Trending now

វៀតណាមលើកតម្កើងតួនាទីនៃច្បាប់អន្តរជាតិដើម្បីរក្សាសន្តិភាពនិងសន្តិសុខ

09:41 | 30/10/2020

នាថ្ងៃទី ២៨ ខែតុលា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដោយស្តាប់របាយការណ៍របស់ប្រធានតុលាការអន្តរជាតិលោក Abdulqawi Ahmed Yusuf ស្តីពីការបង្កើនកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាសន្តិសុខ និងតុលាការ ដើម្បីចូលរួមចំណែករក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិផងដែរ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ VNA)

នេះគឺជាកិច្ចប្រជុំដាច់ដោយឡែកមួយ ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីផ្លាស់ប្តូរព័ត៌មាននិងកិច្ចសន្ទនារវាងក្រុមប្រឹក្សាសន្តិសុខ និងតុលាការអន្តរជាតិស្តីពីបញ្ហាច្បាប់ដែលទាក់ទងនឹងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា តុលាការអន្តរជាតិ ដើរតួនាទីដ៏សែនសំខាន់ ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិតាមរយៈយន្តការកាត់ក្តីលើសំណុំរឿងរវាងប្រទេសនិងប្រទេស ក៏ដូចជាបង្កើតយន្តការក្នុងការផ្តល់យោបល់ប្រឹក្សារផ្នែកច្បាប់ផងដែរ។

ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអះអាងថាគោលនយោបាយដោយឥតងាករេ របស់វៀតណាមក្នុងការគោរពគោលការណ៍មូលដ្ឋាននៃច្បាប់អន្ដរជាតិស្ដីពីការដោះស្រាយជំលោះដោយសន្តិវិធី មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សា ព្រមទាំងលើកកំពស់តួនាទីរបស់ស្ថាប័នផ្នែកច្បាប់អន្តរជាតិក្នុងការជម្រុញ កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងមិត្តភាពរវាងប្រទេសនានា ដើម្បីរួមចំណែកក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់