Trending now

ខេត្ត Thanh Hoa ខិតខំប្រឹងប្រែងក្លាយទៅជាមជ្ឈមណ្ឌលធំក្នុងវិស័យឧស្សាហកម្មថាមពលនិងឧស្សាហកម្មផលិតនិងកែច្នៃ

23:14 | 28/10/2020

លោកស្រីប្រធានរដ្ឋសភាNguyen Thi Kim Ngan បាន ចាត់ទុកថា ខេត្ត Thanh Hoa ចាំបាច់ត្រូវធ្វើអាជីវកម្មនិងពង្រីកជា អតិបរមា នូវសក្ដានុភាព ឧត្តមភាព គៀរគរនិងប្រើប្រាស់ប្រកប ដោយប្រសិទ្ធភាពនូវ គ្រប់ប្រភពធនធានដើម្បីក្លាយទៅជាប៉ូលកំណើនថ្មី រួមជាមួយទីក្រុង ហាណូយ ទីក្រុងហាយហ្វុងនិងខេត្ត ក្វាងនិញ បង្កើតជាចតុកោណ អភិវឌ្ឍនៅភាគខាងជើងមាតុប្រទេស។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិនៅមហាសន្និបាតតំណាងបក្ខភាគខេត្ត Thanh Hoa លើកទី១៩។ (រូបថត៖ quochoi.vn)

នាព្រឹកថ្ងៃទី២៧ តុលា ខេត្ត Thanh Hoa បានបើកមហាសន្និបាត តំណាងបក្ខភាគលើកទី១៩ អាណត្តិ២០២០-២០២៥។ អញ្ជើញចូលរួមនិង ថ្លែងមតិនៅមហាសន្និបាត ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា Thanh Hoa ជាខេត្តដែលមានទីតាំងយុទ្ធ សាស្ត្រទាំងខាងសេដ្ឋកិច្ចនិងសន្តិសុខ-ការពារជាតិ ដោយមានប្រភពធន ធានធម្មជាតិដ៏សម្បូរបែប ដីធ្លីធំល្វឹងល្វើយ ប្រភពធនធានមនុស្សដ៏ច្រើន បរិបូរ ហើយជាពិសេសគឺខេត្ត Thanh Hoa មានការផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លា នាពេលកន្លងទៅ។ លោកស្រីប្រធានរដ្ឋសភាNguyen Thi Kim Ngan បាន ចាត់ទុកថា ខេត្ត Thanh Hoa ចាំបាច់ត្រូវធ្វើអាជីវកម្មនិងពង្រីកជាអតិបរមា នូវសក្ដានុភាព ឧត្តមភាព គៀរគរនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវ គ្រប់ប្រភពធនធានដើម្បីក្លាយទៅជាប៉ូលកំណើនថ្មី រួមជាមួយទីក្រុង ហាណូយ ទីក្រុងហាយហ្វុងនិងខេត្ត ក្វាងនិញ បង្កើតជាចតុកោណ អភិវឌ្ឍនៅភាគខាងជើងមាតុប្រទេស។

លោកស្រីប្រធានរដ្ឋសភាបានអះអាងថា ខេត្ត Thanh Hoa ត្រូវខិតខំ ប្រឹងប្រែងក្លាយទៅជាមជ្ឈ មណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលធំៗនៃ តំបន់កណ្ដាលភាគខាងជើងនិងរបស់ប្រទេសទាំងមូលក្នុងវិស័យ ឧស្សាហកម្មថាមពលនិងឧស្សាហកម្មផលិត-កែច្នៃ។ ក្រៅពីនោះ ខេត្ត Thanh Hoa ត្រូវការបន្តកែលម្អយ៉ាងខ្លាំងក្លានូវបរិយាកាសវិនិយោគ ធ្វើ អាជីវកម្ម ជំរុញការទាក់ទាញដើមទុនវិនិយោគ ជាពិសេសគឺជ្រើសរើស គម្រោងការណ៍វិនិយោគពីបរទេសឲ្យបានសមស្របនឹងទិសដៅអភិវឌ្ឍ របស់ខេត្ត៕

(ប្រភពព័ត៌មាន: vovwolrd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់