Trending now

ទស្សនាវដ្តីជប៉ុន៖ វៀតណាមគឺជាចំណុចភ្លឺនៃសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២១

23:11 | 19/02/2021

អត្ថបទសរសេរមួយរបស់លោកបណ្ឌិត Bui Manh Hung មានចំណងជើងថា “ជំនះពុះពារលើជំងឺរាតត្បាតកូវីដ ១៩ សេដ្ឋកិច្ចរបស់វៀតណាមមានការអភិវឌ្ឍយ៉ាងអំណោយផល” ដែលបានចុះផ្សាយលើទស្សនាវដ្តី Security Anpo នៅខែមករាឆ្នាំ ២០២១ របស់ជប៉ុន បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមិត្តអ្នកអានជប៉ុន។

អត្ថបទ “ជំនះពុះពារលើជំងឺរាតត្បាតកូវីដ ១៩ សេដ្ឋកិច្ចរបស់វៀតណាមមានការអភិវឌ្ឍយ៉ាងរលូន”

នៅដើមអត្ថបទបានបញ្ជាក់ថា ជំងឺរាតត្បាតកូវីដ ១៩ កំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់បណ្តាប្រទេសលើពិភព លោក ហើយប្រទេសជាច្រើនទទួលកំណើនសេដ្ឋកិច្ចអវិជ្ជមាន។ ប៉ុន្តែសេដ្ឋកិច្ចវៀតណាមនៅឆ្នាំ ២០២០ ទទួលបានកំណើនគួរឱ្យកត់សម្គាល់ គឺ ២,៩១% ហើយនៅឆ្នាំ ២០២១ ត្រូវបាន ព្យាករណ៍ថា នឹងបន្តស្ថិតក្នុងកម្រិតខ្ពស់ និងក្លាយជាចំណុចភ្លឺនៃសេដ្ឋកិច្ចពិភពលោកជាពុំខាន។

អ្នកនិពន្ធបានលើកហេតុផលបីយ៉ាងធ្វើឲ្យសង្គ្រាមប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ របស់វៀតណាមទទួលបានជោគជ័យ នោះគឺៈ ការជឿជាក់ជាដាច់ខាតទៅលើការដឹកនាំរបស់រដ្ឋាភិបាលវៀតណាម, ការគោរពយ៉ាងម៉ឺងមាត់តាមសំណើរនិងការណែនាំពីរដ្ឋាភិបាលដែលទាក់ទងនឹងការរាតត្បាត។ ម្យ៉ាងវិញទៀត ប្រជាជនទាំងមូលបានសាមគ្គីគ្នា និងមានការយល់ដឹងច្បាស់ពីគ្រោះថ្នាក់ដែលបណ្តាលមកពីជំងឺដ៏កាចសាហាវនេះ។ ដោយទទួលបានជោគជ័យក្នុងការគ្រប់គ្រងជំងឺរាតត្បាត វៀតណាមបានដាក់ចេញនូវគោលនយោបាយនិងវិធានការមានប្រសិទ្ធភាពជាច្រើនដើម្បីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច។

ជាមួយនឹងសមិទ្ធិផលទាំងនេះវៀតណាមមានទំនុកចិត្តដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្នាំ ២០២១ និងក្លាយជាសេដ្ឋកិច្ចអភិវឌ្ឍន៍នៅប៉ុន្មានឆ្នាំខាងមុខ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស