Trending now

នគរបាលខេត្តតាកែវអញ្ជើញមកទស្សនានិងជូនពរឆ្នាំថ្មីចំពោះកងទ័ពការពារព្រំដែន ខេត្ត An Giang

00:54 | 13/05/2019 (បកប្រែដោយ មិញ អាញ់)

យុគសម័យ - ក្រុមការងាររបស់នគរបាលខេត្តតាកែវនៃព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំដោយឧត្តមសេនីយ៍ទោ សុខ សំណាង ប្រធាននគរបាលខេត្តតាកែវ បានទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មី ឆ្មាំកងទ័ពការងារព្រំដែនខេត្ត An Giang។

ក្រុមការងាររបស់នគរបាលខេត្តតាកែវ នៃព្រះរាជាណាចក្រកម្ពុជា បានទៅសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីនៅបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang

នៅរសៀលថ្ងៃទី ២៣ ខែមករា ក្នុងនាមតំណាងកម្មាភិបាលនិងយុទ្ធជន កងទ័ពការពារព្រំដែនខេត្ត An Giang លោកវរសេនីយ៍ឯក Pham Van Phong បានពិភាក្សាជាមួយក្រុមការងារ អំពីស្ថានភាពព្រំដែនរួមរវាងខេត្ត An Giang (វៀតណាម) ជាមួយ ខេត្តតាកែវ ខេត្តកណ្តុល (កម្ពុជា) និងលទ្ធផលមួយចំនួនដែលលេចធ្លោក្នុងការអនុវត្តការងារការពារព្រំដែននៅឆ្នាំ ២០១៨ ជាពិសេសការសម្របសម្រួលក្នុងការគ្រប់គ្រងនិងការការពារព្រំដែន ការបង្ការប្រឆាំងឧក្រិដ្ឋកម្មនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌និងសង្គម ... រួមចំណែកកសាងព្រំដែនសន្តិភាព មិត្តភាពនិងអភិវឌ្ឍន៍។

លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានតាងនាមក្រុមការងារនេះក៏បានជូនដំណឹងនូវសមិទ្ធិផលមួយចំនួនដែលនគរបាលខេត្តតាកែវសម្រេចបាននៅឆ្នាំ ២០១៨ផងដែរ។ ឧត្តមសេនីយ៍ទោ សុខ សំណាង ក៏រំពឹងផងដែរថាកងកម្លាំងការពារព្រំដែននឹងបន្តសម្របសម្រួលក្នុងការថែរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមនិងសន្តិសុខលើភាគីទាំងសងខាង ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ជាពិសេសកិច្ចការពារនិងការប្រយុទ្ធប្រឆាំងនឹងការប្លន់ប្រដាប់អាវុធនិងការជួញដូរឧក្រិដ្ឋកម្ម សារធាតុគ្រឿងញៀន និងឯកភាពដោះស្រាយបញ្ហាដែលកើតឡើងនៅផ្នែកព្រំដែនរវាងភាគីទាំងពីរក្នុងស្មារតីសាមគ្គីភាព ការគោរព និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។

លោកឧត្តមសេនីយ៍ទោ សុខសំណាង ប្រធានស្នងការនគរបាលខេត្តតាកែវបានផ្តល់អំណោយដល់កម្មាភិបាលនិងយុទ្ធជន កងទ័ពការពារព្រំដែនខេត្ត An Giang

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ២០១៩នេះ លោក សុខសំណាង បានគោរពជូនពរកម្មភិបាល និងយុទ្ធជនទាំងអស់នៃខេត្ត An Giang ទទួលឆ្នាំថ្មីដែលមានសុខភាពល្អ សុខុមាលភាពរុងរឿង ជូនពរសាមគ្គីភាពរវាងរដ្ឋាភិបាល កងកម្លាំងការពារព្រំដែននិងប្រជាជននៃភាគីទាំងពីរឱ្យកាន់តែស្និទ្ធរមួតនិងមានស្ថេរភាពជានិច្ច៕

(បកប្រែដោយ មិញ អាញ់)

(បកប្រែដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់