Trending now

សេដ្ឋកិច្ចវៀតណាមមានកំណើតវិជ្ជមាន ទោះបីសេដ្ឋកិច្ចពិភពលោកកំពុងជួបការលំបាកជាច្រើន ដោយសារជំងឺរាតត្បាតសកលនៃជំងឺ Covid-19

11:18 | 22/09/2020 (បូកសរុបដោយឌីណា)

រដ្ឋាភិបាលវៀតណាមមានគោលនយោបាយជាច្រើន ដើម្បីទាក់ទាញនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មបរទេស។ ប្រទេសវៀតណាមចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើននិងចូលរួមជាបណ្តើរ ៗ នៅក្នុងបណ្តាញផ្គត់ផ្គង់ពិភពលោក។ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិភាគច្រើនព្យាករណ៍ថាក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍មានតែសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ដែលអាចទទួលបានកំណើនវិជ្ជមាននៅឆ្នាំនេះ។

រូបថតជាឧទាហរណ៍។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ក្នុងរបាយការណ៍ “ធ្វើបច្ចុប្បន្នភាពស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចវៀតណាមក្នុងខែកញ្ញាឆ្នាំ២០២០” នាពេលចុងក្រោយនេះ។

របាយការណ៍នេះបានឲ្យដឹងថា ក្នុងខែសីហាកន្លងទៅ សេដ្ឋកិច្ចវៀត ណាមបន្តមានកំណើន។ វិស័យនាំចេញរក្សាបានស្ថិរភាព ហើយកំណើន ជាមធ្យមសម្រេចបាន១,៤២%ក្នុងមួយខែ។ វៀតណាមទទួលបានដើមទុន FDI ប្រមាណ១៩,៥ពាន់លានដុល្លាអាមេរិកក្នុងអំឡុងពេល៨ខែកន្លងទៅ នៃឆ្នាំ២០២០ ថយចុះ១៤%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ អតិ ផរណាបន្តថយចុះក្នុងខែសីហាដែរ ដោយសារតម្លៃស្បៀងអាហារមាន ស្ថិរភាព។

គួរឲ្យយកចិត្តទុកដាក់ថា គិតត្រឹមចុងខែសីហាឆ្នាំ២០២០ ទុនបម្រុងរូបីយប័ណ្ឌបរទេស របស់ធនាគារដ្ឋមាន៩២ពាន់លានដុល្លាអាមេរិក ពោលគឺមានការ កើនឡើងបើធៀបនឹងកម្រិត៨០ពាន់លានដុល្លាអាមេរិកនៅចុងខែធ្នូឆ្នាំ ២០១៩។ ប្រការនេះបានបង្ហាញឲ្យឃើញនូវលទ្ធភាពស្ដារឡើងវិញនៃសេដ្ឋ កិច្ចវៀតណាម។

WB បានចាត់ទុកថា ការដែលវៀតណាមទទួលបានអតិរេកពាណិជ្ជ កម្មទំនិញដ៏ខ្ពស់បំផុត ហើយការទាក់ទាញបាននូវលំហូរដើមទុន FDI ដ៏ ធំធេង បានជួយកាត់បន្ថយផលប៉ះពាល់ដោយសារការធ្លាក់ចុះនៃការផ្ទេរ ប្រាក់បរទេសមកប្រទេសវិញនិងចំណូលជាប្រាក់បរទេសពីភ្ញៀវទេសចរអន្តរជាតិ។ ទន្ទឹមនឹងនោះ អត្រាប្ដូរប្រាក់ VND/USD ត្រូវបានរក្សាប្រកប ដោយស្ថិរភាពផងដែរ៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម