Trending now

សហគមន៍ប្រជាជនវៀតណាមនៅទូទាំងប្រទេស ទទួលស្វាគមន៍ពិធីបុណ្យតេត ឆ្នាំឆ្លូវត្រីស័ក ២០២១

02:25 | 09/02/2021

យុគសម័យ - ទន្ទឹមនឹងនេះដែរ នាថ្ងៃទី១៧ ខែកុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅអូស្រ្តាលី បានរៀបចំពិធីបុណ្យតេតឆ្នាំឆ្លូវ ត្រីស័ក ២០២១ សម្រាប់សហគមន៍» ដោយមានការចូលរួមពីប្រជាជនវៀតណាម មិត្តភក្តិអូស្ត្រាលី និងមិត្តភក្តិអន្តរជាតិជាច្រើនផងដែរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Nguyen Tat Thanh បានថ្លែងតាមប្រព័ន្ធវីដេអូថា លោកមានជំនឿទុកចិត្តចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ នឹងបន្តអភិវឌ្ឍន៍ឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងទៅមួយថ្ងៃ ដោយសារអាស្រ័យទៅលើសេចក្តីសម្រេចចិត្តសំខាន់ៗ ដែលទើបត្រូវបាន អនុម័តនៅក្នុងមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនីស្តវៀតណាម។

ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី បានរៀបចំ«ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវត្រីស័ក ២០២១ សម្រាប់សហគមន៍» តាមប្រព័ន្ធអនឡាញ

នាថ្ងៃទី ៧ ខែកុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅប្រទេសអ៊ីតាលី បានរៀបចំពិធីជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅអ៊ីតាលី សាធារណរដ្ឋស៊ីប និងសាធារណរដ្ឋម៉ាល់តា (Malta) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវ ត្រីស័ក ២០២១។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ ដោយស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលី។ អញ្ជើញចូលរួមកិច្ចប្រជុំនេះមានកន្លែងផ្សាយផ្ទាល់តាមអនឡាញចំនួន ១០០ កន្លែងរបស់សហគមន៍ជនវៀត ណាមដែលកំពុងរស់នៅ ធ្វើការនិងសិក្សានៅប្រទេសអ៊ីតាលី សាធារណរដ្ឋស៊ីពនិងសាធារណរដ្ឋម៉ាល់តា។

នាថ្ងៃទី ៧ ខែកុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី បានរៀបចំ«ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវត្រីស័ក ២០២១ សម្រាប់សហគមន៍» តាមប្រព័ន្ធអនឡាញ។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ មានមនុស្សជាង ១២០ នាក់រួមមានបងប្អូនប្រជាជនវៀតណាមច្រើនកុះករដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅ ទីក្រុងជាច្រើននៃប្រទេសឥណ្ឌូនេស៊ី ទីម័រខាងកើត និងវៀតណាម ព្រមទាំងមន្រ្តីនិងបុគ្គលិកទាំងអស់នៃស្ថាប័នតំណាងរបស់វៀតណាមប្រចាំនៅឥណ្ឌូនេស៊ីផងដែរ។

ទន្ទឹមនឹងនេះដែរ នាថ្ងៃទី១៧ ខែកុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅអូស្រ្តាលី បានរៀបចំពិធីបុណ្យតេតឆ្នាំឆ្លូវ ត្រីស័ក ២០២១ សម្រាប់សហគមន៍» ដោយមានការចូលរួមពីប្រជាជនវៀតណាម មិត្តភក្តិអូស្ត្រាលី និងមិត្តភក្តិអន្តរជាតិជាច្រើនផងដែរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Nguyen Tat Thanh បានថ្លែងតាមប្រព័ន្ធវីដេអូថា លោកមានជំនឿទុកចិត្តចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ នឹងបន្តអភិវឌ្ឍន៍ឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងទៅមួយថ្ងៃ ដោយសារអាស្រ័យទៅលើសេចក្តីសម្រេចចិត្តសំខាន់ៗ ដែលទើបត្រូវបាន អនុម័តនៅក្នុងមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនីស្តវៀតណាម។

មុននេះ នាថ្ងៃទី ៦ ខែកុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅតង់ហ្សានី បានបើកពិធីជួបជុំគ្នាដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវត្រីស័ក ២០២១ ដោយមានការចូលរួមពីសហគមន៍ជនវៀតណាម អង្គភាពអាជីវកម្មនៅឯប្រទេសម្ចាស់ផ្ទះ និងមន្ត្រីនិងបុគ្គលិកទាំងអស់នៅក្នុងស្ថានទូតនេះផងដែរ៕

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ