Trending now

IMF ប្រកាសត្រៀមខ្លួនជួយកម្ពុជាស្តារសេដ្ឋកិច្ចឡើងវិញ

16:06 | 25/09/2020

លោកYasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំប្រទេសកម្ពុជា បានប្រកាសថា IMF បានត្រៀមខ្លួនជួយដល់កម្ពុជាក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩។

ទិដ្ឋភាពនៃជំនួប។

ការអះអាងនេះធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងជំនួបនោះលោក Yasuhisa Ojima បានអបអរសាទរចំពោះប្រសិទ្ធភាព នៃការបង្ការការឆ្លងជំងឺកូវីដ១៩ នៅកម្ពុជារបស់រាជរដ្ឋាភិបាល។ តំណាងឱ្យ IMF លោកក៏បានគាំទ្រ គោលនយោបាយរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងដំណាក់កាលនេះ ស្របពេលដែលប្រទេសនានាលើពិភពលោក កំពុងប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ចនិងការរីករាលដាលនៃជំងឺកូវីដ១៩។

ជាមួយគ្នានេះ IMF ក៏បានត្រៀមខ្លួនសហការនិងផ្តល់ជាអនុសាសន៍ ក្នុងដំណើរការស្តារកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុងតែងើបឡើងវិញជាលំដាប់។ លោក ជា ចាន់តូ បានប្រាប់តំណាង IMF ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារកម្ពុជាក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០២០នេះ។

អតិផរណាបន្តរក្សាបានក្នុងកម្រិតទាបប្រមាណ៣% ជាមួយនឹងស្ថិរភាពល្អនៃអត្រាប្តូរប្រាក់។ ទុនបម្រុងអន្តរជាតិបន្តកើនឡើង និងមានកម្រិតស្មើនឹង១០ខែនៃការនាំចូលទំនិញនិងសេវា។

លោកបន្ដថា ចំពោះប្រព័ន្ធធនាគារវិញ គឺមានភាពរឹងមាំ និងបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចនិងជួយបន្ធូរបន្ថយការលំបាករបស់វិស័យនានា និងប្រជាជនដែលទទួលរងផលប៉ះពាល់ពីឥទ្ធិពលនៃការរីករាលដាលពីជំងឺកូវីដ១៩ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕



(ប្រភពព័ត៌មាន: freshnews)

ព័ត៌មានថ្មីៗ

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ផ្ញើលិខិតលើកទឹកចិត្តដល់កងកម្លាំងជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩
ប្រទេសវៀតណាមក្លាយជាប្រទេសនាំចេញសម្លៀកបំពាក់ធំទី ២ នៅលើពិភពលោក
សម្ព័ន្ធក្រុមហ៊ុន Vingroup ទទួលបានការផ្ទេរផ្តាច់មុខនូវបច្ចេកវិទ្យាផលិតវ៉ាក់សាំង mRNA បង្ការកូវីដ ១៩ នៅវៀតណាម
វៀតណាមដណ្តើមបានមេដាយមាស ៣ គ្រឿងនៅព្រឹត្តិការណ៍អូឡាំពិកគីមីវិទ្យាអន្តរជាតិឆ្នាំ ២០២១
វៀតណាមនាំចេញផ្លែ Sau ក្លាស្សេ ទៅអូស្ត្រាលីជាលើកដំបូង