Trending now

សហគមន៍ជនវៀតណាមនៅទីក្រុងញូវយ៉កជួបជុំគ្នាតាមប្រព័ន្ធវីដេអំណរសាទរបុណ្យតេតឆ្នាំ២០២១

10:07 | 05/02/2021

ថ្លែងមតិតាមប្រព័ន្ធវីដេអូផ្សាយពីទីក្រុងហាណូយ បន្ទាប់ពីចូលរួមហាសន្និបាតលើក ទី១៣របស់បក្ស លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍ វៀតណាមប្រចាំអ.ស.បបានជម្រាបជូនបងប្អូនអាណិកជនអំពីលទ្ធផលនៃមហាសន្និបាត។

កម្មវិធីបុណ្យតេតសហគមន៍ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ។ (រូបថត៖ VOV)

នាយប់ថ្ងៃទី៣កុម្ភៈ ស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប)និងស្ថានកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងញូវយ៉ក បានរៀបចំពិធីជួបជុំគ្នាតាម ប្រព័ន្ធវីដេអូ ដើម្បីអំណរសាទរបុណ្យតេតឆ្នាំឆ្លូវត្រីស័ក ដោយមានការចូលរួមរបស់មនុស្ស ជាង១០០នាក់ ដែលជាបងប្អូនអាណិកជន កម្មាភិបាល និស្សិត សិស្សានុសិស្ស និងមិត្តភក្តិ អន្តរជាតិផ្សេងៗដែលកំពុងរស់នៅ ធ្វើការនិងសិក្សានៅកន្លែងជាច្រើននៃសហរដ្ឋអាមេរិក។

ថ្លែងមតិតាមប្រព័ន្ធវីដេអូផ្សាយពីទីក្រុងហាណូយ បន្ទាប់ពីចូលរួមហាសន្និបាតលើក ទី១៣របស់បក្ស លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍ វៀតណាមប្រចាំអ.ស.បបានជម្រាបជូនបងប្អូនអាណិកជនអំពីលទ្ធផលនៃមហាសន្និបាត។ លោកឯកអគ្គរដ្ឋទូតចាត់ទុកថា មហាសន្និបាតលើកទី១៣របស់បក្ស បានព្រាងយ៉ាងច្បាស់ លាស់ជាង នូវមាគ៌ានាំវៀតណាមក្លាយទៅជាប្រទេសដ៏ខ្លាំងមាំមួននៅពាក់កណ្ដាលសតវត្សរ៍ ទី២១ ព្រមទាំងដាក់ចេញគោលដៅថ្មីៗស្ដីពីការងារធ្វើ សមភាពសង្គម សមភាពប្រាក់ ចំណូល ក៏ដូចជាគុណភាពបរិស្ថានផងដែរ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ក៏បានជម្រាបជូនព័ត៌មានពាក់ព័ន្ធដល់ការបង្ការ ទប់ស្កាត់ជម្ងឺ Covid-19 នៅវៀតណាម ក៏ដូចជាការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រង ជម្ងឺរាតត្បាត ដើម្បីជួយប្រជាជនក្នុងស្រុកនឹងនរចិត្តទទួលអំណរបុណ្យតេតប្រពៃណីផងដែរ។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ពិភពលោកនឹងជំនះពុះពារលើជម្ងឺ Covid-19 ជាក់ជា ពុំខាន ហើយវៀតណាមនឹងមានវ៉ាក់សាំងយ៉ាងឆាប់ៗ ដើម្បីអនុវត្តការចាក់វ៉ាក់សាំងយ៉ាង ទូលំទូលាយសម្រាប់ប្រជាជនក្នុងរដូវក្ដៅខាងមុខ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ