Trending now

ជំហានថ្មីសម្រាប់ការសម្របសម្រួលរវាងការទូតសភានិងកិច្ចការបរទេសប្រជាជន

23:40 | 09/07/2018 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - ការចុះហត្ថលេខានូវ “កម្មវិធីសម្របសម្រួលការងារ រវាងអចិន្ត្រៃយ៍គណៈកម្មការកិច្ចការបរទេសរដ្ឋសភានិងគណៈអចិន្ត្រៃយ៍ គណៈអធិបតីនៃសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាមដំណាក់កាល២០១៨-២០២១ ” នឹងជួយពង្រីកថែមទៀត កម្លាំងរួមរបស់ការទូតសភានិងកិច្ចការបរទេសប្រជាជន រួមចំណែកអនុវត្តន៍ប្រកបដោយជោគជ័យ គោលមាគ៌ាកិច្ចការបរទេសរបស់បក្សនិងរដ្ឋក្នុងដំណើរការម្ចាស់ការ សកម្មធ្វើសមាហរណកម្មអន្តរជាតិ។

ទិដ្ឋភាពនៃពីធី (រូបថតៈ Thuy Linh)

នារសៀលថ្ងៃទី៩កក្កដានៅវិមានរដ្ឋសភា សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម (VUFO) និងគណៈកម្មការកិច្ចការបរទេសរបស់រដ្ឋសភាបានចុះហត្ថលេខាលើ “កម្មវិធីសម្របសម្រួលការងារ រវាងអចិន្ត្រៃយ៍គណៈកម្មការកិច្ចការបរទេសរដ្ឋសភានិងគណៈអចិន្ត្រៃយ៍ គណៈអធិបតីនៃសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាមដំណាក់កាល២០១៨-២០២១”។

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ សកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភាវៀតណាម បានក្លាយទីជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញក្នុងសកម្មភាពកិច្ចការបរទេសរបសបក្សនិងរដ្ឋ រួមចំណែកសកម្មក្នុងកិច្ចការការទូតនិងបំពេញបន្ថែមសម្រាប់កិច្ចការការទូតប្រជាជន ជាពិសេស រួមចំណែកអនុវត្តន៍ប្រកបដោយជោគជ័យគោលមាគ៌ាកិច្ចការបរទេសរបស់បក្ស និងរដ្ឋវៀតណាម។ ក្នុងនាមជាអង្គការនយោបាយ-សង្គម ទទួលបន្ទុកអំពីទំនាក់ទំនងកិច្ចការបរទេសប្រជាជន VUFO បានរួមសហការនិងជួយគណៈកម្មការកិច្ចការបរទេសក្នុងការសម្របសម្រួលសកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភា។

អញ្ជើញថ្លែងមតិក្នុងពិធីចុះហត្ថលេខា លោក Nguyen Van Giau សមាជិកមជ្ឈឹមបក្ស ប្រធានគណៈកម្មការកិច្ចការបរទេសរបស់រដ្ឋសភាបានសង្កត់ធ្ងន់ថា៖ ការចុះហត្ថលេខានេះនឹងជួយពង្រីកថែមទៀត កម្លាំងពលំរួមរបស់ការទូតសភានិងកិច្ចការបរទេសប្រជាជន រួមចំណែកអនុវត្តន៍ប្រកបដោយជោគជ័យ គោលមាគ៌ាកិច្ចការបរទេសរបស់បក្សនិងរដ្ឋក្នុងដំណើរការម្ចាស់ការនិងធ្វើសមាហរណកម្មអន្តរជាតិ។ ការសម្របសម្រួលកិច្ចការរវាងអចិន្ត្រៃយ៍គណៈកម្មការកិច្ចការបរទេសរបស់រដ្ឋសភានិងគណៈអចិន្ត្រៃយ៍ គណៈអធិបតីនៃសម្ព័ន្ធសមាគមមិត្តភាពគឺគោរពការកំណត់របស់ច្បាប់ សមស្របនឹងមុខងារ ភារកិច្ចរបស់ភាគីនីមួយៗ ឈរលើគោលការណ៍ជួយគ្នាទៅវិញទៅមកដើម្បីបំពេញល្អនូវភារកិច្ចកិច្ចការបរទេស។


លោក Nguyen Van Giau និងលោក Don Tuan Phong តំណាងស្ថាប័នទាំងពីរអញ្ជើញចុះហត្ថលេខា (រូបថតៈ Thuy Linh)

“ខ្ញុំសង្ឃឹមថា បន្ទាប់ពីការចុះហត្ថលេខាលើកម្មវិធីសម្របសម្រួលការងាររវាងស្ថាប័នទាំងពីរនេះ គណៈកម្មការកិច្ចការបរទេសនិង VUFO នឹងអនុវត្តន៍ជាក់ស្តែងរាល់ខ្លឹមសារសហប្រតិបត្តិការយ៉ាងសកម្មនិងរួមសហការកាន់តែជិតស្និទ្ធិថែមទៀតក្នុងសកម្មភាពរបស់ខ្លួន” នេះបើតាមការចែករំលែករបស់លោក Nguyen Van Giau។

VUFO ជាអង្គការនយោបាយ-សង្គមទទួលបន្ទុកកិច្ចការបរទេសប្រជាជន តាមនោះ ការចុះហត្ថលេខានេះគឺបង្ហាញនូវការយកចិត្តទុកដាក់របស់គណៈកម្មការកិច្ចការបរទេសរបស់រដ្ឋសភាចំពោះកិច្ចការបរទេសប្រជាជន។ នាប៉ុន្មានឆ្នាំកន្លងទៅ កិច្ចការបរទេសប្រជាជនមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា រួមចំណែកសកម្មទៅក្នុងការរក្សាបរិយាកាសសន្តិភាព បើកទូលាយទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ បង្កើតលក្ខណៈងាយស្រួល សម្រាប់កិច្ចការផ្លាស់ប្តូរថ្មីនិងលើកកម្ពស់ថានៈរបស់វៀតណាមលើឆាកអន្តរជាតិ។

ការចុះហត្ថលេខាលើ “កម្មវិធីសម្របសម្រួលការងារ រវាងអចិន្ត្រៃយ៍គណៈកម្មការកិច្ចការបរទេសរដ្ឋសភានិងគណៈអចិន្ត្រៃយ៍ គណៈអធិបតីនៃសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាមដំណាក់កាល២០១៨-២០២១” នឹងជួយពង្រីកថែមទៀត កម្លាំងពលំនៃកិច្ចការបរទេសប្រជាជន បង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័នកិច្ចការបរទេសនានា រួមចំណែកប្រកបដោយប្រសិទ្ធភាពសម្រាប់កិច្ចការបរទេសនិយាយរួមនិងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ ការពារមាតុភូមិក្នុងស្ថានភាពថ្មី រួមចំណែកអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២។

លោក Don Tuan Phong អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ Thuy Linh )

លោក Don Tuan Phong អនុប្រធានទទួលបន្ទុកនិងជាអគ្គលេខាធិការ VUFO បានចាត់ទុកថា “ពិធីចុះហត្ថលេខានេះ ជាការគូសសញ្ញាការចាប់ផ្តើមថ្មីសម្រាប់កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាមជាមួយគណៈកម្មការកិច្ចការបរទេសរបស់រដ្ឋសភាក្នុងដំណាក់កាលថ្មី។ ជាពិសេស បានផ្តោតសំខាន់លើខ្លឹមសារមួយចំនួនដូចជា ផ្លាស់ប្តូរព័ត៌មាន លទ្ធផលស្រាវជ្រាវ រួមសហការអនុវត្តសកម្មភាពកិច្ចការបរទេសឲ្យសមស្រប និងការួមសហការរវាងក្រុមសមាជិកសភាមិត្តភាពរបស់រដ្ឋសភាផងដែរ”។

តាមនោះ ភាគីទាំងពីរបានពិនិត្យ ផ្លាស់ប្តូរឯកសារ លទ្ធផលស្រាវជ្រាវស្តីពីស្ថានភាពពិភពលោក តំបន់ កិច្ចការការទូតសភានិងកិច្ចការបរទេសប្រជាជន ជាពិសេសគឺបណ្តាបញ្ហាស្តីពីសន្តិភាពនិងសន្តិសុខពិភពលោក គោលនយោបាយធ្វើសមាហរណកម្មអន្តរជាតិ បញ្ហាកិច្ចការបរទេសជាក់ស្តែងផ្សេងៗមួយចំនួនទៀត ដូជជាការសម្របសម្រួលជាប្រចាំរបវាងការទូតសភាជាមួយកិច្ចការបរទេសប្រជាជន ក្នុងនោះមានកិច្ចការពារអធិបតេយ្យភាពបូរណភាពដែនដី។

ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរបានបង្កើនកិច្ចសហប្រតិបត្តិការនិងអនុវត្តនូវកម្មវិធី សកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភាក៏ដូចជាកិច្ចការបរទេសប្រជាជន ជាពិសេស តភ្ជាប់សកម្មភាពរបស់ក្រុមសមាជិកសភាមិត្តភាពរបស់រដ្ឋសភាជាមួយអង្គការមិត្តភាពរបស់វៀតណាមនិងប្រទេសនានាទូទាំងពិភពលោក៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ