Trending now

ខេត្ត Kien Giang បានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបញ្ចុះអដ្ឋិធាតុចំនួន ៧២ របស់យុទ្ធជនពលី

10:39 | 28/07/2020 (បកប្រែដោយឌីណា)

យុគសម័យ - ក្នុងឱកាសអបអរសាទរខួបលើកទី ៧៣ នៃទិវាយុទ្ធជនពិការនិងយុទ្ធជនពលី (ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៤៧ - ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០) នាថ្ងៃទី ២៧ ខែកក្កដា នៅទីបញ្ចុះអដ្ឋិធាតុរបស់យុទ្ធជនពលីនៅស្រុក Hon Dat គណៈកម្មាធិការប្រជាជនខេត្ត ក្រុមប្រឹក្សាបក្សប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៅខេត្ត Kien Giang រួមជាមួយកងកម្លាំងប្រដាប់អាវុធខេត្ត Kien Giang បានប្រារព្ធពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបញ្ចុះអដ្ឋិធាតុរបស់យុទ្ធជនពលីលើកទី ២៣ នាឆ្នាំ ២០២០ ។

ចាប់ពីឆ្នាំ ២០០១ រហូតមកដល់បច្ចុប្បន្ន ក្រុម K92 (បញ្ជាការដ្ឋានយោធាខេត្ដ Kien Giang) បានរុករក ជិកគាស់ ប្រមូលនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុចំនួន ២៦២២ ។ ក្នុងនៅរដូវប្រាំងឆ្នាំ ២០១៩-២០២០ ក្រុម K92 បានរកឃើញអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧២ នាក់។ ក្នុងនោះអដ្ឋិធាតុចំនួន ៥៥ ត្រូវបានរកឃើញនៅខេត្ត Kien Giang អដ្ឋិធាតុ​ចំនួន ១៧ ត្រូវបានរកឃើញនៅកម្ពុជា។ ក្នុងនោះ​អដ្ឋិធាតុចំនួន ២ ដែល​បាន​បញ្ជាក់ឈ្មោះរួមហើយ។

ខេត្ត Kien Giang បានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបញ្ចុះអដ្ឋិធាតុចំនួន ៧២ របស់យុទ្ធជនពលី។ (រូបថត៖ Quan Doi Nhan dan)

បន្ទាប់ពីពិធីគោរពវិញ្ញាណក្ខ័ន្ធនិងអុជធូប ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិនៅខេត្ត បញ្ជាការដ្ឋានកងកម្លាំងប្រដាប់អាវុធខេត្តនិងក្រុម K92 បានរៀបចំពិធីបញ្ចុះអដ្ឋិធាតុចំនួន ៧២ របស់យុទ្ធជនពលី យោងទៅតាមរបៀបរបបយោធាក្នុងទីបញ្ចុះសពយុទ្ធជនពលី​ស្រុក Hon Dat./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលេខាទី ១ នៃបក្សកុម្មុយនិស្តគុយបា
រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកធ្វើទស្សនកិច្ចផ្លូវការនៅវៀតណាម
រដ្ឋសភាវៀតណាម៖ សញ្ញាសម្គាល់នៃការសម្រេចចិត្តស្របតាមបំណងប្រាថ្នារបស់ប្រជាជន
ប្រធានតំណាង UNESCO ប្រចាំវៀតណាម៖ វៀតណាមជាសមាជិកសកម្មនិងដើរតួនាទីយ៉ាងសំខាន់ក្នុង UNESCO
ទីភ្នាក់ងារសារព័ត៌មាន Sputnik (រុស្ស៊ី)៖ “ផឹកទឹកនឹកដល់ប្រភព” គឺជាប្រពៃណីដ៏ល្អប្រពៃរបស់ប្រជាជនវៀតណាម