Trending now

អ្នកសិក្សាអន្តរជាតិព្យាករណ៍អំពីដំណើរការអភិវឌ្ឍន៍ នាពេលខាងមុខរបស់ប្រទេសវៀតណាម

10:08 | 30/01/2021 (បកប្រែដោយឌីណា)

យុគសម័យ - ក្នុងឱកាសមហាសន្និបាតជាតិលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាមដែលកំពុងប្រព្រឹត្តិទៅនៅរដ្ឋធានីហាណូយ អ្នកសិក្សាអន្តរជាតិជាច្រើនបានមានការវាយតម្លៃនិងការព្យាករណ៍អំពីដំណើរការអភិវឌ្ឍរបស់ប្រទេសវៀតណាម នាពេលខាងមុខ។

ស្ពាន Vang នៅខេត្ត Da Nang។ (រូបថត៖ Cuc Hang Khong Viet Nam)

អ្នកជំនាញលោក Gregory B. Poling ធ្វើការក្នុង កម្មវិធី​អាស៊ីអា​គ្នេយ៍ និងជា​នាយកនៃគំនិតផ្តួចផ្តើម​តម្លាភាពដែនសមុទ្រអាស៊ី នៅមជ្ឈមណ្ឌលសិក្សា​យុទ្ធសាស្ត្រ​និងអន្តរជាតិ (CSIS) នៅទីក្រុង​ Washington បាននិយាយថា មហាសន្និបាតលើកទី XIII របស់បក្ស​នឹងពិនិត្យឡើងវិញនូវគោលនយោបាយកិច្ចការបរទេសនិងសេដ្ឋកិច្ច ក្នុងទសវត្សកន្លងមក ហើយ​លើកឡើង​តម្រែតម្រង់ឲ្យសមស្រប ក្នុងរយៈពេល ៥ ឆ្នាំបន្តបន្ទាប់។ គោលដៅរួមនៅតែ​ធ្វើឱ្យវៀតណាមក្លាយជាប្រទេស​ដែលមានប្រាក់ចំណូលខ្ពស់ក្នុងនៅឆ្នាំ ២០៤៥។ យោងទៅតាមអ្នកជំនាញ លោក Gregory B. Poling សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម​បាន​កើនឡើងជាមធ្យម ៦% ក្នុងរយៈពេល ៥ ឆ្នាំចុងកន្លងទៅ​និងបន្តកើនឡើង ២,៩% នៅឆ្នាំ ២០២០ បើទោះបីជា​មាន​ការរីក​រាលដាល​នៃជំងឺ COVID-១៩ លើពិភពលោក។ រដ្ឋាភិបាល​វៀតណាម​ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ តាមរយៈ​ការទប់ស្កាត់​នឹងការរីករាលដាលនៃជំងឺនិងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច។

ទន្ទឹមនឹងនោះអ្នកជំនាញលោក Le Hong Hiep ធ្វើការ នៅវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ (សិង្ហបុរី) មានប្រសាសន៍ ថា វៀតណាមនឹងបន្តអនុវត្តន៍គោលនយោបាយធ្វើ​សមាហរណកម្មស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចអន្តរជាតិ ការ​ពង្រីកនិងពហុភាគីនិយមទំនាក់ទំនងអន្តរជាតិ។ លោក​ក៏បានបញ្ជាក់ផងដែរថា ការដែល​មាន​ថ្នាក់​ដឹកនាំដែល​មានសមត្ថភាពនិងបទពិសោធន៍គឺចាំបាច់សម្រាប់ប្រទេសវៀតណាម ដើម្បីទប់ទល់នឹងបញ្ហាប្រឈម ​នាពេលអនាគត​ដូចជា ការរក្សារ​កំណើនសេដ្ឋកិច្ច​ ក្នុងស្ថានភាព​​ជំងឹ រីករាលដាលយ៉ាងស្មុគស្មាញ ​ប្រយុទ្ធប្រឆាំងនឹងអំពើ​ពុករលួយ​ឬការយកឈ្នះលើការលំបាក​ដែលបណ្តាល​មកពីការកើនឡើងនូវការប្រកួតប្រជែងជាយុទ្ធសាស្រ្តរវាងសហរដ្ឋអាមេរិក - ចិន។ ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: Baotintuc)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ