Trending now

រដ្ឋធានី Ha Noi ប្តេជ្ញាបង្កើតបរិយាកាសវិនិយោគប្រកបដោយស្ថិរភាព សម្រាប់អាជីវកម្មថៃវិនិយោគនិងធ្វើអជីវកម្ម ក្នុងរយៈពេលយូរ

22:04 | 03/06/2020 (បកប្រែដោយឌីណា)

យុគសម័យ - លោកឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំនៅប្រទេសវៀតណាម Tanee Sangrat បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការគ្រប់គ្រងជំងឺរាតត្បាត COVID-19 នៅប្រទេសវៀតណាម។

លោកលេខានៃគណៈកម្មាធិការបក្សទីក្រុង Ha Noi Vuong Dinh Hue បានទទួលជួបលោកឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំនៅវៀតណាម Tanee Sangrat ក្នុងឱកាសចូលជួបនិងសំដែងការគួរសម។ (រូបថត៖ VNA)

នារសៀលថ្ងៃទី ២ មិថុនា ក្នុងជំនួបជាមួយលោកឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំនៅវៀតណាម Tanee Sangrat លោកលេខានៃគណៈកម្មាធិការបក្សទីក្រុង Ha Noi Vuong Dinh Hue បានអះអាងថា ទីក្រុងប្តេជ្ញាបង្កើតបរិយាកាសវិនិយោគប្រកបដោយស្ថេរភាពសម្រាប់អាជីវកម្មថៃនិងបានធានាចំពោះការវិនិយោគនិងធ្វើអាជីវកម្ម ក្នុងរយៈពេលវែងយូរ។ លោកលេខានៃគណៈកម្មាធិការបក្សទីក្រុង Ha Noi ក៏បានសម្តែងនូវគោលបំណងចង់ មានអាជីវកម្មថៃជាច្រើនបន្ថែមទៀតនឹងវិនិយោគនៅរដ្ឋធានី Ha Noi នៅពេលខាងមុខឆាប់ៗនេះ។

ចំណែកលោកឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំនៅប្រទេសវៀតណាម Tanee Sangrat បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺ COVID-19 នៅវៀតណាមនិយាយរួម និងរដ្ឋធានី Ha Noi និយាយដោយឡែក ហើយជោគជ័យនេះក៏ត្រូវបានពិភពលោកទទួលស្គាល់ដែរ។ លោក Tanee Sangrat បានស្នើឱ្យភាគីទាំងពីរពិចារណាអំពីលទ្ធភាពនៃការរៀបចំសិក្ខាសាលារួមមួយដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ