Trending now

គំនិតផ្ដួចផ្ដើមរបស់វៀតណាមបង្កើតឡើងភាពស្អិតរមួតក្នុងអាស៊ាន

10:19 | 14/01/2021

នារសៀលថ្ងៃទី១៣ មករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួប លោកស្រីឯកអគ្គរដ្ឋទូតសឹង្ហបុរី Catherine Wong ដើម្បីសម្ដែងការគួរសមនិងជម្រាបលាក្នុងឱកាសដែលលោកស្រីបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួប លោកស្រីឯកអគ្គរដ្ឋទូតសឹង្ហបុរី Catherine Wong។ (រូបថត៖ VGP)

លោកនាយករដ្ឋមន្រ្តីបានអះអាងថា លោកស្រីឯកអគ្គរដ្ឋទូត Catherine Wong បានចូលរួមចំណែកយ៉ាងសកម្មដល់ការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យមានការរីកចម្រើនគ្រប់ជ្រុងជ្រោយនិងប្រកបដោយប្រសិទ្ធភាពក្នុងអំឡុងពេល៤ឆ្នាំកន្លងមក។ លោកនាយករដ្ឋមន្រ្តីបានសម្ដែងនូវគោល បំណងថា ភាគីទាំងពីរនឹងបន្តជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ហើយមានសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាកាន់តែច្រើនរបស់សឹង្ហបុរីនឹងមកស្វែងយល់និងវិនិយោគនៅទីផ្សារវៀតណាមផងដែរ។

រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Catherine Wong បានអបអរសាទរវៀតណាមដោយបានសម្រេចប្រកបដោយជោគជ័យនូវតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ ទោះបីជាត្រូវប្រឈមនឹងការលំបាកជាច្រើនបណ្ដាលមកពីជម្ងឺ Covid-19 ក៏ដោយ។ លោកស្រីឯកអគ្គរដ្ឋទូតបានចាត់ទុកថា រាល់គំនិតផ្តួចផ្ដើមរបស់វៀតណាមបានចូលរួមចំណែកដល់ការបង្កើតឡើងភាពស្អិតរមួតនិងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធក្នុងប្លុកអាស៊ាន។

លោកស្រីឯកអគ្គរដ្ឋទូតក៏បានគូសបញ្ជាក់ថា វៀតណាមជាទីផ្សារដ៏សំខាន់របស់សឹង្ហបុរី ហើយវិនិយោគិនសឹង្ហបុរីកំពុងស្វែងរកកាលានុវត្តភាពវិនិយោគនៅវៀតណាម ជាពិសេសគឺលើវិស័យថ្មីៗដូចជា ការចាប់ផ្ដើមអាជីវកម្ម (start-up) និងទីក្រុងឆ្លាតវៃ។ នេះគឺជាវិស័យដ៏សមស្របនឹងអាទិភាពក្នុងទិសដៅអភិវឌ្ឍរបស់រដ្ឋាភិបាលវៀតណាម៕

(ប្រភពព័ត៌មាន: vovoworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់