Trending now

EU ខិតខំរឹតបន្តឹងការគ្រប់គ្រង WhatsApp, Skype និង Messenger

10:49 | 04/12/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - សហភាពអ៊ឺរ៉ុប (EU) នាថ្ងៃទី ៣ ខែធ្នូ បានអោយដឹងថា ខ្លួននឹងចាប់ផ្តើមកិច្ចប្រឹងប្រែងដើម្បីរឹតបន្តឹងការគ្រប់គ្រងសេវាផ្ញើសារនិងការហៅទូរស័ព្ទតាមអ៊ិនធឺណិត ដូចជា WhatsApp, Skype និង Messenger។

និមិត្តសញ្ញាហ្វេសប៊ុក (ជួរទី ២ ខាងឆ្វេង ជួរកណ្តាល) និង Whatsapp (ជួរទី ២ ស្តាំ ជួរកណ្តាល) នៅលើអេក្រង់ទូរស័ព្ទ (រូបថតៈ AFP/TTXVN)

ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីទូរគមនាគមន៍ EU នៅទីក្រុងព្រុចសែល ស្នងការទទួលបន្ទុកទីផ្សារផ្ទៃក្នុងនៃសហភាពអឺរ៉ុបលោក Thierry Breton បានមានប្រសាសន៍ថា EU ចាំបាច់ដាក់ចេញនូវសំណើរថ្មី។ យោងតាមច្បាប់សហភាពអឺរ៉ុបបច្ចុប្បន្ន ការការពារភាពឯកជនយ៉ាងតឹងរឹងត្រឹមតែអនុវត្តតែចំពោះសារជាអត្ថបទនិងការហៅជាសំឡេងដែលផ្តល់ដោយក្រុមហ៊ុនទូរគមនាគមន៍បែបប្រពៃណី ខណៈពេលដែល ក្រុមហ៊ុនសាជីវកម្មបច្ចេកវិទ្យាដូចជា Facebook, Google និង Skype គឺត្រូវបានលើកលេង។

សំណើរកំណែទម្រង់របស់ EU រួមមានការបង្កើនការហាមឃាត់សារឥតបានការ ដោយគ្មានការយល់ព្រមពីអ្នកប្រើប្រាស់ តាមរយៈអ៊ីម៉ែលនិងសារ SMS ព្រមទាំងតម្រូវអោយកម្មវិធី WhatsApp និងអ្នកផ្តល់សេវាកម្មផ្ញើសារដទៃទៀត ផ្តល់ទិន្នន័យសម្រាប់ទីភ្នាក់ងារផ្សេងៗ អនុវត្តច្បាប់តាមការស្នើសុំ។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនបានជំទាស់ថា សំណើកែទម្រង់នេះមិនចាំបាច់ទេ ដោយសារតែត្រាប់តាមបទប្បញ្ញត្តិស្តីពីការការពារទិន្នន័យរបស់ EU (GDPR) ដែលធ្លាប់បានក្លាយទៅជាស្តង់ដារពិភពលោកសម្រាប់ការការពារទិន្នន័យនិងភាពឯកជនតាមអ៊ីនធឺណិតរួចជាស្រេច។ គណៈកម្មការអឺរ៉ុប ដែលជាគណៈគ្រប់គ្រងនៃ EU សង្ឃឹមថា នឹងមានភាពលោតផ្លោះមួយសម្រាប់រាល់ភាពទាល់ចក្រ។

សូមគូសបញ្ជាក់ថា នៅឆ្នាំ ២០១៧ EU ធ្លាប់បានស្នើរវាយតំលៃឡើងវិញ នូវភាពឯកជននិងបទបញ្ញត្តិអំពីទិន្នន័យ សំរាប់សកម្មភាពទូរគមនាគមន៍ ប៉ុន្តែសំណើរនេះប្រឈមនឹងការជំទាស់ពីក្រុមហ៊ុនបច្ចេកវិទ្យានិងរដ្ឋាភិបាលមួយចំនួននៃសមាជិកសហភាពអឺរ៉ុបផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់