Trending now

ដើរ​​កម្សាន្ត​កាត់​ព្រៃ​ទៅលេង​​ប្រាសាទ​​បាយ៉ង់កោ​លើ​កំពូលភ្នំ មិន​អាច​បំភ្លេ​ចបាន

00:04 | 28/03/2021 ហេង វុធ្ធី

នៅលើកំពូលភ្នំបាយ៉ង់ មានប្រាសាទមួយដែលជាកន្លែងប្រវត្តិសាស្ត្រមានអាយុកាលដ៏វែងមួយគឺ ប្រាសាទប៉ាយ៉ង់កោ។ ប្រាសាទបាយ៉ង់កោ គឺជាទីរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រមួយដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិនិយមទស្សនា ហើយអាចស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរ។ ទីនេះមានទេសភាពស្រស់ត្រកាលណាស់នៅរដូចភ្លៀងធ្លាក់ ដោយតំបន់នេះស្រោចស្របដោយព្រៃឈើធម្មជាតិ។

ភ្នំ​ឧដុង្គ​ជា​បូជនីយដ្ឋាន​គោរព​បូជា​ផង និង​កម្សាន្ត​ផង ភ្នំ​ឧដុង្គ​ជា​បូជនីយដ្ឋាន​គោរព​បូជា​ផង និង​កម្សាន្ត​ផង
តំបន់​ព្រៃ​កោង​កាង ៣កន្លែង​​នៅ​កម្ពុជា ​ ទេសភាពល្អឯកដូច​​ផ្ទាំង​គំនូរ តំបន់​ព្រៃ​កោង​កាង ៣កន្លែង​​នៅ​កម្ពុជា ​ ទេសភាពល្អឯកដូច​​ផ្ទាំង​គំនូរ
ដើរ​​កម្សាន្ត​កាត់​ព្រៃ​ទៅលេង​​ប្រាសាទ​​បាយ៉ង់កោ​លើ​កំពូលភ្នំ មិន​អាច​បំភ្លេ​ចបាន
ដើរ​​កម្សាន្ត​កាត់​ព្រៃ​ទៅលេង​​ប្រាសាទ​​បាយ៉ង់កោ​លើ​កំពូលភ្នំ មិន​អាច​បំភ្លេ​ចបាន

ប្រាសាទបាយ៉ង់ ស្ថិតនៅ ភូមិ​ពោធិ​រោង និង ភូមិ​ត្រពាំង​សង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ដែលមាន​ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ ពី​ខាងត្បូង​ទី​រួម​ខេត្ត​តា កែវ និង​មាន​ប្រវែង​១២០​គីឡូម៉ែត្រ​ពី រាជធានី​ភ្នំពេញ នាពេល​បច្ចុប្បន្ន​។ ដូច​ប្រាសាទ​ផ្សេងៗ​ទៀត​នៅ ឥសាន​បុ​រៈ ប្រាសាទបាយ៉ង់ សាងសង់​អំពី​ឥដ្ឋ​នៅលើ​កំពូលភ្នំ មួយ​ដ៏​ខ្ពស់​ដែលមាន​កម្ពស់​ប្រមាណ​ជាង​៤០០​ម៉ែត្រ ហើយ​មាន​ចម្ងាយ​ប្រមាណ​ជា​១,៧​គីឡូម៉ែត្រ ភាគ​និរតី នៃ​ស្រះ​សង់​បុរាណ វត្ត​លើ នៃ ភូមិ​ត្រពាំង​សង់​។​

ដើម្បី​ឡើងទៅ​កាន់​បូជនីយដ្ឋាន​ដ៏​ស័ក្តិ​សិទ្ធ​នេះ គេ​ត្រូវ​ចំណាយពេល​ដើរ​ពី​ទិស​ខាងជើង ឆ្លងកាត់​ផ្ទាំង​ថ្មដា​តូចធំ​ជាច្រើន ហើយពី​ជម្រាលភ្នំ​ទៅកាន់​ប្រាសាទ គេ​ចំណាយ ពេល​ជាង​មួយ​ម៉ោង​។ មុននឹង​ឈាន​ជើង​ដល់​កាំជណ្តើរ​ឡើងទៅ​កាន់ ប្រាសាទបាយ៉ង់ ដែល​ធ្វើ​អំពី​ថ្មបាយក្រៀម​ដែលមាន​ចំនួន​៩១​កាំ​។ សព្វថ្ងៃនេះ​គេ​អាចធ្វើ​ដំណើរ ដោយ​ងាយស្រួល​ជាង​មុន​ដើម្បី​ឡើងទៅ​ទស្សនា​ទីនោះ​គឺ​បើក​ម៉ូតូឌុប​គ្នា​តាមផ្លូវ​បុរាណ នៅ​ចំណុច ភូមិ​ត្រពាំង​សង់ ដែល​បាន​ផ្សារភ្ជាប់​ពី​ជើងភ្នំ ដល់​ផ្នែក​ខាងលើ​នៃ​ប្រា សាទ​នោះ​តែម្តង​។​

ដើរ​​កម្សាន្ត​កាត់​ព្រៃ​ទៅលេង​​ប្រាសាទ​​បាយ៉ង់កោ​លើ​កំពូលភ្នំ មិន​អាច​បំភ្លេ​ចបាន
ដើរ​​កម្សាន្ត​កាត់​ព្រៃ​ទៅលេង​​ប្រាសាទ​​បាយ៉ង់កោ​លើ​កំពូលភ្នំ មិន​អាច​បំភ្លេ​ចបាន
ដើរ​​កម្សាន្ត​កាត់​ព្រៃ​ទៅលេង​​ប្រាសាទ​​បាយ៉ង់កោ​លើ​កំពូលភ្នំ មិន​អាច​បំភ្លេ​ចបាន
ដើរ​​កម្សាន្ត​កាត់​ព្រៃ​ទៅលេង​​ប្រាសាទ​​បាយ៉ង់កោ​លើ​កំពូលភ្នំ មិន​អាច​បំភ្លេ​ចបាន

​ភ្នំ​គិរីវង់ ក៍​ដូចជា ភ្នំ​បា​យ៉ង់ ពីមុន​ជា​កន្លែង​ព្រៃស្តុក មាន​ដើមឈើ​ធំៗ​ក្រាស់ឃ្មឹក ហើយក៏ជាកន្លែងដែលសម្បូរទៅដោយធនធានរ៉ែ​ត្បូង​ដ៏​មានតម្លៃ​ផងដែរ។ នៅរៀងរាល់​រដូវ​បុណ្យ​ភ្ជុំបិណ្ឌម្តងៗ ​អ្នកស្រុក​គិរីវង់ និងពិសេស​អ្នករស់នៅ​ក្បែរ​ៗនោះ​​តែងតែ​នាំគ្នា​យក​ម្ហូបអាហារ​នំចំណី​ទៅ​សែន​ ​អុជ​ធូប​បន់ស្រន់​សុំ​ក្តីសុខ​។ ប្រាសាទបាយ៉ង់កោ ​ជា​តំបន់​ទេសចរ​វប្បធម៌​មួយ​ដ៏​សំខាន់បំផុត​នៃ ស្រុក​គិរីវង់ ខេត្តតាកែវ​។​

លក្ខណៈនៃ​ប្រាសាទ បា​យ៉ង់ ក៍មិនខុសគ្នាទៅនឹងប្រាសាទ​បុ​រេ​អង្គរ​ផ្សេងៗ​ទៀត​ដែរ ស្ថិតក្នុង​អន្តរកាលរចនាបថ​សម្បូរ​ណ៍​ព្រៃ​គុក និង​ព្រៃ​ក្មេង ដែល​មាន​ក្បាច់លម្អ​ជា​ប្រាសាទ​ចម្លង​តូចៗ​អម​ទាំងសងខាង​ទ្វារ​​ និង​ទ្វារបញ្ឆោត ដែល​ហៅថា វិមានអាកាស​ ឬ​ប្រាសាទអណ្តែត។ រីឯប្រាសាទតូចៗ​ទាំងនោះ គឺជា​និមិត្តរូប​នៃ​ភាព​អាវកាសនៃ​ទេវស្ថាន គឺ​តំណាងឱ្យ ទេវស្ថាន ស្ថិតនៅ​ឋាន “​ត្រៃត្រិង្ស​”​។​

បើទោះជារចនាបថលើប្រាសាទមានការសឹករិចរិលច្រើនបន្តិចមែន ប៉ុន្តែតាមរយៈ​ក្បាច់រចនា​ឆ្លាក់​នៅលើ​ជញ្ជាំង​ប្រាសាទ​ អ្នកស្រាវជ្រាវប្រវត្តិសាស្តបានសន្មត់ថា ប្រាសាទ​នេះ​សាងសង់ឡើងដោយមាន​លក្ខណៈ​ជាតួ​ប៉ម​ប្រាង្គ​តែមួយនៅលើ​កំពូលភ្នំ​ ហើយនឹងត្រូវបាន​ស្ថាបនា​ឡើង​នៅ​ក្នុងរាជ្យរបស់ ព្រះបាទ​ឥសាន​វ​ម៌​ទី​១ នឹងត្រូវ​បន្ត​រហូតដល់​រាជ្យ​ព្រះមហាក្សត្រ​ក្រោយៗ​ទៀត​។ ការសន្និដ្ឋាន​ដូច្នេះ​គឺ​អាស្រ័យ​លើ​​តឹកតាងរចនាបថ​ផ្តែរ​ឥដ្ឋ​ប្រវត្តិសាស្ត្រទាំងពីរ​ប្រភេទរបស់ប្រាសាទ សម្បូរ​ណ៍​ព្រៃ​គុក និង ព្រៃ​ក្មេង ដែល​ជាសំណង់​ស្ថាបត្យកម្ម​ដ៏​ធំ​ បាន​បន្សល់​ទុក​ប្រវត្តិសាស្ត្រយ៉ាងច្បាស់លាស់​​។​

ដើរ​​កម្សាន្ត​កាត់​ព្រៃ​ទៅលេង​​ប្រាសាទ​​បាយ៉ង់កោ​លើ​កំពូលភ្នំ មិន​អាច​បំភ្លេ​ចបាន
ដើរ​​កម្សាន្ត​កាត់​ព្រៃ​ទៅលេង​​ប្រាសាទ​​បាយ៉ង់កោ​លើ​កំពូលភ្នំ មិន​អាច​បំភ្លេ​ចបាន

ទីតាំង​នៃ​បូជនីយដ្ឋាន​បុ​រេ​អង្គរ​ដ៏​ល្បីល្បាញ​នេះ​ គឺមានការ​សាងសង់​ជា​បន្តបន្ទាប់​រហូតដល់ ស​.​វ​ទី​១០ ដល់ទី​១១ នៃ​គ​.​ស ដូច​វត្តមាន​របស់​ប​ណ្ណា​ល័យមួយ ​ដែល​ស្ថិតនៅ​ជ្រុង​ខាងត្បូង​ឈៀង​ខាងកើតប្រាសាទនេះផងដែរ ព្រមទាំង​ជណ្តើរ​ធ្វើ​អំពី​ថ្មបាយក្រៀម នៅ​ដំណាង​ពី​មុខជា​ភស្តុតាង​ជាក់ច្បាស់​។ ក្រៅពីនេះ គេ​ក៍​ឃើញ​មាន​សំណង់​រណប​នៅ​ចំ​ពីមុខ​ដែលមាន​សណ្ឋាន​ជា​អគារ​មាន​ដំបូល​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​រាង​បួន​ជ្រុង​ស្មើ​ដែល​ទ្រ​សសរ​ធំៗ​ចំនួន​បួន​ធ្វើ​អំពី​ថ្មបាយក្រៀម​ថែមទៀត​ផង​។​

គួរបញ្ជាក់ថា ប្រាសាទនេះត្រូវបានសង់ឡើងនៅលើកំពូលភ្នំបាយ៉ង់ដែលមានរយៈកម្ពស់ ៣១៣ ម៉ែត្រ និងមានជណ្ដើរ៣ដំណាក់។ តួប្រាសាទត្រូវបានសាងសង់ពីថ្មបាយក្រៀម ឥដ្ឋ និង ថ្មស៊ីស្ត (ថ្មស្រទាប់) ដែលមានបណ្តោយ ១៣ ម៉ែត្រ ទទឹង ៩ ម៉ែត្រ និង កម្ពស់ ១២ ម៉ែត្រ ហើយក្រៅពីប្រាសាទបាយ៉ង់យើងឃើញមានប្រាសាទចំនួន ៤ ទៀត ដែលស្ថិតនៅក្បែរនោះដែរ គឺប្រាសាទព្រះគោ ប្រាសាទខាងលិច ប្រាសាទខាងកើត និង ប្រាសាទកាណុង ដែលឧទ្ទិសដល់ព្រហ្មញសាសនា ពីព្រោះនៅចំកណ្តាលប្រាសាទមានតម្កល់លិង្គព្រះឥសូរសម័យបុរាណ៕

ប្រាសាទភ្នំបាយ៉ង់មានឈ្មោះដើមថា សិវបុរ។ ប្រាសាទភ្នំបាយ៉ង់កោមានភូមិសាស្ត្រស្ថិតនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងមានចម្ងាយប្រហែលជា២០គីឡូម៉ែត្រពីព្រំដែនវៀតណាម។ ដើម្បីទៅដល់ប្រាសាទភ្នំនេះលោកអ្នកត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ២ ចម្ងាយ១២១ គីឡូម៉ែត្រពីក្រុងភ្នំពេញដោយកាត់ ស្រុកបាទី ស្រុកសំរោង ទីរួមខេត្តតាកែវ និងចម្ងាយ៤៣គីឡូម៉ែត្រចេញពីក្រុងដូនកែវ។ ពេលទៅដល់ចង្កេះភ្នំ អ្នកត្រូវធ្វើដំណើរដោយថ្មើរជើងលើផ្លូវបេតុងប្រវែង ២៥០០ ម៉ែត្រ ហើយបន្តដំណើរថ្មើរជើងឡើងជណ្តើរ ៣៥០កាំ។ អ្នកក៏អាចជិះម៉ូតូឌុបរបស់អ្នកភូមិឡើងផងដែរក្នុងតម្លៃ ២០០០០រៀលទៅមកសម្រាប់ភ្ញៀវម្នាក់។ តាមផ្លូវឡើងភ្នំអ្នកអាចរីករាយជាមួយនឹងសម្រស់ធម្មជាតិតាមដងផ្លូវលម្អដោយដើមឈើ កូនរុក្ខជាតិតូចៗ និងផ្កាព្រៃជាច្រើនផងដែរ ហើយពេលដល់កំពូលភ្នំអ្នកអាចដើរទស្សនាប្រាសាទនានានៅលើភ្នំ ពិសេសទេសភាពដ៏ស្រស់ស្អាតមើលពីកំពូលភ្នំ។ លើសពីនេះអ្នកក៏អាចទៅទស្សនាថ្មបីដុំនៅក្បែរនោះដែលមានទេសភាពស្រស់ស្អាតគួរជាទីទាក់ទាញនិងគយគន់។ ដូចនេះបើអ្នកមិនទាន់បានទៅទេ អ្នកគួរតែសាកល្បងដោយគ្រាន់តែចំណាយពេលមួយថ្ងៃតែប៉ុណ្ណោះ៕

ហេង វុធ្ធី

kampucheathmey/Tnaot

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ