Trending now

និស្សិតកម្ពុជាជួបសំណេះសំណាលគ្នានិងអបអរសាទរនិទាឃរដូវឆ្នាំ ២០២១

16:47 | 31/01/2021 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២៩ ខែមករា លោក Thách Du អតីតអនុរដ្ឋមន្រ្តីក្រសួងការបរទេស និងជាអតីតឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចនិងប្រគល់អំណោយដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យត្រាវិញ ( Tra Vinh) ក្នុងឱកាសអបអរបុណ្យតេតប្រពៃណី ឆ្លាំឆ្លូវត្រីស័ក ២០២១ ។

និស្សិតកម្ពុជាជួបសំណេះសំណាលគ្នានិងអបអរសាទរនិទាឃរដូវឆ្នាំ ២០២១


ដើម្បីជួយឱ្យពួកគេមានបរិយាកាសកក់ក្តៅនិងរីករាយសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីវៀតណាមជាមួយនិស្សិតវៀតណាម នាយកសាលាបានស្នើដល់អង្គភាពសាលារៀនបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់និស្សិតអន្តរជាតិកម្ពុជាដើម្បីអបអរបុណ្យតេតជាមួយក្រុមគ្រួសារនិស្សិតវៀតណាមក៏ដូចជាការផ្លាស់ប្តូរវប្បធម៌វៀតណាមជាមួយគ្នា។

អញ្ជើញថ្លែងនៅក្នុងអង្គប្រជុំនោះ លោក Thach Du បានសម្តែងការសប្បាយរីករាយដែលនិស្សិតកម្ពុជានៅសាកលវិទ្យាល័យត្រាវិញ តែងតែសកម្មសាមគ្គីភាពនិងព្យាយាមសិក្សា។ ក្នុងលក្ខខណ្ឌបច្ចុប្បន្ន លោកចង់ឲ្យនិស្សិតកម្ពុជាស្នាក់នៅប្រទេសវៀតណាមគឺនៅត្រាវិញ ដើម្បីស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាមួយនិស្សិតវៀតណាម ព្រមទាំងបន្តស្វែងយល់ពីវប្បធម៌វៀតណាម ផ្លាស់ប្តូរការរៀនសូត្រនិងការខិតខំប្រឹងប្រែងក្នុងការសិក្សា ក៏ដូចជាកែលម្អជំនាញវិជ្ជាជីវៈវិលត្រឡប់មកបម្រើប្រទេសរបស់អ្នកវិញ។
ក្នុងឱកាសឆ្នាំឆ្លូវត្រីស័ក ២០២១ លោក Thach Du និងគណៈគ្រប់គ្រងសាលាបានប្រគល់អំណោយដល់និស្សិតកម្ពុជា ព្រមទាំងជូនពរឱ្យពួកគេចែករំលែកនូវសេចក្តីរីករាយនៃការស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមប្រកបដោយភាពកក់ក្តៅ សុខដុមរមនានិងប្រកបដោយអត្ថន័យផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tvu.edu.vn/)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស