Trending now

វៀតណាមបន្តចរចាទិញវ៉ាក់សាំងបង្ការ Covid-19

13:54 | 24/02/2021

តាមការគ្រោងទុក ចាប់តាំងពីខែមីនាខាងមុខ វៀត ណាមនឹងចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងបង្ការ Covid-19 ទ្រង់ទ្រាយធំជាលើកដំបូង។

ការស្វែងរកប្រភពផ្គត់ផ្គង់វ៉ាក់សាំងបង្ការ Covid-19 កំពុងក្លាយទៅជាអាទិភាពចម្បងរបស់បណ្ដាប្រទេស។ (រូបថត៖ IranPress)

តាមក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា ក្រៅពីចំនួនវ៉ាក់សាំងបង្ការ Covid-19 ចំនួន៣០ លានដូសដែលវៀតណាមកក់ទិញពីក្រុមហ៊ុន Astra Zeneca និងចំនួន៣០លានដូសទៀតដែលជាជំនួយរបស់កម្មវិធី COVAX ផ្ដល់ជូនវៀតណាម ក្នុងឆ្នាំ២០២១នោះ វៀតណាមត្រូវការបរិមាណវ៉ាក់សាំងចំនួន ១៥០លានដូសបន្ថែម ទៀតក្នុងឆ្នាំនេះ ប្រសិនបើចង់មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជនទាំងអស់។

ហេតុដូច្នេះ ក្នុងសប្ដាហ៍នេះភ្លាមៗ ក្រសួងសុខាភិបាលនឹងបន្តកិច្ចចរចាទិញ វ៉ាក់សាំង Covid-19 ជាមួយបណ្ដាក្រុមហ៊ុនរបស់រុស្ស៊ីនិងអាមេរិក។ តាមការគ្រោងទុក ចាប់តាំងពីខែមីនាខាងមុខ វៀតណាមនឹងចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងបង្ការ Covid-19 ទ្រង់ទ្រាយធំជាលើកដំបូង។ ទន្ទឹមនឹងនោះ វៀតណាមក៏កំពុងជំរុញខ្លាំង នូវដំណើរការសាកល្បងវ៉ាក់សាំង ឆ្ពោះទៅការផលិតវ៉ាក់សាំងដោយខ្លួនឯង ផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ