Trending now

បុណ្យតេតនៅតំបន់កោះសមុត្រ និងព្រំដែននៃមាតុភូមិ

16:51 | 11/02/2021

និទាឃរដូវថ្មីបានមកដល់នៅគ្រប់ទីកន្លែងទូទាំងប្រទេសហើយ។ ពីតំបន់កោះសមុទ្រឆ្ងាយដាច់ស្រយាលរហូតដល់តំបន់ព្រៃភ្នំព្រំដែននៃមាតុភូមិនោះ កម្មាភិបាលយុទ្ធជន និងប្រជាជនកំពុងត្រៀមរៀបចំទទួលអំណរបុណ្យតេតប្រពៃណីឆ្នាំឆ្លូវត្រីស័ក ២០២១។


បុណ្យតេតនៅតំបន់កោះសមុត្រ និងព្រំដែននៃមាតុភូមិ

ទោះយ៉ាងណាក៏ដោយ កម្មាភិបាល យុទ្ធជន នៅតំបន់ព្រំដែននៅតែមិនភ្លេចប្រយ័ត្នប្រយែងការពារព្រំដែនដោយសុវត្ថិភាព ទប់ស្កាត់មនុស្សឆ្លងដែនខុសច្បាប់ ដើម្បីយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាការពារសុខសន្តិភាពជូនប្រទេសជាតិ ទទួលអំណរបុណ្យតេតយ៉ាងកក់ក្ដៅផងដែរ។

នៅ ឃុំកោះសមុទ្រ Son Ca ស្រុក Truong Sa ខេត្ត Khanh Hoa នោះ ផ្ការគ្រប់ប្រភេទ និងទង់ជាតិនៅក្នុងបរិវេណរូបសំណាកលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ត្រូវបានតុបតែងយ៉ាងស្រស់ស្អាត។ កម្មភិបាល និងយុទ្ធជននៅទីនេះកំពុងមមាញឹកកាត់មេឃខ្នែងដើមឈើរ សម្អាតផ្ទាំងគំនូរដែលធ្វើពីគ្រឿងភាជន៍ អំពីយុទ្ធជ័យដ៏រុងរឿងរបស់កងទ័ព និងប្រជាជនក្នុងប្រវត្តិសាស្ត្រជាតិដ៏យូរអង្វែង។ ស្របនឹងបរិយាកាសទទួលអំណរបុណ្យតេតនោះ កម្មាភិបាល យុទ្ធជន និងប្រជាជនតែងតែបញ្ចេញស្នាមញញឹមនៅលើបូរមាត់ ប្រៀបប្រដូចជាបង្ហាញនូវភាពសប្បាយរីយរាយ ជំនឿជាក់អំពីនិទាឃរដូចថ្មី។ នាយទាហារង Nguyen Bao Chung យុទ្ធជនមួយរូបបានចែករំលែកថា៖ “ក្នុងឱកាសទទួលអំណរបុណ្យតេតប្រពៃណីជាតិ រួមជាមួយជោគជ័យជាផ្លែផ្ការនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនីស្តវៀតណាមនោះ ខ្ញុំ និងយុវជនគ្រប់រូបនៅលើកោះបានប្តេជ្ញាចិត្តប្រឡាងប្រណាំងសម្រេចឲ្យបានរាល់ភារកិច្ចយ៉ាងឆាប់រហ័ស និងល្អប្រសើរ។ ខ្ញុំសង្ឈឹមថា បក្សកុម្មុយនិស្តវៀតណាមនឹងរីកចម្រើនយ៉ាងខ្លាំងមាំមួន ដោយឥតឈប់ឈរ ព្រមទាំងផ្ដល់ការយកចិត្តទុកដាក់ពិសេសដល់យុវជនជំនាន់វ័យក្មេងយើងខ្ញុំ។ ដូច្នេះ ក្រោយពេលបំពេញ កាតព្វកិច្ចយោធានោះ យុវជនយើងនៅទូទាំងប្រទេស នឹងបន្តចូលរួមចំណែកទៅក្នុងបុព្វហេតកសាង និងការពារមាតុភូមិវៀតណាមជាតីស្រឡាញ់ ឈានចូលគោលមាគ៌ាសង្គមនិយមយ៉ាងរឹងមាំផងដែរ”។

នៅប៉ុន្មានថ្ងៃមុនបុណ្យតេត គណៈប្រតិភូនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Do Danh Vuong ប្រធានផ្នែកនយោបាយនៃកងទ័ពការពារព្រំដែនបានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនពរបុណ្យតេត និងជូនអំណោយដល់កម្មាភិបាល យុទ្ធជនការពារព្រំដែន និងប្រជាជននៅតំបន់ព្រំដែនភាគកណ្ដាល។ នារយៈពេលកម្លងទៅ កម្មាភិបាល យុទ្ធជនការពារព្រំដែន និងប្រជាជននៅតំបន់ព្រំដែនភាគកណ្ដាលមិនត្រឹមតែបានការពារអធិបតេយ្យភាព សន្តិសុខព្រំដែនជាតិប៉ុណ្ណោះទេ ថែមទាំងចូលរួមការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ យ៉ាងសកម្មទៀតផង។ នៅឆ្នាំ ២០២០ ខេត្ត ក្រុងជាច្រើននៅតំបន់ភូមិភាគកណ្ដាលត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រោះមហន្តរាយធម្មជាតិ កងទ័ពការពារព្រំដែនបានប្រកៀកស្មាជាមួយអាជ្ញាធរ និងប្រជាជន ដើម្បីទប់ទល់ និងជំនះពុះពារលើផលវិបាកដោយសារជំនន់ទឹកភ្លៀង។ ដូច្នេះ ក្រុមការងារបានប្រគល់អំណោយជាច្រើនកញ្ចាប់ដល់គ្រូសារគោលនយោបាយ និងគ្រួសារក្រីក្រនៅទីនេះ។ លោក Cao Le Oanh ជនជាតិ Chut មួយរូប នៅភូមិ Luong Nang ឃុំ Hoa Son ស្រុក Minh Hoa ខេត្ត Quang Binh បានចែករំលែក៖ “ដោយទទួលបានការជួយឧបត្ថម្ភពីសំណាកអាជ្ញាធរនោះ បានជាអ្នកភូមិបានជំនះពុះពារលើផលវិបាកដោយសារជំនន់ទឹកភ្លៀង។ ក្នុងឱកាសបុណ្យតេតឆ្នាំនេះ អ្នកភូមិបានទទួលអំណរឆ្នាំថ្មីដូចប៉ុន្មានឆ្នាំមុនៗ។ លើលពីនេះទៅទៀត បញ្ជារកាដ្ឋាននៃកងទ័ពការពារព្រំដែន បានជូនអំណោយដល់អ្នកភូមិ ក្នុងនោះមានទង់ជាតិ និងរូបថតលោកប្រធានហូជីមិញដូច្នេះខ្ញុំពិតជាសប្បាយរីយរាយណាស់“។

រូមជាមួយកងកម្លាំងការពារព្រំដែននៅទូទាំងប្រទេស កម្មាភិបាល យុទ្ធជនការពារព្រំដែននៅតំបន់ភូមិភាគកណ្ដាលបានទទួលអំណរបុណ្យតេតផង និងត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធការងារបុណ្យតេតប្រពៃណីផងដែរ។ លោកឧត្តមសេនីយ៍ទោ Do Danh Vuong បានសំណេះសំណាលថា៖ “ក្នុងនាមជាកម្លាំងនៅខ្សែជួរមុខរបស់ប្រទេសជាតិនោះកងកម្លាំងការពារព្រំដែននៅតាមបណ្ដាខេត្ត ក្រុង និងប៉ុស្តិ៍ការពារព្រំដែនបានរៀបចំកម្មវិធីនិទាឃរដូវព្រំដែនដ៏កក់ក្ដៅជូនប្រជាជនគ្រប់រូបនៅមូលដ្ឋាន។ លើលពីនេះទៅទៀត យើងខ្ញុំនឹងផ្ដោតខំខាន់លើការថែទាំជីវភាពរស់នៅជូនកម្មាភិបាល យុទ្ធជន ជាពិសេសគឺកងកម្លាំងឈរជើងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ”។

រួមជាមួយបណ្ដាឃុំនៅតំបន់ឆ្ងាយដាច់ស្រយាល និងតំបន់ជនជាតិភាគតិចដែលមានស្ថានភាពរស់នៅលំបាក់នោះ ក្នុងប៉ុន្មានថ្ងៃនេះ នៅឃំព្រំដែនចំនួន ១៣ ចំណុះស្រុក Dak Glei Ngoc Hoi Sa Thay Ia H’Drai នៃខេត្ត Kon Tum បានប្រព្រឹត្តិទៅសកម្មភាពថែទាំបុណ្យតេតជាច្រើនជូនប្រជាជន។ សកម្មភាពទាំងនេះបាននាំមកនូវក្ដីសម្បាយរីយរាយក្នុងបុណ្យតេតជូនប្រជាជននៅតំបន់ព្រំដែនផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់