Trending now

បុណ្យតេតកក់ក្តៅសហគមន៍អំណរនិទាឃរដូវនៅសិង្ហបុរី

09:48 | 08/02/2021

ថ្លែងក្នុងពិធីនេះឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរី លោកស្រី Tao Thi Thanh Huong បានជូនដំណឹងដល់ប្រជាជនអំពីសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងឆ្នាំ ២០២០ ក្នុងបរិបទតំបន់និងពិភពលោកកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតកូវីដ ១៩។

បុណ្យតេតកក់ក្តៅសហគមន៍អំណរនិទាឃរដូវនៅសិង្ហបុរី

នាយប់ថ្ងៃទី ៦ ខែកុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរីបានរៀបចំពិធីបុណ្យតេតសហគម ន៍ដើម្បីអំណរនិទាឃរដូវ ឆ្នាំឆ្លូវ ត្រីស័ក ដោយមានការចូលរួមពីអាណិកជនវៀតណាមនៅឯបរទេស រួមជាមួយស្ថាប័នតំណាង ប្រជាជនវៀតណាមដែលរស់នៅធ្វើការនិងសិក្សារៀនសូត្រនៅប្រទេសសាមី។ ថ្លែងក្នុងពិធីនេះឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរី លោកស្រី Tao Thi Thanh Huongបានជូនដំណឹងដល់ប្រជាជនអំពីសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងឆ្នាំ ២០២០ ក្នុងបរិបទតំបន់និងពិភពលោកកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតកូវីដ ១៩។

ឯកអគ្គរដ្ឋទូត លោកស្រី Tao Thi Thanh Huong ក៏បានបញ្ជាក់ផងដែរថា ក្នុងបរិបទរីករាលដាលជំងឺរាតត្បាត ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សឹង្ហបូរីបន្តពង្រឹងនិងអភិវឌ្ឍន៍។ ប្រទេសទាំងពីរសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការអនុវត្តភារកិច្ចរបស់ប្រធានអាស៊ាន ២០២០ និងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយជាពិសេសគឺកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការបង្ការ ទប់ស្កាត់កូវីដ ១៩ រួមទាំងកិច្ចព្រមព្រៀងស្តីពីការធានាសន្តិសុខស្បៀង។ លោកស្រីឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកវិជ្ជមានរបស់សហគមន៍ជន វៀតណាមចំពោះមាតុភូមិ ចំពោះប្រទេសជាតិនិងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀត ណាម - សិង្ហបុរីផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម