai Anh បានផ្តល់អនុសាសន៍ថា ក្រៅពីផែនការជាតិរួម គឺត្រូវការកសាងផែនការលម្អិតទៅតាមតំបន់សមុទ្រនីមួយៗ និងតំបន់ជាក់លាក់នីមួយៗ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តគម្រោង។
ដើម្បីជួយជ្រោមជ្រែងដល់ការផ្លាស់ប្តូរថាមពល និងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្របៃតង វៀតណាមត្រូវការជំរុញខ្លាំងក្លានូវការស្រាវជ្រាវវិទ្យាសាស្ត្រ នវានុវត្តន៍បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលនៅក្នុងវិស័យថាមពល។ បណ្តាបច្ចេកវិទ្យាដូចជាបណ្តាញអគ្គិសនីវៃឆ្លាត ការបញ្ជូនអគ្គិសនីអានុភាពធំ ការរក្សាទុកថាមពល និងថាមពលថ្មីៗ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃបណ្តាវិស័យសេដ្ឋកិច្ចសមុទ្រនាពេលអនាគត៕
មហាសន្និបាតលើកទី ១៤ នៃសហជីពការងារវៀតណាម នឹងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីចំនួន ១៣៥ រូប
យុគសម័យ - មហាសន្និបាតលើកទី ១៤ នៃសហជីពការងារវៀតណាម អាណត្តិ ២០២៦-២០៣១ នឹងដំណើរការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធសហជីពការងារទូទាំងវៀតណាម អាណត្តិទី ១៤ ចំនួន ១៣៥ រូប។
ភោជនីយដ្ឋានវៀតណាមប្រមាណ ៣,០០០ កំពុងដំណើរការនៅប្រទេសប៉ូឡូញ
យុគសម័យ - នេះគឺជាការចែករំលែករបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសប៉ូឡូញ លោក Ha Hoang Hai នៅក្នុងកិច្ចប្រជុំការងារជាមួយលោក Adam Struzik អភិបាលខេត្ត Mazowiecki ដើម្បីផ្លាស់ប្តូរយោបល់អំពីទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីជារួម, សក្តានុពលសហប្រតិបត្តិការរវាងបណ្តាមូលដ្ឋាននៃប្រទេសទាំងពីរដោយឡែក និងវិស័យសហប្រតិបត្តិការជាក់លាក់មួយចំនួន នាថ្ងៃទី ១ ខែមិថុនា។
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស
ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ រចនាសម្ព័ន្ធតំបន់ដែលយកអាស៊ានជាមជ្ឈមណ្ឌលជួយរក្សាតុល្យភាពផលប្រយោជន៍ បង្កើតការសន្ទនា និងជំរុញសន្តិភាព សន្និសីទវីអិនអិនអាយស៊ី អ៊ីនធឺណិត ឆ្នាំ ២០២៦៖ ជម្រុញការដាក់ឱ្យប្រើប្រាស់ IPv6-Only បង្កើតកម្លាំងចលករអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាតិ
វេទិកានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃវិទ្យុសំឡេងវៀតណាម; លោកស្រី Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតអៀរឡង់ប្រចាំនៅវៀតណាម; តំណាងក្រសួងឧស្សាហពាណិជ្ជកម្ម ក្រសួងសំណង់ ធនាគាររដ្ឋវៀតណាម; ព្រមទាំងបណ្តាអ្នកជំនាញការ អ្នកវិទ្យាសាស្ត្រ អង្គការអន្តរជាតិ សមាគមវិជ្ជាជីវៈ និងសហគមន៍សហគ្រាសដែលធ្វើសកម្មភាពនៅក្នុងបណ្តាវិស័យថាមពល បច្ចេកវិទ្យា ហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធ។
ព្រឹត្តិការណ៍នេះគឺសំដៅបង្កើតជាលំហសន្ទនារវាងស្ថាប័នគ្រប់គ្រងរដ្ឋ បណ្តាអង្គការអន្តរជាតិ ស្រទាប់អ្នកជំនាញការ អ្នកវិទ្យាសាស្ត្រ សហគ្រាស និងវិនិយោគិន។ នេះគឺជាឱកាសមួយដើម្បីឱ្យភាគីនានារួមគ្នាផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង ធ្វើបច្ចុប្បន្នភាពនិន្នាការបច្ចេកវិទ្យាថ្មីៗ ទទួលស្គាល់នូវបណ្តាឱកាស និងការប្រឈម ព្រមទាំងស្នើឡើងនូវបណ្តាដំណោះស្រាយ សំដៅជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាតនៅវៀតណាម។
យោងតាមបណ្តាអ្នកជំនាញការបានឱ្យដឹងថា នៅក្នុងបរិបទដែលវៀតណាមកំពុងជម្រុញការផ្លាស់ប្តូរថាមពល ការផ្លាស់ប្តូរឌីជីថល; អនុវត្តបណ្តាការប្តេជ្ញាចិត្តអន្តរជាតិស្តីពីកំណើនបៃតង ការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយការភាយចេញនូវឧស្ម័នផ្ទះកញ្ចក់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាតត្រូវបានចាត់ទុកថាជាកត្តាមូលដ្ឋានគ្រឹះមួយក្នុងចំណោមកត្តាមូលដ្ឋានគ្រឹះនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង ដំណើរការប្រព័ន្ធថាមពល ធានាសន្តិសុខថាមពលជាតិ និងជំរុញដំណើរការផ្លាស់ប្តូរថាមពលនៅក្នុងដំណាក់កាលថ្មី។
ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាតដើរតួនាទីយ៉ាងសំខាន់នៅក្នុងការងារធ្វើឱ្យប្រសើរឡើងបំផុតនូវការដំណើរការប្រព័ន្ធថាមពល លើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល បង្កើនលទ្ធភាពសមាហរណកម្មបណ្តាប្រភពថាមពលកកើតឡើងវិញ ទន្ទឹមនឹងនោះ រួមចំណែកជំរុញការផ្លាស់ប្តូរឌីជីថល និងឈានទៅសម្រេចបាននូវបណ្តាគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាម។
វេទិកា “អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត” នាថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ។
ថ្លែងមតិនៅក្នុងវេទិកា អនុអគ្គនាយក VOV លោក Pham Manh Hung បានបញ្ជាក់យ៉ាងមុតមាំថា វៀតណាមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ ជាមួយនឹងបណ្តាគោលដៅដ៏ធំធេង និងពោរពេញដោយសេចក្តីប្រាថ្នា។ មហាសន្និបាតលើកទី ១៤ របស់បក្សបានកំណត់ថា ត្រឹមឆ្នាំ ២០៣០ ប្រទេសយើងនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់; ត្រឹមឆ្នាំ ២០៤៥ ក្លាយជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់។
បណ្តាតម្រូវការជំរុញសភាវូបនីយកម្មឧស្សាហកម្ម សភាវូបនីយកម្មទំនើប ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងសំដៅឆ្ពោះទៅរកគោលដៅកំណើនខ្ពស់ បានដាក់ចេញនូវតម្រូវការថា ហេដ្ឋារចនាសម្ព័ន្ធថាមពលត្រូវតែដើរមុនមួយជំហាន ធានាការផ្គត់ផ្គង់បានពេញលេញ ស្ថិរភាព និងសុវត្ថិភាពសម្រាប់សកម្មភាពផលិតកម្ម អាជីវកម្ម ក៏ដូចជាជីវភាពរស់នៅរបស់សង្គម។
សេចក្តីសម្រេចចិត្តលេខ ៧០-NQ/TW ចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ របស់ការិយាល័យនយោបាយ ស្តីពីការធានាសន្តិសុខថាមពលជាតិត្រឹមឆ្នាំ ២០៣០ ចក្ខុវិស័យត្រឹមឆ្នាំ ២០៤៥ បានកំណត់យ៉ាងច្បាស់នូវតម្រូវការកសាងប្រព័ន្ធថាមពលជាតិឱ្យមានភាពស៊ីសង្វាក់គ្នា ទំនើប និងវៃឆ្លាត; បង្កើតការទម្លាយភាពទាល់ច្រកក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលនៅក្នុងវិស័យថាមពល។
“រួមជាមួយច្បាប់អគ្គិសនីឆ្នាំ ២០២៤ ផែនការអភិវឌ្ឍន៍អគ្គិសនីជាតិដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យត្រឹមឆ្នាំ ២០៥០ ដែលត្រូវបានកែសម្រួល ព្រមទាំងបណ្តាយន្តការ និងគោលនយោបាយពាក់ព័ន្ធ គឺបណ្តាទិសដៅធំៗទាំងនេះកំពុងបើកចេញនូវលំហអភិវឌ្ឍន៍ថ្មី ទន្ទឹមនឹងនោះ ដាក់ចេញនូវតម្រូវការកាន់តែខ្ពស់ចំពោះការងាររៀបចំផែនការ ការវិនិយោគ ការគ្រប់គ្រង និងការដំណើរការប្រព័ន្ធថាមពលជាតិ។
អនុអគ្គនាយក VOV លោក Pham Manh Hung មានប្រសាសន៍យល់ឃើញថា ហេដ្ឋារចនាសម្ព័ន្ធថាមពលនៃថ្ងៃអនាគតត្រូវតែជាហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាត ដែលត្រូវបានដំណើរការនៅលើមូលដ្ឋានគ្រឹះទិន្នន័យ បច្ចេកវិទ្យាឌីជីថល និងបណ្តាដំណោះស្រាយនវានុវត្តន៍។
“ទន្ទឹមនឹងនោះ ការប្តេជ្ញាចិត្តសម្រេចបាននូវកម្រិតភាយចេញសុទ្ធសូន្យត្រឹមឆ្នាំ ២០៥០ របស់វៀតណាម នៅក្នុងសន្និសីទ COP26 គឺបន្តជាកម្លាំងចលករដ៏សំខាន់ជម្រុញការផ្លាស់ប្តូរថាមពល ការអភិវឌ្ឍថាមពលកកើតឡើងវិញ និងបង្កើតជាបណ្តើរៗនូវហេដ្ឋារចនាសម្ព័ន្ធថាមពលជំនាន់ថ្មី” លោក Hung បានលើកឡើងជាភស្តុតាង។
ហេតុដូច្នេះ លោក Hung មានប្រសាសន៍យល់ឃើញថា នៅក្នុងបរិបទដែលបដិវត្តន៍ឧស្សាហកម្មលើកទីបួនកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា ហេដ្ឋារចនាសម្ព័ន្ធថាមពលគឺមិនមែនគ្រាន់តែជាបណ្តារោងចក្រអគ្គិសនី ឬបណ្តាខ្សែបណ្តាញបញ្ជូនអគ្គិសនីទៀតនោះទេ។ ហេដ្ឋារចនាសម្ព័ន្ធថាមពលនៃថ្ងៃអនាគតត្រូវតែជាហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាត ដែលត្រូវបានដំណើរការនៅលើមូលដ្ឋានគ្រឹះទិន្នន័យ បច្ចេកវិទ្យាឌីជីថល និងបណ្តាដំណោះស្រាយនវានុវត្តន៍។
ដោយមានទស្សនៈដូចគ្នា រងសាស្ត្រាចារ្យ បណ្ឌិត Nguyen Dinh Tho - អនុប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ គោលនយោបាយកសិកម្ម និងបរិស្ថាន មានប្រសាសន៍យល់ឃើញថា ពិភពលោកកំពុងផ្លាស់ប្តូរពីវិធីសាស្ត្រអភិក្រមផ្តោតលើការពង្រីកអានុភាពផលិតអគ្គិសនី ទៅជាការកសាងប្រព័ន្ធថាមពលដែលមានលទ្ធភាពសម្របសម្រួលប្រកបដោយភាពបត់បែនរវាងការផលិតអគ្គិសនី ការបញ្ជូន ការរក្សាទុក និងការប្រើប្រាស់។
ការផ្លាស់ប្តូរថាមពលកំពុងឈានចូលដំណាក់កាលថ្មីមួយ ខណៈពេលដែលចំណុចស្នូលគឺមិនមែនគ្រាន់តែជាការអភិវឌ្ឍប្រភពអគ្គិសនីស្អាតនោះទេ ប៉ុន្តែគឺការកសាងប្រព័ន្ធថាមពលវៃឆ្លាត បត់បែន និងមានលទ្ធភាពធន់ខ្ពស់។ នេះត្រូវបានចាត់ទុកថាជាលក្ខខណ្ឌដ៏សំខាន់មួយ ដើម្បីឱ្យវៀតណាមជំរុញកំណើនបៃតង និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៅក្នុងសេដ្ឋកិច្ចឌីជីថល។
លោកស្រី Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតអៀរឡង់ប្រចាំនៅវៀតណាម បានចែករំលែកនូវមេរៀនបទពិសោធន៍ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលពីប្រទេសអៀរឡង់។
យោងតាមលោក Tho បានឱ្យដឹងថា ទោះបីជាការវិនិយោគជាសកលសម្រាប់ការផ្លាស់ប្តូរថាមពលបន្តកើនឡើងយ៉ាងខ្លាំងក្លា និងបានវ៉ាដាច់ឆ្ងាយពីខ្សែទុនដែលបម្រុងទុកសម្រាប់ឥន្ធនៈហ្វូស៊ីលក៏ដោយ ក៏ដំណើរការនេះនៅតែប្រឈមមុខនឹងការសាកល្បងជាច្រើន ដូចជាការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធបណ្តាញអគ្គិសនី ការបែកបាក់ខ្សែច្រវាក់ផ្គត់ផ្គង់ និងសម្ពាធក្នុងការធានាប្រភពអគ្គិសនីគោល។
“មិនអាចអភិវឌ្ឍន៍ថាមពលកកើតឡើងវិញប្រកបដោយចីរភាពបានឡើយ ប្រសិនបើខ្វះប្រព័ន្ធរក្សាទុក ការបញ្ជូន និងបណ្តាញអគ្គិសនីវៃឆ្លាត។ ប្រសិនបមិនអាចដោះស្រាយបាននូវលំហាត់គណិតវិទ្យាស្តីពីការសម្របសម្រួលទេនោះ សភាពការណ៍កន្លែងលើសអគ្គិសនី កន្លែងខ្វះអគ្គិសនី នឹងបន្តបង្កការខ្ជះខ្ជាយប្រភពធនធាន” អ្នកជំនាញការរូបនេះបានឱ្យដឹង។
ដោយចែករំលែកនូវមេរៀនពីប្រទេសអៀរឡង់ លោកស្រី Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតអៀរឡង់ប្រចាំនៅវៀតណាម បានមានប្រសាសន៍ឱ្យដឹងថា អៀរឡង់សម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ ជាពិសេសគឺនៅក្នុងវិស័យថាមពលខ្យល់។
ក្នុងឆ្នាំ ២០២៥ បណ្តាកសិដ្ឋានថាមពលខ្យល់នៅប្រទេសអៀរឡង់ បានផ្គត់ផ្គង់ ១/៣ នៃបរិមាណអគ្គិសនីប្រើប្រាស់នៅទូទាំងកោះអៀរឡង់។ នាពេលបច្ចុប្បន្ន មានអានុភាពថាមពលខ្យល់នៅលើគោកជាង ៥.០០០ MW ត្រូវបានតម្លើងរួចរាល់ ក្នុងនោះមានថាមពលចំនួន ១៥០ MW បន្ថែមទៀតត្រូវបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ ២០២៥។ ករណីនេះបានបង្ហាញឱ្យឃើញពីសក្តានុពលដ៏ធំធេងរបស់ប្រទេសអៀរឡង់ ក្នុងការកសាងប្រព័ន្ធថាមពលមួយដែលដំណើរការដោយប្រភពថាមពលស្អាតជាង និងសន្សំសំចៃជាង។
ចំពោះហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត លោកស្រី Deirdre Ní Fhallúin បានផ្តល់ព័ត៌មានថា គិតមកទល់ពេលនេះ ប្រទេសអៀរឡង់បានដំឡើងកុងទ័រអគ្គិសនីវៃឆ្លាតប្រមាណ ២,២ លានគ្រឿង នៅតាមបណ្តាគ្រួសារ និងមូលដ្ឋានអាជីវកម្មនៅលើទូទាំងប្រទេស។ ករណីនេះមានន័យថា នាពេលបច្ចុប្បន្ន ជាង ៨០% នៃគ្រួសារនៅប្រទេសអៀរឡង់ ត្រូវបានបំពាក់កុងទ័រអគ្គិសនីវៃឆ្លាតរួចរាល់។
៩៧% នៅក្នុងចំណោមកុងទ័រទាំងនេះ គឺកំពុងអនុវត្តការបញ្ជូនទិន្នន័យជារៀងរាល់ថ្ងៃ។ អាស្រ័យដោយមានបណ្តាកុងទ័រទាំងនេះ ប្រព័ន្ធអគ្គិសនីអាចដំណើរការប្រកបដោយភាពបត់បែនជាងមុន តាមរយៈការអនុវត្តតារាងតម្លៃអគ្គិសនីទៅតាមពេលវេលាប្រើប្រាស់ តាមដានកម្រិតប្រើប្រាស់អគ្គិសនីឱ្យបានលម្អិតជាងមុន ប្រើប្រាស់អគ្គិសនីមានប្រសិទ្ធភាពជាងមុន ទាញយកផលប្រយោជន៍បានល្អជាងមុនពីបណ្តាប្រភពថាមពលកកើតឡើងវិញដូចជាថាមពលពន្លឺព្រះអាទិត្យ ទន្ទឹមនឹងនោះ ជួយជ្រោមជ្រែងដល់ការអនុវត្តបណ្តាសេវាកម្មឆ្លើយតបទៅនឹងតម្រូវការថាមពលអគ្គិសនីនាពេលអនាគត។
កុងទ័រអគ្គិសនីវៃឆ្លាតក៏ជួយឱ្យប្រជាពលរដ្ឋជ្រើសរើសពេលវេលាដ៏សមស្របបំផុតដើម្បីប្រើប្រាស់បណ្តាឧបករណ៍អគ្គិសនី តាមរយៈនោះ កាត់បន្ថយតម្រូវការប្រើប្រាស់អគ្គិសនី និងសន្សំសំចៃការចំណាយ ជាពិសេសគឺនៅក្នុងបណ្តាម៉ោងដែលជាពេលវេលាមានតម្រូវការខ្ពស់។
“ផែនការសកម្មភាពដើម្បីអាកាសធាតុរបស់ប្រទេសអៀរឡង់ ក៏បានបញ្ជាក់យ៉ាងមុតមាំពីភាពចាំបាច់ត្រូវតែអនុវត្តបណ្តា ‘តារាងតម្លៃអគ្គិសនីបៃតងបត់បែន’ យោងតាមនោះ អ្នកប្រើប្រាស់អាចទទួលបាននូវកម្រិតតម្លៃដែលមានការអនុគ្រោះជាងមុន នៅចំពេលវេលាដែលទិន្នផលថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យមានភាពសំបូរបែប។ បណ្តាតារាងតម្លៃទាំងនេះនាំមកនូវផលប្រយោជន៍គឺឆ្លុះបញ្ចាំងដោយផ្ទាល់នូវការប្រែប្រួលនៃតម្លៃអគ្គិសនីលក់ដុំទៅតាមម៉ោងនីមួយៗក្នុងមួយថ្ងៃ។ ខ្ញុំជឿជាក់ថាមានអត្ថន័យជាក់ស្តែងចំពោះវៀតណាម” លោកស្រី Deirdre Ní Fhallúin មានប្រសាសន៍។
នៅក្នុងវេទិកា បណ្តាតំណាង និងអ្នកជំនាញការបានផ្តោតអារម្មណ៍ពិភាក្សាលើខ្លឹមសារស្នូលជាច្រើន ដូចជា៖ យន្តការកៀរគរប្រភពធនធានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត; តថភាព និងទស្សនវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់វៀតណាមត្រឹមឆ្នាំ ២០៣៥; ទិសដៅអភិវឌ្ឍន៍ទីក្រុងវៃឆ្លាតផ្សារភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងដំណាក់កាល ២០២៦-២០៣៥; និន្នាការផ្លាស់ប្តូរថាមពលជាសកល និងមេរៀនបទពិសោធន៍សម្រាប់វៀតណាម; ដំណោះស្រាយសមាហរណកម្មហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងការរៀបចំផែនការទីក្រុងបៃតង បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងសំដៅឆ្ពោះទៅរកគោលដៅអព្យាក្រឹតកាបូន...
គុយបាជម្រុញការកែទម្រង់សេដ្ឋកិច្ច
យុគសម័យ - នៅក្នុងបរិបទដែលខឿនសេដ្ឋកិច្ចបន្តប្រឈមមុខនឹងការលំបាកលំបិនជាច្រើន ថ្នាក់ដឹកនាំគុយបាយល់ឃើញថា ប្រទេសនេះចាំបាច់ត្រូវអនុវត្តបណ្តាវិធានការកែទម្រង់ឱ្យកាន់តែខ្លាំងក្លាជាងមុន សំដៅបើកចំហប្រភពធនធានផលិតកម្ម ទាក់ទាញការវិនិយោគ និងបង្កើតកម្លាំងចលករកំណើនថ្មី។
សារព័ត៌មានឈានមុខគេក្នុងការកសាងជំនឿទុកចិត្ត និងសេចក្តីប្រាថ្នាចង់ឈានឡើង
យុគសម័យ - ឈានចូលទៅក្នុង «យុគសម័យនៃការឈានឡើងរបស់ប្រជាជាតិ» សារព័ត៌មានមិនត្រឹមតែបញ្ឈប់នៅត្រឹមភារកិច្ចផ្តល់ព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវបេសកកម្មកសាងជំនឿទុកចិត្ត ផ្សព្វផ្សាយសេចក្តីប្រាថ្នា និងកសាងការឯកភាពគ្នាចិត្ត ដើម្បីនាំឱ្យប្រទេសជាតិមានការទម្លាយភាពទាល់ច្រក និងអះអាងពីឋានៈរបស់ខ្លួននៅលើផែនទីពិភពលោក។
ទិវាទូទាំងប្រទេសបង្ការនិងប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ ខែមិថុនា៖ កសាង របាំងការពារ ការយល់ដឹងដើម្បីការពារស្រទាប់យុវវ័យ
មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករវៀតណាមលើកទី ៩ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែមិថុនា មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
លោកមហាសេនីយ៍ឯក Nguyen Duc Tuan អនុប្រធាននាយកដ្ឋាននគរបាលស៊ើបអង្កេតបទល្មើសគ្រឿងញៀន (ក្រសួងនគរបាល)។
ថ្ងៃទី ២៦ ខែមិថុនា ជារៀងរាល់ឆ្នាំ ត្រូវបានជ្រើសរើសជាទិវាអន្តរជាតិ និងទិវាទូទាំងប្រទេសបង្ការ និងប្រឆាំងគ្រឿងញៀន សំដៅលើកកម្ពស់ការយល់ដឹងរបស់សង្គមទាំងមូលអំពីគ្រោះថ្នាក់នៃគ្រឿងញៀន ទន្ទឹមនឹងនោះ បញ្ជាក់ពីការប្តេជ្ញាចិត្តរួមដៃគ្នាប្រយុទ្ធប្រឆាំង និងរុញច្រានបទល្មើសដ៏គ្រោះថ្នាក់ជាពិសេសប្រភេទនេះ។
យោងតាមលោកមហាសេនីយ៍ឯក Nguyen Duc Tuan អនុប្រធាននាយកដ្ឋាននគរបាលស៊ើបអង្កេតបទល្មើសគ្រឿងញៀន (ក្រសួងនគរបាល) បានឱ្យដឹងថា ឆ្នាំនេះថ្ងៃទី ២៦ ខែមិថុនា កាន់តែមានអត្ថន័យ ខណៈពេលដែលសភាពការណ៍បទល្មើស និងអំពើអបាយមុខគ្រឿងញៀននៅលើពិភពលោក ក៏ដូចជានៅក្នុងតំបន់ បន្តមានការវិវត្តន៍យ៉ាងស្មុគស្មាញ។ គ្រឿងញៀនសំយោគ គ្រឿងញៀនថ្មីៗ គ្រឿងញៀន "ជ្រកក្រោមស្លាក" គឺកាន់តែលេចឡើងកាន់តែច្រើនឡើងៗ ក្នុងពេលដែលសកម្មភាពផលិត ការទិញលក់ និងការដឹកជញ្ជូនសារធាតុញៀនដោយខុសច្បាប់ មាននិន្នាការឆ្លងដែន ដោយប្រើប្រាស់បច្ចេកវិទ្យាជាន់ខ្ពស់ និងលំហអាកាសបណ្តាញអ៊ីនធឺណិត ជាមួយល្បិចកលកាន់តែល្អិតល្អន់ពីមួយថ្ងៃទៅមួយថ្ងៃ។
យោងតាមលោកមហាសេនីយ៍ឯក Nguyen Duc Tuan បានឱ្យដឹងថា លំហអាកាសបណ្តាញអ៊ីនធឺណិត កំពុងក្លាយជា "សមរភូមិ" ថ្មីនៃសង្គ្រាមបង្ការ និងប្រឆាំងគ្រឿងញៀន។ មុខសញ្ញានានាបានឆ្លៀតយកផលប្រយោជន៍ពីបណ្តាញសង្គម កម្មវិធីផ្ញើសារកូដនីយកម្ម គណនីនិម្មិត និងទម្រង់ទូទាត់ប្រាក់អេឡិចត្រូនិកផ្សេងៗ ដើម្បីទាក់ទង ធ្វើប្រតិបត្តិការ និងលាក់បាំងទង្វើល្មើសច្បាប់; ទន្ទឹមនឹងនោះ ឆ្លៀតយកផលប្រយោជន៍ពីពាណិជ្ជកម្មអេឡិចត្រូនិក សេវាដឹកជញ្ជូនរហ័ស និងការដឹកជញ្ជូនអន្តរជាតិ ដើម្បីលាក់ទុក និងដឹកជញ្ជូនគ្រឿងញៀនក្រោមទម្រង់ជាច្រើន។
ចំពោះមុខតថភាពនេះ កម្លាំងនគរបាលស៊ើបអង្កេតបទល្មើសគ្រឿងញៀន បានបង្កើនការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា លើកកម្ពស់សមត្ថភាពប្រយុទ្ធប្រឆាំងនៅលើលំហអាកាសបណ្តាញអ៊ីនធឺណិត និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅស្វែងរក និងបង្ក្រាបបណ្តាខ្សែបណ្តាញគ្រឿងញៀនឆ្លងដែន។ ទោះជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់យ៉ាងមុតមាំថា សង្គ្រាមនេះមិនត្រឹមតែជាភារកិច្ចរបស់កម្លាំងនគរបាលប៉ុណ្ណោះទេ ប៉ុន្តែត្រូវការការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល បណ្តាអង្គការសង្គម គ្រួសារ និងប្រជាពលរដ្ឋម្នាក់ៗផងដែរ។
គួរកត់សម្គាល់ថា និន្នាការធ្វើឱ្យអ្នកប្រើប្រាស់គ្រឿងញៀនកាន់តែមានវ័យក្មេងទៅៗ កំពុងដាក់ចេញនូវការសាកល្បងជាច្រើនចំពោះការងារបង្ការ។ យោងតាមលោកមហាសេនីយ៍ឯក Nguyen Duc Tuan បានឱ្យដឹងថា ករណីនេះគឺមានប្រភពមកពីមូលហេតុជាច្រើន ដូចជាចិត្តសាស្ត្រចង់ដឹងចង់ឃើញ ចូលចិត្តបង្ហាញពីខ្លួនឯង ខ្វះជំនាញការពារខ្លួនចំពោះការល្បួងលួងលោម ក្នុងពេលដែលគ្រឿងញៀនប្រភេទថ្មីៗត្រូវបានបន្លំខ្លួនក្រោមទម្រង់ជាច្រើន និងផ្សព្វផ្សាយនៅលើលំហអាកាសបណ្តាញអ៊ីនធឺណិត។ ហេតុដូច្នេះ ប្រសិនបើចង់រុញច្រានគ្រឿងញៀនប្រកបដោយនិរន្តរភាព គឺត្រូវតែកសាង "របាំងការពារ" តាំងពីព្រលឹម តាមរយៈការយកចិត្តទុកដាក់របស់គ្រួសារ ការអប់រំរបស់សាលារៀន និងការរួមដំណើររបស់បណ្តាអង្គការ មហាជន បង្កើតបរិយាកាសដ៏ល្អបរិសុទ្ធដើម្បីឱ្យយុវជន និងកុមារាសិក្សារៀនសូត្រ ហ្វឹកហ្វឺន និងអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ។
នាពេលកន្លងទៅ កម្លាំងនគរបាលបានសម្របសម្រួលជាមួយបណ្តាវិស័យ និងមូលដ្ឋាន ដើម្បីជម្រុញការឃោសនា អប់រំច្បាប់ និងជំនាញបង្ការចៀសវាងគ្រឿងញៀននៅក្នុងសាលារៀន និងតំបន់ប្រជាជនរស់នៅ; ទន្ទឹមនឹងនោះ អនុវត្តនូវគំរូបង្ការ និងប្រឆាំងគ្រឿងញៀនជាច្រើននៅមូលដ្ឋាន បង្កើនការគ្រប់គ្រង និងជួយជ្រោមជ្រែងដល់យុវជន និងកុមារាដែលមានហានិភ័យខ្ពស់ សំដៅស្វែងរកឃើញ និងទប់ស្កាត់បណ្តាទង្វើដែលទាក់ទិននឹងគ្រឿងញៀន ភ្លាមៗចាប់តាំងពីពេលទើបតែបង្កើតឡើង។
ក្នុងឱកាសទិវាទូទាំងប្រទេសបង្ការ និងប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ ខែមិថុនា លោកមហាសេនីយ៍ឯក Nguyen Duc Tuan បានអំពាវនាវដល់ប្រជាពលរដ្ឋម្នាក់ៗ លើកកម្ពស់ការយល់ដឹង ម្ចាស់ការចូលរួមបង្ការ និងប្រឆាំងគ្រឿងញៀន ភ្លាមៗចាប់តាំងពីក្នុងគ្រួសារ និងសហគមន៍។ ចំពោះជំនាន់យុវជន លោកបានបញ្ជាក់យ៉ាងមុតមាំថា គ្រឿងញៀនមិនត្រឹមតែបំផ្លិចបំផ្លាញសុខភាព និងអនាគតរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលដល់សុភមង្គលគ្រួសារ និងការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ។
“ប្រជាពលរដ្ឋម្នាក់ៗគឺជាយុទ្ធជនម្នាក់នៅលើសមរភូមិបង្ការ និងប្រឆាំងគ្រឿងញៀន; គ្រួសារនីមួយៗ សាលារៀន និងតំបន់ប្រជាជនរស់នៅគឺជាបន្ទាយការពារបង្ការគ្រឿងញៀនមួយ។ នៅពេលដែលសង្គមទាំងមូលរួមដៃគ្នាធ្វើសកម្មភាព យើងនឹងកសាងបានបណ្តាសហគមន៍ដែលមានសុវត្ថិភាព ល្អបរិសុទ្ធ និងគ្មានគ្រឿងញៀន” លោកបានបញ្ជាក់យ៉ាងមុតមាំ។
ទន្ទឹមនឹងបណ្តាដំណោះស្រាយដែលមានលក្ខណៈយូរអង្វែង តំណាងនាយកដ្ឋាននគរបាលស៊ើបអង្កេតបទល្មើសគ្រឿងញៀន បានផ្តល់អនុសាសន៍ថា យុវជនម្នាក់ៗត្រូវតែយល់ដឹងឱ្យបានច្បាស់អំពីគ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីបំពាក់បំប៉នឱ្យខ្លួនឯងនូវចិត្តសាស្ត្រដ៏រឹងមាំចំពោះមុខរាល់ការល្បួងលួងលោម ដាច់ខាតមិនសាកល្បងគ្រឿងញៀន ទោះបីជាតែម្តងគត់ក៏ដោយ។ បន្ថែមលើនេះ យុវជននិងកុមារាត្រូវតែមានការប្រុងប្រយ័ត្នចំពោះប្រភេទអាហារ និងភេសជ្ជៈដែលគ្មានប្រភពដើមច្បាស់លាស់ ជាពិសេសគឺនៅតាមបណ្តាពិធីជប់លៀង ថ្ងៃខួបកំណើត ឬទីកន្លែងកម្សាន្តសប្បាយ; កម្រិតកំណត់ការចូលរួមបណ្តាការសប្បាយដែលអូសបន្លាយឆ្លងកាត់យប់ និងជ្រើសរើសបណ្តាវិធីសាស្ត្រកាត់បន្ថយសម្ពាធដ៏ល្អបរិសុទ្ធ នៅពេលជួបការលំបាកក្នុងការសិក្សារៀនសូត្រ ការងារ ឬជីវភាពរស់នៅ។ យោងតាមកម្លាំងសមត្ថកិច្ច ការហ្វឹកហ្វឺនសេចក្តីក្លាហានដើម្បីចេះបដិសេធការល្បួងលួងលោម គឺដូចជាការបង្កើតឱ្យខ្លួនឯងនូវ "វ៉ាក់សាំង" ការយល់ដឹងមួយ ដែលជួយឱ្យមនុស្សម្នាក់ៗម្ចាស់ការការពារខ្លួនឯងចំពោះមុខគ្រោះថ្នាក់នៃគ្រឿងញៀន៕
សហគមន៍​វៀតណាម​នៅ​កូរ៉េ៖ ចង់​បាន​វេទិកា និង​កម្មវិធី​បន្ថែម​ទៀត​ដើម្បី​ត្រឡប់​មក​កសាង​ប្រទេស
យុគសម័យ - ក្នុងឱកាសត្រឡប់មកវៀតណាមវិញ ដើម្បីចូលរួមសន្និសីទពិភពលោកលើកទី៤ របស់ជនវៀតណាមនៅបរទេសចាប់ពីថ្ងៃទី ២២-២៣ ខែសីហា លោកស្រី Le Nguyen Minh Phuong ប្រធានសមាគមប្រជាជនវៀតណាមនៅកូរ៉េ បានផ្តល់បទសម្ភាសន៍ដល់ទស្សនាវដ្តីយុគសម័យ ស្តីពីការផ្សព្វផ្សាយតួនាទីរបស់ “ជនជាតិវៀតណាមនៅឯនាយសមុទ្រគឺជាដៃរបស់ប្រទេស”។
ពិធីរំលឹកវិញ្ញាណក្ខន្ធនិងពិធីបញ្ចុះសពលោកអគ្គលេខាបក្ស Nguyen Phu Trong ប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៦ កក្កដា
នាម៉ោង ១៣ ថ្ងៃទី ២៦ ខែកក្កដា ពិធីរំលឹកវិញ្ញាណក្ខន្ធអគ្គលេខាបក្សកុម្មុយនិស្ត វៀតណាមលោក Nguyen Phu Trong ត្រូវបានរៀបចំឡើងក្នុងពេលដំណាលគ្នានៅ ឯផ្ទះបុណ្យសពជាតិលេខ ៥ វិថី Tran Thanh Tong ទីក្រុងហាណូយ សាលប្រជុំ Thong Nhat ទីក្រុងហូជីមិញ និងអគារវប្បធម៌ភូមិ Lai Da ...
បើកមហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពយុវជនលើកទី ១៣
យុវជនគឺជាកម្លាំងកំណត់ទម្រង់នាពេលអនាគតនៃទំនាក់ទំនងវៀតណាម - ចិន យុវជន វៀតណាម – ឡាវ – កម្ពុជា ផ្សព្វផ្សាយនូវស្មារតីទទួលខុសត្រូវ និងការលះបង់ដើម្បីសហគមន៍
មហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពយុវជនកម្មុយនីស្តហូជីមិញលើកទី ១៣ បានបើកជាផ្លូវការនាព្រឹកថ្ងៃនេះ ថ្ងៃទី ២៤ ខែមិថុនា ដោយមានការអញ្ជើញចូលរួមពីតំណាងជិត ៨០០ រូប។
បណ្តាតំណាងអញ្ជើញចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពយុវជនលើកទី ១៣។
ដោយប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៤ និងថ្ងៃទី ២៥ ខែមិថុនា មហាសន្និបាតរួមមាន ៤ សម័យប្រជុំ ដោយផ្តោតលើខ្លឹមសារសំខាន់ៗចំនួន ៣ រួមមាន៖ បូកសរុប និងវាយតម្លៃការងារសហភាពយុវជន និងចលនាយុវជន យុវជនវ័យក្មេង និងកុមារា កុមារីអាណត្តិ ២០២២-២០២៦; កំណត់គោលដៅ ភារកិច្ច និងដំណោះស្រាយសម្រាប់អាណត្តិ ២០២៦-២០៣១; ធ្វើវិសោធនកម្ម បំពេញបន្ថែមលក្ខន្តិកៈសហភាពយុវជនកម្មុយនីស្តហូជីមិញ និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិមសហភាពយុវជនអាណត្តិទី ១៣។
នាព្រឹកថ្ងៃទី ២៤ ខែមិថុនា នៅក្នុងសម័យប្រជុំលើកទីមួយ - សម័យប្រជុំបើកមហាសន្និបាត មហាសន្និបាតបានដំណើរការបោះឆ្នោតជ្រើសរើសគណៈប្រធាន គណៈលេខាធិការ គណៈកម្មការពិនិត្យលក្ខណៈសម្បត្តិតំណាង; អនុម័តលើកម្មវិធី និងបទបញ្ជាផ្ទៃក្នុងមហាសន្និបាត; របាយការណ៍ពិនិត្យលក្ខណៈសម្បត្តិតំណាង; ឡើងជូនសេចក្តីសង្ខេបបណ្តាឯកសារ និងការណែនាំអំពីការពិភាក្សាតាមក្រុម។
សម័យប្រជុំលើកទីពីរ ប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៤ ខែមិថុនា មហាសន្និបាតនឹងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិមសហភាពយុវជនអាណត្តិទី ១៣ អាណត្តិ ២០២៦-២០៣១ និងដំណើរការបណ្តាវេទិកាពិភាក្សា ចូលរួមមតិយោបល់លើសេចក្តីព្រាងឯកសារមហាសន្និបាត។
លេខាមជ្ឈិមសហភាពយុវជន លោក Nguyen Minh Triet ឡើងជូនសេចក្តីថ្លែងការណ៍អំពីរបាយការណ៍នយោបាយ។
សម័យប្រជុំពេញអង្គនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៥ ខែមិថុនា ហើយនឹងត្រូវផ្សាយបន្តផ្ទាល់នៅលើស្ថានីយទូរទស្សន៍វៀតណាម វិទ្យុសំឡេងវៀតណាម ព្រមទាំងបណ្តាខឿនឌីជីថលរបស់សហភាពយុវជន។ កម្មវិធីនេះរួមមានខ្លឹមសារសំខាន់ៗនានា ដូចជា របាយការណ៍នយោបាយ បទអន្តរាគមន៍របស់តំណាង ប្រសាសន៍ណែនាំនិងចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងការបង្ហាញខ្លួនរបស់គណៈកម្មាធិការមជ្ឈិមសហភាពយុវជនអាណត្តិទី ១៣។
នារសៀលថ្ងៃទី ២៥ ខែមិថុនា មហាសន្និបាតនឹងឈានចូលសម័យប្រជុំបិទ ដោយបូកសរុបលទ្ធផលពិភាក្សា បោះឆ្នោតអនុម័តលើខ្លឹមសារសំខាន់ៗ សម្តែងការដឹងគុណចំពោះគណៈកម្មាធិការមជ្ឈិមសហភាពយុវជនអាណត្តិទី ១៣ និងអនុម័តលើសេចក្តីសម្រេចចិត្តមហាសន្និបាត។
នៅក្នុងក្របខ័ណ្ឌមហាសន្និបាត ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៤ និងថ្ងៃទី ២៥ ខែមិថុនា មជ្ឈិមសហភាពយុវជនបានរៀបចំការតាំងពិព័រណ៍ក្រោមប្រធានបទ “ខ្សែរថភ្លើងឈានចូលយុគសម័យថ្មី” នៅមជ្ឈមណ្ឌលសន្និសីទជាតិ។ ការតាំងពិព័រណ៍នេះគឺជាលំហតភ្ជាប់ប្រវត្តិសាស្ត្រ បច្ចុប្បន្នកាល និងអនាគតកាល; ជាកន្លែងដែលបណ្តាតំណាង និងភ្ញៀវកិត្តិយសរួមគ្នាក្រឡេកមើលឡើងវិញនូវដំណើរផ្លូវដ៏រុងរឿងរបស់អង្គការសហភាពយុវជនកម្មុយនីស្តហូជីមិញ ទទួលបទពិសោធន៍ពីបណ្តាសមិទ្ធផលលេចធ្លោរបស់យុវជនវៀតណាម និងផ្ញើផ្ដាំនូវសេចក្តីប្រាថ្នា ព្រមទាំងសារសកម្មភាពក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។
បណ្តាតំណាងអញ្ជើញចូលរួមមហាសន្និបាត។
មុននោះ នាព្រឹកព្រលឹមថ្ងៃនេះ គណៈប្រតិភូតំណាងអញ្ជើញចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពយុវជនកម្មុយនីស្តហូជីមិញលើកទី ១៣ បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធនៅប្រាសាទតម្កល់សពប្រធានហូជីមិញ ធ្វើការរាយការណ៍ជូនស្នាដៃថ្វាយលោកប្រធាន និងអុជធូបរំលឹកគុណដល់បណ្តាវីរបុរសយុទ្ធជនពលីនៅស្តូបយុទ្ធជនពលី Bac Son៕
Petr Tsvetov៖ ផ្តល់អនាគតនៃមិត្តភាពរុស្ស៊ី-វៀតណាមដល់យុវជនជំនាន់ក្រោយ
យុគសម័យ - ត្រឡប់មកវៀតណាមវិញ ដើម្បីចូលរួមអបអរសាទរទិវាបុណ្យជាតិលើកទី៨០ តបតាមការអញ្ជើញរបស់សហភាពអង្គការមិត្តភាពវៀតណាម និងសមាគមមិត្តភាពវៀតណាម-រុស្ស៊ី លោក Petr Tsvetov អនុប្រធានទី១ សមាគមមិត្តភាពរុស្ស៊ី-វៀតណាម បាននាំមកជាមួយនូវការចងចាំអំពីប្រទេសដែលគាត់បានចំណាយពេលពេញមួយជីវិត និងការរំពឹងទុករបស់គាត់សម្រាប់ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ។
វេទិកាយុវជនវៀតណាមនៅជប៉ុន៖ សេចក្តីប្រាថ្នាក្នុងយុគសម័យថ្មី
យុគសម័យ - នាថ្ងៃទី ៩ ខែសីហា នៅស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Osaka សមាគមទូទៅវៀតណាមនៅតំបន់ Kansai សហការជាមួយសមាគមយុវជន និងនិស្សិតវៀតណាមនៅជប៉ុន (VYSA) បានរៀបចំវេទិកាយុវជនវៀតណាមលើកដំបូងនៅជប៉ុនដោយប្រធានបទ៖ “យុវជនវៀតណាមនៅជប៉ុន - សេចក្តីប្រាថ្នាក្នុងយុគសម័យថ្មី”។