Trending now

វៀតណាមគាំទ្រកិច្ចខិតខំប្រឹងប្រែងនិងគំនិតផ្តួចផ្តើមនានា ដើម្បីសម្រេចបាននូវដំណោះស្រាយដ៏ពេញលេញចំពោះបញ្ហាប៉ាឡេស្ទីន

11:04 | 28/10/2020

នាថ្ងៃទី ២៦ ខែតុលា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូស្តីពីស្ថានភាពតំបន់មជ្ឈឹមបូព៌ា រួមមានបញ្ហាប្រទេសប៉ាឡេស្ទីនផងដែរ។

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Dang Minh Khoi (រូបថត៖ VNA)

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Dang Minh Khoi បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌ និងស្ថានភាពអំពើហឹង្សានៅតែបន្តកើតមានឡើង ដោយសំដៅទៅលើជនស៊ីវិល ជាពិសេសគឺស្ត្រីនិងកុមារនៅតំបន់ហ្គាហ្សានិងតំបន់ដែនដីផ្សេងៗទៀតដែលត្រូវបានប៉ាឡេស្ទីនកាន់កាប់ផងដែរ។

លោក Dang Minh Khoi ក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយដល់ប្រជាជនប៉ាឡេស្ទីនក្នុងគ្រប់ទម្រង់ ដើម្បីជំនះពុះពារលើបញ្ហាវិបត្តិពហុវិស័យនេះ ដោយផ្តល់អាទិភាពដល់ជំនួយមនុស្សធម៌សម្រាប់ក្រុមដែលងាយ ជួបការលំបាក ព្រមទាំងបង្កើនថវិកាសម្រាប់ស្ថាប័នផ្តល់ជំនួយឧបត្ថម្ភរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅជិតបូព៌ា (UNRWA) ក៏ដូចជាអំពាវនាវឱ្យភាគីនានាគួរឲ្យអត់ធ្មត់ កាត់បន្ថយភាពតានតឹង និងបញ្ឈប់រាល់អំពើហឹង្សា ដើម្បីផលប្រយោជន៍របស់ជនស៊ីវិលផងដែរ។

លើសពីនេះទៅទៀតលោក Dang Minh Khoi បានអះអាងទៀតថាវៀតណាមគាំទ្ររាល់ការខិតខំប្រឹងប្រែងនិងគំនិតផ្តួចផ្តើមនានាដើម្បីសម្រេចបាននូវដំណោះស្រាយពេញលេញ យុត្តិធម៌និងយូរអង្វែងសម្រាប់បញ្ហាប៉ាឡេស្ទីន ដោយឈរ លើគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិនិងសេចក្តីសម្រេចចិត្តដែលពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខនិងរបស់អង្គការសហប្រជាជាតិផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ