កិច្ចប្រជុំក្រុមការងារនៃមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ាន (ADSOM + WG) តាមប្រព័ន្ធវីដេអូ បានធ្វើឡើងនាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកាក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ទោ Vu Chien Thang ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃក្រសួងការពារប្រទេសវៀតណាម និងជាប្រធានក្រុមការងារនៃមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន។
វៀតណាមជំរុញកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ានក្នុងយន្តការអាស៊ានបើកទូលាយ
យន្តការកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ានបើកទូលាយ រួមមានប្រទេសសមាជិកអាស៊ានចំនួន ១០ និងប្រទេសជាដៃគូចំនួន ៨ រួមមាន៖ រុស្ស៊ី ចិន អាមេរិក ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់ និងឥណ្ឌា។ នៅក្នុងកិច្ចប្រជុំនេះ តំណាងប្រទេសនានាក៏បានពិភាក្សាជាលម្អិតនិងឯកភាពគ្នាលើខ្លឹមសារនៃឯកសារនាពេលខាងមុខ ដូចជាសេចក្តីថ្លែងការណ៍ រួមទីក្រុងហាណូយស្តីពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបើកទូលាយ (ADMM +) លើកទី ៧ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែធ្នូខាងមុខនេះ។
ទន្ទឹមនឹងនេះដែរ តំណាងនៃប្រទេសដៃគូដូចជាសហរដ្ឋអាមេរិក ចិន និងរុស្ស៊ីបន្តវាយតម្លៃខ្ពស់ចំពោះតួនាទីស្នូលរបស់អាស៊ាននៅចំពោះមុខបញ្ហាប្រឈមដែលទើបតែលេចឡើង ព្រមទាំង អះអាងថាអាស៊ានបានចូលរួមចំណែកយ៉ាងសកម្មដល់ការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ផងដែរ៕
(ហេង វុធ្ធ)
(ប្រភពព័ត៌មាន: vovworld.vn)
មតិពីមិត្តអ្នកអាន