Trending now

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញចូលរួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេច តេជោហ៊ុនសែន

21:16 | 20/08/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា តែងតែចង់ឲ្យសហគមន៍ប្រជាជនដើមកំណើតវៀតណាម មានជីវភាពរស់នៅស្ថិតស្ថេរយូរអង្វែង និងក្លាយទៅជាស្ពានតភ្ជាប់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុនសែន (រូបថតៈ VGP)

នារសៀលថ្ងៃទី ២០ ខែសីហា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំលើកទី ១៧ នៃគណៈកម្មការចម្រុះវៀតណាម - កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកទេស នៅរាជធានីភ្នំពេញ (កម្ពុជា)នោះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយសម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh បានពាំនាំសេចក្តីសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមដល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន និងបានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម មានការសប្បាយរីករាយយ៉ាងក្រៃលេង ចំពោះការអភិវឌ្ឍនូវទំនាក់ទំនងជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងកម្ពុជានាពេលកន្លងមក។

ទិដ្ឋភាពនៃជំនួប (រូបថតៈ cnc.com.kh)

លើសពីនេះទៅទៀត ដំណើរទស្សនកិច្ចជាន់ខ្ពស់រវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ ជាពិសេសដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជារបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong នាខែកុម្ភៈឆ្នាំ ២០១៩ និងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម របស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែននៅខែធ្នូ ឆ្នាំ ២០១៨ ដែលបានរួមចំណែកលើកកម្ពស់ទំនាក់ទំនងទ្វេភាគីនេះកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។

យោងតាមលោកឧបនាយករដ្ឋមន្ត្រី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ កាន់តែមានប្រសិទ្ធិភាពនិងកាន់តែជាក់ស្តែង ដោយទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៨ ទទួលបាន ៤,៧ ពាន់លានដុល្លារអាមេរិក ហើយគ្រោងនឹងទទួលបានលើស ៥ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០១៩ ជាពុំខាន ពោលគឺ សម្រេចបានមុនមួយឆ្នាំនៃគោលដៅដែលបានកំណត់។ លោកបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសទៅលើវិស័យសេដ្ឋកិច្ច និងសំណង់។ លើសពីនេះទៀត លោកប្តេជ្ញាថា ក្នុងការទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់វៀតណាមខាងមុខនេះ ភាគីវៀតណាម នឹងត្រៀមធ្វើយ៉ាងណាឲ្យដំណើរការទស្សនកិច្ចនេះ ទទួលបានជោគជ័យ។

ទិដ្ឋភាពនៃជំនួប ( រូបថត៖ cnc.com.kh)

ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន បានសម្តែងក្តីរីករាយចំពោះលទ្ធផលដែលទទួលបាន និងវាយតម្លៃខ្ពស់ចំពោះក្រសួងការបរទេសនិងក្រសួងស្ថាប័ននានានៃប្រទេសទាំងពីរ ដែលបានខិតខំរក្សាជាប្រចាំយន្តការគណៈកម្មាធិ ការចម្រុះ ដើម្បីរួមចំណែកផ្លាស់ប្តូរគ្នាទៅវិញទៅមកនិងលុបបំបាត់ឧបសគ្គក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។

នៅក្នុងជំនួបនេះ សម្តេចតេជោ បានលើកទឹកចិត្តឲ្យគណៈកម្មការចម្រុះពិភាក្សាលើការងារជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងទ្វេភាគីគ្រប់វិស័យ។ ជាពិសេសការត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងការងារព្រំដែន រវាងប្រទេសទាំងពីរដោយសារបច្ចុប្បន្ន កិច្ចការងារព្រំដែននេះ បានបញ្ចប់ ៨៤ភាគរយហើយ នៅសល់ត្រឹម ១៦ភាគរយទៀតប៉ុណ្ណោះ ដែលគណៈកម្មការចម្រុះព្រំដែនកម្ពុជា-វៀតណាម នឹងបន្តធ្វើការងារនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យវៀតណាម រៀបចំវេទិកាទុរកិច្ចកម្ពុជា-វៀតណាម ក្នុងដំណើរទស្សនកិច្ចសម្តេចទៅកាន់វៀតណាមនោះ ធ្វើយ៉ាងណាផ្ដល់ឱកាសឱ្យកៀរគរវិនិយោគិនវៀតណាម មកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ត្រូវជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យមានការកើនឡើងថែមទៀត ព្រោះបច្ចុប្បន្នទំហំពាណិជ្ជកម្ម កម្ពុជានិងវៀតណាម មានចំនួនច្រើនហើយ ជិត៦ពាន់លានដុល្លារ។

លោកនាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុនសែនបានសង្កត់ធ្ងន់ថា កម្ពុជាតែងតែយកចិត្តទុកដាក់និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនិងជំនួយរបស់វៀតណាម និងស្វាគមន៍អាជីវកម្មវៀតណាមបានមកវិនិយោគនិងធ្វើអាជីវកម្មនៅកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងដា កម្ពុជាតែងតែខំប្រឹងប្រែងដើម្បីបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ប្រតិបត្តិការរបស់សហគ្រាសបរទេស ក្នុងនោះមានសហគ្រាសវៀតណាមផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ