Trending now

កម្លាំងចលករបាននាំប្រទេសវៀតណាមឈានចូលក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី

10:09 | 05/02/2021

មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមនៅតែបន្តទទួលបានចំណាប់អារម្មណ៍ពីសារព័ត៌មានអន្តរជាតិនា ប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលក្នុងនោះ សារព័ត៌មានបានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី ១៣ ជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់ទិសដៅអភិវឌ្ឍន៍របស់វៀតណាម។

ទិដ្ឋភាពនៃពិធីបើកមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្ដវៀតណាម

អត្ថបទមួយក្រោមចំណងជើងថា “ វៀតណាមកំណត់ចក្ខុវិស័យអភិវឌ្ឍន៍ប្រទេសជាតិ” ដែលបានកាសែត halonoviny.cz របស់សាធារណរដ្ឋឆែក ចុះផ្សាយនៅថ្ងៃទី ១ ខែកុម្ភៈ​ ដោយវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។ អត្ថបទកាសែតបានសរសេរថា“ វៀតណាមត្រូវបានគេស្គាល់ថាជាចំណុចភ្លឺស្វាងសម្រាប់កំណើនសេដ្ឋកិច្ចនិងការធ្វើសមាហរណកម្មកាន់តែស៊ីជ្រៅនិតទូលំទូលាយចូលក្នុងខឿនសេដ្ឋកិច្ចពិភពលោក។ នេះគឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលដ៏ធំធេងរបស់វៀតណាមក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រួមចំណែកក្នុងការបង្កើតកម្លាំងចលករសម្រាប់កំណត់ចក្ខុវិស័យអភិវឌ្ឍន៍របស់ប្រទេសនាពេលអនាគត…ទន្ទឹមនឹងនេះជាមួយគោលនយោបាយការបរទេសពហុភាគីរបស់ខ្លួន វៀតណាមសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិដើម្បីអភិវឌ្ឍប្រទេសជាតិ។ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីជាច្រើនដូចជាកិច្ចព្រមព្រៀងទូលំទូលាយនិងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ អត្ថបទនេះក៏បានសង្កត់ធ្ងន់ថា លទ្ធផលទាំងឡាយដែលសម្រេចបានក្នុងអាណត្ដិរបស់មហាសន្និបាតលើកទី ១២ មានអត្ថន័យយ៉ាងសំខាន់ដែលរួមចំណែកក្នុងការពង្រឹងទំនុកចិត្ត និងបង្កើតកម្លាំងចលករសម្រាប់ប្រទេសឈានចូលក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។

បន្ទាប់ពីធ្វើការអស់រយៈពេល ៨ ថ្ងៃ មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្ដវៀតណាមទទួលបានទទួលជោគជ័យ។ ដោយវាយតម្លៃលទ្ធផលនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្ដវៀតណាម កាសែត Times Kuwait Online (Timeskuwait.com) របស់ប្រទេសគុយវ៉ែត បានចុះផ្សាយអត្ថបទមួយនៅថ្ងៃទី ១ ខែកុម្ភៈ ដោយសន្និដ្ឋានថា បន្ទាប់ពី ៣៥ ឆ្នាំនៃការធ្វើកំណែទម្រង់ថ្មី ការឯកភាពគ្នា និងការប្តេជ្ញាចិត្តនៃប្រព័ន្ធនយោបាយនិងប្រជាជនទាំងមូល វៀតណាមកំពុងឈានចូលឆ្នាំ ២០២១ ជាមួយនឹងផ្នត់គំនិតថ្មីដែលនឹងសំរេចបំណងប្រាថ្នារបស់ខ្លួនក្នុងការកសាងប្រទេសកាន់តែខ្លាំងក្លា។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនិងជារបត់មួយសម្រាប់ប្រទេសវៀតណាមក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះក្នុងក្តីសង្ឃឹមដ៏ធំធេងរបស់ប្រជាជនថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំថ្មីវៀតណាមប្តេជ្ញាបន្តដើរតួនាទីយ៉ាងសកម្មក្នុងការកសាងបទប្បញត្ដិពហុភាគីក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ។

ខណៈដែលកាសែត Pathet Lao របស់ប្រទេសឡាវ បានចុះផ្សាយអត្ថបទមួយនៅថ្ងៃទី ២ ខែកុម្ភៈ ដោយសន្និដ្ឋានថា“ គោលដៅជាក់ស្ដែងដែលកំណត់នៅមហាសន្និបាតលើកទី ១៣ គឺជាមូលដ្ឋានដ៏សំខាន់ដើម្បីកំណត់ទិសដៅភារកិច្ច និងដំណោះស្រាយសម្រាប់ការកសាងនិងអភិវឌ្ឍន៍ប្រទេសនិងការពារមាតុភូមិ។

យោងតាមលោកស្រី Julia Perie អនុប្រធានគណបក្ស Solidario ក្នុងសម្ព័ន្ធភាពកាន់អំណាចរបស់ប្រទេសអាហ្សង់ទីន បានលើកឡើងថា“ ចំណុចភ្លឺ” មួយដែលនាំមកនូវជោគជ័យដល់មហាសន្និបាតលើកទី ១៣ គឺការចូលរួមផ្ដល់មតិយោបល់ពីសំណាក់សមាជិកបក្ស និងមហាជននៅក្នុងនិងក្រៅប្រទេសក្នុងពេលត្រៀមរៀបចំព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះ តាមរយៈនោះបង្ហាញថា បក្សកុម្មុយនិស្តវៀតណាមតែងតែប្រកាន់យកផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជនជាមជ្ឈភាព ហើយរាល់សេចក្តីសម្រេចចិត្តនិងគោលនយោបាយត្រូវបានបង្កើតឡើងដើម្បីផលប្រយោជន៍របស់ប្រជាជន។

សេចក្តីសំរេចចិត្តដែលបានអនុម័តនៅមហាសន្និបាតនឹងក្លាយជា“ គោលការណ៍ណែនាំ” សម្រាប់រដ្ឋាភិបាលនិងប្រជាជន​វៀតណាមបន្ដពង្រីកសេដ្ឋកិច្ចទីផ្សារដែលផ្តោតលើការតម្រង់ទិសសង្គមនិយ និងលើកកម្ពស់សមិទ្ធិផលដែលសំរេចបានបន្ទាប់​ពី ៣៥ ឆ្នាំនៃការធ្វើកំណែទម្រង់ថ្មីដើម្បីកសាងប្រទេសវៀតណាមឲ្យកាន់តែរុងរឿង ហើយនិងក្លាយជាប្រទេសមានការអភិវឌ្ឍនាពេលអនាគត” ។

អនុប្រធានគណបក្ស Solidario សំដែងនូវការជឿជាក់ថា លទ្ធផលនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្ត​វៀតណាមនឹងបង្កើតមូលដ្ឋានរឹងមាំសម្រាប់វៀតណាមឈានចូលក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីនិងទទួលបានជ័យជំនះដ៏ត្រចះត្រចង់ថែមទៀត៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស