Trending now

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ស្នើឱ្យនាំយកវ៉ាក់សាំងការពារកូវីដ ១៩ ជូនប្រជាជននៅត្រីមាសទី ១ ឆ្នាំ ២០២១

09:58 | 03/02/2021

រហូតមកដល់ពេលនេះ យើងបានគ្រប់គ្រងស្ថានការណ៍ជាមូលដ្ឋាន ទោះបីមានការវិវឌ្ឍយ៉ាងស្មុគស្មាញក៏ដោយ។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ស្នើឱ្យនាំយកវ៉ាក់សាំងការពារកូវីដ ១៩ ជូនប្រជាជននៅត្រីមាសទី ១ ឆ្នាំ ២០២១

ញ្ជើញថ្លែងក្នុងឱកាសបើកកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមករាឆ្នាំ ២០២១ នាព្រឹកថ្ងៃទី ២ កុម្ភៈ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឱ្យស្ថាប័នមានសមត្ថកិច្ចចាត់វិធានការជាបន្ទាន់ ដើម្បីក្នុងត្រីមាសទី ១ ឆ្នាំនេះ នឹងមានវ៉ាក់សាំងការពារកូវីដ - ១៩។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានថ្លែងថា៖ “ចាប់តាំងពីថ្ងៃទី ២៧ ខែមករា មានករណីឆ្លងកូវីដ ១៩ នៅក្នុងសហគមន៍។ រហូតមកដល់ពេលនេះ តាមការធ្វើស្ថិតិរហូតមកដល់យប់មិញមាន ចំនួន ២៤០ ករណីឆ្លងកូវីដ ១៩។ ពោលគឺមានខេត្តនិងក្រុងចំនួន ១០ មានករណីឆ្លងកូវីដ ១៩។ ថ្វីត្បិតតែកំពុងស្ថិតក្នុងដំណើរការនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ ក៏ដោយ ក៏ប៉ុន្តែ រដ្ឋាភិបាលនិងគណៈកម្មាធិការជាតិដឹកនាំការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ជាពិសេសក្រសួងសុខាភិបាលនិងមូលដ្ឋាននានា បានណែនាំនិងដាក់ចេញវិធានការណ៍ត្រឹមត្រូវនិងទាន់ពេលវេលា។ គោលការណ៍ណែនាំដូចជា កំណត់កន្លែងផ្ទុះជំងឺ តាមដានស្នាម ការធ្វើតេស្តទ្រង់ទ្រាយធំ និងបញ្ឈប់សកម្មភាពមួយចំនួន។ រហូតមកដល់ពេលនេះ យើងបានគ្រប់គ្រងស្ថានការណ៍ជាមូលដ្ឋាន ទោះបីមានការវិវឌ្ឍយ៉ាងស្មុគស្មាញក៏ដោយ”

ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច - សង្គមក្នុងខែមករា លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាព។ ការចំណាយដើមទុនវិនិយោគសាធារណៈ និងចំនួនសហគ្រាសដែលទើបបង្កើតថ្មី សុទ្ធតែទទួលបានលទ្ធផលល្អ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើការលើកកម្ពស់វិស័យសេដ្ឋកិច្ចចំនួន ៣ នោះគឺជា សេដ្ឋកិច្ចក្នុងប្រទេសដែលមានចំនួនប្រជាជនជិត ១០០ លាននាក់នេះ; សេដ្ឋកិច្ចអន្តរជាតិដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងសេដ្ឋកិច្ចឌីជីថល។

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់