Trending now

អ៊ីស្រាអែលអនុម័តលើការសាងសង់ទីលំនៅថ្មីមួយនៅតំបន់ West Bank

06:02 | 16/09/2019

យុគសម័យ - នាថ្ងៃទី ១៥ ខែកញ្ញា រដ្ឋាភិបាលអ៊ីស្រាអែលបានអនុម័តលើការសាងសង់ទីលំនៅដ្ឋានថ្មីមួយនៅតំបន់វេសប៊ែងដែលខ្លួនកាន់កាប់។ ចំណាត់ការនេះ បានកើតឡើងខណៈដែលនៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ គឺដល់ថ្ងៃបោះឆ្នោ តជ្រើសតាំងតំណាងរាស្ត្រអ៊ីស្រាអែល។

ទីលំនៅដ្ឋាន Maale Adumim របស់អ៊ីស្រាអែល នៅលើដីកាន់កាប់នៃតំបន់វេសប៊ែង (រូបថតៈ AFP/TTXVN)

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានអោយដឹងថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Netanyahu បានយល់ព្រមបង្វែរ “ភូមិតាំងទីលំនៅ” នៅ” Mevoot Yericho នៅជ្រលងភ្នំហ្ស៊កដានីទៅជាទីលំនៅដ្ឋានជាផ្លូវការ។

សេចក្តីប្រកាសបានបញ្ជាក់ថា “រដ្ឋាភិបាលបានអនុម័តលើអនុសាសន៍របស់សមាជិកសភាដើម្បីកសាងការតាំងទីលំនៅ Mevoot Yericho” នៅពេលកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍ត្រូវបានបើកនៅជ្រលងភ្នំហ្ស៊កដានី។ នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Netanyahu ក៏បានប្រកាសពីគោលបំណងរបស់លោក ក្នុងការពង្រីកការតាំងទីលំនៅនៅតំបន់ West Bank ប៉ុន្តែដោយមានកិច្ចសហការជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ផងដែរ។

សូមរំលឹកឡើងបវិញថា មួយ​សប្តាហ៍​មុន​សម័យ​បោះឆ្នោត​សភា នាយករដ្ឋមន្ត្រី​ Netanyahu បាន​ប្រកាស​សន្យាថា នឹង​កាត់​យក​ដី​ប៉ាឡេស្ទីន ​នៅ​តំបន់ហ្ស៊កដានី ក្រោម​អាណានិគម​អ៊ីស្រាអែល​​ មួយ​ភាគ មក​ដាក់​ជា​ទឹក​ដី​អ៊ីស្រាអែល។ ជាពាក្យ​សន្យា​ដែល​ធ្វើ​ឡើង​ដើម្បី​ទាក់ទាញ​សំឡេង​ឆ្នោត​​ ប៉ុន្តែ​វា​អាច​នឹង​ធ្វើ​ឱ្យ​ដំណើរ​ស្វែង​រក​សន្តិភាព​អ៊ីស្រាអែល​ប៉ាឡេស្ទីនរលត់​​រលាយ​។

សម័យ​បោះឆ្នោត​កាន់​តែ​ខិត​មក​ដល់ លោក Netanyahu កាន់​តែ​ចង់​ទាក់ទាញ​មតិសាធារណៈ​ខ្លាំង​ឡើងៗ។ បន្ទាប់​ពី​បាន​បង្ហើប​ព័ត៌មាន​ស្តី​ពី​វត្តមាន​នៃ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​​ថ្មី​នៅ​អ៊ីរ៉ង់មក លោក​បាន​ប្រកាស​ថា បើ​សិន​ជា​លោក​ជាប់​ឆ្នោត​ជា​ថ្មី លោក​នឹង​កាត់​យក​ដី​ប៉ាឡេស្ទីន​មួយ​ភាគ​​មក​ធ្វើ​របស់​អ៊ីស្រាអែល​។

សូមគូសបញ្ជាក់ថា​​ជ្រលង​ភ្នំ​ Jourdain និងសមុទ្រ​មរណៈ ស្ថិត​នៅ​ក្នុងតំបន់ហ្ស៊កដានីជា​យុទ្ធសាស្ត្រ ដែលអ្នក​នយោបាយ​អ៊ីស្រាអែល​ជា​ទូទៅ​​ ក៏​យល់​ថា​ទោះ​ បី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ប៉ាឡេស្ទីន​យ៉ាង​ណាក៏​ដោយ​ ក៏​តំបន់​នេះ​ត្រូវ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អ៊ីស្រាអែលជានិច្ច។ តំបន់​នេះ​ត្រូវ​បាន​​អ៊ីស្រាអែល​បាន​ចូល​ធ្វើ​អាណានិគម​តាំង​ពី​ឆ្នាំ​១៩៦៧​មក និង​គ្មាន​ភូមិ​ឬពលរដ្ឋ​​​អារ៉ាប​រស់​នៅ​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជាលោកនាយក​រដ្ឋមន្ត្រីរូបនេះ ​​​​ចង់​កាត់​យក​តំបន់​អាណានិគមកិច្ច​តែ​ម្តង ព្រោះ​ការ​កាត់​ដី​មួយ​ដុំ​​នេះ​ មិន​រំខាន​ដល់​ជនជាតិ​ប៉ាឡេស្ទីន​ណា​ម្នាក់​ឡើយ។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក​ Netanyahu ដោយ​សន្យាថា​ ការ​កាត់​យក​ដី​តំបន់​ហ្ស៊កដានី​នេះ នឹង​ក្លាយ​ជា​អាទិភាព​ទី​មួយ​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល​ថ្មី​តែ​ម្តង៕

ដោយស្រីព្រេជ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន