Trending now

អ្វីៗទាំងអស់ដើម្បីផលប្រយោជន៍សម្រាប់ប្រទេសជាតិ

11:09 | 03/02/2021

នៅថ្ងៃទី ១ ខែកុម្ភៈ សារព័ត៌មានអន្តរជាតិបានចុះផ្សាយព័ត៌មានអំពីពិធីបិទមហាសន្និបាត និងលទ្ធផលលេចធ្លោនៃមហាសន្និបាតនីតិកាល ១៣ របស់បក្សកុម្មុយនិស្តវៀតណាម។

នៅថ្ងៃទី ១ ខែកុម្ភៈ សារព័ត៌មានអន្តរជាតិបានចុះផ្សាយព័ត៌មានអំពីពិធីបិទមហាសន្និបាត និងលទ្ធផលលេចធ្លោនៃមហាសន្និបាតនីតិកាល ១៣ របស់បក្សកុម្មុយនិស្តវៀតណាម។

ទិដ្ឋភាពនៃមហាសន្និបាតនីតិកាល ១៣ របស់បក្សកុម្មុយនិស្ដវៀតណាម

សារព័ត៌មាន Sputnik បានដកស្រង់សុន្ទរកថាបិទមហាសន្និបាតបក្សនីតិកាល ១៣ របស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ដោយអះអាងថា គណៈកម្មាធិការមជ្ឈិមបក្សនីតិកាល ១៣ នឹងខិតខំអស់ពីកម្លាំងកាយចិត្ដនិងជំនះរាល់ការលំបាកដើម្បីបំពេញភារកិច្ច បន្តពង្រីកប្រពៃណីនិងសមិទ្ធិផលនូវបដិវត្ដន៍ដែលសម្រេចបាន ក៏ដូចជាបង្កើនសាមគ្គីភាព ប្ដេជ្ញាចិត្ដអនុវត្ដប្រកបដោយជោគជ័យនូវសេចក្ដីសម្រេចចិត្ដដែលត្រូវបានអនុម័តនៅមហាសន្និបាតនីតិកាល ១៣ របស់បក្ស។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong លើកច្បាស់ថា គណៈកម្មាធិការមជ្ឈិមបក្សនីតិកាល ១៣ តែងតែយល់ឃើញថា កិត្តិយសតែងតែដើរទន្ទឹមជាមួយការទទួលខុសត្រូវ ហើយកិត្តិយសកាន់តែខ្ពស់គឺការទទួលខុសត្រូវក៏ខ្ពស់ដែរ ព្រមទាំងលោកអះអាងថា គណៈកម្មាធិការមជ្ឈិមបក្សនឹងក្លាយជាប្លុកសាមគ្គីភាពនិងឯកភាពខ្ពស់។ “មាតុភូមិវៀតណាមនឹងកាន់តែរុងរឿងនាពេលអនាគត។ ហើយវៀតណាមត្រូវតែស្មើភាពជាមួយប្រទេសមហាអំណាចនានាដូចលោកអ៊ំហូបានរំពឹងទុក”។


យោងតាមសារព័ត៌មាន Sputnik បានចុះផ្សាយថា អ្នកជំនាញបានវាយតម្លៃការបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មា​ធិការមជ្ឈិមបក្សនីតិកាល ១៣ នាថ្ងៃទី ៣០ ខែមករា និងការបោះឆ្នោតជ្រើសតាំងសមាជិកការិយាល័យនយោបាយ អគ្គលេខាបក្ស និងសមាជិកគណៈលេខាមជ្ឈិមបក្ស និងគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមនៅថ្ងៃទី ៣១ ខែមករា បានបង្ហាញនូវលទ្ធផលដ៏ល្អប្រសើរនៃការរៀបចំជួរកម្មាភិបាលសម្រាប់មហាសន្និបាតនីតិកាល ១៣”។ សារព័ត៌មាន Sputnik បានបញ្ជាក់ថា ចំណុចថ្មីនៅក្នុងឯកសារទាំងឡាយរបស់មហាសន្និបាតនីតិកាល ១៣ គឺសំដៅទៅលើការពង្រឹងការដឹកនាំរបស់បក្សក្នុងគោលបំណងដែលនាំមកនូវប្រសិទ្ធភាពខ្ពស់បំផុតដើម្បីផលប្រយោជន៍របស់ប្រជាជននិងប្រទេសជាតិ”។


ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយព័ត៌មានអំពីលទ្ធផលនៃមហាសន្និបាតនីតិកាល ១៣ ដូចជាការឯកភាពលើគោលដៅនិងទិសដៅអភិវឌ្ឍប្រទេសនាពេលអនាគត ដែលក្នុងនោះវៀតណាមបានកំណត់ទិសដៅនៅឆ្នាំ ២០៣០ ជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើបនិងមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយនៅឆ្នាំ ២០៤៥ ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។


ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានដកស្រង់សុន្ទរកថាបិទមហាសន្និបាតរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ដោយបញ្ជាក់ថា មហាសន្និបាតនីតិកាល ១៣ ទទួលបានជោគជ័យនិងអនុម័តលើរបៀបវារៈដែលបានដាក់ចេញ។ ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម ក៏បានថ្លែងអំណរគុណចំពោះគណបក្សនយោបាយ អង្គការនិងមិត្តភក្តិអន្តរជាតិដែលបានផ្ញើលិខិតអបអរសាទរដល់មហាសន្និបាតនីតិកាល ១៣ របស់បក្សកុម្មុយនិស្ដវៀតណាម នេះបានបង្ហាញពីចំណងមិត្តភាពនិងសាមគ្គីភាពដ៏ល្អប្រសើរចំពោះបក្សកុម្មុយនិស្ដវៀតណាម។ ព្រមទាំងលោកក៏បានថ្លែងអំណរគុណដល់ទីភ្នាក់ងារសារព័ត៌មាននិងសារព័ត៌មានក្នុងនិងក្រៅប្រទេស ដែលបានចូលរួមនិងផ្សាយព័ត៌មានអំពីមហាសន្និបាតបានទាន់ពេលវេលា។


នាថ្ងៃដដែល សារព័ត៌មាន Bloomberg បានអោយដឹងថា លទ្ធផលនៃមហាសន្និបាតនីតិកាល ១៣ គឺជាសញ្ញាមួយដែលបង្ហាញថា វៀតណាមនឹងបន្តផ្តោតការយកចិត្តទុកដាក់លើការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងប្រឆាំងអំពើពុករលួយនាពេលខាងមុខ។


សារព័ត៌មាន Bloomberg ក៏បានដកស្រង់សុន្ទរកថាបិទមហាសន្និបាតរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong ដោយបញ្ជាក់ថា គណៈកម្មាធិការមជ្ឈិមបក្សនីតិកាល ១៣ មិនបានអួតអាង និងត្រូវឱនលំទោនរៀនសូត្រ និងធ្វើអ្វីទាំងអស់ដើម្បីឲ្យសមនឹងការជឿទុកចិត្តរបស់បក្ស ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល។ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការប្រឆាំងអំពើពុករលួយនាពេលថ្មីៗនេះ ដែលទទួលបានការគាំទ្រពីមតិសាធារណៈនិងសមាជិកបក្សជាច្រើននៅវៀតណាម ខណៈដែលសារព័ត៌មាន។ កាសែត AFP ក៏បានលើកឡើងផងដែរថា ក្នុងអាណត្ដិថ្មីនេះ យុទ្ធនាការ “ប្រឆាំងអំពើពុករលួយ” នឹងបន្ដត្រូវបានជំរុញបន្ថែមទៀត៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស