Trending now

គណៈប្រតិភូក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា មកបំពេញទស្សនកិច្ច និងធ្វើការនៅខេត្ត Binh Phuoc

11:04 | 21/06/2019 (បកប្រែដោយសំណាង)

យុគសម័យ- នាថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ច និងធ្វើការនៅខេត្ត Binh Phuoc។

នាឱកាសប្រារព្ធខួប៤២ឆ្នាំ (២០/៦/១៩៧៧-២០/៦/២០១៩) ជាព្រឹត្តិការណ៌ដែលសម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ព្រមទាំងសហការីបានរត់ទៅប្រទេសវៀតណាម ដើម្បី “ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត”។ នាថ្ងៃទី២០​ខែមិថុនា ឆ្នាំ២០១៩ សម្តេចពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា​ ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា អញ្ជើញមកពេញទស្សនកិច្ច និងធ្វើការនៅខេត្ត Binh Phuoc។

លោកឧត្តមសេនីយ៌ទោ Tran Quang Phuong មកទទួលគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា

អញ្ជើញមកទទួលគណៈប្រតិភូក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅភូមិ Thanh Tay ឃុំ Loc Thanh ស្រុក Loc Ninh ខេត្ត Binh Phuoc មានវត្តមានរបស់លោកឧត្តមសេនីយ៌ទោ Tran Quang Phuong សមាជិកមជ្ឈឹមបក្ស និងជាអនុប្រធានអគ្គស្នងការនយោបាយ លោកឧត្តមសេនីយ៌ទោ Vo Minh Luong សមាជិកមជ្ឈឹមបក្ស មេបញ្ជាការយោធភូមិភាគ ៧ តំណាងថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងបណ្តាស្ថាប័នចំណុះក្រសួងការពារជាតិ វៀត ណាម និងថ្នាក់ដឹកនាំខេត្ត Binh Phuoc ផងដែរ។

សម្តេចពិជ័យ​សេនា ​ទៀ បាញ់ បាននិយាយនៅទីកន្លែងដែលរក្សាទុកអាវុធ

ក្នុងដំណើរការផ្តួលរលំរបបប៉ុល ពត របស់សម្តេចតេជោ ហ៊ុន សែន

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានទស្សនាបណ្តាទីកន្លែងប្រវត្តិសាស្រ្ត ស្ថិតនៅដំណើរដែលសម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ព្រមទាំងសហការី ដែលបានធ្វើដំណើរឆ្លងកាត់កាលពី ៤២ ឆ្នាំមុន។ នៅតាមទីកន្លែងនិមួយៗ សម្តេចពិជ័យ​សេនា ​ទៀ បាញ់ បានរៀបរាប់អំពីដំណើរការរបស់នាយករដ្ឋមន្រ្តី ហ៊ុន​ សែន ឲ្យគណៈប្រតិភូបានជ្រាប។ នៅទីកន្លែងដែលនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានជួបជាមួយប្រជាជនវៀតណាម សម្តេចពិជ័យ​សេនា ​ទៀ បាញ់​ បានសាកសួរសុកទុក្ខប្រជាជនដែលជាសាក្សីប្រវត្តិសាស្រ្ត ប្រជាពលរដ្ឋនៅតំបន់ និងបានសង្កត់ធ្ងន់ថា៖ សម្តេចតេជោ ហ៊ុនសែន និងសហការី ទទួលបានជួយឧបត្ថម្ភជាច្រើនរបស់កងទ័ព និងប្រជាជនវៀតណាម។

សម្តេចពិជ័យ​សេនា ​ទៀ បាញ់ សំណេះសំណាលជាមួយប្រជាជន

និងកងកម្លាំងប្រដាប់អាវុធឃុំ Loc Tan និងឃុំ Loc Thanh។

បន្ទាប់ពីបានទស្សនានបណ្តាទីកន្លែងរួចមក សម្តេចពិជ័យ​សេនា ​ទៀ បាញ់ មានពិធីសំណេះសំណាលជាមួយប្រជាជន និងកងកម្លាំងប្រដាប់អាវុធឃុំ Loc Tan និងឃុំ Loc Thanh ស្រុក Loc Ninh។ សម្តេចពិជ័យ​សេនា ​ទៀ បាញ់ បានអះអាងថា៖ ក្នុងអំឡុងពេលប្រជាជន និងប្រទេសកម្ពុជា ជួបការលំបាកយ៉ាងខ្លាងខ្លាបំផុត នៅមានតែបក្ស ប្រជាជន និងកងទ័ពវៀតណាម បានជួយឧបត្ថម្ភកម្ពុជា។ កងទ័ពស្ម័គ្រចិត្តវៀតណាម មកជួយប្រទេស និងប្រជាជនកម្ពុជា មិនមែនជាការមកឈ្លានពានកម្ពុជា ដូចអ្វីដែលជាការនិយាយបំប្លែង មួលបង្កាច់ការពិតទេ។ កងទ័ពស័្មគ្រចិត្តវៀតណាម បានបំពេញបេសកកម្មដ៏ឧត្តុងឧត្តមលើទឹកដីកម្ពុជា។ សម្តេចពិជ័យ​សេនា ​ទៀ បាញ់ ថែ្លងអំណរគុណការជួយឧបត្ថម្ភរបស់ប​ក្ស កងទ័ព និងប្រជាជនវៀតណាម សម្តេចពិជ័យ​សេនា ​ទៀ បាញ់ ក៏មានបំណងប្រាថ្នាថា៖ យុវជនវ័យក្មេងនឹងយល់កាន់តែច្បាស់នូវប្រវត្តិសាស្រ្តនៃ​ប្រទេសទាំងពីរ កសាង ព្រូនជ្រុំនូវចំណងមិត្តភាពនៃប្រទេសវៀតណាម-​កម្ពុជាទាំងពីរ។

ថ្លែងមិតក្នុងការឆ្លើយសំនួររបស់សារព័ត៌មានវៀតណាម និងកម្ពុជា សម្តេចពិជ័យ​សេនា ​ទៀ បាញ់ បានអះអាងសារជាថ្មីថា៖ ការជួយឧបត្ថម្ភដ៏ស្មោះសរ និងមនោសញ្ចេនាដ៏ជ្រាលជ្រៅរបស់កងទ័ព និងប្រជាជនវៀតណាម បានជួយប្រទេសកម្ពុជា រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជួយស្តារប្រទេសកម្ពុជា ឡើងវិញ។ បក្ស និងប្រជាជនកម្ពុជា ពុំអាចបំភ្លេចបានឡើយនូវការជួយឧបត្ថម្ភដ៏ស្មោះសរ និងមនោសញ្ចេនាដ៏ជ្រាលជ្រៅរបស់កងទ័ព និងប្រជាជនវៀតណាម។

លោក Nguyen Van Tram ប្រធានគណៈកម្មាធិការប្រជាជនខេត្តBinh Phuoc ជូនអំណោយដល់សម្តេច ទៀ បាញ់

ថ្លែងមតិក្នុងពិធីសំណេះសំណាលលោក Nguyen Van Tram ប្រធានគណៈកម្មាធិការប្រជាជនខេត្តBinh Phuoc ក៏បានអះអាងថា៖ ដំណើរមកបំពេញទស្សនកិច្ចរបស់សម្តេចពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា​ និងគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ជាសក្ខីភាពដ៏រស់រវើកពីចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ បានឆ្លុះបញ្ជាំងយ៉ាងច្បាស់នូវការតស៊ូប្រកបដោយយុត្តិធម៌របស់ប្រទេសកម្ពុជា និងការជួយឧបត្ថម្ភដោយសុទ្ធចិត្តរបស់បក្ស​ រដ្ឋ ប្រជាជន និងកងទ័ពវៀតណាម ដែលនិយាយរួម ក៏ដូចជាការជួយឧបត្ថម្ភរបស់យោធភូមិភាគ៧ កងទ័ព និងប្រជាជនខេត្ត Binh Phuoc ដែលនិយាយដោយឡែក ចំពោះប្រជាជនកម្ពុជា ក្នុងរយៈពេលជាង៤០ ឆ្នាំកន្លងមក៕

(បកប្រែដោយសំណាង)

(បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ