Trending now

គណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាជូនពរបុណ្យចូលឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំខេត្ត Hau Giang និងកងកម្លាំងប្រដាប់អាវុធខេ

16:29 | 04/01/2020 (ប្រែសម្រួលដោយឌីណា)

គណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ួនរ៉ុង នាយករង នាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ជួបសវនាការជាមួយគណៈប្រតិភូនេះមានលោក Nguyen Van Tien អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Hau Giang និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធាខេត្ត។

លោក Nguyen Van Tien (ខាងឆ្វេង) អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Hau Giang ជូនអំណោយរបស់ខេត្តដល់លោកឧត្តមសេនីយ៍ទោ អ៊ួន រ៉ុង នាយករងនៃនាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិ (រូបថត៖ កាសែត Hau Giang online)

នៅក្នុងជំនួបនេះលោកឧត្តមសេនីយ៍ទោ អ៊ួន រ៉ុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំនៃយោធភូមិភាគទី ៩ ក៏ដូចជាខេត្ត Hau Giang ដែលបានគាំទ្រនិងជួយយ៉ាងពេញទំហឹងចំពោះអង្គភាពនេះដែលបានឆ្លងកាត់ការលំបាកនានា ក្នុងប៉ុន្មានថ្ងៃដំបូងនៃការបង្កើត។ លោកឧត្តមសេនីយ៍ទោ អ៊ួន រ៉ុង ក៏បានផ្ញើលិខិតជូនពរឆ្នាំថ្មីរបស់លោកឧត្តមសេនីយ៍ឯក អ៊ុក កោសា នាយក នាយកដ្ឋានអភិវឌ្ឍន៍ - ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ជូនថ្នាក់ដឹកនាំខេត្ត មន្ត្រី ទាហាន និងកងកំលាំងខេត្ត ទទួលភាពជោគជ័យជាច្រើន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសវៀតណាមទាំងមូល។

នាពេលខាងមុខឆាប់ៗនេះ ខេត្ត Hau Giang នឹងបន្តគាំទ្រនិងរក្សាទំនាក់ទំនងសាមគ្គីភាពរវាងប្រជាជននិងកងយោធពលខេមរភូមិន្ទនិយាយរួមនិងខេត្តកំពង់ឆ្នាំងនិយាយដោយឡែក រួមចំណែកក្នុងការរឹតបន្តឹងចំណង់សាមគ្គីភាពនិងមិត្តភាពរវាងវៀតណាមនិងកម្ពុជា។

ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ទោ អ៊ួន រ៉ុង បានជូនអំណោយនិងជូនពរឆ្នាំថ្មីប្រកបដោយជ័យមង្គលដល់ថ្នាក់ដឹកនាំខេត្ត និងបញ្ជាការដ្ឋានយោធាខេត្ត។ ទន្ទឹមនឹង​នេះ ថ្នាក់ដឹកនាំខេត្តក៏បានជូនអំណោយដល់គណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍ផងដែរ៕

(ប្រែសម្រួលដោយឌីណា)

(ប្រែសម្រួលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម