Trending now

ADB យល់ព្រមផ្តល់ជំនួយចំនួន ២,៥ លានដុល្លារដើម្បីជួយវៀតណាមក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ

15:30 | 10/11/2020 (បកប្រែដោយសាមេត)

យុគសម័យ - ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានយល់ព្រមផ្តល់ជំនួយចំនួន ២,៥ លានដុល្លារ ដើម្បីជួយរដ្ឋាភិបាលវៀតណាមក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់និងមនុស្សធម៌ដល់ប្រជាជនdElរងគ្រោះដោយទឹកជំនន់នាពេលថ្មីៗនេះនៅភាគកណ្តាលវៀតណាម។

ADB យល់ព្រមផ្តល់ជំនួយចំនួន ២,៥ លានដុល្លារដើម្បីជួយវៀតណាមក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ

នាយក ADB ប្រចាំនៅវៀតណាមលោក Andrew Jeffries បានមានប្រសាសន៍ថា “យើងកោតសរសើរចំពោះរដ្ឋាភិបាលវៀតណាមបានឆ្លើយតបយ៉ាងឆាប់រហ័សចំពោះភាពអាសន្នដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ។ ជំនួយឥតសំណងរបស់ ADB នឹងជួយពង្រឹងការឆ្លើយតបទូលំទូលាយរបស់រដ្ឋាភិបាលក្នុងការផ្តល់ជំនួយទាន់ពេលវេលាដល់អ្នកដែលត្រូវការបំផុត ជាពិសេសអ្នកដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរអំពីសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺរាតត្បាត Covid-19។

ធនាគារអភិវឌ្ឍន៍អាស៊ីក៏កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ដទៃទៀតដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះរបស់រដ្ឋាភិបាល រួមមាន៖ការវាយតំលៃផលប៉ះពាល់គ្រោះមហន្តរាយនិងតម្រូវការជំនួយនៅក្នុងខេត្តនៅភាគកណ្តាលវៀតណាម។ ជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីមានគោលបំណងដើម្បីធានាថា ប្រជាជនដែលរស់នៅក្នុងតំបន់រងគ្រោះដោយសារគ្រោះមហន្តរាយមានលទ្ធភាពទទួលបានសេវាសុខភាពនិងសង្គមជាមូលដ្ឋាន ក៏ដូចជាធនធានដើម្បីកសាងជីវិភាពរស់នៅរបស់ពួកគេឡើងវិញ។

ជាមួយនឹងផែនការឆ្លើយតបនឹងគ្រោះទឹកជំនន់របស់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ADB នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ដទៃទៀតដើម្បីផ្តល់ជំនួយមនុស្សធម៌តាមរបៀបដែលជួយកាត់បន្ថយហានិភ័យនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 សម្រាប់ប្រជាជនដែលរងផលប៉ះពាល់នៅក្នុងខេត្តដែលរងគ្រោះខ្លាំងជាងគេនៅភាគកណ្តាលវៀតណាម៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន