Trending now

អង្គភាពអាជីវកម្មវៀតណាមចាប់យកឱកាសពីការរីករាលដាលនៃជំងឺ Covid-19

10:39 | 20/01/2021

ឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាកសម្រាប់អង្គភាពអាជីវកម្មទាំងអស់ដោយសារការរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ១៩។ ជំងឺរាត ត្បាតសកលបានធ្វើឱ្យអង្គភាពអាជីវកម្មជាច្រើនស៊ូទ្រាំយ៉ាងខ្លាំង ដើម្បីបន្តរក្សាភាពរឹងមាំនៅក្នុងទីផ្សារផងដែរ។ ទោះជាយ៉ាងណាក៏ដោយ នេះក៏ជាឆ្នាំដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់អង្គភាពអាជីវកម្មវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍និងធ្វើសមាហរណកម្មជាដើម។ នេះក៏ជាហេតុផលសំខាន់មួយ ដើម្បីធ្វើឱ្យវៀតណាមទទួលបានលទ្ធផលនៃកំណើនវិជ្ជមានក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចូលក្នុងឱនភាពខាងសេដ្ឋកិច្ច។

វិស័យទេសចរណ៍មានសភាពអាប់អួដោយសារតែជំងឺ Covid-19 (រូបថត៖ nhandan.com.vn)

នៅក្នុងឆ្នាំ ២០២០ ដោយសាររងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 វិស័យទេសចរណ៍របស់វៀតណាមបានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងចំណោមវិស័យសេដ្ឋកិច្ចទាំងអស់។ យោងតាមការធ្វើ ស្ថិតិរបស់សមាគមទេសចរណ៍វៀតណាម គេបានប៉ាន់ស្មានថានៅឆ្នាំ ២០២០ ប្រាក់ចំណូលនៃវិស័យទេសចរណ៍បានថយចុះប្រមាណ ២៣ ពាន់លានដុល្លារអាមេរិក ភ្ញៀវទេសចរអន្តរជាតិសម្រេចបានត្រឹមតែជាង ៣ លាននាក់ (ពោលគឺថយចុះ ៨០%) រីឯភ្ញៀវទេសចរណ៍ក្នុងស្រុកសម្រេចបានប្រមាណ ៥០ លាននាក់ (ពោលគឺធ្លាក់ចុះ ៥០%)។ បើនិយាយពីកម្លាំងពលករវិញ មានកម្មករនិយោជិកប្រមាណ ៩០% ត្រូវបានឈប់ពីការងារ ឬឈប់ធ្វើការជាបណ្តោះអាសន្ន ព្រមទាំងមាន អង្គភាពអាជីវកម្មចំនួន ៦០% នៅក្នុងវិស័យនេះត្រូវបានបិទទ្វារ សណ្ឋាគារជាច្រើនត្រូវបិទដោយសារអត្រាប្រើប្រាល់សេវានេះមានពេលខ្លះសម្រេចត្រឹមតែ ១០-១៥ %ហើយប្រាក់ចំណូលសរុបក្នុងវិស័យទេសចរណ៍នៅ ទូទាំងប្រទេស ត្រូវបានរងការខួចខាតកើនឡើងដល់ ៥៣០ ទ្រីលានដុង (ស្មើនឹង ២៣ ប៊ីលានដុល្លារអាមេរិក)។ ប្រឈមមុខនឹងការលំបាកទាំងនេះ អង្គភាពអាជីវកម្មទេសចរណ៍ជាច្រើនត្រូវផ្លាស់ប្តូរទិសដៅរបស់ខ្លួនដោយផ្តោតសំខាន់លើការអភិវឌ្ឍទេសចរណ៍ក្នុងស្រុកវិញ ព្រមទាំងអនុវត្តន៍ "ភារកិច្ចចំនួនពីរទន្ទឹមគ្នា" ពោលគឺធានាសុវត្ថិភាពសម្រាប់អាយុជីវិតនិងសុខភាពរបស់ប្រជាជនផង និងរក្សាផលិតកម្មនិងអាជីវកម្មផង។ អនុប្រធានសមាគមទេសចរណ៍ខេត្ត Lao Cai លោក Le Anh Dai បានមានប្រសាសន៍ថា៖ «ពិតណាស់ថា ទីផ្សារក្នុងស្រុកនិងភ្ញៀវទេសចរក្នុងស្រុក បានបង្រៀនឲ្យយើងខ្ញុំត្រូវផ្លាស់ប្តូរនិងច្នៃប្រឌិតថែមទៀតនៅក្នុងផលិតផលទេសចរណ៍របស់ខ្លួន។ នាពេលថ្មីៗនេះ នៅពេលចំនួនភ្ញៀវទេសចរបានធ្លាក់ចុះ យើងខ្ញុំក៏បានចាត់ទុកវាជារយៈពេលស្ងៀមស្ងាត់ដ៏មានតម្លៃ ដើម្បីក្រឡេកមើលលើខ្លួនឯងនិងចំណងសាមគ្គីភាពរវាងអង្គភាពអាជីវកម្មក្នុងសមាគមឡើងវិញ ដើម្បីជំនះពុះពាររាល់ការលំបាក់និងឧបសគ្គទាំងអស់នេះផងដែរ»។

រីឯលោកស្រី Nguyen Kim Oanh នាយិកាសណ្ឋាគារ Binh An បានមានប្រសាសន៍ថា នៅឆ្នាំ ២០២០ អង្គភាពអាជីវកម្ម ត្រូវបានកាត់បន្ថយប្រាក់ចំណូលពី ៧០% ទៅ ៨០%។ ប៉ុន្តែវានៅតែស្ថិតក្នុងរយៈពេលដ៏លំបាកនោះ អង្គភាពអាជីវកម្ម ត្រូវអនុវត្តតាមយុទ្ធសាស្ត្រថ្មី ដើម្បីជំរុញការទាក់ទាញអតិថិជនក្នុងស្រុកផងដែរ។ លោកស្រី Nguyen Kim Oanh បានចែករំលែកបន្ថែមថា៖ «ក្រុមហ៊ុនមានយុទ្ធសាស្រ្តក្នុងការផ្សាយពាណិជ្ជកម្មច្រើនហើយ សូម្បីតែក៏អញ្ជើញអតិថិជនទទួលបទពិសោធពីសេវាកម្មទាំងនេះដោយឥតគិតថ្លៃ ហើយថែមទាំងពឹងផ្អែកអតិថិជនក្នុងស្រុកជួយផ្សាយពាណិជ្ជកម្មនិងផ្សព្វផ្សាយព័ត៌មានដល់អតិថិជនផ្សេងៗទៀត សូម្បីតែមានកាដូផ្តល់ជូនឱ្យអតិថិជន ដើម្បីធ្វើឲ្យគេ ចងចាំដល់សេវាកម្មទាំងនេះនិងវិលត្រឡប់មកវិញ។ រហូតមកដល់ពេលនេះក៏មានសមិទ្ធិផលជាក់ស្តែងមួយចំនួននៅពេលទាក់ទាញភ្ញៀវទេសចរក្នុងស្រុកផងដែរ»។

មានអង្គភាពអាជីវកម្មជាច្រើនត្រូវផ្លាស់ប្តូរទិសដៅដើម្បីឆ្លើយតបនឹងស្ថានភាពថ្មី

មិនត្រឹមតែវិស័យទេសចរណ៍ប៉ុណ្ណោះទេ អង្គភាពអាជីវកម្មនាំចេញក៏ប្រឈមមុខនឹងការលំបាកជាច្រើនផងដែរ នៅពេលដែលប្រទេសជាច្រើនបិទប្រទេស ហើយប័ណ្ណបញ្ជាទិញទំនិញនិងលំហូរទឹកប្រាក់ត្រូវបាន «អាក់ខាន» ដែលធ្វើឱ្យអង្គភាពអាជីវកម្មមិនអាចរីកចម្រើនបានឡើយ។ លោក Than Duc Viet អគ្គនាយកក្រុមហ៊ុន MAY 10 បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងស្ថានភាព ដែលកំពុងរងផលប៉ះពាល់អវិជ្ជមានពីការរីករាលដាលនៃជំងឺ Covid-19 នោះ សហគ្រាសបាននិងកំពុងបំលាស់ប្តូរដំណើរការផលិតកម្ម ផលិតផលព្រមទាំងជំរុញការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវមុខទំនិញបែបប្រពៃណីក្លាយទៅជាមុខទំនិញដែលមានភាពបន្សាំយ៉ាងលឿនចំពោះទីផ្សារផងដែរ។ លោក Than Duc Viet បានឲ្យដឹងថា៖ «នៅឆ្នាំ ២០២០ យើងខ្ញុំបានកំណត់ផែនការបើកហាងធំៗចំនួន៥ ក្នុងខ្សែ សង្វាក់នៃក្រុមហ៊ុន MAY10 ហើយយើងខ្ញុំក៏បានបើកហាងចំនួន ៥ រួចទៅ ហើយ។ ប៉ុន្តែជាការពិត វាមិនមានការរីកចម្រើននោះដែរ ប៉ុន្តែសកម្មភាពរបស់យើងខ្ញុំ មិនបានទទួលរងការធ្លាក់ចុះដោយសារជំងឺរាតត្បាតទេ ដែលនាំមកនូវតម្រូវការធ្លាក់ចុះនោះឡើយ ហើយថែមទាំងប្រាក់ចំណូលក្នុងស្រុកសរុបរបស់យើងខ្ញុំក៏មិនមានការធ្លាក់ចុះផងដែរ។ ក្នុងឆ្នាំ ២០២១ ខាងមុខនេះ យើងនឹងធ្វើអោយទីផ្សារក្នុងស្រុកកើនឡើង ២០-៣០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ វិញ»។

ប្រធានសភាពាណិជ្ជកម្មវៀតណាមនិងឧស្សាហកម្មវៀតណាម លោក Vu Tien Loc បានវាយតម្លៃថា ឆ្នាំ ២០២០ ជាឆ្នាំដែលពោរពេញទៅដោយ «ភាពវឹកវរ» ជាច្រើន ប៉ុន្តែនេះក៏ជាឆ្នាំដែលសហគមន៍ធុរកិច្ច យល់ដឹងច្បាស់លាស់ពីតម្រូវការនៃការពង្រឹងភាពធន់និងទិសដៅនៃការអភិវឌ្ឍ ប្រកបដោយចីរភាពរបស់ពួកគេ។ សម្រាប់អង្គភាពអាជីវកម្មដែលមានការតម្រង់ទិសគំរូនិងយុទ្ធសាស្ត្រអាជីវកម្មរបស់ពួកគេឆ្ពោះទៅតាមការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ នោះ ពួកគេបានរក្សាកំណើនបានយ៉ាងល្អ សូម្បីតែស្វែងរកឱកាសដើម្បីអភិវឌ្ឍផងដែរ។ លោក Vu Tien Loc បានបន្ថែមទៀតថា៖ « អ្វីដែលសំខាន់បំផុត ដែលសហគមន៍ធុរកិច្ចចង់បានគឺរដ្ឋាភិបាលត្រូវតែខិតខំប្រឹងប្រែង ក្នុងការសម្របសម្រួលជាមួយបណ្តាប្រទេសនៅលើសកលលោក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសហាវនេះនៅឆ្នាំ ២០២១។ នេះគឺជាភារកិច្ចដ៏សែនសំខាន់បំផុតសម្រាប់អង្គភាពអាជីវកម្មក្នុងការតម្រង់ទិសដៅធ្វើប្រតិបត្តិការរបស់ខ្លួននៅឆ្នាំ ២០២១ និងបណ្តាឆ្នាំបន្តទៀត។ ដើម្បីឱ្យអង្គភាពអាជីវកម្ម តម្រង់ទិសដៅឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនោះ វាចាំបាច់ត្រូវមានប្រព័ន្ធអេកូឡូស៊ីសមស្រប និងប្រព័ន្ធគោលនយោបាយរបស់រដ្ឋាភិបាលមានស្ថេរភាពនិងតម្លាភាព ព្រមទាំងបង្កលក្ខណៈអំណោយផលសម្រាប់សហគ្រាសផងដែរ»។

ក្នុងបរិបទថ្មី ដើម្បីឈរជើងដ៏រឹងមាំនៅឆ្នាំ ២០២១ និងបណ្តាឆ្នាំបន្តទៀត អង្គភាពអាជីវកម្មចាំបាច់ត្រូវធ្វើឲ្យខ្លួនផ្លាស់ប្តូរជាថ្មី និងលើកកំពស់គុណភាព ទំនិញដើម្បីឆ្លើយតបនឹងតម្រូវការនៅលើទីផ្សារ។ ទន្ទឹមនឹងនេះ តម្រូវការនៃការផ្លាស់ប្តូរឌីជីថលនិងការច្នៃប្រឌិតនៅក្នុងគំរូអាជីវកម្ម ក៏ជានិន្នាការមួយនាពេលខាងមុខផងដែរ។ លើសពីនេះទៅទៀត ក្នុងបរិបទដែលសស្ថានភាពពិបាកប៉ាន់ស្មាននោះ បើអង្គភាពអាជីវកម្មណាមួយ ដែលមានខ្សែសង្វាក់ផ្គត់ផ្គង់ផ្ទាល់ខ្លួននឹងមានការរីកចម្រើនឈានទៅមុខ។ ម្យ៉ាងវិញទៀតចាំបាច់ត្រូវលើកស្ទួយគុណភាពខាងធនធានមនុស្សនៅវៀតណាម ពីព្រោះនេះជាបញ្ហាដែលត្រូវដោះស្រាយដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារប្រកបដោយប្រសិទ្ធភាពផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់