Trending now

បំផុសកក្ដីស្រឡាញ់ ដើម្បីកម្លាំងនៃសាមគ្គីភាពនិងមេត្តាធម៌មិនអាចឈប់រាលដាលទេ

11:19 | 18/01/2021 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកម្មវិធី“ កម្លាំងមនុស្សធម៌” ឆ្នាំ ២០២១ ដែលរៀបចំឡើងដោយសមាគមកាកបាទក្រហមមជ្ឈិមនៃប្រទេសវៀតណាម។

រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកម្មវិធី“ កម្លាំងមនុស្សធម៌” ឆ្នាំ ២០២១

នាយប់ថ្ងៃទី ១៦ ខែមករា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅកម្មវិធី “កម្លាំងមនុស្សធម៌ ឆ្នាំ២០២១” ដែល ត្រូវបានរៀបចំឡើងដោយសមាគមកាកបាទក្រហមមជ្ឈិមរបស់វៀតណាម និង មជ្ឈមណ្ឌលផ្សព្វផ្សាយព័ត៌មាននៃកាសែត Xay Dung ។

ថ្លែងមតិនៅក្នុងកម្មវិធីនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានមាន ប្រសាសន៍ថាប្រជាជនវៀតណាមមានអត្តចរិតមេត្តាកុរណា និងចេះស្រឡាញ់គ្នាទៅវិញទៅមក ក្នុងគ្រាលំបាកតាំងពីមុនមក។ អត្តចរិតនេះ បានក្លាយជាទំនៀមទម្លាប់ដ៏ល្អប្រពៃមួយ ដែលត្រូវបានគេ ពូនជ្រំឡើងអស់រយៈពេលច្រើននៅក្នុងប្រវតិ្តសាស្រ្តនៃប្រទេសជាតិ ព្រមទាំងបង្កើតឡើងលម្លាំងចលករ យ៉ាងធំធេងដែលបានតភ្ជាប់ជាមួយប្រជាជនវៀតណាម ក្នុងការរឹតចំណងសាមគ្គីភាព និងជំនះពុះពារ រាល់ការលំបាកជាច្រើនបំផុតដើម្បី ទទួលបាននូវសមិទ្ធិផល ដ៏សែនសំខាន់ៗផងដែរ។

ទន្ទឹមនឹងការបញ្ជាដឹកនាំនិងការតម្រង់ទិសដៅដ៏ត្រឹមត្រូវរបស់បក្សនិងរដ្ឋ ស្មារតីសាមគ្គីភាព និងជួយ ទ្រទ្រង់គ្នាទៅវិញទៅមករបស់ប្រជាជនវៀតណាម ត្រូវបានលើកកម្ពស់យ៉ាងខ្លាំងដើម្បី “ គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល» នោះឡើយ។ ហេតុនេះហើយ វៀតណាមបានក្លាយជា«ចំណុចលេច ធ្លោមួយ» នៅលើពិភពលោក ក៏ដូចជានៅក្នុងតំបន់ដែលទាក់ទងនឹង ការបង្ការនិងប្រយុទ្ធប្រឆាំងនឹ ងការរីករាលដាលនៃជំងឺរាតត្បាត និងក្នុងការរក្សាកំណើនសេដ្ឋកិច្ច ធានាសន្តិសុខសង្គម និងសន្តិសុខផងដែរ។

ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានកោតសរសើរ ដល់សមាគមកាកបាទក្រហមវៀតណាមចំពោះសកម្មភាពជាក់ស្តែងជាច្រើនជាពិសេសក្នុងការបង្ការនិងទប់ស្កាត់ជំងឺ Covid -19 ក៏ដូចជាក្នុងការ ជួយឧបត្ថម្ភប្រជាជននៅវៀតណាមនៅតំបន់ភាគកណ្តាលវៀតណាម ជំនះពុះពារគ្រោះមហន្តរាយធម្មជាតិ និងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ប្រជាជនជួបការលំបាកក្នុង ឱកាសបុណ្យតេតប្រពៃណីផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: Vietnamplus.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ