Trending now

កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបញ្ជាដឹកនាំការបង្ការនិងទប់ទល់ នឹងគ្រោះមហន្តរាយធម្មជាតិ

10:28 | 27/10/2020

ព្យុះនិងជំនន់ទឹកភ្លៀងយ៉ាងខ្លាំងនៅតាមបណ្តាខេត្តភាគកណ្តាលនៃប្រទេសវៀតណាមចាប់ពីថ្ងៃទី ៦ ខែតុលា រហូតមកដល់ពេលនេះ បានបង្កការ ខូចខាតដ៏ធ្ងន់ធ្ងរទាំងអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន។ មានមនុស្សចំនួន ១៣០ នាក់បានស្លាប់និង ១៨ នាក់ទៀតត្រូវបានបាត់ខ្លួន ហើយដំណាំផ្ការាប់ ពាន់ហិកតា ក៏ត្រូវបានលិចលង់ និងខ្សែផ្លូវថ្នល់ជាច្រើនទៀតត្រូវបានបាក់ ស្រុតផងដែរ។ ក្នុងបរិបទនេះ រដ្ឋាភិបាលវៀតណាម និងមូលដ្ឋានានាបាន ខិតខំប្រឹងប្រែងចាត់វិធានការជាច្រើនដើម្បីជំះពុះពារលើផលវិបាក និងធ្វើឱ្យ មានស្ថេរភាពដល់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជន់លិចទឹក។ កិច្ចខិតខំប្រឹងប្រែងទាំងនេះទទួលបានការវាយតម្លៃយ៉ាងវិជ្ជមានពី សាធារណៈ មតិ។

លោកនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំជាមួយបណ្តាខេត្តនៅភាគកណ្តាលវៀតណាម (រូបថត៖ VGP / Quang Hieu)

ជំនន់ទឹកភ្លៀងលើកនេះនៅតំបន់ភាគកណ្តាលវៀតណាមគឺជាទឹកជំនន់ប្រវត្តិសាស្ត្រ។ ទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំង ហើយជាពិសេសបានលេចចេញ នៅតាម ដងទន្លេទាំង ១៦ ដែលញ៉ាំងឲ្យមានការជន់លិចក្នុងទ្រង់ទ្រាយធំទូ លាយតែម្តង។ ប៉ុន្តែដោយមានភាពម្ចាស់ការក្នុងការបញ្ជាដឹកនាំយ៉ាងម៉ឹងម៉ាត់ និងទាន់ពេលវេលាពីស្ថាប័នគ្រប់លំដាប់ថ្នាក់ បានធ្វើឲ្យ ការខូចខាតដែល បណ្តាលមកពីទឹក ជំនន់ត្រូវបានកាត់បន្ថយគួរឲ្យកត់ស្គាល់ផងដែរ។

ការបញ្ជាដឹកនាំយ៉ាងមឺងម៉ាត់និងទាន់ពេលវេលា

ក្នុងរយៈពេលកន្លងមក នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានដាក់ចេញសារទូរលេខចំនួន ៨ ច្បាប់ និងលិខិតបទដ្ឋានជាច្រើនទៀត ស្តីពីការ ការទប់ទល់និងជំនះពុះពារផលវិបាកដោយសារទឹកជំនន់ទឹកភ្លៀង ព្រមទាំង សំរេចចិត្ត ផ្គត់ផ្គង់សារធាតុគីមីសម្លាប់មេរោគពីប្រភពទុកបំរុង ជាតិជូនដល់បណ្តាខេត្តនៅភាគកណ្តាលវៀតណាមសម្រាប់ការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជាផ្តល់ជាបណ្តោះអាសន្ននូវទឹកប្រាក់ចំនួន ៥០០ ពាន់លានដុង (ស្មើនឹង ២១,៥ លានដុល្លារអាមេរិក) ពីប្រភពផ្ទុកបំរុង ថវិកាមជ្ឈិម ដើម្បីអនុវត្តការងារជួយសង្គ្រោះគ្រោះអាសន្ន សន្តិសុខសង្គម និងជំនះពុះពារលើផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិផងដែរ។ ទន្ទឹមនឹង នេះ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋាភិបាល ក៏បានសម្រេចចិត្តនាំចេញ អង្ករចំនួន ៥.០០០ តោន រួមជាមួយសំភារៈនិងទូកកាណូតជាច្រើនគ្រឿងទៀត ពីឃ្លាំងទុកបំរុងជាតិ ដើម្បីជួយគាំទ្រដល់ប្រជាជននៃខេត្តកណ្ដាលចំនួន ៥ និងសម្រាប់កងកម្លាំងស្វែងរកនិងជួយសង្គ្រោះគ្រោះថ្នាក់ផងដែរ។ អញ្ជើញ ថ្លែងក្នុងដំណើរចុះត្រួតពិនិត្យលើការជំនះពុះពារផលវិបាកដោយសារ ទឹកជំនន់ភ្លៀងនៅខេត្ត Quang Binh កាលពីថ្ងៃទី ២៤ ខែតុលា លោក នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

«ត្រូវតែចាត់វិធានការណ៍ភ្លាមៗ ដើម្បីធានាធ្វើឥឲ្យជីវភាពរស់របស់ ប្រជាជនអាចត្រឡប់មករកភាពធម្មតាឡើងវិញ។ ឧទាហរណ៍ដូចជាបញ្ហា បរិស្ថាននិងជំងឺរាតត្បាត។ សំណូមពរធំមួយទៀត គឺមិនទុកអោយប្រជាជន អត់ឃ្លាននិងរងភាពត្រជាក់ដោយគ្មានទីស្នាក់នៅ ព្រមទាំងបង្កលក្ខណៈងាយស្រួលថែមទៀត ក្នុងការធ្វើឲ្យកូនសិស្សវិលត្រឡប់ទៅសាលារៀនឲ្យបានឆាប់ៗផងដែរ។ទន្ទឹមនឹងនេះដែរ យើងត្រូវតែដោះស្រាយឱ្យបានល្អប្រសើរថែមទៀតក្នុងផ្តល់ជំនួយ សង្គ្រោះ របស់មូលដ្ឋាននានាជូនដល់ប្រជាជន»។

ក្រោមការបញ្ជាដឹកនាំរបស់នាយករដ្ឋមន្រ្តី អាជ្ញាធរមូលដ្ឋាននៃបណ្តា ខេត្តនៅភាគកណ្តាលវៀតណាម បានប្រមូលផ្តុំធនធានទាំងអស់ ដើម្បីជំនះពុះពារលើផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ ព្រមទាំងធានានូវការផ្គត់ផ្គង់ និងជួយឧបត្ថម្ភស្បៀងអាហារ ទឹកស្អាត និងគ្រឿងឧបភោគបរិភោគ ចាំបាច់ ផ្សេងៗទៀតផងដែរ។ បណ្តាខេត្តក៏បានប្រមូលកំលាំងបានយ៉ាងល្អដើម្បី ជួយ ប្រជាជនជួសជុលផ្ទះសម្បែង សំអាតបរិស្ថាន និងបង្ការប្រយុទ្ធប្រឆាំង ជំងឺរាតត្បាតផងដែរ។

លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc លើកទឹកចិត្តដល់ប្រជាជននៅតំបន់ទឹកជំនន់ (រូបថត ៖VGP / Quang Hieu)

បង្កើតការស្រុះចិត្តគំនិតពីសាធារណៈមតិក្នុងសង្គម

ក្រោមការបញ្ជាដឹកនាំយ៉ាងម៉ឺងម៉ាត់ ទាន់ពេលវេលា និងជាក់ស្តែងពី រដ្ឋាភិបាលក្នុងការជំនះពុះពារលើផលវិបាកដោយសារជំនន់ទឹកភ្លៀងនៅតំបន់ភាគកណ្តាលវៀតណាមក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានបញ្ជាក់យ៉ាង ច្បាស់ពីការតាមដាន់យ៉ាងដិតដល់និងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ ប្រជាជននៅតំបន់ទឹកជំនន់។ សាធារណៈមតិបានវាយតម្លៃថានេះគឺជាការ ជួយគាំទ្រចាំបាច់សម្រាប់ប្រជាជនដើម្បីជំនះពុះពារលើការលំបាកផងដែរ។ លោក Do Van Sinh សមាជិករដ្ឋសភាខេត្ត Quang Tri បានវាយតំលៃថា៖

«រដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ព័ន្ធនានា ជាពិសេស ក្រសួងសុខាភិ បាលវៀតណាមបានសហការយ៉ាងល្អជាមួយគណៈកម្មាធិការប្រជាជនខេត្ត / ក្រុងនិងអាជ្ញាធរមូលដ្ឋានក្នុងការងារសម្អាតបរិស្ថានដើម្បីប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺរាតត្បាតដែលអាចកើតមានឡើង ព្រមទាំងធានាថាបញ្ហា ទឹកស្អាតត្រូវបានផ្គត់ផ្គង់ដល់បងប្អូនប្រជាជនឡើងវិញ ក៏ដូចជាអគ្គិសនី ស្បៀងអាហារនិងទឹកផឹកឲ្យបានគ្រប់គ្រាន់ផងដែរ។ ក្នុងរយៈពេលវែង យើង នឹងមានគោលនយោបាយផ្តល់ជំនួយឧបត្ថម្ភថែមទៀត ដើម្បីឲ្យ ប្រជាជន អាចមានធនធានក្នុងការស្តារផលិតកម្មឡើងវិញផងដែរ»។

រីឯលោកស្រី Mai Thi Phuong Hoa សមាជិករដ្ឋសភាខេត្ត Nam Dinh បានមានប្រសាសន៍ថា៖

«នេះគឺជាការបញ្ជាដឹកនាំទិសទាន់ពេលវេលានិងសមស្របនឹងស្ថានភាពជាក់ស្តែងក្នុងរយៈពេលបច្ចុប្បន្ននេះរបស់នាយករដ្ឋមន្ត្រីវៀតណាម។ ខ្ញុំសំដែងការ កោតសរសើរចំពោះការបញ្ជាដឹកនាំរបស់នាយករដ្ឋមន្រ្តី ដែលបានឆ្លើយតប នឹងស្ថានការណ៍ជាក់ស្តែងនិងទាន់ពេលវេលាផងដែរ»។

លោក Le Van Phong ប្រជាជននៅភូមិ My Chanh ឃុំ Hai Chanh ស្រុក Hai Lang ខេត្ត Quang Tri បានចែករំលែកថា៖

«រដ្ឋបានបញ្ជូនអង្ករផ្ទុកបម្រុងជាតិមកជួយសង្គ្រោះឲ្យទាន់ពេលវេលា ដើម្បីធានា នូវតម្រូវការភ្លាមៗនៅពេលដែលប្រជាជនត្រូវបានទឹកជំន់ភ្លៀង ធ្វើឲ្យសើមអង្ករទាំងអស់។ តាងនាមបងប្អូនឃុំ Hai Chanh ខ្ញុំសូម ថ្លែងអំណរ គុណយ៉ាង ជ្រាលជ្រៅដល់បក្សនិងរដ្ឋដែលបានផ្តោតការយកចិត្តទុកដាក់ ទៅលើប្រជាជន នៅតំបន់លិចទឹក»។

គួរបញ្ជាក់ថាអស់រយៈពេលជិត ១ ខែកន្លងទៅ នៅក្នុងខេត្តភាគកណ្តាល វៀតណាមចំនួន ៦ (ពីខេត្ត Ha Tinh រហូតដល់ខេត្ត Quang Nam) ត្រូវបានរង ផលប៉ះពាល់ជាបន្តបន្ទាប់ដោយសារខ្យល់ព្យុះចំនួន ៣ និងវិសម្ពាធត្រូពិក ចំនួន ២ ដែលបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងយូរចំនួន ២ លើក ហើយនេះគឺគ្រោះ ជំនន់ទឹកភ្លៀងដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រ បើប្រៀបធៀបនឹងគ្រោះជំនន់ ទឹកភ្លៀងកាលពីឆ្នាំ ១៩៩៩ ផងដែរ។ ដោយមានការបញ្ជាដឹកនាំឲ្យទាន់ពេល វេលារបស់រដ្ឋាភិបាល រួមទាំង ការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរមូលដ្ឋាន នានាក៏ដូចជាការជួយឧបត្ថម្ភពីសំណាក់ប្រជាជននៅទូទាំងប្រទេស ប្រជាជននៅតំបន់ភាគកណ្តាលវៀតណាម កំពុងមានការងើបឡើងវិញ ជាបណ្តើរៗបន្ទាប់ពីគ្រោះទឹកជំនន់ និងខិតខំប្រឹងប្រែងធ្វើឲ្យជីវភាពរស់នៅ របស់គេមានស្ថេរភាពឡើងវិញផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍