Trending now

អាស៊ានឆ្នាំ២០២០៖ បណ្តាថ្នាក់ដឹកនាំនៃប្រទេសនានាលើកកំពស់តម្លៃរបស់កិច្ចព្រមព្រៀង RCEP

12:43 | 16/11/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៥ ខែវិច្ឆិកាមេដឹកនាំនៃប្រទេសជាច្រើនបានលើកកំពស់តម្លៃនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ចំពោះតំបន់បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា។

បណ្តាថ្នាក់ដឹកនាំនៃប្រទេសនានាលើកកំពស់តម្លៃរបស់កិច្ចព្រមព្រៀង RCEP

នាថ្ងៃទី ១៥ ខែវិច្ឆិកា ថ្នាក់ដឹកនាំនៃប្រទេសជាច្រើន បានលើកតម្កើងតម្លៃនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ចំពោះតំបន់នេះ បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា។

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បានឲ្យដឹងថា កិច្ចព្រមព្រៀង RCEP នឹងក្លាយជាឧបករណ៍ដ៏សែនសំខាន់សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ ព្រមទាំងលើកទឹកចិត្តក្នុងការបើកទីផ្សារឡើងវិញ និងធានាខ្សែសង្វាក់ផ្គត់ផ្គង់មិនត្រូវបានអាក់ខាននោះឡើយ។ លោកនាយករដ្ឋមន្រ្តី Muhyiddin Yassin ក៏បានអះអា

ងទៀតថាកិច្ចព្រមព្រៀងនេះអាចនាំមកនូវផលប្រយោជន៍ដល់ភាគីទាំងអស់ផងដែរ។

រីឯប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានវាយតម្លៃចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP ដែលជានិមិត្តរូបនៃការប្តេជ្ញាចំពោះសុខសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។ យោងតាមលោកប្រធានាធិបតី Joko Widodo បានឱ្យដឹងថាកិច្ចព្រមព្រៀង RCEP បាគូសសញ្ញានូវការសន្យា របស់ប្រទេសនានាចំពោះគោលការណ៍ពាណិជ្ជកម្មពហុភាគីនិយមក្រោម បាវចនា “បើកចំហ យុត្តិធម៌ និងនាំមកផលប្រយោជន៍សម្រាប់គ្រប់ភាគីទាំងអស់” ផងដែរ។

ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លីសៀនឡុង

បានសង្កត់ធ្ងន់ថាការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នេះ បានសរឲ្យឃើញពី«ការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ដែលបើកចំហនិងតភ្ជាប់គ្នាចំពោះការជំរុញវិស័យពាណិជ្ជកម្មសេរីឲ្យបានល្អថែមទៀត ហើយការពឹងផ្អែកលើគ្នាទៅវិញទៅមកកាន់តែជិតស្និទ្ធថែមទៀត ជាពិសេសនៅក្នុងបរិបទនៃការប្រឈមមុខនឹងជំងឺកូវីដ១៩ ដែលបណ្តាប្រទេសកំពុងឆ្ពោះទៅខាងក្នុងងនិងធ្វើតាមនិន្នាការគាំពារនិយមច្រើនជាងផងដែរ»។

បណ្តាថ្នាក់ដឹកនាំនៃប្រទេសនានាលើកកំពស់តម្លៃរបស់កិច្ចព្រមព្រៀង RCEP

ចំណែកឯនាយករដ្ឋមន្រ្តីថៃ លោក Prayit Chan-o-cha បានវាយតម្លៃថា កិច្ចព្រមព្រៀង RCEP មិនត្រឹមតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតនៅលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងមានលក្ខណៈពិសេសអំពីគុណភាពនិងស្តង់ដារក៏ដូចជាផលប៉ះពាល់វិជ្ជមានរបស់កិច្ចព្រមព្រៀងនេះចំពោះការលើកកំពស់ការប្រកួតប្រជែង និងបង្កើនផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់ប្រទេសសមាជិកទាំងអស់ផងដែរ។

លើសពីនេះទៀត នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Scott Morrison បានប្រកាសថា ការចុះហត្ថលេខាលើភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដោយប្រទេសចំនួន ១៥ នៅក្នុងតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក រួមមានប្រទេសអូស្រ្តាលីបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជម្រុញវិស័យពាណិជ្ជកម្មនិងការវិនិយោគទោះបីមានបញ្ហាប្រឈមដែលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។

ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ លោកស្រី Jacinda Ardern បានអះអាងថាកិច្ចព្រមព្រៀង RCEP មានតម្លៃជាយុទ្ធសាស្ត្រសម្រាប់ប្រទេសនេះតាមរយៈការពង្រឹងនិងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងនៅក្នុងតំបន់ផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន