Trending now

ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ជប៉ុន

09:30 | 13/11/2020

ក្នុងតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-ជប៉ុន វៀតណាម សន្យាបន្តសហការយ៉ាងស្អិតរមួតជាមួយជប៉ុននិងប្រទេសអាស៊ាននានា ដើម្បីពង្រីកនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធ សាស្ត្រនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរ។

នាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshihide អញ្ជើញថ្លែងនៅកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។ (រូបថត៖ VOV)

នាថ្ងៃទី១២ វិច្ឆិកា អញ្ជើញថ្លែងនៅកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើក ទី២៣ នាយករដ្ឋមន្រ្តីវៀត ណាម លោក Nguyen Xuan Phuc និងជាប្រធាន អាស៊ានឆ្នាំ២០២០ បានស្វាគមន៍នាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshihide ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនជាលើកដំបូង ព្រមទាំងបញ្ជាក់ថា ជប៉ុនតែងតែជាដៃគូគួរឲ្យជឿទុកចិត្តរបស់អាស៊ាន។ ក្នុងតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-ជប៉ុន វៀតណាម សន្យាបន្តសហការយ៉ាងស្អិតរមួតជាមួយជប៉ុននិងប្រទេសអាស៊ាននានា ដើម្បីពង្រីកនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធ សាស្ត្រនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរ។ ក្នុង ឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែង អំណរគុណចំពោះជប៉ុនដែលបានជួយឧបត្ថម្ភប្រទេសអាស៊ានជាច្រើន រួមទាំងវៀតណាម ក្នុងការជំនះពុះពារលើផលវិបាកបណ្ដាលមកពីជម្ងឺរាត ត្បាត Covid-19 និងគ្រោះមហន្តរាយធម្មជាតិនាពេលកន្លងមក។

រីឯខ្លួនវិញ លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide បានឯកភាព រួមជាមួយអាស៊ានដំណើរការផែនការធ្វើសកម្មភាពស្ដារសេដ្ឋកិច្ចឡើងវិញ រវាងអាស៊ាននិងជប៉ុនដែលត្រូវបានអនុម័តនាពេលចុងក្រោយនេះ។ ជប៉ុន មានបំណងចង់សហប្រតិបត្តិការជាមួយអាស៊ានលើវិស័យនាវាចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍប្រភពធនធានមនុស្ស និងការទប់ទល់នឹង បម្រែបម្រួលអាកាសធាតុ ជាដើម។ លោកនាយករដ្ឋមន្រ្តី Suga Yoshihide បានបញ្ជាក់ថា ជប៉ុននឹងបន្តជួយឧបត្ថម្ភអាស៊ានក្នុងការបង្ការ ប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាត កាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ចសង្គម និងជំរុញការស្ដារឡើងវិញប្រកបដោយចីរភាពផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់