Trending now

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ៖ វៀតណាមរៀបចំផែនការអនុវត្តសេចក្ដីសម្រេចចិត្តស្ដីពីការចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រ

22:59 | 19/02/2021

គោលដៅនៃផែនការនៃគឺកំណត់ទំនួលខុសត្រូវ បែងចែកភារកិច្ចជូនដល់បណ្ដាក្រសួង ស្ថាប័នស្មើក្រសួង និងស្ថាប័នក្រោមឱវាទរដ្ឋាភិបាល សំដៅធានាការអនុវត្តសេចក្ដីសម្រេចចិត្តដោយទាន់ពេលវេលា ព្រមៗគ្នា ឯកភាពនិងប្រសិទ្ធភាព។

វៀតណាមរៀបចំផែនការអនុវត្តសេចក្ដីសម្រេចចិត្តស្ដីពីការចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ


នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ទើបតែបានចេញផ្សាយផែនការអនុវត្តសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាស្ដីពីការចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប)។ គោលដៅនៃផែនការនៃគឺកំណត់ទំនួលខុសត្រូវ បែងចែកភារកិច្ចជូនដល់បណ្ដាក្រសួង ស្ថាប័នស្មើក្រសួង និងស្ថាប័នក្រោមឱវាទរដ្ឋាភិបាល សំដៅធានាការអនុវត្តសេចក្ដីសម្រេចចិត្តដោយទាន់ពេលវេលា ព្រមៗគ្នា ឯកភាពនិងប្រសិទ្ធភាព។

តាមផែនការ បណ្ដាក្រសួង ស្ថាប័នមានសមត្ថកិច្ច នឹងអនុវត្តន៍ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ដើម្បីរកឃើញដោយទាន់ពេលវេលានូវឯកសារច្បាប់នានាដែលមិនអនុលោមឬផ្ទុយទៅនឹងបទបញ្ញត្តិនៃសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា ហើយលើកសំណើរធ្វើវិសោធនកម្ម បំពេញបន្ថែម លុបចោល ឬចេញផ្សយឯកសារច្បាប់ជំនួសឲ្យបានអនុលោមតាមសេចក្ដីសម្រេចចិត្ត។ គួរបញ្ជាក់ដែរថា សេចក្ដីសម្រេចចិត្តស្ដីពីការចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អ.ស.បត្រូវបានរដ្ឋសភានីតិកាលទី១៤អនុម័តនៅកិច្ចប្រជុំលើកទី១០ កាលពីថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២០ ហើយនឹងចូលជាធរមានចាប់ពីថ្ងៃទី១ កក្កដា ឆ្នាំ២០២១។

ក្រសួងការពារជាតិត្រូវសម្របសម្រួលជាមួយទីភ្នាក់ងារនានាដើម្បីរៀបចំការបណ្តុះបណ្តាលសេចក្តីសម្រេចចិត្តសម្រាប់កម្មាភិបាល ដឹកនាំសាខាកណ្តាលអង្គភាពកងកម្លាំងប្រដាប់អាវុធប្រជាជននិងកម្មាភិបាលពាក់ព័ន្ធដើម្បីបង្កើនការទទួលខុសត្រូវចំពោះភាពជាអ្នកដឹកនាំនិងទិសដៅរៀបចំចាត់ចែងសេចក្តីសម្រេចិត្តជាដើម៕

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ